- Khmerpress
- ព័ត៌មានជាតិ
(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ ក្នុងឱកាសអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ជូនពលរដ្ឋខេត្តព្រៃវែង ជាង៦ពាន់គ្រួសារ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ព័ត៌មាននៃការអញ្ជើញមកកម្ពុជានេះ សម្ដេចបានទទួលយូរណាស់ហើយ ប៉ុន្ដែមិនទាន់អាចប្រកាសជាសាធារណៈនោះទេ ពោលត្រូវរង់ការប្រកាសជូនដំណឹងជាផ្លូវការពីសេតវិមាន។ សម្ដេចតេជោ ហ៊ុន សែន
October 31, 2022 - សិល្បៈ
(ភ្នំពេញ)៖ ក្រោយពីទទួលដំណឹង តារាសម្តែងដ៏ល្បី សឿ សុធារ៉ា ជួបទុក្ខធំដោយម្ដាយរបស់អ្នកនាងបានទទួលមរណភាពកាលពីយប់ថ្ងៃទី២៨ ខែតុលា សូម្បីលុយធ្វេីបុណ្យក៏គ្មានគ្រប់គ្រាន់នោះ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ ឧកញ៉ា ខេមរៈ សេរីមន្ត ក៏បានប្រកាសជូនថវិកា២០០០ដុល្លារដល់ អ្នកនាង សឿ សុធារ៉ា សម្រាប់ធ្វើបុណ្យជូនម្ដាយរបស់អ្នកនាង ដែលកំពុងធ្វើឡើងនៅវត្តវិហារក្រាញ់ ផ្លូវជាតិលេខ២។ យោងតាមការបង្ហោះរបស់ ឧកញ៉ា ខេមរៈ សេរីមន្ត បានឱ្យដឹងថា «អាណិតគាត់ខ្លាំងណាស់ខ្ញុំសូមជូនថវិកា 2000$ សំរាប់គាត់ធ្វើបុណ្យជូនម្តាយគាត់សូមវិញ្ញាក្ខន្ឌអ៊ុំបានទៅដល់សុគតិភពកុំបីអាក់ខានឡើយ»។ ដោយ លោក សាវីន ហ្វីលីព បានសរសេររៀបរាប់ថា៖
October 29, 2022 - PR
ដើម្បីឱ្យការជួបជុំកាន់តែរីករាយ រំលឹកនូវអនុស្សាវីយ៍ល្អៗកាលពីវ័យកុមារ រយៈពេលជាងមួយខែហើយដែលក្បួនរទេះការ៉េមវ៉លស៍ បានធ្វើដំណើរតាមវិថីនានាក្នុងរាជធានីភ្នំពេញរយៈពេលមួយម៉ោង មុននឹងឈប់តាមគោលដៅងាយស្រួលរកចំនួន១៧ទីតាំងក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតាមបណ្តាវត្តនានាក្នុងរាជធានីភ្នំពេញ អំឡុងពេលភ្ជុំបិណ្ឌកន្លងមកនេះ។ ក្បួនរទេះការ៉េមវ៉លស៍តាមដងផ្លូវរួមនឹងការតុបតែងរទេះពណ៌ក្រហម មានកងបង្វិលជាប់រទេះនិងប៉ោងៗផងនោះ បានទាក់ទាញភ្នែករបស់អតិថិជនគ្រប់វ័យ មកគាំទ្រទិញការ៉េមវ៉លស៍ជាច្រើនមុខច្រើនរសជាតិ និងចូលរួមលេងហ្គេមងាយៗ ដោយបង្វិលកងបាញ់កាំភ្លើងជ័រ ហើយឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើនដូចជា កងតម្កល់ទូរសព្ទ ម៉ាស់វ៉លស៍ ការបញ្ចុះតម្លៃពីការ៉េមវ៉លស៍ និងរង្វាន់ជាច្រើនទៀត។ អតិថិជនដែលបានចូលរួមខ្លះបានបង្ហាញអារម្មណ៍ថា៖ ពួកគាត់នឹករលឹកដល់វ័យកុមារភាពរបស់ពួកគាត់ដែលធ្លាប់រត់តាមកង់ការ៉េមពេលឃើញក្បួនរទេះរបស់យើង ហើយប្អូនៗកុមារមួយចំនួនទៀតបានបង្ហាញអារម្មណ៍ថា រំភើបរីករាយខ្លាំងនឹងក្បួនរទេះដែលពួកគាត់មិនធ្លាប់ឃើញពីមុនមក ហើយអ្វីដែលកាន់តែពិសេសនោះ គឺវត្តមាន Influencer SOY SENGHOUR នៅតាមទីតាំងលក់នោះផងដែរ។ SOY SENGHOUR បានបង្ហាញនូវអារម្មណ៍ថា «ខ្ញុំពិតជារំភើបរីករាយជាខ្លាំងណាស់ដែលបានជួបអ្នកគាំទ្ររបស់ខ្ញុំ និងញ៉ាំការ៉េមវ៉លស៍
October 28, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ មន្រ្តីអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិក កំពុងរៀបចំកញ្ចប់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ២៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន ដើម្បីពង្រឹងការវាយលុករបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២។ កញ្ចប់ជំនួយយោធាថ្មីនេះ ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលគ្រាប់រំសេវ និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្តែត HIMARS បន្ថែមទៀត ហើយវាអាចត្រូវបានប្រកាសនៅថ្ងៃសុក្រនេះ (ពេលវេលានៅអាមេរិក)។ ដោយឡែកនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក ចន ឃឺប៊ី (John Kirby) បានបដិសេធបញ្ជាក់ព័ត៌មានលម្អិតស្តីពីជំនួយនេះ តែបាននិយាយថាឃ្លាំងអាវុធថ្មីសម្រាប់អ៊ុយក្រែន នឹងត្រូវប្រកាសក្នុងពេល «ឆាប់ៗនេះ»។ គួរបញ្ជាក់ថា គិតចាប់តាំងពីរុស្ស៉ីបើកការវាយប្រហារអ៊ុយក្រែន
October 28, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចាប់ពីខែមករា ឆ្នាំ២០២៣ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការស៊ីវិល គ្រូពេទ្យ គ្រូបង្រៀន មន្រ្តីកងកម្លាំងប្រដាប់អាវុធ ដែលមានប្រាក់ខែអប្បបរមាជាង១លាន១សែនរៀល ឱ្យដល់ជាង១លាន៣សែនរៀល ខណៈមន្រ្តីជាប់កិច្ចសន្យាឡើងដល់៧១ម៉ឺនរៀល ដើម្បីគាំទ្រដល់ជីវភាព មន្រ្តីរាជការ បន្ទាប់ពីខកខានក្នុងការដំឡើងរបស់រយៈពេល២ឆ្នាំ ដោយសារតែបញ្ហាកូវីដ១៩។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័តនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ តាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ បានឱ្យដឹងថា ចាប់ពីខែមករា ឆ្នាំ២០២៣៖ * បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល
October 28, 2022 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នៅថ្ងៃ២៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្តីពីការបិទចរាចរយានយន្តគ្រប់ប្រភេទនៅចំណុចច្រកចេញចូលក្នុងបរិវេណរៀបចំពិធីបុណ្យអុំទូកក្រុងតាខ្មៅ ខេត្តកណ្ដាល ថ្ងៃ២៩-៣០ ខែតុលា ឆ្នាំ២០២២។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ គណៈកម្មការរៀបចំកម្មវិធីបុណ្យអុំទូក ក្រុងតាខ្មៅ ខេត្តកណ្ដាល សូមធ្វើការបិទចរាចរយានយន្តគ្រប់ប្រភេទនៅចំណុចច្រកចូលក្នុងបរិវេណរៀបចំពិធីបុណ្យអុំទូក ក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីម៉ោង ៦៖០០ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ រហូតដល់អធ្រាត្រថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីរៀបចំឱ្យមានសណ្ដាប់ធ្នាប់ សុវត្ថិភាព ចៀសវាងការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវកិត្តិយស
October 28, 2022 - ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីលោក Volodymyr Zelensky បាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាង ៣០ គ្រឿង មកលើអ៊ុយក្រែន ក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ។ លោកបានបន្ថែមថា សរុបមកទីក្រុងមូស្គូ បានធ្វើការវាយប្រហារដោយមីស៊ីលចំនួន ៤ ៥០០ គ្រាប់ និងការវាយប្រហារតាមផ្លូវអាកាសជាង ៨ ០០០ លើក ផងដែរ។ ថ្លែងពីទីក្រុងគៀវ ហើយឈរនៅក្បែរអ្វីដែលមើលទៅដូចជាយន្តហោះគ្មានមនុស្សបើកម៉ាក Shahed របស់អ៊ីរ៉ង់ លោក Zelensky បានសន្យាថា នឹងទប់ស្កាត់កម្លាំងអាកាសរបស់ទីក្រុងម៉ូស្គូ។ ចំណែកមន្ត្រីលោកខាងលិចជឿថា អ៊ីរ៉ង់បានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកមួយចំនួនធំដល់រុស្ស៊ី ប៉ុន្តែទីក្រុងមូស្គូ និងក្រុងតេអេរ៉ង់បានបដិសេធ។
October 28, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ សម្រេចអនុម័តទាំងស្រុង។ បើតាមសេចក្តីព្រាងច្បាប់នេះ នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលគម្រោងចំណាយថវិកាចំនួនចំនួន ៣៩ ២០៦ ២០៥ លានរៀល គិតជាប្រាក់ដុល្លារប្រហាក់ប្រហែល ៩.៦ពាន់លានដុល្លារ ស្មើនឹង ២៩.៨៧% នៃផលិតផលក្នុងស្រុកសរុប (ផសស) មានកំណើន១៣% ធៀបនឹងច្បាប់ឆ្នាំ២០២២។ សម្រាប់ផែនការប្រមូលចំណូល ក្នុងប្រទេសថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ២៩
October 28, 2022 - សិល្បៈ
(ភ្នំពេញ)៖ ថ្មីៗនេះផលិតកម្ម Baramey បង្កើតមូលនិធិប្រាក់១០០លានរៀល “Rise For Master Kong Nay” សម្រាប់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ និងអបអរបទ Time To Rise ដែលទទួលបានការទស្សនា ១០០ លានដង ក្នុងបទ Time To Rise ។ក្រុមហ៊ុនបារមី បានផ្ដួចផ្ដើមគំនិតបង្កើតយុទ្ធនាការនេះឡើង ដើម្បីតបស្នងទៅដល់ ព្រឹទ្ធាចារ្យ គង់ ណៃ រៃអង្គាសថវិកា ជួយសម្រាលបន្ទុកថ្លៃចំណាយព្យាបាលជម្ងឺ និងជីវភាពប្រចាំថ្ងៃរបស់ ព្រឹទ្ធាចារ្យ
October 28, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមឆ្លើយតបជូនសាធារណៈជន ទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Bun Thorn Lay ដែលបានបង្ហោះផ្សព្វផ្សាយ មានខ្លឹមសារថា៖ កុំចេះតែហ៑ាន ស្រុកខ្ញុំអញ្ចឹង តារាងបាល់ទះក៏ចាប់ដែរ អរគុណបងបងដែលអនុវត្តច្បាប់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១១និង៣៦នាទី។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ បានចាត់ឱ្យក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ស្រាវជ្រាវករណីខាងលើ។
October 28, 2022









