- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជិត ៥០ម៉ឺនដុល្លារ ដើម្បីបង្កើតកងរុករក និងសង្គ្រោះជនរងគ្រោះដែលលិចលង់ក្នុងសមុទ្រ ទន្លេ ឬបឹងបួរ។ គម្រោងនៃការបង្កើតកងរុករក និងសង្គ្រោះជនរងគ្រោះលិចលង់ក្នុងសមុទ្រ ទន្លេ ឬបឹងបួរនេះ ដើម្បីបង្កើនសកម្មភាពប្រតិបត្តិការជួយសង្គ្រោះលើផ្ទៃទឹកឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ប្រាប់ក្រុមអ្នកព័ត៌មានក្នុងឱកាសអញ្ជើញប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ, ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំបានសុំការអនុញ្ញាតពីសម្តេចតេជោ ធ្វើការអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានចូលរួមចំណែកដោះស្រាយពង្រឹងកងប្រតិបត្តិការជួយសង្គ្រោះប្រជាជន។ ថ្ងៃនេះយើងបានឃើញហើយថា មានសប្បុរសជនបានចូលរួមយ៉ាងសកម្ម គឺបានជាង
November 1, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ត្រឹមរយៈពេល១០ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិបាន ២៩៤៥.៩៥លានដុល្លារ ស្មើនឹង១០៤.៤៨ % នៃផែនការកំណត់ដោយច្បាប់ថវិកាឆ្នាំ២០២២ បានសេចក្តីថា ការប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលលើសផែនការចំនួន ៤.៤៨% ស្មើនឹងទឹកប្រាក់ ១២៦.៤១ លានដុល្លារ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ បានបញ្ជាក់ថា លទ្ធផលនៃការប្រមូលចំណូលពន្ធបានរហូតដល់ ១០៤.៤៨% នៃផែនការប្រចាំឆ្នាំ ត្រឹមតែរយៈពេល១០ខែនេះ
November 1, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចនឹងជួបប្រធានាធិបតី អ៊ុយក្រែន តាមទូរស័ព្ទ នៅល្ងាចនេះអាចនឹងចោទសួរទៅលោក ហ្ស៊ីលែនស្គី (Zelenskiy) ពាក់ព័ន្ធនឹងបញ្ហានាំចេញស្បៀងពីប្រទេសអ៊ុយក្រែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)។ នៅក្នុងនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “ទាក់ទិនជាមួយបញ្ហា ឥឡូវនេះបញ្ហាអតិផរណាបានមកដល់ ថ្មីៗនេះបញ្ហារឿង ស្បៀងបាននាំចេញពីអ៊ុយក្រែន ដើម្បីផ្គត់ផ្គង់ទៅកាន់តំបន់ផ្សេងៗ
November 1, 2022 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ កងកុម្មង់ដូអាហ្វហ្កានីស្ថានដែលធ្លាប់ប្រយុទ្ធរួមគ្នា ជាមួយទាហានអាមេរិក ហើយបន្ទាប់មកបានភៀសខ្លួន ទៅកាន់ប្រទេសអ៉ីរ៉ង់ ក្រោយការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីអាហ្វហ្កានីស្ថាន កាលពីឆ្នាំមុននោះ ឥលូវនេះត្រូវបានរុស្ស៉ីជ្រើសរើសឲ្យទៅប្រយុទ្ធនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២។ អតីតឧត្តមសេនីយ៍អាហ្វហ្កានីស្ថានចំនួន ៣រូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ឲ្យដឹងថា រុស្ស៉ី ចង់ទាក់ទាញអតីតកងកុម្មង់ដូអាហ្វហ្កានីស្ថានរាប់ពាន់នាក់ ឲ្យចូលរួមក្នុងក្រុម «កងកម្លាំងបរទេស» របស់ខ្លួន សម្រាប់បញ្ជូនទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន ដោយផ្តល់ប្រាក់បៀវត្សរ៍ក្នុង១ខែ ចំនួន ១,៥០០ដុល្លារ ហើយសន្យាថានឹងផ្តល់កន្លែងជ្រកកោនសុវត្ថិភាព សម្រាប់ពួកគេនិងក្រុមគ្រួសារថែមទៀត ដើម្បីឱ្យពួកគេអាចចៀសវាង ពីការបណ្តេញត្រឡប់ទៅកាន់អាហ្វហ្កានីស្ថានវិញ ជាកន្លែងដែលមនុស្សជាច្រើនសន្មត់ថា
November 1, 2022 - ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីកំពុងផ្អាកប៉ុន្តែមិនបញ្ចប់ ការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យឆ្លងកាត់ដោយសុវត្ថិភាព ចំពោះកប៉ាល់ដែលដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ ទីក្រុងម៉ូស្គូបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិមួយនេះកាលពីថ្ងៃសៅរ៍ ដោយបានចោទប្រកាន់ថា អ៊ុយក្រែនបានប្រើប្រាស់ច្រករបៀងសុវត្ថិភាពនៅក្នុងសមុទ្រខ្មៅ ដើម្បីវាយប្រហារកងនាវារបស់ខ្លួន។ យ៉ាងណា UN និយាយថា យប់នោះគ្មានកប៉ាល់នៅច្រករបៀងនោះទេ ខណៈអ៊ុយក្រែនក៏មិនបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះដូចគ្នា។ ក្រសួងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា ទោះបីជាមានការដកខ្លួនចេញក៏ដោយ កប៉ាល់ចំនួន ១២ ដែលមានផ្ទុកអាហារ រួមទាំងគ្រាប់ធញ្ញជាតិចំនួន ៣៥៤,៥០០ តោន បានចាកចេញពីកំពង់ផែសមុទ្រខ្មៅរបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ។ អ្នកនាំពាក្យរបស់រដ្ឋបាលយោធា Odesa ដកស្រង់ដោយ រ៉យទ័រ បាននិយាយថា នេះជាបរិមាណនៃការនាំចេញច្រើនបំផុត ចាប់តាំងពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិបានចាប់ផ្តើម។ ក្រសួងហេដ្ឋារចនាសម្ព័ន្ធបានបន្ថែមថា កប៉ាល់មួយក្នុងចំណោមកប៉ាល់ដែលផ្ទុកគ្រាប់ធញ្ញជាតិ
November 1, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,១៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២៥០រៀល មានន័យថាតម្លៃដដែល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,២០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK
November 1, 2022 - ព័ត៌មានអន្តរជាតិ
សួនកម្សាន្ដ សៀងហៃឌីស្នី (Shanghai Disney Resort) បានប្រកាសថា ខ្លួនបានបិទទ្វារជាបណ្ដោះអាសន្នចាប់តាំងពីថ្ងៃច័ន្ទ ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺ COVID-19។ យ៉ាងណាក៏ដោយ ប្រតិបត្តិករមិនបានបង្ហាញព័ត៌មានលម្អិតណាមួយនោះឡើយ ថាតើអ្នកឆ្លងជំងឺ COVID-19 ពិតជាបានទៅលេងសួនកម្សាន្ដនេះ ឬអត់ទេ។ ប៉ុន្តែមន្ត្រីរបស់ទីក្រុងសៀងហៃបាននិយាយថា ស្ត្រីម្នាក់ដែលបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃចន្ទ បានទៅលេងនៅ Disneyland ពិតមែន។ មន្ត្រីបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ្នកដែលនៅសួនកម្សាន្ដកំឡុងពេលនៃការប្រកាសនោះ គឺមិនត្រូវបានអនុញ្ញាតឱ្យចាកចេញទេ លុះត្រាតែពួកគេធ្វើតេស្ត PCR រួចរាល់។ សួនកម្សាន្ដនេះបានប្រារព្ធពិធីបុណ្យ Halloween តាំងពីថ្ងៃសុក្រ ប៉ុន្តែវាបាននិយាយថា ខ្លួនបានផ្អាកការកម្សាន្ដមួយចំនួនចាប់ពីថ្ងៃសៅរ៍មកម្ល៉េះ ដើម្បីកាត់បន្ថយចំនួនបុគ្គលិក។ រំលឹកដែរថា សួនកម្សាន្ដ
November 1, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ភ្ញៀវទេសចរផ្ទៃក្នុងសប្តាហ៍ទី៤ (ថ្ងៃទី២៤-៣០ ខែតុលា ឆ្នាំ២០២២) មានការស្ទុះឡើងច្រើនជាងសប្ដាហ៍មុនៗ ដោយទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុប១,០៧៣,៣៨៩នាក់ ក្នុងនោះភ្ញៀវជាតិ១,០៤០,៩៧៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣២,៤១៥នាក់។ នេះបើតាមលោក ថោង ខុន ដែលបានបញ្ជាក់ប្រាប់ Fresh News នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តស្វាយរៀង ៤៤៥,៨៩៤នាក់ * ខេត្តកណ្តាល ២០៦,៤០៥នាក់ * ខេត្តព្រះសីហនុ ១៧៣,២៦៤នាក់ * ខេត្តក្រចេះ ៦០,២១០នាក់ * ខេត្តសៀមរាប
November 1, 2022 - ព័ត៌មានអន្តរជាតិ
ចិន៖ បុរសជនជាតិចិនម្នាក់មានសំណាងត្រូវឆ្នោតរង្វាន់ធំដែលមានតម្លៃជាទឹកប្រាក់ចំនួន ២២០លានយន់ (ជាង ៣០លានដុល្លារអាមេិរក) តែរូបគាត់បានសម្រេចលាក់រឿងដ៏សែនរីករាយមួយនេះមិនឲ្យប្រពន្ធនិងកូនរបស់គាត់ដឹងនោះទេ ព្រោះរូបគាត់មានហេតុផលផ្ទាល់ខ្លួនមិនគួរឲ្យជឿមួយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Asia One បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Guangxi Zhuang ភាគខាងត្បូងប្រទេសចិន ខណៈបុរសកំពូងសំណាងរូបនេះមិនបានបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់គាត់ឡើយ ហើយអ្វីដែលគេបានដឹងអំពីគាត់នោះគឺគាត់ជាបុរសដែលមានវ័យ ៤០ឆ្នាំម្នាក់។ ក្នុងពេលមកទទួលរង្វាន់បុរសរូបនេះបានស្លៀកពាក់ជាតុក្កតាពណ៌លឿងដើម្បីបិទបាំងមុខមាត់ពិតប្រាកដរបស់គាត់ និងបានប្រាប់ឲ្យគេហៅឈ្មោះក្លែងក្លាយថា “Ly”។ ប្រភពខាងលើបានបន្តថា លោក Ly បានទិញឆ្នោតចំនួន ៤០សន្លឹកក្នុងតម្លៃត្រឹមតែ ៨០យន់ ( ១១ដុល្លារអាមេរិក) ប៉ុណ្ណោះ ហើយសន្លឹកឆ្នោតចំនួន ៧ ក្នុងចំណោមសន្លឹកឆ្នោតទាំងអស់នោះបានត្រូវរង្វាន់ធំ ដែលតម្លៃសរុបរហូតដល់ ២២០លានយន់។ ភ្លាមៗក្រោយទទួលបានប្រាក់រង្វាន់លោក Ly
November 1, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងចាប់ផ្ដើមគិតកម្រៃសេវា ដោយមានការបញ្ចុះតម្លៃ ២០% ពីថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ការប្រមូលកម្រៃសេវាផ្លូវ ធ្វើឡើងទៅតាមចម្ងាយផ្លូវជាក់ស្តែង និងប្រភេទយានយន្តដែលអ្នកដំណើរបានបើកបរ។ យានយន្តត្រូវបានបែងចែកជាប្រភេទ «A, B, C, D, E» ដូចខាងក្រោម៖ +ប្រភេទ “ A ” (1) ទោចក្រយានយន្ត
November 1, 2022









