- Khmerpress
- ព័ត៌មានអន្តរជាតិ
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រុស្ស៉ីកំពុងវាយប្រហាររោងចក្រថាមពលអ៊ុយក្រែន ដោយសារតែចង់បង្ខំឲ្យប្រជាជនចាកចេញ ពីផ្ទះសម្បែងរបស់ពួកគេហើយផ្លាស់ទីទៅកាន់ភាគខាងលិចសហភាពអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។ កាលពីដើមសប្តាហ៍នេះ លោក ហ្សេលេនស្គី បានអះអាងថា រុស្ស៉ីបានបំផ្លិចបំផ្លាញប្រហែលមួយភាគបី លើរោងចក្រថាមពលនៃប្រទេសរបស់លោក ដែលបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនី និងទឹក ចំពេលរដូវរងារចូលមកដល់។ ថ្លែងតាមរយៈវីដេអូទៅកាន់កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «រុស្ស៉ីកំពុងបង្កឲ្យមានរលកថ្មីនៃការធ្វើចំណាកស្រុករបស់ប្រជាជនអ៊ុយក្រែន ទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុប។ ភេវកម្មរបស់រុស្ស៉ី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់យើង គឺមានបំណងបង្កើតបញ្ហាជាច្រើនទាក់ទងនឹងការប្រើប្រាស់អគ្គិសនី ឬកំដៅ
October 21, 2022 - ព័ត៌មានជាតិ
(កំពង់ចាម)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា អ្វីដែលជាគោលនយោបាយកសិកម្មនៅថ្ងៃខាងមុខ មិនមែនជំរុញឲ្យកសិផលឡើងថ្លៃនោះទេ ប៉ុន្ដែធ្វើឲ្យប្រជាកសិករចំណេញបានកាន់តែច្រើន។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឌិត ទីណា អញ្ជើញចុះចែកពូជស្រូវ ជូនប្រជាកសិករដែលមានចំនួន៤៩៧គ្រួសារ ស្មើនឹងពូជស្រូវ៣៣តោន ស្ថិតក្នុងឃុំចំនួន៤ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ។ លោក ឌិត ទីណា បានលើកឡើងថា «អ្វីដែលខ្ញុំកំពុងគិតទៅថ្ងៃមុខ ដែលជាគោលនយោបាយកសិកម្ម
October 21, 2022 - ព័ត៌មានអន្តរជាតិ
វៀតណាម៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលានេះបានឲ្យដឹងថា ទីក្រុងដាណាង ដែលជាក្រុងទេសចរណ៍ដ៏មានសក្តានុពលមួយរបស់វៀតណាមបានរងនូវការគំរាមគំហែងយ៉ាងខ្លាំងដោយទឹកជំនន់កាលពីសប្តាហ៍ទៅនេះ ខណៈទឹកជំនន់នោះត្រូវបានគេមើលឃើញថា ជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតដែលមិនធ្លាប់កើតមាននាពេលកន្លងមកនោះទេ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាមបានឲ្យដឹងថា ទឹកជំនន់បានកើតមានឡើងយ៉ាងឆាប់រហ័សក្រោយមានខ្យល់ព្យុះនិងភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា ហើយនៅក្នុងស្ថានភាពបន្ទាន់ដូចនេះពលរដ្ឋមួយចំនួនមិនបានត្រៀមខ្លួនរួចរាល់សម្រាប់ឆ្លើយតបនឹងគ្រោះធម្មជាតិនោះទេ។ បើតាមលោក Le Trung Chinh ដែលជាអភិបាលក្រុងដាណាងបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺឥទ្ធិពលនៃទឹកជំនន់បានបំផ្លាញផលដំណាំរបស់ប្រជាកសិករក្នុងផ្ទៃដីចំនួន ៧៤ហិចតា សម្លាប់សត្វគោ ក្របី មាន់ ទា អស់ជាងចំនួន ៦០,០០០ក្បាល បំផ្លាញសាលារៀនអស់ចំនួន ១៤កន្លែង បំផ្លាញសៀវភៅសម្រាប់សិក្សាអស់ចំនួន ៤,០០០សម្រាប់ និងធ្វើឲ្យខូចខាតផ្ទះចំនួន ៧០,០០០ខ្នង ខណៈមានរថយន្តចំនួន
October 21, 2022 - សង្គម
(ភ្នំពេញ)៖ ថ្មីៗនេះមានការរិះគន់ជាខ្លាំង ដោយម្ចាស់ Page ឈ្មោះ Eat With Keomoy ផលិតមាតិកាបរិភោគ សត្វស្លាប «ចង្ក្រៀលខ្យង» យកមកចម្អិនផ្សព្វផ្សាយ ដើម្បីតែលុយ ដោយមានការលើកឡើងថា បើមិនបានចូលរួមជួយថែរក្សារការពារ ចូរកុំបំផ្លាញ និងលើកទឹកចិត្តឲ្យមានការបំផ្លាញថែមទៀត។ ក្រោយពីរងការរិះគន់ ស្ត្រីជា ម្ចាស់ Page ឈ្មោះ Eat With Keomoy បានធ្វើការសុំទោសដល់មហាជន។ ម្ចាស់ផេករូបនេះបានធ្វើការបកស្រាយថា «នាងខ្ញុំសូមធ្វើការសូមទោសដល់មហាជន ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលខ្ញុំបានបង្ហោះ វីដេអូ មួយដែលបរិភោគ សត្វព្រៃ (សត្វ
October 21, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រឡេស្ត (ទីម័រខាងកើត) បានជំរុញឱ្យវិនិយោគិនទីម័រ មកវិនិយោគលើវិស័យកែច្នៃស្រូវអង្ករនៅកម្ពុជា ហើយនាំចេញអង្ករពីទៅកាន់ប្រទេសទីម័រឱ្យបានកាន់តែច្រើន។ លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា វ័យ ៧២ឆ្នាំ បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។
October 21, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក។ តាមការឲ្យដឹងពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឲ្យដឹងថា គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ
October 21, 2022 - ព័ត៌មានអន្តរជាតិ
អង់គ្លេស៖ យោងតាមប្រភពព័ត៌មាន BBC និង TheSun បានអោយដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ លោកស្រី Liz Truss នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស បានធ្វើការប្រកាសលាលែងពីតំណែងនៅម៉ោង ១ និង ៣០ នាទីរសៀលម៉ោងក្នុងស្រុក ឬប្រមាណជាម៉ោង ៧:៣០ យប់ម៉ោងនៅកម្ពុជា។ លោកស្រី Liz Truss បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសត្រឹមតែ៤៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មីបន្តពីលោក Boris Johnson ដែលបានលាលែងពីតំណែងមុននេះដែរ នេះក៏ដោយសារតែមានសម្ពាធពីក្នុងបក្សអភិរក្ស (អភិរក្សនិយម)៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
October 21, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាននានា មានប្រជាពលរដ្ឋមួយចំនួន ដែលជាជនរងគ្រោះ ដោយសារបទល្មើសលួច ឬប្លន់ (លួចដោយមានស្ថានទម្ងន់ទោស) បានយកឯកសារសក្ខីកម្ម ដែលពាក់ព័ន្ធនឹងបទល្មើស ខាងលើ ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីរកឱ្យឃើញនូវភាពត្រឹមត្រូវរវាងឯកសារ និងភិនភាគរបស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្ត ដែលជាផលពីអំពើល្មើស ហើយបានសម្រេចប្រគល់ជូនម្ចាស់កម្មសិទ្ធិវិញបានមួយចំនួន។ សេចក្តីជូនដំណឹងដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បញ្ជាក់ទៀតថា ក្នុងមួយរយៈពេលកន្លងមកនេះ ដោយពិនិត្យឃើញថា ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្ត ដែលមានការសង្ស័យពាក់ព័ន្ធនឹងបទល្មើស
October 20, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានថ្លែងថា ទោះបីជាមានការផ្លាស់ប្តូរជាវិជ្ជមានខ្លះ ប៉ុន្តែការគោរពនិងទទួលស្គាល់សិទ្ធិមេធាវី នៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ ក្នុងករណីនៃការស៉ើបអង្កេតបឋមនៃបទល្មើសមិនជាក់ស្តែង នៅតែជាបញ្ហាប្រឈមដដែល។ ក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការគណៈមេធាវី នៅព្រឹកថ្ងៃ២០ ខែតុលា ឆ្នាំ២០២២ លោក លី ច័ន្ទតុលា បានអះអាងថា នេះជាបញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមជាច្រើន។ ទោះជាយ៉ាងនេះក្តី ប្រធានគណៈមេធាវី អះអាងថា បញ្ហាមន្ត្រីនគរបាលយុត្តិធម៌ នៅតែមិនគោរពការអនុវត្តសិទ្ធិរបស់មេធាវី ក្នុងករណីបទល្មើសមិនជាក់ស្តែងនេះ កន្លងមកមានការកែលម្អខ្លះហើយ ប៉ុន្តែនៅតែបន្តកើតមាន ខណៈបណ្តាមេធាវីតែងតែស្នើឡើងឲ្យជួយដោះស្រាយ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ចំណុចមួយទៀត ដែលយើងដាក់ជាបញ្ហានៅឡើយដែរ
October 20, 2022 - បច្ចេកវិទ្យា
ឡានហោះមួយគ្រឿង ដែលផលិតដោយក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិករបស់ចិន Xpeng Inc បានធ្វើការហោះហើរជាសាធារណៈជាលើកដំបូងរបស់ខ្លួន នៅក្នុងប្រទេសអារ៉ាប់រួម ខណៈដែលក្រុមហ៊ុននេះកំពុងស្វែងរកការដាក់ឱ្យដំណើរការឡានហោះអគ្គិសនីនៅលើទីផ្សារអន្តរជាតិ។ ឡានហោះម៉ូដែល X2 គឺជាយានសម្រាប់ការហោះឡើង និងចុះចតបញ្ឈរ (eVTOL) ដែលមានកៅអីចំនួន ២, មានស្លាបសរុបចំនួន ៨ ដោយមានស្លាបចំនួន ២ នៅជ្រុងនីមួយៗ។ ក្រុមហ៊ុននិយាយថា វាមានល្បឿនអតិបរមា ១៣០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ការហោះហើរសាកល្បងរយៈពេល ៩០នាទី ដោយគ្មានជិះកាលពីថ្ងៃចន្ទសប្ដាហ៍មុន នៅទីក្រុងឌូបៃ ត្រូវបានពិពណ៌នាដោយក្រុមហ៊ុនផលិតថាជា «មូលដ្ឋានដ៏សំខាន់សម្រាប់រថយន្តហោះហើរជំនាន់ក្រោយ»។ លោក Minguan Qiu អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន
October 20, 2022









