Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាមធ្យមវិចិត្រសិល្បៈ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើសសិស្សចូលរៀន ដោយឥតបង់ថ្លៃ នៅសាលាមធ្យមវិចិត្រសិល្បៈ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចាប់ផ្ដើមចែកពាក្យនិងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងការិយាល័យសិក្សាសាលាមធ្យមវិចិត្រសិល្បៈ(បឹងបាយ៉ាប) អាសយដ្ឋាន៖ វិថីបណ្ឌិតម៉ុងឬទ្ធី (១៩២៨) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ Map: https://goo.gl/maps/pjvzqiFRK9qLUSo17 លេខទូរស័ព្ទ៖ – ០១២ ៦៣៩ ៨៩៣ (រឺ តេឡេក្រាម) – ០៩៦ ៥៦៨

    October 31, 2022
  • ព័ត៌មានអន្តរជាតិ

    (ស៉ីដនី)៖ ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី បានរាយកាណ៍នៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន ៦គ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាសនៅភាគខាងជើងប្រទេសអូស្ត្រាលី ខណៈវិធានការមួយនេះអាចបង្កភាពតានតឹងកាន់តែខ្លាំងជាមួយក្រុងប៉េកាំង។ នេះបើយោង តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។ គ្រឿងបរិក្ខារពិសេសសម្រាប់យន្តហោះទម្លាក់គ្រាប់បែក នឹងត្រូវដំឡើងនៅមូលដ្ឋានទ័ពអាកាស ទីនដាល (Tindal) ដែលស្ថិតចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុងដាវីន (Darwin) ជារដ្ឋធានីនៃដែនដីភាគខាងជើងនៃប្រទេសអូស្ត្រាលី។ នេះជាផែនការលម្អិតរបស់សហរដ្ឋអាមេរិក នៅដែនដី ភាគខាងជើងអូស្រ្តាលី សម្រាប់អ្វីដែលខ្លួនហៅថា «កន្លែងប្រតិបត្តិការកងអនុសេនាធំ» ឬជាមជ្ឈមណ្ឌលថែទាំ និងសំចតយន្តហោះ B-52s។ ជុំវិញព័ត៌មាននេះ

    October 31, 2022
  • ព័ត៌មានអន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ១៣២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានមួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលានេះ។  ស្ពានដែលបានបាក់នោះគឺស្ពានសម្រាប់ឆ្លងទន្លេ Machchhu ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Morbi រដ្ឋ Gujarat ខណៈស្ពានមួយខ្សែនេះមានអាយុកាលប្រមាណជា ១៥០ឆ្នាំហើយ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា មុនពេលកើតហេតុគឺមានមនុស្សប្រហែល ៥០០នាក់បានជួបជុំគ្នានៅក្បែរស្ពាននិងមួយចំនួនបានដើរកាត់ស្ពាននោះតែម្តងដើម្បីអបអរពិធីបុណ្យសាសនាមួយកាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ។ ក្នុងអំឡុងពេលដែលពិធីបុណ្យកំពុងចាប់ផ្តើមយ៉ាងសប្បាយរីករាយនោះ ស្រាប់តែស្ពានបានបាក់យ៉ាងឆាប់រហ័យតែម្តង ដែលធ្វើឲ្យអ្នកដែលកំពុងឈរនៅលើស្ពានទាំងអស់មិនអាចរត់គេចបានទាន់ពេលវេលានោះទេ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មានមនុស្សចំនួន ១៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅព្យាបាលបន្ទាន់នៅមន្ទីរពេទ្យផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    October 31, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ នាពេលថ្មីៗនេះ ពិធីការិនី និងតារាសម្តែងអ្នកនាង សុខ សោម៉ាវត្តី ជួបទុក្ខធំ ដោយម្តាយជាទីស្រឡាញ់របស់អ្នកនាងបានទទួលមរណភាព ដោយរោគាពាធ។ នាព្រឹកមិញថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ អ្នកនាង សុខ សោម៉ាវត្តី បានបរិយាយសារយ៉ាងក្រៀមក្រំឱ្យដឹងតាមហ្វេសប៊ុកថា៖ «ម៉ែអើយម៉ែទៅឆ្ងាយហើយ ម៉ែទៅលឿនម្ល៉េះសម្លេង ម៉ែសើច ម៉ែរអ៊ូ អនុស្សាវរីយ៍នៅពេញខួរក្បាលចៅ មិននឹកស្មានថាម៉ែឈឺដល់ម្លឹង ឥលូវម៉ែផុតទុក្ខហើយម៉ែលែងឈឺហើយ សូមម៉ែបានទៅដល់សុគតិភព»។ ក្រោយពីឃើញសារដ៏ទុក្ខក្រៀមក្រំនៃមរណភាពរបស់ម្តាយអ្នកនាង សុខ សោម៉ាវត្តី ភ្លាមនោះ គេក៏ឃើញក្រុមមិត្តភក្តិរួមអាជីពសិល្បៈបានផ្ញើសារចែករំលែកទុក្ខជាច្រើនហូរហែរផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    October 31, 2022
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ បន្ទាប់ពីទទួលដំណឹងពីកាសែត The New York Times អំពីគម្រោងបញ្ឈប់បុគ្គលិក Twitter នៅថ្ងៃទី០១ ខែវិច្ឆិកា ក្នុងចំនួនដ៏ច្រើន ឥឡូវនេះម្ចាស់ Twitter ថ្មីលោក Elon Musk ចេញមុខបដិសេធរបាយការណ៍នោះភ្លាមៗតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ ប្រភពពីកាសែត The New York Time បានរាយការណ៍ថា Musk បានបញ្ជាឱ្យកាត់បន្ថយការងារនៅទូទាំងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter ដោយក្នុងនោះតាមក្រុមមួយចំនួននឹងត្រូវបានកាត់បន្ថយបុគ្គលិកក្នុងចំនួនច្រើន ខណៈការបញ្ឈប់ការងារនេះនឹងប្រព្រឹត្តិទៅមុនថ្ងៃនៅថ្ងៃទី០១ ដើមខែវិច្ឆិកា។

    October 31, 2022
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានចាប់ផ្ដើមធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នាទ្រង់ទ្រាយធំមួយមិនធ្លាប់មាន ដោយមានការចូលរួមពី យន្ដហោះចម្បាំងរាប់រយគ្រឿងនៃសម្ព័ន្ធមិត្តទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។ សមយុទ្ធទ័ពអាកាសខាងលើដែលមានឈ្មោះថា Vigilant Storm នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ និងមានយន្ដហោះចម្បាំងសរុបចំនួន ២៤០គ្រឿងចូលរួម ក្នុងនោះរួមមានទាំងយន្ដហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈអូស្ត្រាលីក៏នឹងបញ្ជូនយន្ដហោះចាក់សាំងនៅលើ អាកាសសម្រាប់សមយុទ្ធនេះដែរ។ គួរបញ្ជាក់ថា កូរ៉េខាងជើង ជារឿយៗតែងតែថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយចាត់ទុកថាវាជាការត្រៀមលក្ខណៈ ត្រៀមឈ្លានពានផ្ដួលរំលំរបបដឹកនាំលោក គីម ជុងអ៊ុន។ ជាការតវ៉ានឹងសមយុទ្ធ

    October 31, 2022
  • ព័ត៌មានអន្តរជាតិ

    រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានព្រមានថា ពិភពលោកទំនងជាកំពុងឈានចូលដល់ទសវត្សរ៍ដែលមាន “គ្រោះថ្នាក់បំផុត” បើគិតចាប់តាំងពីពេលបិទបញ្ចប់សង្គ្រាមលោកលើកទី ២មក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលានេះ។ ការព្រមានរបស់លោកប្រធានាធិបតីរុស្ស៊ីនៅពេលនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងក្រុមកងទ័ពអ៊ុយក្រែនដែលបានអះអាងថា ពួកគេបានវាយដណ្តើមយកមកវិញនូវទឹកដីដែលរុស្ស៊ីធ្លាប់បានគ្រប់គ្រងជាច្រើនកន្លែងបន្ថែមទៀត និងអះអាងថាអ៊ុយក្រែនបានចល័តទ័ពយ៉ាងច្រើនដើម្បីត្រៀមការពារទឹកដីដែលទើបវាយដណ្តើមបានមកវិញនោះ។ ប្រភពខាងលើបានបន្តថា នៅក្នុងសេចក្តីថ្លែងការណ៍ចេញពីទីក្រុងម៊ូស្គូនោះ លោក ពូ ទីន ក៏និយាយចំៗផងដែរថា បញ្ហាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺជាផ្នែកមួយនៃការតស៊ូនិងប្រឆាំងនឹងការត្រួតត្រាពីសំណាក់ប្រទេសលោកខាងលិច។ លោក ពូ ទីន បានបន្តថា ការសម្រេចបើកប្រតិបត្តិការណ៍យោធានៅលើទឹកដីអ៊ុយក្រែនគឺជាជម្រើសចុងក្រោយមួយដែលរុស្ស៊ីត្រូវតែធ្វើឡើងមុនពេលប្រទេសលោកខាងលិចចូលមកត្រួតត្រាលើប្រទេសរុស្ស៊ី និងបន្តត្រួតត្រាពិភពលោកទាំងមូល។ ជាងនេះទៅទៀត លោក ពូ ទីន

    October 31, 2022
  • សង្គម

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា កម្មវិធីរត់ជាមួយសាយ ៤សែនជំហាន ដើម្បីរៃអង្គាសថវិកាជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលរៀបចំឡើងដោយបងប្អូនគ្រួសារខ្មែរយើងស្គាល់ឈ្មោះថា (សាយ) ជាតារាចម្រៀងដ៏មានឈ្មោះបោះសំឡេងនៅកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើររត់ថ្មើជើងចំងាយប្រមាណ៣០៣គឺឡូម៉ែត្រ ក្នុងរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២២ ដោយចេញដំណើរពី សហភាពសហព័ន្ធយុវជនកម្ពុជា ស្នាក់ការរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦។ ការរត់នេះមកដល់ខេត្តសៀមរាបក៏មានកាទទួលស្វាគមន៍របស់លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ

    October 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយយោងតាមសេចក្តីរាយការណ៍របស់កងកម្លាំងសមត្ថកិច្ច នៃក្រុមប្រតិបត្តិការនគរបាលចរាចរណ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា៖ ករណីម្ចាស់រថយន្តម៉ាក Toyota Prius ដែលបានបើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ(កៀរ) កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ត្រូវបានកំណត់អត្តសញ្ញាណ និងកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុពីបណ្ណបើកបរ អប់រំណែនាំ និងចុះកិច្ចសន្យារួចរាល់ហើយ។ បុរសជាអ្នកបើកបរផ្ទុយពីសេចក្តីណែនាំ និងច្បាប់ចរាចរណ៍រូបនោះ ត្រូវបានផាកពិន័យ និងដកពិន្ទុពីបណ្ណបើកបរចំនួន ០៤ពិន្ទុ លើ ០២ករណី រួមមាន៖

    October 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមរំលែកទុក្ខជាមួយប្រទេសកូរ៉េខាងត្បូង ចំពោះហេតុការណ៍សោកនាដកម្មរត់ជាន់គ្នា។ នៅក្នុងសាររំលែកទុក្ខនោះបានសរសេររៀបរាប់ថា៖ “ខ្ញុំមានការសោកសៅជាខ្លាំងដែលបានទទួលព័ត៌មានអំពីឧបទ្ទវហេតុសោកនាដកម្ម នៅក្នុងខណ្ឌអ៊ីថេវ៉ុន នៃទីក្រុងសេអ៊ូល កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្ដាលឱ្យមានស្លាប់ច្រើននាក់ និងអ្នករងរបួសក៏ច្រើន។” តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះប្រជាជននៃសាធារណរដ្ឋកូរ៉េ ជាពិសេសក្រុមគ្រួសារដែលបាត់បង់មនុស្សជាទីស្រឡាញ់។ ខណៈដែលកម្ពុជានៅជាមួយសាធារណរដ្ឋកូរ៉េ ក្នុងគ្រាដ៏សោកសៅនេះ ខ្ញុំសូមជូនពរឱ្យអ្នកដែលរងរបួសទាំងអស់ឆាប់បានជាសះស្បើយ​៕ ប្រភព៖ ក្រសួងព័ត៌មាន

    October 31, 2022