Khmerpress
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា​ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញប្រគល់ស្រូវពូជ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់។ ឯកឧត្ដមចេង ឡៃ អភិបាលស្តីទីនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ទឹកជំនន់ បានបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត ៧ក្រុង/ស្រុក. ប៉ះពាល់ប្រជាពលរដ្ឋសរុបចំនួន ១៣.៧៧៥គ្រួសារ ស្មើនឹងចំនួន ៦,៧០៩ខ្នងផ្ទះ។ ជម្លៀសប្រជាជនរយៈពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន ១៧៤គ្រួសារ។ ក្នុងនោះ លង់ទឹកស្លាប់ចំនួន ៤នាក់។ ទឹកជំនន់

    October 25, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ថ្ងៃទី២ បានចាប់ផ្តើមដំណើរការហើយ។ បើតាមក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ២៤ តុលា ២០២២ មានចំនួនសរុប ១៧៤ ៧២៦ នាក់ ស្រី៩៥ ១២៧នាក់, សិស្សចំណេះទូទៅ ១៧៣ ៤៦៦នាក់ ស្រី ៩៤ ៨៧៦នាក់, ស្វៃរិន ១៣៦នាក់ ស្រី ៤៥នាក់,

    October 25, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) បានលាតសន្ធឹងចុះមកក្រោមលើប្រទេសកម្ពុជា ប្រសព្វនិងសម្ពាធទាបពីសមុទ្រចិនខាងត្បូង។ ទន្ទឹមនោះខ្យល់ក៏បានប្ដូរទិសជាបណ្ដើរៗ។ លក្ខណៈបែបនេះនឹងធ្វើឱ្យ៖ ១៖តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C – បណ្ដាខេត្ត-រាជធានី

    October 25, 2022
  • សិល្បៈ

    តារាចម្រៀងរ៉េប វណ្ណដា បានទទួលកេរ្ដិ៍ឈ្មោះល្បីល្បាញ មានអ្នកស្រឡាញ់ គាំទ្រជាច្រើនទៅលើស្នាដៃបទចម្រៀងរបស់លោក ដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសកម្ពុជា។ យើងអាចមើលឃើញការគាំទ្រ តាមរយៈបទចម្រៀង «Time to Rise» ដែលមានការចូលរួមដោយព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ បើគិតពីថ្ងៃ ចាក់ផ្សាយមកទល់ពេលនេះ រយៈពេល៥៧៥ថ្ងៃហើយ បទចម្រៀង «Time to Rise» មានការចូលទស្សនា រហូតដល់ ១០០លានដងនៅលើយូធូប។ ក្រោយពីទទួលបានការគាំទ្រយ៉ាងសន្ធឹកពីមហាជន វណ្ណដា បានសរសេររៀបរាប់ពីអារម្មណ៍ថា៖ «ជាដំបូងបំផុតនោះគឺខ្ញុំសូម អរគុណទៅកាន់ព្រឹទ្ធាចារ្យ គង់ ណៃ សម្រាប់ការចូលរួមជាវត្តមានដ៏ខ្ពង់ខ្ពស់របស់គាត់នៅក្នុងបទចម្រៀង

    October 24, 2022
  • ព័ត៌មានជាតិ

    (កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានកិច្ចប្រជុំជាមួយគណៈប្រតិភូវិនិយោគចិនស្តីពី «សក្តានុពលវិយោគលើវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម និងគោលបំណងរបស់ក្រុមហ៊ុនចិន ក្នុងការបង្កើតរោងចក្រដំឡើងរថយន្តអគ្គីសនី ក្នុងខេត្តកោះកុង»។ លោកស្រី មិថុនា ភូថង បានលើកឡើងថា រដ្ឋបាលខេត្តមានសេចក្តីសោមនស្សរីករាយក្រៃលែង និងមានមោទនភាពដែលគណៈប្រតិភូ នៃក្រុមហ៊ុនវិនិយោគចិន ដោយមាន លោក លីវ ឈាន់ហ្វូ (LIU CHUANFU) អគ្គនាយកក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile

    October 24, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋបាលខណ្ឌសែនសុខ សម្រេចបិទផ្លូវលេខ១៩៨៦ ចំណុចកែងផ្លូវលេខ១០០៧ ជាបណ្តោះអាសន្នដើម្បីបើកការដ្ឋានកាត់ផ្លូវដាក់ប្រព័ន្ធលូថ្មី១,៥ម៉ែត្រ ភ្ជាប់ទៅប្រព័ន្ធលូដែលមានស្រាប់នៅលើផ្លូវ១០០៧ (ខាងត្បូងផ្លូវលេខ១៩៨៦)។ ដើម្បីរំដោះទឹកពីប្រឡាយ អូរអាគុជ ទៅប្រឡាយម៉ុងរិទ្ធីដោយដំណើការការដ្ឋានចាប់ពីថ្ងៃទី១៧ តុលា ២០២២ នឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី២៤ តុលា២០២២ ដែលមានរយៈពេលសរុបចំនួន ៧ថ្ងៃ បណ្តាលឲ្យមានការរំខានដល់ការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋនិងម្ចាស់យានយន្តដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ។ រដ្ឋបាលខណ្ឌសែនសុខ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្ត គ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ការរដ្ឋានផ្លូវលេខ ១៩៨៦ កែងផ្លូវ១០០៧ សូមធ្វើការពង្វាងចរាចរតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ ។ផុតរយៈពេលនេះការដ្ឋាននឹងបញ្ចប់ការងារ ហើយបើកអោយធ្វើចរាចរជាធម្មតាវិញ

    October 24, 2022
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ អ៊ុយក្រែននិងសម្ព័ន្ធមិត្តលោកខាងលិច រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង បាននាំគ្នាច្រានចោល និងថ្កោលទោស ការចោទប្រកាន់របស់ទីក្រុងមូស្គូ ដែលបានអះអាងថា ទីក្រុងកៀវកំពុងមានផែនការប្រើប្រាស់ គ្រាប់បែកដែលផ្ទុក​សារធាតុវិទ្យុសកម្ម នៅក្នុងទឹកដីរបស់អ៊ុយក្រែនផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) បានជួបពិភាក្សាគ្នាតាមប្រព័ន្ធទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការពារជាតិចក្រភពអង់គ្លេស បារាំង និងតួកគី ហើយបានលើកឡើងពីក្តីបារម្ភថា អ៊ុយក្រែនកំពុងតែត្រៀមប្រើប្រាស់នូវ «គ្រាប់បែកកខ្វក់» ដែលសំដៅលើគ្រាប់បែកមានផ្ទុកវត្ថុធាតុវិទ្យុសកម្ម។

    October 24, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពីការចូលរួមថែរក្សាសោភ័ណភាព អនាម័យបរិស្ថាន សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ដែលនឹងប្រព្រឹត្ដិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ៕ ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    October 24, 2022
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃនិងរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានឈានដល់កិច្ចព្រមព្រៀងលើបញ្ហាប្រេងនៅឈូងសមុទ្រថៃហើយ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand។ គួរកត់សម្គាល់ថា បញ្ហារសើបខាងលើនេះបានកើតមានឡើងតាំងពីឡុងខែមីនាម្ល៉េះ ខណៈដើមហេតុនៃបញ្ហាគឺប្រទេសថៃនិងប្រទេសកម្ពុជាមានតំបន់ត្រួតស៊ីក្នុងផ្ទៃដីប្រមាណជា ២៦,០០០ ម៉ែត្រការ៉េនៅតំបន់ឈូកសមុទ្រ Gulf នៃប្រទេសថៃ។ ប្រភពខាងលើបានបន្តថា នៅក្នុងតំបន់ដែលត្រួតស៊ីគ្នានេះអាចផ្តល់ទិន្នផលប្រេងរហូតដល់ ៥០០លានបារ៉ែល និងឧស្ម័នជាច្រើនទៀតផងដែរ។ បើតាមលោក Don Pramudwinai ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃបានបញ្ជាក់ថា នៅក្នុងពេលនេះក្រុមអ្ន​កជំនាញថៃកំពុងសិក្សាអំពីបញ្ហានេះហើយ ខណៈជំនួបលក្ខណៈបច្ចេករវាងថៃនិងកម្ពុជានិងត្រូវរៀបចំឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីស្វែងរកចំណុចរួមមួយ ពោលគឺដំណោះស្រាយដែលភាគីថៃនិងកម្ពុជាសុទ្ធតែអាចទទួលបានដោយក្តីរីករាយ។ យ៉ាងណាក្តី លោក Don Pramudwinai មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទនៃការរៀបចំជំនួបបច្ចេកទេសនោះនៅឡើយទេ ដោយរង់ចាំក្រុមអ្នកជំនាញធ្វើការសិក្សាឲ្យបានល្អិតល្អន់ជាមុនសិន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    October 24, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ដំណើរការប្រឡងមធ្យមសិក្សាបឋមភូមិបានប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដោយសិស្សានុសិស្សចូលរួមប្រឡងបានបង្ហាញទឹកមុខសប្បាយរីករាយ ប្រកបដោយទំនុកចិត្ត។ សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ក្រសួងអប់រំបានកំណត់កាលបរិច្ឆេទ នៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាបឋមភូមិឬហៅថាឌីប្លូម នៅថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២២ នឹងគ្រោងប្រកាស លទ្ធផលនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ គួររំឭកថាកាលពីពេលថ្មីៗនេះ ឯកឧត្តម រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវនិងផ្តាំផ្ញើដល់បេក្ខជន

    October 24, 2022