Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០២២ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគពីសប្បុរសជន ជាង៨២ម៉ឺនដុល្លារ និង១,៦៥៥លានរៀល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យ កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង នៅកម្ពុជា តាមរយៈការចូលរួមបរិច្ចាគពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស។ សេចក្ដីប្រកាសព័ត៌មាន

    October 22, 2022
  • ព័ត៌មានអន្តរជាតិ

    ហ្វីលីពីន៖ ជំនន់ទឹកភ្លៀងនៅក្នុងទីក្រុងបានប៉ះពាល់ដល់សកម្មធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ពិពេសនោះគឺអាជីវកម្មនៅក្នុងវិស័យដឹកជញ្ជូនតែម្តង។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បានឲ្យដឹងថា នៅក្នុងរដូវភ្លៀងនេះក្រុមអ្នករត់ម៉ូតូឌុបជាច្រើននៅក្នុងទីក្រុង Hagonoy នៃប្រទេសហ្វីលីពីនបាននាំគ្នាត្អូញត្អែរអំពីការអាកខានប្រកបអាជីវកម្មរបស់ពួកគាត់ជាញឹកញាប់ ដោយសារក្រុមអ្នកដំណើរមិនហ៊ានជិះម៉ូតូឡើយព្រោះតែខ្លាចសាចទឹកប្រឡាក់ខោអាវ​ឬធ្វើឲ្យទទឹកខោអាវរបស់គាត់។ ដើម្បីបន្តដង្ហើមអាជីវកម្មមួយនេះ ក្រុមអ្នករត់ម៉ូតូឌុបនៅទីក្រុង Hagonoy បានសម្រេចកែច្នៃម៉ូតូរបស់ពួកគាត់ឲ្យខ្ពស់ជាងមុន ពោលគឺក្រោយកែច្នៃរួចហើយម៉ូតូទាំងអស់នោះអាចមានកម្ពស់រហូតដល់ ២ ម៉ែត្រ ហើយវាពិតជាបានជួយការពារមិនឲ្យអ្នកដំណើរទទឹកខោអាវនោះទេ បើទោះជាត្រូវបើកបរក្នុងអំឡុងពេលមានទឹកលិចទីក្រុងខ្លាំងក៏ដោយ។ លោក Russel Lopez ដែលជាអ្នករត់ម៉ូតូឌុបម្នាក់បានប្រាប់ឲ្យដឹងថា គាត់បានប្រកបរបរជាអ្នករត់ម៉ូតូឌុបអស់រយៈពេល ១០ឆ្នាំមកហើយ ខណៈរូបគាត់តែងតែបាត់បង់ប្រាក់ចំណូលទាំងស្រុងក្នុងពេលមានភ្លៀងធ្លាក់ខ្លាំងៗម្តង។ យ៉ាងណាក្តីអ្នករត់ម៉ូតូរូបនេះបានបន្តថា ក្រោយកែច្នៃម៉ូតូឲ្យខ្ពស់ជាងមុនរួចគឺគាត់នៅតែអាចរកប្រាក់ចំណូលប្រចាំថ្ងៃបានជាធម្មតា ខណៈជាមធ្យមគាត់អាចបានរកប្រាក់ចំណូលបាន ៥០០ ប៉េសូ (២៥ដុល្លារ) ក្នុងមួយថ្ងៃ៕

    October 22, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ទឹកចិត្តមហាសាលនៃការស្រឡាញ់ចំពោះកូនកំពុងមានជំងឺជាទម្ងន់នោះ បានជំរុញទឹកចិត្តស្ត្រីម្នាក់ឱ្យក្លាហាន បីកូនរត់ឆ្ពោះទៅរកសម្តេចតេជោ ហ៊ុន សែន សុំក្តីអនុគ្រោះជួយសង្គ្រោះជីវិតកូនរបស់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងក្នុងពិធីសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់តំបន់អភិវឌ្ឍន៍ពាក់ស្នែង នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២នេះ។ អ្នកស្រី នួន និរតី ជាប្រជាពលរដ្ឋមួយរូបក្នុងចំណោមប្រជាពលរដ្ឋដទៃទៀត ដែលបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនោះដែរ។ អ្នកស្រី បានបីកូនស្រីវ័យ៩ឆ្នាំនៅនឹងដៃ ក្នុងសភាពសន្លប់ស្តូកស្តឹងដោយសារឥទ្ធិពលជំងឺ។ បន្ទាប់ពីសម្តេចតេជោបញ្ចប់កិច្ចសំណេះសំណាលចុះពីលើវេទិកាចាកចេញពីកម្មវិធី អ្នកស្រី​ នួន និរតី បីកូនមានជំងឺរត់សំដៅទៅរកសម្តេចតេជោ សុំការជួយសង្គ្រោះជីវិតកូនស្រី។ សម្តេចតេជោ ហ៊ុន

    October 22, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ជានាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជំនួសឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ដែលចូលនិវត្តន៍។ សូមបញ្ជាក់ថា លោក ឃឹង សារ៉ាត់ ជានាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ហើយនៅពេលនេះត្រូវបានតែងតាំងនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

    October 22, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកកម្ពុជា បានប្រកាសសាជាថ្មីថា អគ្គិសនីកម្ពុជាមិនយកថ្លៃការតចរន្តអគ្គិសនី ជូនពលរដ្ឋនៅតំបន់ពាក់ស្នែងដូចនៅក្នុងតំបន់រុនតាឯក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋដែលមករស់នៅទីតំាងថ្មី។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋនៅតំបន់ពាក់ស្នែងនេះ គឺអគ្គិសនីកម្ពុជា នឹងមិនយកថ្លៃភ្ជាប់ចរន្តអគ្គិសនីឡើយ ទោះជាអ្នកប្រើកម្លាំងតូចត្រឹម ៥អំពែឬអ្នកប្រើប្រាស់ធំដល់១០០អំពែក្តី

    October 22, 2022
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃសុក្រនេះ បានប្រកាសថា ករណីវីរុសផ្តាសាយបក្សីមួយប្រភេទហៅថា H5 ទើបត្រូវបានរកឃើញជាលើកដំបូង នៅក្នុងប្រទេសវៀតណាម គិតចាប់តាំងពីឆ្នាំ២០១៤មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។ ករណីខាងលើគឺជា ក្មេងស្រីម្នាក់មានអាយុ៥ឆ្នាំ ស្ថិតនៅខេត្តហ្វូថូ (Phu Tho) ភាគខាងជើង។ កុមារីម្នាក់នោះ បានបរិភោគសាច់សត្វមាន់ ដែលមានរោគសញ្ញាឈឺថ្កាត់ ប្រមាណជា១សប្តាហ៍ មុនពេលត្រូវបញ្ជូនទៅសង្រ្គោះព្យាបាលនៅឯមន្ទីរពេទ្យ។ បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិត​ក្នុងស្ថានភាពធ្ងន់ធ្ងរ។ អាជ្ញាធរវៀតណាម បានយកសំណាកពីមនុស្ស៦៥នាក់ ដែលជាប់ពាក់ព័ន្ធ ប៉ុន្តែលទ្ធផលចេញមកសុទ្ធតែអវិជ្ជមាន ចំពោះវីរុសផ្តាសាយបក្សី

    October 22, 2022
  • សង្គម

    (ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយមានអ៊ំុស្រីវ័យកណ្តាលម្នាក់ ខិតខំស្ទើរតែគ្មានពេលសម្រាក រត់ម៉ូតូកង់បីហើយលក់អីវ៉ាន់បន្ថែមទៀត ដើម្បីចិញ្ចឹមម្ដាយជរាដែលមានជម្ងឺ។ យោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhan Ratanak បានសរសេររៀបរា​ប់ថា៖ «និយាយការពិតជិះpassapp រហូតមិនដែលជួបមនុស្សស្រីឌុបទេ សុំសរសើរអ៊ុំមានចិត្តតស៊ូមែន ចិញ្ចឹមម្ដាយមានជម្ងឺហើយខ្លួនគាត់ផ្ទាល់គ្មានកូនទេ រត់កង់បីហើយលក់អីវ៉ាន់បន្ថែមទៀតកំដរអារម្មណ៍ភ្ញៀវ។ ខ្ញុំគ្មានប្រាក់ជួយអ៊ុំច្រើនទេតែមានចិត្តបន្តិចបន្តួចឱ្យអ៊ុំមានកម្លាំងចិត្តបន្តដំណើរទៅមុខទៀត ខ្ញុំអត់អ៊ុំក៏អត់ដូចគ្នាព្រោះជិះpassapp ដែលទេ។ ជីវិតមនុស្សម្នាក់ៗអ្នកណាក៏ខ្លាចក្រអ្វីដែលសំខាន់គាត់មានចិត្តតស៊ូ។ អ៊ំុស្រី បើកកង់បី ដែលមានផ្លាកលេខ PP.1HG.1051 លេខរបស់គាត់096 845 396 0»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    October 22, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ជាកន្លែងថ្មីមួយទៀតបន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាន និងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ។ រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានាមិនខុសពីតំបន់អភិវឌ្ឍន៍រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការរស់នៅរបស់់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតអប្សរាចំនួន៣លើករួចមកហើយ។ ៣លើកកន្លងទៅធ្វើឡើងជាមួយពលរដ្ឋដែលត្រូវទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក។

    October 22, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មីអស់សុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹមរយៈពេល ៩០ថ្ងៃ អញ្ជើញមកបំពេញបែបបទប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជម្រាបជូនដល់ប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី មានសុពលភាពត្រឹមរយៈពេល ១០ឆ្នាំ ដែលបានផ្តល់ជូនប្រជាពលរដ្ឋតាំងពីខែមិថុនា ឆ្នាំ២០១២ បានអស់សុពលភាពប្រើប្រាស់ជាបណ្តើរៗហេីយ គឺចាប់តាំងពីខែមិថុនា ឆ្នាំ២០២២ មក។​ ដូច្នេះ​ ដើម្បីធានានូវសិទ្ធិក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់កាន់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ ខាងមុខនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មីដែលអស់សុពលភាព ឬសុពលភាពនៅសល់តិចជាងឬត្រឹមរយៈពេល៩០ថ្ងៃ សូមអញ្ជើញមក បំពេញបែបបទប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី នៅតាមបណ្តាទីតាំងដូចខាងក្រោម៖ ទី១-តាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ

    October 22, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា លើកទឹកចិត្តឲ្យប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹង ដោយភ្ជាប់ជាមួយភ័ស្ដុតាងកាមេរ៉ាសុវត្ថិភាព នៅពេលនគរបាលចរាចរណ៍ ផាកពិន័យមិនត្រឹមត្រូវតាមច្បាប់ ឬប្រជាពលរដ្ឋមិនបានជិះខុសច្បាប់ចរាចរណ៍ផ្លូវគោក។ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក សាន សុខសីហា ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលជានិច្ចជាកាល តែងតែបង្ហាញនូវវីដេអូចេញ ពីកាមេរ៉ាសុវត្ថិភាពរថយន្ដ ក្នុងករណីដែលនគរបាលចរាចរណ៍នៅតាមគោលដៅនានា ឃាត់ផាកពិន័យមិនត្រឹមត្រូវ ដើម្បីងាយស្រួលដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់វិធានការ។ លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងយ៉ាងដូច្នេះថា «ជាចំណុចល្អដែលរថយន្ដបងប្អូនប្រជាពលរដ្ឋមានកាមេរ៉ា ដូច្នេះពួកគាត់មានភ័ស្ដុតាងច្បាស់លាស់ដើម្បីជជែកតវ៉ា ឬដាក់ពាក្យបណ្ដឹង។ ប្រជាពលរដ្ឋមានសិទ្ធិដាក់ពាក្យបណ្ដឹងមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    October 22, 2022