- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា សហរដ្ឋអាមេរិក បានដឹករថយន្តមកដល់ប្រទេសកម្ពុជាហើយ និងសម្ភារមួយចំនួនសម្រាប់ការពារប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលនឹងអញ្ជើញរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបញ្ជូនរថយន្ត និងសម្ភារការពារសន្តិសុខ របស់ប្រធានាធិបតីមកកាន់ប្រទេសណាមួយនោះ វាជាទម្លាប់របស់អាមេរិក មិនមែនសម្រាប់តែមកកម្ពុជាមួយនោះទេ។ ការឱ្យដឹងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សរុបជាង ៦ពាន់នាក់
November 1, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានថ្លែងឆ្លើយតប ចំពោះមតិមួយចំនួន លើកឡើងអំពីការតែងតាំងរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីលោក ឌិត ទីណា ដែលថា មិនព្រមតែងតាំងមន្ត្រីជំនាញកសិកម្ម មកធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម បែរជាយកវិស្វកររ៉ែ មកធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មទៅវិញ, សម្តេចចាត់ទុកការលើកឡើងបែបនេះថា ខ្វះការចេះដឹង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា វិស័យកសិកម្មមានច្រើន ហើយមិនមាននរណាម្នាក់ចេះ ពីកសិកម្មអស់នោះទេ ដូច្នេះការតែងតាំងរដ្ឋមន្ត្រីកសិកម្ម ពុំចាំបាច់ចេះជំនាញកសិកម្មឡើយ ប៉ុន្តែទាមទារតែងតាំងអ្នក ដែលមានភាពដឹកនាំច្បាស់លាស់ ចេះប្រើប្រាស់មន្ត្រីក្រោមឱវាទធ្វើការ និងដាក់ចេញនូវសកម្មភាពការងារបានល្អ។ សម្តេចតេជោ ហ៊ុន សែន បានលើកជាឧទាហរណ៍ជាក់ស្តែងខ្លួនសម្តេចផ្ទាល់
November 1, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវសុំការយោគយល់ពីសំណាក់ពលរដ្ឋក្នុងទីក្រុងភ្នំពេញ ព្រោះប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានការបិទផ្លូវច្រើនដើម្បីរៀបចំកិច្ចប្រជុំអាស៊ាន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា “សូមអំពាវនាវ និងសុំអភ័យទោសទុកជាមុនប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប្រជាជននៅទីក្រុងភ្នំពេញអាចជួបការលំបាកបន្តិច ព្រោះយើងរៀបចំផ្លូវ
November 1, 2022 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ ការហៅទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky កាន់តែក្តៅគគុក នៅពេលដែលមេដឹកនាំនៃរដ្ឋាភិបាលទីក្រុងកៀវ ចាប់ផ្តើមទាមទារជំនួយបន្ថែម នេះបើយោងតាមសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។ នៅពេលដែល លោក Biden ត្រូវបានគេរាយការណ៍ថា កំពុងប្រាប់លោក Zelensky ថាសហរដ្ឋអាមេរិកបានអនុម័តផ្តល់ជំនួយបន្ថែមចំនួន ០១ពាន់លានដុល្លារបន្ថែមទៀតដល់ទីក្រុងកៀង នៅពេលនោះមេដឹកនាំអ៊ុយក្រែន ក៏បានចាប់ផ្តើមរាយបញ្ជីអ្វីផ្សេងទៀតដែលប្រទេសរបស់គាត់ចង់បាន។ យោងតាមប្រភពដដែលនោះបានបញ្ជាក់ថា បន្ទាប់មកប្រធានាធិបតីអាមេរិក លោក Biden បានឆ្លើតតបថា ប្រជាជនអាមេរិកមានចិត្តទូលាយ ហើយរដ្ឋបាលរបស់លោកកំពុងធ្វើការ
November 1, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ ពីថ្ងៃទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលា ០៧៖០០ព្រឹក តទៅ។ ការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង ឧទាហរណ៍មានដូចខាងក្រោម៖ +ចម្ងាយ 187.05km “ភ្នំពេញ-ក្រុងព្រះសីហនុ” បង់ 12$ (បានចុះតម្លៃមកត្រឹម 80%រួច) សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type “A”ខាងក្រោម៖ 1. រថយន្តប្រភេទគ្រួសារ 7កៅអី
November 1, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២-៨ ខែតុលា ឆ្នាំ២០២២។ ក្រសួងបញ្ជាក់ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប្រទេសចិន) និងខ្យល់បក់មកពីទិសឦសាន។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C * សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C * មិនមានភ្លៀងធ្លាក់។ បើមានក៏តិចតួចតែប៉ុណ្ណោះ
November 1, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយទុកពេល៣០ថ្ងៃ ឱ្យធ្វើការកែតម្រូវសកម្មភាព និងខ្លឹមសារផ្សាយពាណិជ្ជកម្ម ដែលមិនអនុលោមទៅនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន តែមិនសូវមានអ្នកអនុវត្តន៍តាម អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដែលជាសេនាធិការនៃគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានចេញសេចក្តីប្រកាសទុករយៈពេល ៣ថ្ងៃបន្ថែមទៀតដល់បុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួល សិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម សហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការកែតម្រូវ បើមិនដូចនេះទេមន្ត្រីជំនាញនឹងចាត់វិធានការតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងដូចនេះថា កន្លងមកនេះ អគ្គនាយកដ្ឋាន
October 31, 2022 - សង្គម
(ភ្នំពេញ)៖ ក្រោយពីបង្កើតកម្មវិធីរត់សប្បុរសធម៌ កម្មវិធីរត់ជាមួយសាយ ៤សែនជំហាន ដើម្បីរៃអង្គាសថវិកាជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប តារាចម្រៀង លោក អ៊ួន បឋម ហៅ សាយ បានប្រកាសថា កម្មវិធីរត់ជាមួយសាយ ៤សែនជំហានគឺជាកម្មវិធីចុងក្រោយនៃការរត់រយៈចម្ងាយឆ្ងាយរបស់ខ្លួន ក្រោយទទួលការណែនាំពីពេទ្យ។ លោក សាយ បានសរសេររៀបរាប់ថា៖ «បន្ទាប់ពីពិនិត្យសុខភាពរួចរាល់ហើយ កម្មវិធីរត់ជាមួយសាយ ៤សែនជំហានគឺជាកម្មវិធីចុងក្រោយនៃការរត់រយៈចម្ងាយឆ្ងាយរបស់ខ្ញុំ ព្រោះសូម្បីតែពេទ្យក៏ណែនាំអោយខ្ញុំឈប់រត់ឆ្ងាយលើសពី ១០គីឡូម៉ែត្រដែរ បើសិនមិនចង់វេទនានៅពេលក្រោយ។ សង្ឃឹមថាតាមរយៈសកម្មភាពរបស់ពួកយើង និងជំរុញទឹកចិត្តដល់យុវជនដទៃទៀតដើម្បីបន្តវេនកិច្ចការងារជួយសង្គ្រោះដល់អាយុជីវិតកុមារកម្ពុជា។ Cambodia Children need YOU #RUNWITHSAI #រត់ដើម្បីកុមារកម្ពុជា #Longlifesaispirit»។ សូមរំលឹកថា
October 31, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ចំនួនអ្នកសារព័ត៌មានដែលបានចុះឈ្មោះចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សរុប ១ ៥២៥ នាក់ ដែលមកពី ៣១ ប្រទេស ក្នុងនោះអ្នកសារព័ត៌មានមកពីប្រទេសជប៉ុនឈរក្នុងលំដាប់ទី២ បន្ទាប់ពីកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្ដម ផុស សុវណ្ណ ប្រភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន។ ឯកឧត្ដម ផុស សុវណ្ណ បានគូសបញ្ជាក់បន្ថែមថា សម្រាប់អ្នកសារព័ត៌មានសរុប
October 31, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សរុបជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែផ្តល់តម្លៃ និងកិត្តិយសដល់និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យ ហើយតែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់ពួកគេ។ សម្រាប់សាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្តេចតេជោ បានអញ្ជើញជាអធិបតីចំនួនប្រមាណ ១៨លើករួចមកហើយ។ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតដែលដែលអញ្ជើញទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ មានចំនួនសរុប ៦,៣០៧នាក់
October 31, 2022









