- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មបានរៀបចំពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មជាមួយនឹងមជ្ឈមណ្ឌល ពាណិជ្ជកម្មកម្ពុជានៅទីក្រុងសៀមិន ស្តីពី កិច្ចសហប្រតិបត្ដិការជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ ប្រទេសចិន។ ការចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រោមការចូលរួមពីកឧត្តម ឈួនដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម និងជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម កៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និងលោក ZENG Yomin ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងសៀមិន។ ឯកឧត្តម
October 28, 2022 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ ឪពុកម្តាយជាច្រើនតែងមានការព្រួយបារម្ភនៅពេលដែលឃើញកូនៗរបស់ពួកចំណាយពេលយ៉ាងច្រើនដើម្បីលេងហ្គេម ដោយពួកគាត់គិតថាការលេងហ្គេមច្រើនអាចធ្វើឲ្យក្មេងៗមានបញ្ហាសុខភាពផ្សេងៗដូចជា បញ្ហាភ្នែក បញ្ហាផ្លូវចិត្ត ឡើងទម្ងន់ ឬវក់ខ្លាំងរហូតភ្លេចការរៀនសូត្រជាដើម។ បើទោះជាហ្គេមអាចផ្តល់នូវគុណវិបត្តិខ្លះដូចការព្រួយបារម្ភខាងលើនេះក៏ដោយ តែមានការសិក្សាមួយបានរកឃើញថា វីដេអូហ្គេមក៏បានផ្តល់នូវគុណសម្បត្តិចំពោះកុមារផងដែរ ពោលគឺការលេងហ្គេមបានជួយធ្វើឲ្យខួរក្បាលកុមារលូតលាស់យ៉ាងល្អប្រសើរ ឬនិយាយដោយស្រួលស្តាប់ថា ការលេងហ្គេមបានជួយឲ្យកុមារមានភាពវ័យឆ្លាត។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលានេះបានបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកចិត្តសាស្រ្តនៅសាកលវិទ្យាល័យ Vermont សហរដ្ឋមេរិក និងត្រូវបានចុះផ្សាយសាធារណៈដោយទិនានុប្បវត្តិ JAMA Network Open ។ នៅក្នុងការសិក្សាគេបានស្ទង់មតិកុមារដែលមានអាយុ ៩-១០ឆ្នាំ ប្រមាណជា ២,០០០នាក់ ដោយក្នុងនោះមានទាំងកុមារដែលមានទម្លាប់លេងហ្គេម ៣ម៉ោងឬច្រើនជាង ៣ម៉ោងក្នុងមួយថ្ងៃ និងក្រុមកុមារដែលមិនធ្លាប់លេងហ្គេមទាល់តែសោះ។
October 28, 2022 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មេឃុំ សង្កាត់ និងមេប៉ុស្តិ៍ អាចជ្រើសរើសមន្ត្រីនគរបាលនៅក្នុងមូលដ្ឋានរបស់ខ្លួនដោយ មិនចាំបាច់ប្រឡង ដើម្បីធានាប្រសិទ្ធភាពលើការការពារសន្ដិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់ល្អប្រសើរ។ ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍អំពីការជ្រើសរើសនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ ដោយបញ្ជាក់ថា «មកដល់ឥឡូវនេះ ក្រសួងចាត់ទុកការជ្រើសរើសនគរបាលដោយសម្ភាសន៍មានប្រយោជន៍ និងប្រសិទ្ធភាពសម្រាប់ការជ្រើសរើសមន្រ្តីនគរបាលប៉ុស្តិ៍ធ្វើការនៅឃុំកំណើត ដោយមិនបាច់ប្រឡងទេ ប៉ុន្តែគឺសម្ភាសន៍។
October 28, 2022 - ព័ត៌មានអន្តរជាតិ
យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនជាក់លាក់មួយទៅកាន់សមុទ្រខាងកើត នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២ ខណៈដែលសមយុទ្ធយោធាដ៏សំខាន់របស់ទីក្រុងសេអ៊ូលជិតដល់ទីបញ្ចប់។ អគ្គសេនាធិការចម្រុះ (JCS) ជាអ្នកដែលបានប្រកាសពីការបាញ់បង្ហោះនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតភ្លាមៗទេ។ ការបាញ់បង្ហោះចុងក្រោយនេះ បានកើតឡើងខណៈដែលប្រទេសកូរ៉េខាងត្បូង គ្រោងនឹងបញ្ចប់សមយុទ្ធ Hoguk របស់ខ្លួន។ យ៉ាងណា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ក៏កំពុងរៀបចំធ្វើសមយុទ្ធដែនអាកាសរួមគ្នាផ្សេងទៀត ដែលហៅថា «Vigilant Storm» នៅសប្តាហ៍ក្រោយ។ កូរ៉េខាងជើងកាន់តែបង្កើនការបាញ់បង្ហោះមីស៊ីលប៉ុន្មានរយៈចុងក្រោយនេះ ជាក់ស្ដែងកាលពីថ្ងៃទី១៤ ខែតុលា ខ្លួនក៏បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
October 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៧ ខែតុលាឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក Winfried F. Wicklein អគ្គនាយករងទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ លោក Winfried F. Wicklein បានសំដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងសភាពការណ៍កូវីដ-១៩ បានល្អប្រសើរ គួរជាទីកត់សម្គាល់របស់ពិភពលោក។ លោកក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍកម្ពុជា ជាពិសេសការស្តារនិងជំរុញកំណើន
October 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការដើម្បីធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍ក្នុងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋដូចខាងលើ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការអនុវត្តដូចខាងក្រោម៖ ១. ផ្អែកលើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលរក្សាទុកក្នុងប្រព័ន្ធម៉ាស៊ីនមេគ្រប់គ្រងទិន្នន័យ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រូវរៀបចំចងក្រង និងបោះពុម្ភបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលផុតសុពលភាព និងបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញណ ប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងផុតសុពលភាព រយៈពេល ៩០ថ្ងៃខាងមុខ តាមឃុំ សង្កាត់ ទូទាំងប្រទេស។ ២. ចំពោះប្រជាពលរដ្ឋដែលបានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សាមីខ្លួនត្រូវធ្វើសេចក្តី រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំពេញបែបបទ ទទួលយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។ ៣.ប្រជាពលរដ្ឋដល់អាយុ១៨ឆ្នាំ
October 28, 2022 - ព័ត៌មានអន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ការទិញយក Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ របស់លោក Elon Musk ត្រូវបានបញ្ចប់ជាផ្លូវការហើយ។ មុននេះ អ្នករាយការណ៍ព័ត៌មាន CNBC លោក David Faber បានសរសេរថា៖«ឥឡូវនេះ Elon Musk ជាអ្នកទទួលបន្ទុកនៅ Twitter»។ អ្នកយកព័ត៌មានបានសរសេរថា៖«ខ្ញុំត្រូវបានគេប្រាប់ឱ្យដឹងថា អតីតនាយកប្រតិបត្តិ @paraga និង CFO @nedsegal បានចាកចេញពីទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ហើយនឹងមិនត្រឡប់មកវិញទេ នៅពេលដែលយុគសម័យ Musk ចាប់ផ្តើម»។
October 28, 2022 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ ក្រោមការចង្អុលបង្ហាញពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានដឹកក្រុមការងារចុះរើកញ្ចុះប្រមាណជាង១០ខ្នង ក្រោយរកឃើញថាការសាងសង់គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវការណែនាំ ស្ថិតនៅលើឆ្នេរអូរឈើទាល ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ លោក ប៊ូ វឌ្ឍនា បានលើកឡើងថា ចំពោះការសាងសង់ទាំងនេះគឺគ្មានច្បាប់ដែលធ្វើឲ្យប៉ះពាល់ចំណីឆ្នេរសាធារណៈដែលអាជ្ញាធរខេត្ត អាជ្ញាធរក្រុង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ បាននឹងកំពុងយកចិត្តទុកដាក់រៀបចំឆ្នេរទាំងអស់នៅក្នុងក្រុង នៃខេត្តព្រះសីហនុ ឲ្យបានស្អាតមានសោភ័ណ្ឌភាពសម្រាប់ឲ្យប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្ត មិនអនុញ្ញាតឲ្យបុគ្គល ឬក្រុមហ៊ុនណាយកឆ្នេរសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិឬសាងសង់អ្វីនោះឡើយ។ លោក ប៊ូ វឌ្ឍនា បានបន្ថែមថា
October 28, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ សាងសង់ជាស្ពានខ្សែកាបតភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រនឹងលេចរូបរាងនាពេលខាងមុខឆាប់ៗនេះ ដែលងាយស្រួលក្នុងការធ្វើចរាចរណ៍ឆ្លងកាត់ទន្លេ និងធានាបានសុវត្ថិភាព។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ នឹងក្លាយជាស្ពានទំនើបដោយប្រើខ្សែកាប ដើម្បីសម្រួលដល់នាវាចរតាមទន្លេ ទាំង២ គឺទន្លេសាប និងទន្លេមេគង្គ ហើយស្ពាននេះ នឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗនេះ បន្ទាប់ពីក្រុមការងារជំនាញបានសិក្សាចប់សព្វគ្រប់។ ឯកឧត្ដមបញ្ជាក់ថា ស្ពាននេះសាងសង់រួច វាអាចជួយសម្រួលស្ថានភាពចរាចរណ៍ប្រចាំថ្ងៃដែលជា ភូមិសាស្រ្តអំណោយផលគ្រប់ជ្រុងជ្រោយ នូវការទាក់ទាញវិស័យទេសចរណ៍ជាពិសេសកត្តាសោភ័ណភាពនិងការលើកសម្រស់រាជធានីភ្នំពេញ។ ឯកឧត្តមបានបញ្ជាក់ថា
October 28, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតចាប់ពីថ្ងៃបើកដំណើរការលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន រហូតមកដល់ពេលនេះ ការលក់ផ្លាកលេខពិសេសបានចំនួនជិត ១៤០០០ផ្លាកលេខ និងបានរកចំណូលថវិកាជូនជាតិបាន ១០០ប៊ីលានរៀល។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន» ដែលបានរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយជូនសាធារណជន អំពីការប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសម្រេចបានសមិទ្ធផលជាវិជ្ជមាន និងផលប្រយោជន៍សំខាន់ៗ ជាច្រើនគួរកត់សម្គាល់ ដែលប្រជាពលរដ្ឋទទួលបាន
October 27, 2022









