Khmerpress
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសទទួលស្គាល់ជាផ្លូវការខេត្តព្រៃវែង ជាខេត្តទី២ របស់កម្ពុជា ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (2 ODF Province Celebration, Prey Veng)។ ពិធីប្រកាសនេះដែរ មានការចូលរួមពីលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក លោកស្រី ជាប្រតិភូអមដំណើរ អង្គការដៃគូសហការ មន្ត្រីរាជការ ក្រុមយុវជនសសយក

    October 25, 2022
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ ក្រសួងយុត្តិធម៌អាមេរិកសម្រេចចោទប្រកាន់ពលរដ្ឋចិនចំនួន ២នាក់ថា​ជាមន្ត្រីចារកម្មចិន ដែលបានស៊ើបការសម្ងាត់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនគឺក្រុមហ៊ុន Huawei​។ ការសម្រេចចោទប្រកាន់នេះត្រូវបានធ្វើឡើងតបតាមការស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) ដែលបានរកថាឃើញថា ពលរដ្ឋចិនទាំង ២រូបនេះ បានព្យាយាមលួចយកអាថ៌កំបាំងពាណិជ្ជកម្មរបស់ក្រុមហ៊ុនទូរគមនាគមន៍ជាច្រើននៅអាមេរិកដើម្បីផ្តល់ឲ្យទៅក្រុមហ៊ុន Huawei ខណៈពួកគាត់គឺជាពលរដ្ឋចិនដែលបានសិទ្ធរស់នៅនិងធ្វើការងារដោយស្របច្បាប់នៅលើដឹកដីអាមេរិក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលានេះបានឲ្យដឹងថា ពលរដ្ឋចិនទាំង ២រូបនោះគឺមានម្នាក់ឈ្មោះ Guochun He​និងម្នាក់ទៀតមានឈ្មោះថា Zheng Wang ហើយពួកគេទាំង ២នាក់ត្រូវបានគេជឿថា បានទទួលប្រាក់សំណូកយ៉ាងច្រើនពីក្រុមហ៊ុន Huawei សម្រាប់កិច្ចការចារកម្ម ខណៈអាជ្ញាធរអាមរិកបានអះអាងថាការប៉ុនប៉ងលួចយកការសម្ងាត់ទាំងអស់នោះនៅមិនទាន់ទទួលបានជោគជ័យនៅឡើយទេ។ បើតាមលោក Merrick Garland

    October 25, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្លាស់ប្តូរទីតាំងបម្រើការងារ របស់នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម និងទីចាត់ការពន្ធដាររាជធានីភ្នំពេញ ទៅទីតាំងថ្មី នៅអគារ FLATIRON (តំបន់បឹងកក់) ផ្លូវ១០២ មជ្ឈមណ្ឌលភ្នំពេញ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន​​ Fresh News ទទួលបាន៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋាពន្ធដារ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    October 25, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ សមាជិកសភាចំនួន៣០នាក់ នៃបក្សប្រជាធិបតេយ្យ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានទទូចឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កែសម្រួលយុទ្ធសាស្រ្តរបស់លោកសម្រាប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ដោយងាកទៅព្យាយាមស្វែងរកដំណោះស្រាយ តាមរយៈកិច្ចចរចា ទន្ទឹមគ្នាជាមួយការផ្តល់ជំនួយសព្វាវុធ និងសេដ្ឋកិច្ចដល់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២។ ក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់លោក បៃដិន សមាជិកសភាតំណាងរាស្រ្តចំនួន៣០នាក់ ដែលមកពីបក្សប្រជាធិបតេយ្យរបស់លោក បៃដិន ផ្ទាល់ បានលើកឡើងដូច្នេះថា «ដោយសំអាងលើភាពវិនាសហិនហោច ដែលបង្កឡើងដោយសង្រ្គាមនេះ ចំពោះអ៊ុយក្រែន និងពិភពលោក បូករួមជាមួយហានិភ័យនៃភាពតានតឹងឆ្ពោះទៅរក ភាពកាន់តែអន្តរាយខ្លាំងថែមទៀតនោះ ពួកយើងជឿជាក់ថា

    October 25, 2022
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ ធនាគារពិភពលោកកាលពីថ្ងៃចន្ទ ទី២៤ ខែតុលាម្សិលមិញនេះបានឲ្យដឹងថា ខាងធនាគារបានបញ្ចេញឥណទានចំនួន ៥០០លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមលោក David Malpass ដែលជាប្រធានធនាគារពិភពលោកបានបញ្ជាក់ថា ប្រាក់កម្ចីដែលបានផ្តល់ជូនប្រទេសអ៊ុយក្រែននៅពេលនេះគឺដើម្បីឲ្យអ៊ុយក្រែនប្រើប្រាស់សម្រាប់ការចំណាយក្នុងករណីបន្ទាន់ណាមួយ ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមជាមួយរុស្ស៊ី។ ប្រធានធនាគារពិភពលោករូបនេះបានបន្តថា តាមគម្រោងគឺធនគារពិភពលោកនឹងផ្តល់ប្រាក់កម្ចីទៅកាន់ប្រទេសអ៊ុយក្រែនក្នុងចំនួនសរុប ១៣ពាន់លានដុល្លារ ខណៈគិតត្រឹមពេលនេះប្រាក់ចំនួន ១១,៤ពាន់លានដុល្លារត្រូវបានផ្តល់ជូនទៅកាន់រដ្ឋាភិបាលអ៊ុយក្រែនរួចរាល់អស់ហើយ។ គួរបញ្ជាក់ជូនថា នាពេលកន្លងមកធនាគារពិភពលោកធ្លាប់បានវាយតម្លៃថា ការឈ្លានពានរបស់រុស្ស៊ីនឹងធ្វើឲ្យប្រទេសអ៊ុយក្រែនត្រូវខាតបង់ប្រាក់ប្រមាណជា ៩៧ពាន់លានដុល្លារ ហើយអ៊ុយក្រែននឹងត្រូវការប្រាក់យ៉ាងហោចណាស់ចំនួន ៣៥០ពាន់លានដុល្លារដើម្បីរៀបចំប្រទេសឡើងវិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    October 25, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីបដិសេធ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះលិខិតដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន French OL Group។ ក្រសួងការបរទេស សូមបដិសេធទាំងស្រុងចំពោះលិខិតដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន French OL Group ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដោយប្រើប្រាស់ឡូហ្គូ និងត្រាក្លែងបន្លំរបស់ក្រសួងកបទ.សអ។ ក្រសួង កបទ.សអ សូមបញ្ជាក់ថា ក្រសួងពុំដែលបានចេញលិខិតនេះ ឬក៏អនុញ្ញាតឱ្យក្រុមហ៊ុនខាងលើធ្វើអាជីវកម្មនៅកម្ពុជានោះទេ។ ទន្ទឹមនឹងនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ

    October 25, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីបកស្រាយបំភ្លឺ ព័ត៌មាន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីនៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលបានប្រព្រឹត្តកំហុស ដោយបានហៅឃាត់រថយន្តមកធ្វើការផាកពិន័យ ដោយអ្នកបើកបរមិនមានកំហុស។ បន្ទាប់ពីបានឃើញវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្នងការរងទទួលផែនធនធានមនុស្ស ការិយាល័យបុគ្គលិក ផ្នែកវិន័យ ធ្វើការកោះហៅមន្ត្រីគោលដៅទាំង៤រូប មកសួរនាំនៅការិយាល័យ ក្រោយធ្វើការសួរនាំរួច មន្ត្រីទាំង៤រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយហៅអ្នកបើកបរធ្វើការផាកពិន័យ មិនចេញវិក្កយបត្រ ស្របពេលដែលអ្នកបើកបរមិនមានកំហុសទាល់តែសោះ ។

    October 25, 2022
  • សង្គម

    (កោះកុង)៖ ថ្មីៗនេះមានការកោតសរសើរជាខ្លាំងនូវទឹកចិត្តក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យខេត្តកោះកុង ដែលបានជួយមុជទឹកលាងសម្អាតខ្លួនឱ្យអ្នកជម្ងឺអនាថា គ្មានទីពឹង ថែមទាំងជួយផ្តល់ចំណីអាហារ និងព្យាបាលយ៉ាងយកចិត្តទុកដាក់។ បើយោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Layson Hay បានសរសេររៀបរាប់ថា៖ « ពិតជាមានការកោតសរសើរ គោរពអរគុណដល់ទឹកចិត្តប្រកបដោយព្រហ្មវិហាធម៌យ៉ាងពន់ពេកចំពោះលោកគ្រូ អ្នកគ្រូពេទ្យរបស់មន្ទីរពេទ្យខេត្តកោះកុង ដែលមិនត្រឹមតែប្រឹងប្រែងថែទាំ ព្យាបាលជម្ងឺយ៉ាងយកចិត្តទុកដាក់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈប៉ុណ្តោះទេ ថែមទាំងជួយផ្តល់ចំណីអាហារ មុជទឹក សម្អាតខ្លួនដល់អ្នកជម្ងឺអនាថា គ្មានទីពឹង អ្នកជម្ងឺដំណាក់កាលចុងក្រោយថែមទៀត រាប់មិនអស់កន្លងមកនេះ។ មន្ទីរពេទ្យ ខេត្តកោះកុង មានផែនការរៀបចំបន្ទប់សម្រាកព្យាបាលថែទាំសម្រាប់អ្នកជម្ងឺអនាថា គ្មានទីពឹង ក្នុងពេលឆាប់ៗខាងមុខនេះ ដោយមានការចូលរួមជាថវិកាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យ និងសប្បុរសជននានា»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    October 25, 2022
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ ថ្លែងចេញពីខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដថ្លែងអំណរគុណដល់សប្បុរសជននានាទាំងអស់ ដែលបានបន្ដឧបត្ថម្ភអង្ករ ឬថវិកាជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ដែលរងនូវផលប៉ះពាល់ដោយគ្រោះទឹកជំនន់។ ក្នុងឱកាសអញ្ជើញប្រគល់ស្រូវពូជ ជូនកសិករជាង ៥ពាន់គ្រួសារនៅខេត្តពោធិ៍សាត់ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមចំណែកដោយស្ម័គ្រចិត្តនេះ គឺជាវប្បធម៌នៃការចែករំលែក សម្រាប់អ្នកដែលមានលទ្ធភាព តាមរយៈរាជរដ្ឋាភិបាល ជូនដល់អ្នកដែលមានជីវភាពខ្វះខាត និងទទួលរងនូវផលប៉ះពាល់។ សម្ដេចក៏បានច្រានចោលការចោទប្រកាន់របស់ក្រុមប្រឆាំងថា នេះជារបៀបដែលរាជរដ្ឋាភិបាល កៀរគររៃអង្គាសលុយពីអ្នកមាន។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ អរគុណចំពោះសប្បុរសជននានាដែលបានផ្ដល់អង្ករ ឬថវិកា

    October 25, 2022
  • ព័ត៌មានអន្តរជាតិ

    (ឡង់ដ៍)៖ អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Rishi Sunak នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសនៅថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីបេក្ខជនផ្សេងទៀតបានបោះបង់ការប្រកួតប្រជែង ដើម្បីដឹកនាំគណបក្សអភិរក្ស ខណៈដែលប្រទេសមួយនេះកំពុងបែកបាក់គ្នាយ៉ាងខ្លាំង ដែលបង្កឡើងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា​ ឆ្នាំ២០២២។ លោក Sunak ដែលជាអ្នកនយោបាយដ៏មានបំផុតម្នាក់ក្នុងតំបន់ Westminster នឹងត្រូវបានស្នើសុំដោយព្រះមហាក្សត្រ Charles ដើម្បីបង្កើតរដ្ឋាភិបាលមួយ ជំនួសមេដឹកនាំដែលចាកចេញ លោកស្រី Liz Truss បន្ទាប់ពីកាន់តំណែងបានត្រឹមតែ ៤៤ថ្ងៃប៉ុណ្ណោះ។ គួរបញ្ជាក់ថា លោក Sunak

    October 25, 2022