Khmerpress
  • ព័ត៌មានអន្តរជាតិ

    (ម៉ានីល)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air បានរត់ជ្រុលហួសផុតពីផ្លូវ ពេលកំពុងចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិម៉ាក់តាន់-សេប៊ូ (Mactan-Cebu) ក្នុងប្រទេសហ្វីលីពីន ដែលបានធ្វើឱ្យមនុស្សមួយចំនួនរបួសស្រាល និងផ្អាកប្រតិបត្តិការអាកាសយានដ្ឋានជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។ អាជ្ញាធរអាកាសចរណ៍ស៉ីវិលហ្វីលីពីន CAAP បានឱ្យដឹងថា អ្នកដំណើរនិងក្រុមការងារយន្តហោះទាំង ១៧៣នាក់ ដែលស្ថិតក្នុង​ជើងហោះហើរ KE631 របស់ Korean Air មកពីទីក្រុងអ៉ីនឈាន់ (Incheon) ត្រូវបានជម្លៀសដោយសុវត្ថិភាព ចេញពីយន្តហោះ Airbus A330

    October 24, 2022
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ បានណែនាំឱ្យលោក ឌិត ទីណា រដ្ឋមន្ត្រីកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ពិចារណាផលិតពូជស្រូវ សម្រាប់ទុកជូនប្រជាកសិករ ដើម្បីឲ្យពួកគាត់បង្កបង្កើនផល ទទួលបានទិន្នផលខ្ពស់។ សម្តេចតេជោ បានផ្តល់ជាយោបល់ដល់ក្រសួងកសិកម្ម ធ្វើការសិក្សាផលិតពូជស្រូវទៅតាមតំបន់ ដើម្បីឲ្យត្រូវទៅនឹងស្ថានភាពដីនៅតំបន់នោះ ហើយការផលិតពូជស្រូវនេះ រដ្ឋអាចសហការជាមួយប្រជាកសិករ ដោយធ្វើកិច្ចសន្យាឲ្យពួកគាត់ផលិតនូវពូជដែលរដ្ឋត្រូវការ និងលក់ឲ្យមករដ្ឋវិញ ពេលប្រមូលផល។ ការណ៍នេះ មិនចាំបាច់រដ្ឋត្រូវមានផ្ទៃដីផលិតខ្លួនឯងឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទិន្នផលនៃការបង្កើនផលរបស់ប្រជាកសិករ

    October 24, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជា ៤ទាបភ្លឺថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភ្នំសន្ទុកដែលតម្រងទឹកភ្លៀងនៅស្ថានីយភូមិសាលាសន្ទុក ( កន្លែងជន់លិច ) ត្រងបានក្នុងកំរិតខ្ពស់គឺ ១៧០មម បានធ្វើឲ្យជន់លិចផ្លូវជាតិលេខ៦ ត្រង់គីឡូម៉ែត្រលេខ១៤៦-១៤៧ នៅភូមិជីមាឃ ឃុំកកោះស្រុកសន្ទុក។ ការជន់លិចដោយទឹកភ្លៀងនេះនៅវេលាម៉ោងប្រហែល៥និង៣០នាទី មកដល់ពេលនេះវេលាម៉ោងប្រហែល៨ព្រឹក បានជន់ហូរលើផ្លូវជាតិប្រហែល ១០សង់ទីម៉ែត្រប្រវែង៤៥០ម៉ែត្រ ។ ស្ថានភាពជំនន់នេះកំពុងបន្តកើនឡើងបន្តិចៗ នៅឡើយ ៕ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water

    October 24, 2022
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុន Google ត្រូវបានពិន័យជាប្រាក់ជាង ១៦០លានដុល្លារដោយអ្នកឃ្លាំមើលការប្រឆាំងការជឿទុកចិត្តរបស់ប្រទេសឥណ្ឌាបន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា ក្រុមហ៊ុនច្ចេកវិទ្យាយក្សនេះកំពុងរំលោភលើតួនាទីរបស់ខ្លួននៅក្នុងទីផ្សារស្មាតហ្វូនក្នុងស្រុក។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ យោងតាមទីភ្នាក់ងារស្រាវជ្រាវ Counterpoint បានឱ្យដឹងថា ប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google គឺជាអ្នកលេងបច្ចេកវិទ្យាលេចធ្លោជាងគេនៅក្នុងប្រទេសឥណ្ឌ ខណៈបច្ចុប្បន្ននេះ Google កាន់កាប់លើដំណើរការ ៩៥ភាគរយនៃស្មាតហ្វូនទាំងអស់របស់ប្រទេសឥណ្ឌា។ ដោយឡែកកាលពីពេលថ្មីៗនេះ គណៈកម្មការប្រកួតប្រជែងនៃប្រទេសឥណ្ឌា (CCI) បាននិយាយថា Google បានកំណត់រចនាសម្ព័ន្ធ Platform ដើម្បីប្រមូលផ្តុំគូរប្រជែងដោយខុសច្បាប់ចំពោះកម្មវិធីពេញនិយមរបស់ខ្លួនរួមទាំង YouTube និង Web browser

    October 24, 2022
  • សង្គម

    យោងតាមការចុះផ្សាយរបស់ សារមន្ទីរជាតិកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បាន​ឱ្យដឹងថា វត្ថុសិល្បៈបុរាណខ្មែរចំនួន ១០១វត្ថុ កំពុងដាក់តាំងពិព័រណ៍នៅសារមន្ទីរ The Natural History Museum of Utah ក្នុងទីក្រុង Salt Lake នៃរដ្ឋ Utah សហរដ្ឋអាមេរិក។ ពិព័រណ៍នេះមានចំណងជើងថា “Angkor -The Lost Empire of Cambodia” ដាក់តាំងបង្ហាញចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។

    October 24, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២២នេះ បានអញ្ជើញជួបសំណេះ សំណាល និងផ្តល់ស្រូវពូជចំនួនជាង ១ ពាន់តោន ជូនប្រជាពលរដ្ឋចំនួន ១១,៥២៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្ត បាត់ ដំបង ព្រមទាំងរៀបចំកញ្ចប់ស្បៀង អាហារ និងថវិកាជូនដល់បងប្អូន ដើម្បីដោះស្រាយការលំបាកនៅក្នុងជីវភាពផងដែរ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ ដំបង

    October 24, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដូចការគ្រោងទុក ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា២០២១-២០២២ បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ក្រសួងអប់រំយុវជន និងកីឡា បន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រឡង ចាប់តាំងពីការរៀបចំវិញ្ញាសារ ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ​ និងប្រកាសលទ្ធផលតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។ សម្រាប់ការប្រឡងឆ្នាំនេះ មានរយៈពេល២ថ្ងៃពេញ ចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែតុលា ឆ្នាំ២០២២។ * សម្រាប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ពេលព្រឹក –

    October 24, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ខាងក្រោមនេះជាសកម្មភាពក្រុមការងារនគរបាលចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ធ្វើការឃាត់ខ្លួនអ្នកបើកបរ ដែលមិនគោរពតាមលក្ខខណ្ឌ សេចក្តីណែនាំនិងប្រព្រឹត្តិផ្ទុយពីច្បាប់ចរាចរណ៍ មកធ្វើការណែនាំ និងចុះកិច្ចសន្យាយ៉ាងតឹងរឹង នៅទីស្នាក់ការស្ថានីយផ្លូវល្បឿនលឿន។ ករណីដែលអ្នកបើកបរត្រូវបានឃាត់ខ្លួនរួមមាន៖ •បើកបរហួសល្បឿនកំណត់ •បើកបរយឺតជាងល្បឿនកំណត់ •បើកបរបញ្រ្ចាសទិសចរាចរណ៍ •បើកបរលើគន្លងផ្លូវអាសន្ន •បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង •បើកបរប្រភេទយានយន្តដែលមិនបានអនុញ្ញាត •ឈប់សំចតនៅលើផ្លូវល្បឿនលឿនជាដើម។ ក្រុមហ៊ុនផ្លូវល្បឿនលឿន សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះត្រូវចូលរួមគោរពតាមលក្ខខណ្ឌ សេចក្តីណែនាំ ជាពិសេសច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងការផាកពិន័យយ៉ាងធ្ងន់ធ្ងរពីកម្លាំងនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់នៅលើផ្លូវល្បឿនលឿន 24ម៉ោងជារៀងរាល់ថ្ងៃ លើសពីនេះទៅទៀត

    October 22, 2022
  • ព័ត៌មានអន្តរជាតិ

    (ញូដេលី)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងឥណ្ឌា SII បានឱ្យដឹងថា ខ្លួនបានកម្ទេចចោលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១០០លានដូស បន្ទាប់ពីវ៉ាក់សាំងទាំងនោះផុតសុពលភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។ កាលពីពេលថ្មីៗនេះ លោក អាដារ ភូណាវ៉ាលឡា (Adar Poonawalla) នាយកប្រតិបត្តិក្រុមហ៊ុន SII បានប្រាប់ថា ក្រុមហ៊ុនបានបញ្ឈប់ផលិតកម្មវ៉ាក់សាំង កូវីសៀល (Covishield) ដែលជាឈ្មោះវ៉ាក់សាំង AstraZeneca ផលិតនៅក្នុងប្រទេសឥណ្ឌា កាលពីខែធ្នូ ឆ្នាំ២០២១ ដោយសារតម្រូវការធ្លាក់ចុះទាប។ បើតាមលោក ភូណាវ៉ាលឡា

    October 22, 2022
  • ព័ត៌មានអន្តរជាតិ

    អតីតនាយកសាលាមត្តេយ្យមួយ នៅខេត្ត Surat Thani ភាគខាងត្បូងប្រទេសថៃ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៩២ឆ្នាំ ដោយគ្មានការព្យួរទោស ពីបទកិបកេងមូលនិធិអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃរបស់កូនសិស្ស ដោយផ្តល់ឱ្យពួកគេតែគុយទាវ និងទឹកត្រីប៉ុណ្ណោះ។ តុលាការ​បាន​រក​ឃើញ​លោក Somchao Sitthichen អតីត​នាយក​សាលា Ban Tha Mai ស្រុក Tha Chana មាន​ពិរុទ្ធ​លើ​បទ​ឆបោក​ចំនួន ៧៧ ករណី និង​បាន​កាត់​ទោស​គាត់​ឱ្យជាប់​ពន្ធនាគារ​ ៥ ឆ្នាំ ក្នុង ១ករណី ឬ​សរុប​ចំនួន ៣៨៥ ឆ្នាំ។ ប៉ុន្តែ​ដោយ​សារ​តែ​ការ​សារភាព​របស់​គាត់ ការ​កាត់​ទោស​ត្រូវ​បាន​កាត់​មក​ត្រឹម

    October 22, 2022