- Khmerpress
- ព័ត៌មានអន្តរជាតិ
អូស្រ្តាលី៖ រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលានេះបានប្រកាសថា នឹងជួយហ្វឹកហាត់ដល់ទាហានអ៊ុយក្រែន និងផ្តល់ជំនួយបន្ថែមមួយចំនួនទៅកាន់កងទ័ពអ៊ុយក្រែនដើម្បីប្រើប្រាស់ទប់ទល់នឹងការឈ្លានពានរបស់កម្លាំងរុស្ស៊ី។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា តាមគម្រោងគឺអូស្រ្តាលីនឹងបញ្ជូនទាហ៊ានជំនាញរបស់ខ្លួនចំនួន ៧០នាក់ទៅកាន់ប្រទេសអង់គ្លេស ដើម្បីជួយហ្វឹកហាត់ដល់ទាហ៊ានអ៊ុយក្រែន ដែលពេលនេះកំពុងស្នាក់នៅនិងទទួលការហ្វឹកហាត់នៅក្នុងអង់គ្លេស។ ប្រភពខាងលើបានបន្តថា ចំពោះជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីនៅពេលនេះវិញគឺជារថពាសដែកចំនួន ៣០ ដែលអូស្រ្តាលីនឹងបញ្ជូនទៅកាន់អ៊ុយក្រែនតាមរយៈកប៉ាល់ដឹកទំនិញខ្នាតធំ។ បើតាមលោក Richard Marles ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្រ្តាលីបានបញ្ជាក់ថា ចាប់តាំងរុស្ស៊ីបានផ្តើមឈ្លានពានចូលក្នុងទឹកដីអ៊ុយក្រែនមក រដ្ឋាភិបាលអូស្រ្តាលីបានផ្តល់ជំនួយទៅកាន់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់ប្រមាណជា ៦៥៥ដុល្លារអូស្រ្តាលី (៤២៥ លានដុល្លារអាមេរិក) ហើយ ខណៈអូស្រ្តាលីនឹងបន្តគាំទ្រអ៊ុយក្រែនក្នុងរយៈពេលយូរអង្វែងទៀត ពោលគឺរហូតដល់ភ្លើងសង្គ្រាមត្រូវបានបិទបញ្ចប់៕
October 27, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពដាំបង្គោលភ្លើងនៅលើកោះរ៉ុង ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោ ក លោកស្រីជាអភិបាលក្រុងកោះរ៉ុង ប្រធានមន្ទីរ ប្រធានអគ្គិសនីខេត្តព្រះសីហនុ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ លោកប្រធានអគ្គិសនីខេត្តព្រះសីហនុ បានឪ្យដឹងថា មន្ត្រីអគ្គិសនីកំពុងធ្វើការដាំបង្កោលភ្លើងនៅអមសងខាងផ្លូវនៅតំបន់កោះចំនួនជាង ៣០០ដើម ហើយបង្គោលភ្លើងទាំងនេះយើងកំពុងតែមមាញឹកក្នុងការដាំ ដើម្បីអូសខ្សែភ្លើងជូនប្រជាពលរដ្ឋប្រើប្រាស់នៅចុងឆ្នាំ២០២២ ឬ ដើមឆ្នាំ ២០២៣ខាងមុខ។ ក្នុងការចុះពិនិត្យការដាំបង្គោលភ្លើងនៅតាមបណ្តោយផ្លូវក្នុងក្រុងកោះរ៉ុងឯកឧត្តម
October 27, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១លាន២០ម៉ឺននាក់ កើនឡើង៨៦១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ក្នុងអង្គប្រជុំរបស់ក្រសួងទេសចរណ៍។ ទិន្នន័យនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពការងាររយៈពេល៩ខែរបស់ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងការលើកទិសដៅបន្ត ដែលបានធ្វើឡើងនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ និងតាមប្រព័ន្ធវីដេអូដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន Zoom ក្រោមអធីបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារនេះ ដោយមានអ្នកចូលរួមទាំងផ្ទាល់និងប្រយោលប្រមាណ១០០នាក់។ កិច្ចប្រជុំនេះបានពិភាក្សានិងត្រួតពិនិត្យលើបច្ចុប្បន្នភាពការងាររយៈពេល៩ខែរបស់ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងទិសដៅបន្ត ដោយគិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២ និងការងារមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពយុទ្ធសាស្រ្តតាមផែនទីចង្អុលផ្លូវ និងបញ្ហាប្រឈមផ្សេងៗដែលត្រូវដោះស្រាយ។ អង្គប្រជុំបានពិនិត្យលើសកម្មភាព និងលទ្ធផលការងារដែលរាយការណ៍ដោយលេខាធិការដ្ឋាន និងមតិបន្ថែមពីលោកប្រធាននៃអនុក្រុមការងារទាំង៣។ អង្គប្រជុំបានវាយតម្លៃថា ការងារសម្រេចបានពិតជាត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយតាមការកំណត់ស្របតាមផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ពិតប្រាកដមែន។
October 27, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ និង សត្វជាច្រើនប្រភេទ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម នឹងបើកដំណើរការចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ។ អាងពិព័រណ៍ណ៌ត្រីទឹកសាប ទឹកប្រៃ និង សត្វជាច្រើនប្រភេទដែលមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប ដែលនឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស ព្រមទាំងមានសត្វច្រើនប្រភេទដូចជា សត្វខ្លាមកពី ប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង និងក្រពើភ្នំ…។ល។ ដែលស្ថិតនៅតាមបណ្ដោយ
October 27, 2022 - ព័ត៌មានអន្តរជាតិ
ចិន៖ ក្មេងស្រីដ៏គួរឲ្យស្រលាញ់និងឆ្លាតវ័យម្នាក់បានធ្វើឲ្យឪពុកម្តាយរបស់នាងហួសចិត្តនិយាយលែងចេញ ក្រោយរូបនាងបានយកកុំព្យូទ័រយួរដៃសម្រាប់ធ្វើការងាររបស់ឪពុកនាងទៅលាងទឹកជាមួយនឹងសាប៊ូ និងបានធ្វើឲ្យកុំព្យូទ័រដ៏ថ្លៃមួយនោះត្រូវខូចបើកលែងចេញតែម្តង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែតុលានេះបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Shandong ភាគខាងត្បូងប្រទេសចិន ខណៈក្មេងស្រីដែលបានធ្វើសកម្មភាពលាងសម្អាតកុំព្យូទ័រជាមួយសាប៊ូនោះមានឈ្មោះថា Duomi និងទើបមានអាយុត្រឹម ២ឆ្នាំប៉ុណ្ណោះ។ បើតាមស្រ្តីជាម្តាយរបស់ក្មេងស្រីរូបនេះបានប្រាប់ឲ្យដឹងថា នៅក្នុងអំឡុងពេលញ៉ាំបាយនៅពេលព្រឹកប្តីរបស់គាត់និយាយថា នៅក្នុងកុំព្យូទ័ររបស់គាត់មានសំរាមច្រើនណាស់ដែលគួរតែសម្អាតចោលខ្លះ ខណៈដែលរូបគាត់ចង់និយាយសំដៅថា ក្នុងកុំព្យូទ័រមានផ្ទុកឯកសារអត់ប្រយោជន៍ច្រើនណាស់ តែគាត់មិនទាន់មានពិនិត្យឡើងវិញដើម្បីលុបឯកសារទាំងនោះចោលទេ។ លុះដល់ពេលថ្ងៃត្រង់ក្នុងអំឡុងពេលដែលប្តីរបស់គាត់បានដេកលក់ស្រាប់តែកូនស្រីរបស់គាត់បានយកកុំព្យូទ័រនោះទៅលាងទឹកជាមួយសាប៊ូ និងធ្វើឲ្យវាខូចបើកលេងចេញតែម្តង។ ស្រ្តីជាម្តាយរូបនេះបានបញ្ជាក់ថា កុំព្យូរទ័រយួរដៃរបស់ប្តីគាត់នោះគឺជាកុំព្យូរទ័រម៉ាក Apple ដែលប្តីគាត់ទើបនឹងទិញបាន ៣ឆ្នាំប៉ុណ្ណោះក្នុងតម្លៃ ៩,០០០យន់ (១,២០០ ដុល្លារ)៕
October 26, 2022 - ព័ត៌មានជាតិក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ចុះកិច្ចព្រមព្រៀងជាមួយធនាគារចំនួន២ អនុវត្តន៍ការប្រមូលប្រាក់
(ភ្នំពេញ)៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាផ្លូវល្បឿនលឿនដំបូងគេក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការសាកល្បងចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយមិនគិតប្រាក់រយៈពេល១ខែ។ ក្នុងការដាក់ឲ្យដំណើរការសាកល្បងនេះ រថយន្តបានធ្វើដំណើរ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការធ្វើដំណើរតាមផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុ កាត់បន្ថយការចំណាយពេលពីជាង៥ម៉ោង មកត្រឹម២ម៉ោងតែប៉ុណ្ណោះ ដែលផ្តល់ជូននូវភាពរហ័ស សុវត្ថិភាព និងជំនឿទុកចិត្ត ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយនាំមកនូវការផ្លាស់ប្តូរដល់ជីវិតប្រជាជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ។ ដើម្បីផ្តល់ភាពងាយស្រួល ក្រុមហ៊ុន ខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ ឯ.ក ដែលជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿននេះ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានប្រារព្ធពិធីចុះហត្ថលេខា ធនាគារ អាយ ស៊ី
October 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ការវិនិយោគលើវិស័យអចលនទ្រព្យរបស់អារ៉ាប់រួមនៅកម្ពុជា បានកើនដល់ជិត ៣លានដុល្លារ គិតត្រឹមឆមាសទី១ ឆ្នាំ២០២២នេះ ខណៈកម្ពុជាចាត់ទុកអារ៉ាប់រួម ជាដៃគូ ពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ក្នុងចំណោមប្រទេសអារ៉ាប់ ដែលបានរួមចំណែក រហូតដល់៧៧ភាគរយ នៃពាណិជ្ជកម្មកម្ពុជានៅតំបន់ឈូងសមុទ្រ។ ក្នុងវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលប្រព្រឹត្តទៅនៅទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី២៤-២៦ ខែតុលានេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏ល្អក្នុងរង្វង់ ៧ភាគរយ ក្នុងមួយឆ្នាំ ដែលញ៉ាំងឱ្យ
October 26, 2022 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ រដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានចេញសេចក្តីអំពាវនាវឱ្យជនភៀសខ្លួនអ៊ុយក្រែនទាំងឡាយ កុំទាន់វិលត្រឡប់មកប្រទេសវិញ រហូតទាល់តែយ៉ាងហោចដល់និទាឃរដូវ (រដូវស្លឹកឈើលាស់) ដើម្បីជួយបន្ថយសម្ពាធលើប្រព័ន្ធថាមពល របស់អ៊ុយក្រែន ដែលបានទទួលរងការវាយប្រហារយ៉ាងដំណំពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។ ដោយសំដៅទៅកាន់ជនភៀសខ្លួនអ៊ុយក្រែន ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោកស្រី អ៉ីរីណា វេរេសឈូក (Iryna Vereshchuk) បាននិយាយដូច្នេះថា «ប្រសិនបើអាចទៅរួច អ្នកទាំងអស់គ្នាគួរតែបន្តស្នាក់នៅក្រៅប្រទេស អំលុងរដូវរងានេះ»។ លោកស្រីបន្តថា ទោះលោកស្រីចង់ឱ្យប្រជាជនអ៊ុយក្រែន ត្រឡប់មកវិញនៅអំលុងរដូវស្លឹកឈើលាស់ក៏ដោយ វាចាំបាច់ដែលពួកគេត្រូវអត់ធ្មត់ កុំទាន់ត្រឡប់មកវិញសម្រាប់ពេលនេះ ព្រោះស្ថានការណ៍នឹងកាន់តែអាក្រក់ទៅៗ។ លោកស្រីឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន
October 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៣ និង៣០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០១ ផ្លូវB ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រព្រឹត្ត កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២។ ជនរងគ្រោះឈ្មោះ សូ រដ្ឋា ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិ
October 26, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កុមារី ដន គ្រីស្ទីនរ៉ូសាណា មានសុខភាពល្អប្រសើរច្រើនហើយ បន្ទាប់ពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ក្រុមគ្រូពេទ្យមន្ទីរពេទ្យកាល់ម៉ែតរយៈពេលជិតមួយសប្តាហ៍។ ពេលនេះ គ្រីស្ទីនរ៉ូសាណា ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យកាល់ម៉ែត ទៅព្យាបាលបន្តនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ក្បែរលំនៅឋានរបស់គេ។ នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅមន្ទីរពេទ្យកាល់ម៉ែត ពិនិត្យចាត់ចែងរៀបចំបញ្ជូនកុមារី គ្រីស្ទីនរ៉ូសាណា ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ លោកស្រី យក់ សម្បត្តិ បានទិញរទេះរុញមួយគ្រឿងសម្រាប់ គ្រីស្ទីនរ៉ូសាណា រៀនអង្គុយ ហើយបានឧបត្ថម្ភថវិកាបន្ថែម ៣លានរៀល សម្រាប់ម្តាយរបស់ គ្រីស្ទីនរ៉ូសាណា
October 26, 2022









