- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការងារ ជូនដំណឹងពីការអនុញ្ញាតឲ្យឈប់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៩ ខែវិច្ឆិកា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក។ ចំពោះរោងចក្រ សហគ្រាសទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នា ក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាសនោះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់វេនគ្នា។ កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬនាយករោងចក្រ
October 26, 2022 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ JKN Global Group ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងមាតិកាដែលគ្រប់គ្រងដោយប្រទេសថៃ នៅថ្ងៃនេះបានប្រកាសពីការទិញយក Miss Universe Organization បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងជាមួយ IMG Worldwide, LLC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Endeavor Group Holdings, Inc.។ សេចក្តីប្រកាសថ្ងៃសេដ្ឋីនីថៃ អ្នកនាង Anne Jakapong Jakrajutatip នាយកប្រតិបត្តិរបស់ JKN Global Group បានក្លាយជាអ្នកគ្រប់គ្រង Miss Universe ។ ខណៈមិនទាន់បានប្រាប់ពីការចំណាយនៃការទិញ ប្រភពមិនច្បាស់ការមួយបានលើកឡើងថាមហាសេដ្ឋី
October 26, 2022 - ព័ត៌មានអន្តរជាតិ
(ម៉ានីល)៖ វិទ្យាស្ថានភូមិវិទ្យាអាមេរិក (US Geological Service) បានរាយការណ៍ថា ការរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ បានអង្រួនភាគខាងជើងប្រទេសហ្វីលីពីន ធ្វើឲ្យអ្នក ស្រុកភ័យស្លន់ស្លោរត់ចេញមកខាងក្រៅផ្លូវ និងបណ្តាលឲ្យមន្ទីរពេទ្យមួយកន្លែងដែលស្ថិតនៅក្បែរចំណុចនៃការរញ្ជួយ រងការខូចខាត។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។ អ្នកជំងឺត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យ ម៉ារីយ៉ាណូ ម៉ាកូស ម៉េម៉ូរៀល (Mariano Marcos Memorial) ក្នុងទីក្រុងបាតាក់ (Batac) ស្ថិតនៅចម្ងាយប្រហែល ៦០គីឡូម៉ែត្រពីភាគខាងជើង នៃចំណុចកណ្តាលនៃការរញ្ជួយដី។ មន្ត្រីប៉ូលិសក្រុងដូឡូរ៉េស
October 26, 2022 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានណែនាំដល់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ឲ្យរៀបចំកាត់ឆ្កៀលដីតំបន់៣ នៅបឹងទន្លេសាប ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានមុនចូលឆ្នាំខ្មែរ ក្នុងខែមេសា ឆ្នាំ២០២៣ខាងមុខ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញចែកស្រូវពូជ ជូនកសិករខេត្តកំពង់ឆ្នាំង ជាង៣ពាន់គ្រួសារ នៅថ្ងៃទី២៦ ខែតុលានេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្លះបានរស់នៅក្នុងតំបន់ទន្លេសាប មិនមែនត្រឹមតែមួយជំនន់នោះទេ
October 26, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ “ស្នេហ៍ពិតមិនគិតពីអាយុនោះទេ” គឺជាពាក្យមួយឃ្លាដែលអ្នកណាក៏អាចនិយាយបាន តែសម្រាប់អ្នកដែលអាចយកគំនិតមួយនេះទៅអនុវត្តក្នុងជីវិតជាក់ស្តែងបាននោះគឺមានមិនច្រើនោះទេ។ យ៉ាងណាក្តី គូស្នេហ៍ដែលមានវ័យខុសគ្នារហូតដល់ទៅ ៣៧ឆ្នាំមួយគូកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម អមជាមួយនឹងពាក្យសរសើរចំពោះការលះបង់របស់ពួកគាត់ក្នុងការបង្កើតស្នេហាពិតដោយមិនខ្វល់ពីសំដីរបស់អ្នកដទៃ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark បានបញ្ជាក់ថា គូស្នេហ៍ដែលកំពុងទទួលបានការចាប់អារម្មណ៍នេះគឺកំពុងរស់នៅក្នុងខេត្ត Sakhon Nakhon ភាគខាងត្បូងប្រទេសថៃ។ ប្រភពខាងលើបានថា ចំណងស្នេហ៍មួយនេះត្រូវបានបង្កើតឡើងដោយបុរសវ័យក្មេងម្នាក់ឈ្មោះ Wuthichai Chantaraj អាយុ ១៩ឆ្នាំ ខណៈភាគីខាងស្រីមានឈ្មោះថា Janla Namuangrak ហើយបច្ចុប្បន្នគឺស្រ្តីរូបនេះមានអាយុរហូតដល់ ៥៦ឆ្នាំទៅហើយ។ មុនពេលផ្តើមស្រលាញ់គ្នាគឺពួកគាត់ទាំង ២នាក់ជាអ្នកជិតខាងនឹងគ្នា និងបានស្គាល់គ្នាអស់រយៈពេល ១០មកហើយ។ លោក Wuthichai Chantaraj
October 26, 2022 - ព័ត៌មានអន្តរជាតិ
(ឡុងដ៍)៖ នៅថ្ងៃអង្គារនេះ ព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះអង្គឆាល បានតែងតាំងប្រធានគណបក្សថ្មីរបស់បក្សអភិរក្សនិយម ដែលជាបក្សកាន់អំណាច គឺលោក រីស្ស៉ី ស៊ូណាក់ (Rishi Sunak) ជានាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស ជាផ្លូវការហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២។ ការតែងតាំងផ្លូវការខាងលើធ្វើឡើង ខណៈលោក ស៊ូណាក់ បានចូលគាល់ព្រះអង្គឆាល នៅព្រះរាជវាំងបាក់ឃីងហាម (Buckingham Palace) ក្នុងទីក្រុងឡុងដ៍ បន្ទាប់ពីព្រះអង្គបានទទួលយក ការលាលែងពីតំណែងជាផ្លូវការ របស់អតីតនាយករដ្ឋមន្រ្តី លោកស្រី លីស ត្រាស់
October 26, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងពិចារណាបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចម្ងាយមធ្យមស៊េរីចាស់ ហាក (HAWK) ទៅឱ្យអ៊ុយក្រែនដើម្បីទប់ទល់ ប្រឆាំងយន្ដហោះដ្រូន និងមីស៊ីលគ្រូសរបស់រុស្ស៉ី។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើមន្ត្រីអាមេរិក ២នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីទាំង២រូបដដែលបានឱ្យដឹងថា រដ្ឋបាលលោក បៃដិន នឹងប្រើប្រាស់សិទ្ធិអំណាចប្រធានាធិបតី Presidential Drawdown Authority (PDA) ដើម្បីបញ្ជូនប្រព័ន្ធការពារដែនអាកាស HAWK ដែលត្រូវ បានផលិតដោយប្រើបច្ចេកវិទ្យាសម័យសង្រ្គាមវៀតណាម ប៉ុន្តែត្រូវបានធ្វើបច្ចុប្បន្នភាពជាច្រើនលើក។ PDA អនុញ្ញាតឱ្យប្រធានាធិបតីអាមេរិក អនុម័តលើការបញ្ជូន
October 26, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងសប្តាហ៍ទី៣ (ចាប់ពីថ្ងៃទី១៧-២៣ ខែតុលា ២០២២) ចំនួន៥៣២,៤៥៥នាក់ ក្នុងនោះភ្ញៀវជាតិ៥០៥,១១៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៧,៣៣៨នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តពោធិ៍សាត់ ១៣៧,៧៣៧នាក់ * ខេត្តព្រះសីហនុ ១២៩,១៤៧នាក់ * ខេត្តក្រចេះ ១២២,៥៣៩នាក់ * ខេត្តសៀមរាប ២៧,២៨៣នាក់ * រាជធានីភ្នំពេញ ២០,៨៩៨នាក់ * ខេត្តកំពត ១៩,៦៩៤នាក់។ ចំនួនភ្ញៀវផ្ទៃក្នុងបន្តមានចំនួនច្រើនក្នុងសប្តាហ៍កន្លងមក ដោយសាររដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំពិធីប្រណាំងទូករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២២ និងរដ្ឋបាលខេត្តក្រចេះបានរៀបចំពិធីប្រណាំងទូករយៈពេល៣ថ្ងៃផងដែរ ចាប់ពីថ្ងៃទី២១-២៣
October 26, 2022 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ បេសកកម្មសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះចែកស្រូវពូជជូនកសិកររងគ្រោះដោយទឹកជំនន់ នៅខេត្តជុំវិញបឹងទន្លេសាប បានចូលដល់ខេត្តកំពង់ឆ្នាំងហើយ បន្ទាប់ពីប្រើពេលប្រមាណ៤ថ្ងៃ។ នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាកសិករ ៣,៤៦០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់។ គ្រួសារនីមួយៗទទួលបានស្រូវពូជទម្ងន់ ១០០គីឡូក្រាម ព្រមទាំងស្បៀងអាហារ និងថវិកាមួយចំនួនផងដែរ។ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គ្រោះទឹកជំនន់ពីទន្លេ បណ្ដាលឱ្យប៉ះពាល់ដល់ដំណាំស្រូវ របស់ ប្រជាជនមានចំនួន៥ស្រុក រួមមានស្រុកបរិបូណ៌ ស្រុកជលគីរី ស្រុកកំពង់លែង
October 26, 2022 - ព័ត៌មានអន្តរជាតិ
រដ្ឋបាលក្រុងបាងកក (BMA) បានរាយការណ៍ថា គុណភាពខ្យល់នៅក្នុងតំបន់ចំនួន ១៤ នៅទីក្រុងបាងកក និងតំបន់ជុំវិញ បានធ្លាក់ចុះដល់កម្រិតគ្មានសុវត្ថិភាពកាលពីព្រឹកថ្ងៃអង្គារនេះ។ ពោលគឺកម្រិត PM2.5 (ល្អិតធូលីតូចជាង ២.៥ មីក្រូម៉ែត្រ) នៅក្នុងតំបន់ទាំងនោះ គឺស្ថិតនៅក្នុងចន្លោះពី ៣០-៧០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg/m3) ខណៈស្តង់ដាររបស់ប្រទេសថៃ សម្រាប់កម្រិតសុវត្ថិភាព PM2.5 នៅលើអាកាស គឺ ៥០ μg/m3 ឬទាបជាងនេះ។ គិតត្រឹមម៉ោង ៧ ព្រឹក តំបន់ដែលមានការបំពុលមានដូចជា៖ ស្រុក Wang Thonglang, Pathumwan,
October 25, 2022









