Khmerpress
  • ព័ត៌មានអន្តរជាតិ

    កាលពីប៉ុន្មានរយៈមុន សហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងមួយ ដែលនឹងតម្រូវឱ្យផលិតផលអេឡិចត្រូនិកដែលនាំទៅតំបន់អឺរ៉ុបទាំងអស់ ត្រូវតែងាកមកប្រើប្រាស់រន្ធសាកថ្មស្ដង់ដារធម្មតា ជាពិសេសគឺ USB-C នៅត្រឹមឆ្នាំ២០២៤ ហើយច្បាស់ណាស់ថា ការកំណត់បែបនោះ នឹងប៉ះពាល់ជាងគេដល់ក្រុមហ៊ុន Apple ពិសេសគឺទូរសព្ទ iPhone។ ជាក់ស្ដែងឥឡូវនេះ ក្រុមហ៊ុន Apple បានបញ្ជាក់ហើយថា ទូរសព្ទ iPhone របស់ខ្លួន នឹងត្រូវប្រើប្រាស់រន្ធសាកប្រភេទ USB-C ព្រោះថា វាមិនអាចជៀសរួចនោះទេ។ ថ្លែងនៅក្នុងសន្និសីទ Tech Live របស់កាសែត The Wall Street Journal នៅសប្តាហ៍នេះ អនុប្រធានជាន់ខ្ពស់ផ្នែកទីផ្សារពិភពលោករបស់

    October 27, 2022
  • ព័ត៌មានអន្តរជាតិ

    ទីក្រុងសៀងហៃកាលពីថ្ងៃពុធ បានក្លាយជាទីតាំងដំបូងគេបំផុតនៅក្នុងពិភពលោក ដែលចាប់ផ្តើមការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រភេទស្រូបចូលក្នុងមាត់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Associated Press ។ វ៉ាក់សាំងនេះត្រូវបានផ្តល់ក្នុងទម្រង់ ជាចំហាយស្រូបចូលទៅក្នុងមាត់ និងអាចរកបានដោយមិនគិតថ្លៃ សម្រាប់អ្នកដែលរស់នៅក្នុងទីក្រុងសៀងហៃ បើទោះបីជាវ៉ាក់សាំងមួយនេះ ទើបតែត្រូវបានគេប្រើប្រាស់ជាវ៉ាក់សាំងជំរុញ (Booster) សិនប៉ុណ្ណោះ។ មន្ត្រីចិនក៏បានបង្ហោះវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីដំណើរការនៃការប្រើប្រាស់វ៉ាក់សាំង រួមទាំងអ្វីដែលហាក់ដូចជា ក្រុមមនុស្សកំពុងកាន់កំប៉ុងម៉្យាង ហើយស្រូបវាចូលទៅក្នុងមាត់របស់ពួកគេ។ ដំណើរការនេះប្រើពេលប្រមាណ ២០ វិនាទី ប៉ុណ្ណោះ។ វ៉ាក់សាំងប្រភេទថ្មីនេះ គឺជាផ្នែកមួយនៃការជំរុញដោយមន្ត្រីចិន ដើម្បីការសាកល្បង និងធ្វើឱ្យការចាក់វ៉ាក់សាំង «មិនប្រើប្រាស់ម្ជុល» កាន់តែមានភាពទូលំទូលាយសម្រាប់សាធារណជន។ វាកើតឡើងនៅពេលដែលប្រទេសនេះ នៅតែស្ថិតក្រោមការរឹតត្បឹតដ៏តឹងរ៉ឹងចំពោះជំងឺ

    October 27, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បន្តស្នើឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ផ្លូវជាតិលេខ២ និង លេខ២២ ឱ្យបានឆាប់រួចរាល់ ដើម្បីជួយដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ដោយសង្កេតឃើញពីការយឺតយ៉ាវក្នុងការសាងសង់ផ្លូវជាតិលេខ២និងលេខ២២ ទើបថ្មីៗនេះក្រសួងបានជួប ជាមួយនឹងគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហា និងពន្លឿនការអនុវត្តន៍ គម្រោងលើកកម្ពស់ផ្លូវជាតិលេខ២ និងលេខ២២ ឱ្យសម្រេចបានតាមគោលដៅដែលបានគ្រោងទុក ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «

    October 27, 2022
  • ព័ត៌មានអន្តរជាតិ

    ក្រុមហ៊ុន​រថយន្ត Ford Motor របស់​សហរដ្ឋ​អាមេរិក ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ពិភពលោកថ្មី​ចុងក្រោយ​បង្អស់​ ដែលប្រកាសការចាកចេញ​ពី​ប្រទេស​រុស្ស៊ី​ បន្ទាប់​ពី​ការ​លុកលុយ​របស់​ទីក្រុង​ម៉ូស្គូ​មក​លើ​អ៊ុយក្រែន។ ក្រុមហ៊ុន Ford បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានលក់ភាគហ៊ុនចំនួន ៤៩% របស់ខ្លួន នៅក្នុងការបណ្តាក់ទុនរួមគ្នាក្នុងស្រុកមួយ ទៅតាមតម្លៃចុះនៅលើប័ណ្ណ (nominal value)។ ជម្រាបដែរថា ប្រតិបត្តិការទាំងអស់នៅក្រុមហ៊ុនត្រូវបានផ្អាកចាប់តាំងពីខែមីនា ប៉ុន្តែក្រុមហ៊ុន Ford បាននិយាយថា ខ្លួននឹងរក្សាជម្រើសក្នុងការទិញភាគហ៊ុនឡើងវិញ ក្នុងរយៈពេល ៥ឆ្នាំ ប្រសិនបើស្ថានភាពពិភពលោកផ្លាស់ប្តូរ។ មុននេះ ក្រុមហ៊ុនរថយន្ត Mercedes-Benz ក៏​បានប្រកាសថា នឹង​ដក​ខ្លួន​ចេញ​ពី​ប្រទេស​រុស្ស៊ី​ផងដែរ។ ទាំង Mercedes-Benz និង

    October 27, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងកំពុងពិចារណាជាមួយក្រុមហ៊ុន ទៅលើតម្លៃអូសរថយន្តខូចនៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ឱ្យបន្ធូរបន្ថយ។ ថ្លែងក្នុងសន្និសីទ សារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ » នៅទីស្តីការគណៈរដ្ឋមន្រ្តី។ នៅក្នុងប្រសាសន៍របស់ ឯកឧត្ដម ស៊ុន ចាន់ថុល បានឱ្យដឹងថា “នៅពេលដែលឡានបែកកង់ គឺយើងមានសិទ្ធ ៣០នាទី ដើម្បីដូរកង់ ឬជួសជុលវិញកន្លះម៉ោង យឺតជាងនឹងគេឱ្យឡានអូសយកចេញ

    October 27, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ផ្លែមៀនប៉ៃលិនស្រស់របស់កម្ពុជា ត្រូវបានបើកសម្ពោធនាំចេញទៅប្រទេសចិនជាផ្លូវការហើយ នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យ បើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំរួចមក។ ​ពិធីសម្ពោធនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ទីផ្សារចិនជាផ្លូវការ ​បានរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងថា ការសម្រេចបានសិទ្ធិនាំចេញផ្លែមៀនស្រស់ជាផ្លូវការ ទៅកាន់ប្រទេសចិន គឺជាការបោះជំហានទៅមុខយ៉ាងវែងសម្រាប់កម្ពុជា។ នេះគឺជាជោគជ័យថ្មីមួយទៀត ដែលប្រសូតចេញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ

    October 27, 2022
  • សិល្បៈ

    (បរទេស)៖ កម្មវិធីប្រឡងសម្រស់និងសមត្ថភាពដ៏ធំបំផុតមួយ ក្នុងចំណោមកម្មវិធីបវរកញ្ញាជាច្រើនទៀត គឺ «Miss Grand Inernational 2022» ដែលទើបបញ្ចប់ទៅកាលពីពេលថ្មីៗនេះ បានបង្កការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើនជុំវិញពិភពលោក។ កម្មវិធីនេះ ក៏រកឃើញកញ្ញាឯកដែលជាម្ចាស់គ្រងមកុដផងដែរ គឺបានទៅលើកញ្ញា Isabella Menin មកពីប្រទេសប្រេស៉ីល ខណៈនាងអាចនិយាយបានរហូតដល់ទៅ៥ភាសា និងរៀនចប់ដល់ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុផងដែរ។ ជាក់ស្តែង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ Isabella Menin ដែលជាបវរកញ្ញាតំណាងប្រទេសប្រេស៉ីល ត្រូវបានប្រកាសថា ជាអ្នកឈ្នះគ្រងកមុដនៃការប្រកួតកម្មវិធី Miss Grand International លើកទី១០ ដែលបានយកឈ្នះបេក្ខនារីមកពី ៦៧ប្រទេស ខណៈបវរកញ្ញាតំណាងប្រទេសថៃ

    October 27, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ គ្រោងជួបប្រធានាធិបតី អ៊ុយក្រែន តាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូត។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាព្រឹកនេះ សម្តេចតេជោ បានលើកឡើងថា « បេសកកម្មជួយប្រជាជនដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀងវគ្គទីមួយត្រូវបាន បញ្ចប់ពីម្សិលមិញ។ មកដល់ផ្ទះវិញបំណុលត្រូវសងមានយ៉ាង ច្រើនដោយឯកសារត្រូវពិនិត្យសម្រេច និងចុះហត្ថលេខានៅរង់ចាំ។ ការងារទាក់ទងនឹងការប្រជុំអាស៊ានក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ២០២២បូកជាមួយនិងការចូលរួមប្រជុំG20និងការ ចូលរួមប្រជុំAPECត្រូវបានដោះស្រាយ មួយភាគធំ។ ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូត ដែលកំពុងធ្វើនោះទេខ្ញុំនឹងជួបប្រធានាធិបតី អ៊ុយក្រែន តាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ។

    October 27, 2022
  • ព័ត៌មានជាតិ

    លោកឧត្ដមសេនីយ៍​ឯក​ ហេង​ ចាន់​ធារី​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់​ធ្នាប់​ នៃ​ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានប្រាប់​អោយដឹង​នៅ​ព្រឹក​នេះ​ថា​ បន្ទាប់​ពី​បាន​ឃើញ​ វីដេអូ​ បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ អំពី​រថយន្ត​ព្រុស​មួយគ្រឿង​បេីកបរ​បង្ក​ភាព​អនាធិបតេយ្យ​លេីផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-ព្រះសីហនុ​ នោះ​ សមត្ថកិច្ច​របស់​លោក​នឹងស្រាវជ្រាវ​រក​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ ព្រុស​ ពាក់​ផ្លាកលេខ​ 2AY-6241 ភ្នំពេញ​ ខាងលេី​ដេីម្បី​អញ្ជើញ​មកសាកសួរ​និង​មាន​វិធានការ​ផ្លូវ​ច្បាប់​ ។ សូមបញ្ជាក់ថា​ វីដេអូ​ អំពី​រថយន្ត​ព្រុស​ពាក់​ផ្លាកលេខ​ 2AY-6241 ភ្នំពេញ​ ដែល​បេីកបរ​បង្កភាព​អនាធិបតេយ្យ​លេីផ្លូវ​ល្បឿន​លឿន​ ទទួល​រងការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​ ដែល​មតិ​ភាគច្រើន​មេីលឃេីញ​ថា​ ម្ចាស់​រថយន្ត​ព្រុស​ខាងលេី​នេះ​ បេីកបរ​បង្ករឿងតែម្ដង​៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    October 27, 2022
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅថ្ងៃទី២៧​ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះថា ផូស៊ីលឆ្អឹងសត្វដែលត្រូវបានរកឃើញនៅកោះប៉ោ ស្ថិតនៅក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ត្រូវបានសន្និដ្ឋានថាជាឆ្អឹងសត្វដាយណូស័រ។ លោកប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានបញ្ជាក់បន្ថែមថា៖ “យើងបានរកឃើញឆ្អឹងនេះប្រមាណមួយឆ្នាំហើយ ហើយក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាន បានចុះមកសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងផូស៊ីលឆ្អឹងសត្វនេះផងដែរ ហើយតាមរយៈនៃការសន្និដ្ឋានជាជំហានដំបូងរបស់ក្រុមជំនាញ ផូស៊ីលនេះជាឆ្អឹងសត្វដាយណូស័រ តែយើងមិនទាន់ដឹងថាជាប្រភេទសត្វអ្វីនោះទេ?”។ លោកប្រធានមន្ទីរបរិស្ថាន ពុំបានបញ្ជាក់ថាឆ្អឹងនះមានទំហំប៉ុណ្ណានោះទេ តែលោកបានបញ្ជាក់ថាឆ្អឹងនេះមានទំហំធំ ដែលប្រហាក់ប្រហែលនឹងឆ្អឹងស្មងជើងសត្វដំរី។ ដោយឡែកក្រុមការងារស្រាវជ្រាវ

    October 27, 2022