- Khmerpress
- សិល្បៈ
(បាងកក)៖ តារាចម្រៀងរ៉េប វណ្ណដា បានទទួលកេរ្ដិ៍ឈ្មោះល្បីល្បាញ មានការគាំទ្រជាច្រើនទៅលើស្នាដៃបទចម្រៀងរបស់លោក យើងអាចមើលឃើញការគាំទ្រ តាមរយៈបទចម្រៀង «Time to Rise» ដែលមានការចូលរួមដោយព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ។ ថ្មីៗនេះ តារាចម្រៀងរូបនេះ នឹងបង្ហាញខ្លួននៅក្នុងមហោស្រពតន្ត្រីដ៏ធំ Big Mountain Music Festival នៅប្រទេសថៃ ដែលនឹងធ្វើឡើងនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។ សូមរំលឹកថា វណ្ណដា ធ្លាប់ចូលរួមលើសម្តែងលើឆាកអន្តរជាតិដូចជា ASEAN Music Showcase Festival 2022 នៅឯប្រទេស
November 2, 2022 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានអះអាងថាកូរ៉េខាងជើងនៅថ្ងៃពុធនេះបានបាញ់សាកល្បងមីស៊ីលយ៉ាងហោច ១០គ្រាប់ជាច្រើនប្រភេទផ្សេងៗគ្នា តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងសេអ៊ូល ទទួលស្គាល់ថាមានមីស៊ីលមួយគ្រាប់បានធ្លាក់នៅក្បែរដែនទឹកកូរ៉េខាងត្បូង ជាលើកដំបូង។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងបានបាញ់តេស្ដមីស៊ីលយ៉ាងហោច ១០គ្រាប់ ជាច្រើន ប្រភេទផ្សេងៗគ្នា នៅថ្ងៃនេះ ឆ្ពោះទៅកាន់ភាគខាងកើត និងភាគខាងលិច»។ យោធាកូរ៉េខាងត្បូងបន្ថែមទៀតថាលោកប្រធានាធិបតី យូន ស៊ុកយុល បានចេញបញ្ជាឱ្យត្រៀមចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងទង្វើបង្កហេតុពីកូរ៉េខាងជើងផងដែរ។ គួរបញ្ជាក់ថា មុនដំបូងឡើយ កូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើង នៅថ្ងៃពុធនេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន
November 2, 2022 - ព័ត៌មានអន្តរជាតិ
ជប៉ុន៖ អាជ្ញាធរនៃទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកានេះបានសម្រេចទទួលស្គាល់អាពាហ៍ពិពាហ៍រវាងមនុស្សដែលមានភេទដូចគ្នាជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times។ អាពាហ៍ពិពាហ៍រវាងមនុស្សមានភេទដូចនេះ ដែលអាជ្ញាធរក្រុងតូក្យូបានសម្រេចទទួលស្គាល់នៅពេលនេះគឺសំដៅលើការរៀបការរវាងក្រុមមនុស្សខ្ទើយ ក្រុមមនុស្សវះកាត់ប្តូរភេទ ក្រុមស្រ្តីស្រលាញ់ស្រ្តី និងក្រុមមនុស្សស្រលាញ់ភេទដូចគ្នាគ្រប់ទម្រង់ទាំងអស់។ យ៉ាងណាក្តីប្រភពខាងបានបញ្ជាក់ថា ការទទួលស្គាល់លិខិតអាពាហ៍ពិពាហ៍រវាងមនុស្សមានភេទដូចគ្នានៅពេលនេះគឺត្រូវបានអនុវត្តដោយមានលក្ខខណ្ឌមួយចំនួន ពោលគឺអនុវត្តចំពោះតែពលរដ្ឋណាដែលកំពុងប្រកបការងារនិងមានទីលំនៅអចិន្ត្រៃយ៍ក្នុងទីក្រុងតូក្យូប៉ុណ្ណោះ ខណៈរដ្ឋបាលក្រុងនិងខេត្តផ្សេងទៀតនៅទូទាំងប្រទេសជប៉ុននៅមិនទាន់អនុវត្តច្បាប់ថ្មីនេះនៅឡើយទេ។ ក្រោយទទួលបានលិខិតអាពាហ៍ពិពាហ៍រួចហើយគឺគូស្នេហ៍ដែលមានភេទដូចគ្នាអាចទទួលបានសិទ្ធចុះបញ្ជីលំនៅដ្ឋាន សិទ្ធទទួលបានសេវាសុខាភិបាល និងសិទ្ធទទួលបានអត្តប្រយោជន៍ផ្សេងៗពីរដ្ឋាភិបាលដូចប្តីប្រពន្ធទូទៅដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
November 2, 2022 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ ក្រសួងការពារជាតិអ៊ុយក្រែន នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងថាអ៉ីរ៉ង់មានផែនការបញ្ជូនយន្ដហោះដ្រូនប្រយុទ្ធជាង ២០០គ្រឿងបន្ថែមឱ្យ រុស្ស៉ី ខណៈទីក្រុងមូស្គូ កំពុងបង្កើនយុទ្ធនាការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសអ៊ុយក្រែន ចំពោះមុខរដូវរងាកាន់តែខិតជិតចូល មកដល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើគេហទំព័ររដ្ឋាភិបាល ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ថានៅដើមខែវិច្ឆិកានេះ អ៉ីរ៉ង់មានគម្រោងបញ្ជូន យន្ដហោះដ្រូន សាហ៉ីដ ១៣៦ (Shahed-136), យន្ដហោះដ្រូនម៉ូហាជឺ ៦ (Mohajer-6) និងយន្ដហោះដ្រូនអារ៉ាស់ ២ (Arash-2) ជាង២០០គ្រឿង ឱ្យរុស្ស៉ី។ ក្រសួងការពារជាតិអ៊ុយក្រែន បន្ថែមទៀតថាយន្ដហោះដ្រូនទាំងនេះអាចនឹងត្រូវបានបញ្ជូនតាមសមុទ្រ
November 2, 2022 - ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូងបានចេញការប្រកាសអាសន្នលើការវាយប្រហារផ្លូវអាកាស សម្រាប់ប្រជាជននៅលើកោះមួយ នៅឆ្នេរភាគខាងកើតរបស់ខ្លួន បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ៣គ្រាប់ ឆ្ពោះទៅសមុទ្រ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៣ នៅព្រឹកថ្ងៃពុធនេះ ពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួននៃទីក្រុង Wonsan ដែលមួយក្នុងចំណោមនោះ បានចុះចតនៅជិតព្រំដែនសមុទ្រខាងកើតរបស់កូរ៉េ។ ការបាញ់បង្ហោះនេះបានធ្វើឡើងប៉ុន្មាន ម៉ោងបន្ទាប់ពីកូរ៉េខាងជើងបានចេញការគំរាមកំហែងដោយប្រយោល ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីធ្វើឱ្យអាមេរិក និងកូរ៉េខាងត្បូង «ទទួលខុសត្រូវនឹងលទ្ធផលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ» ដែលជាការឆ្លើយតបដ៏ក្ដៅគគុករបស់ខ្លួន ផ្តោតលើសមយុទ្ធយោធាទ្រង់ទ្រាយធំដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Pak Jong Chon លេខាបក្សពលករដែលកំពុងកាន់អំណាច ដែលត្រូវបានគេចាត់ទុកថាជាអ្នកទុកចិត្តជិតស្និទ្ធរបស់មេដឹកនាំ Kim Jong Un បានហៅសមយុទ្ធយោធា
November 2, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់ លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelensky) ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនថា ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែនតាមពេលវេលាសមស្រប។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងជំនួបតាមទូរស័ព្ទលើកដំបូងជាមួយ ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ។ សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងជំនួបនេះ សម្តេចតេជោនាយកដ្ឋមន្ត្រី បានលើកឡើងផងដែរថា ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែនតាមពេលវេលាសមស្រប។
November 2, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងជំនួបតាមទូរស័ព្ទ នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចែករំលែកបទពិសោធដែលកម្ពុជាឆ្លងកាត់ ជូនដល់ លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន និងបានបញ្ជាក់ថា «គ្មានសង្គ្រាមណាមួយអាចបញ្ចប់បានដោយប្រើប្រាស់សង្គ្រាមនោះទេ»។ «សម្តេចតេជោនាយកដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជាផ្តល់សារសំខាន់ដល់ការចរចា និងដំណោះស្រាយដោយសន្តិវិធី និងសង្ឃឹមថា ភាគីពាក់ពន្ធ័ទាំងអស់នឹងខិតខំរកដំដោះស្រាយគ្រប់ជ្រុងជ្រោយដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដើម្បីអ៊ុយក្រែនទទួលបានមកវិញនូវសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និងការអភិវឌ្ឍន៍»។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស អំពីលទ្ធផលនៃជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអ៊ុយក្រែន។ នៅក្នុងជំនួបនេះ ប្រមុខរាជរដ្ឋាភិបាល
November 2, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លទ្ធផល នៃជំនួបតាមទូរស័ព្ទរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ ខាងក្រោមនេះជាលទ្ធផលនៃជំនួបសន្ទនានេះ៖ ប្រភព៖ ក្រសួងព័ត៌មាន
November 2, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស បានឲ្យដឹងថា នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន ឯកឧត្តម Volodymyr Zelenskyy។ តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម Twitter ឯកឧត្តម Volodymyr Zelenskyy បានបញ្ជាក់អំពីជំនួបតាមទូរស័ព្ទនៅរសៀលនេះ។ លោកបានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា ជាប្រធានអាស៊ានឆ្នាំនេះ ដែលបានប្រកាន់ជំហរបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន នៅអង្គការសហប្រជាជាតិ៕
November 1, 2022 - ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១ ខែវិច្ឆិកានេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែនកំពុងប្រឈមនឹងបញ្ហាដាច់ចរន្តអគ្គិសនីនិងខ្វះការផ្គត់ផ្គង់ទឹកយ៉ាងខ្លាំង ក្រោយរុស្ស៊ីបានបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងតំបន់សំខាន់ៗមួយចំនួនរបស់អ៊ុយក្រែនកាលពីថ្ងៃម្សិលមិញនេះ។ បើតាមលោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន Denys Shmygal បានបញ្ជាក់ថា មីស៊ីលដែលរុស្ស៊ីបានបាញ់កាលពីថ្ងៃម្សិលមិញនេះគឺជាប្រភេទមីស៊ីលដែលបាញ់ចេញនាវាចម្បាំង និងមានចំនួនសរុបជាង ៥០គ្រាប់។ លោកនាយករដ្ឋមន្ត្រីរូបនេះបានបន្តថា គិតត្រឹមពេលនេះគឺមានពលរដ្ឋប្រមាណជា ៨០% នៅក្នុងទីក្រុង Vitali Klitschko កំពុងគ្មានទឹកប្រើប្រាស់ ខណៈផ្ទះជាង ៣៥០ ០០០ កំពុងរស់នៅដោយគ្មានចរន្តអគ្គិសនីប្រើប្រាស់ទាំងស្រុងតែម្តង។ គួរបញ្ជាក់ផងដែរថា ការបាញ់មីស៊ីលពីសំណាក់កងទ័ពរុស្ស៊ីត្រូវបានពិភពលោកធ្វើការផ្កោលទោសយ៉ាងខ្លាំង ដ្បិតវាជាការគំរាមគំហែងយ៉ាងាធ្ងន់ធ្ងរចំពោះជនស៊ីវិល ពោលជាពលរដ្ឋស្លូតត្រង់ដែលមិនមានការពាក់ព័ន្ធអ្វីទាល់តែសោះជាមួយសង្គ្រាម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
November 1, 2022









