Khmerpress
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២២ ការប្រមូលចំណូល ពីវិស័យធនធានរ៉ែ មានចំនួន១,១៩៣,១៤៧.៩៧ដុល្លាអាមេរិក ដែលលើសផែនការគ្រោងសម្រាប់ឆ្នាំ២០២២ ចំនួន៧៨.៨២%។ នេះបើតាមរបាយការណ៍ របស់លោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង។ តាមរបាយការណ៍ បានបង្ហាញថា ក្រុមហ៊ុន/សហគ្រាសធ្វើអាជីវកម្មធនធានរ៉ែ រួមមាន៖ អាជីវកម្មរ៉ែថ្មសំណង់ មាន០៦អាជ្ញាប័ណ្ណ, អាជីវកម្មបូមខ្សាច់សំណង់ និងដីល្បាយខ្សាច់មាន១០អាជ្ញាប័ណ្ណ, លិខិតអនុញ្ញាតបូមខ្សាច់ចាក់បំពេញមាន១ទីតាំង (កំពង់ផែ), អាជីវកម្មជីកខ្សាច់ភ្នំមាន (ចេញដោយរដ្ឋបាលខេត្ត) ៣អាជ្ញាប័ណ្ណ, អាជីវកម្មដីចល័តមាន (ចេញដោយក្រុង-ស្រុក) ៩ អាជ្ញាប័ណ្ណ។ សមិទ្ធផលការងារវិស័យប្រេងកាត ខេត្តព្រៃវែង

    October 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នាពេលថ្មីៗនេះ មានការប្រើល្បិចលួចយកគណនីតេឡេក្រាម តាមរយៈ ការបោកបញ្ឆោតដោយចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោកប្រាស់បានបង្កើតតំណភ្ជាប់ក្លែងក្លាយដោយដាក់រូបភាពមានចលនា(Gift) និងតំណភ្ជាប់ មើលទៅហាក់ដូចជាសាររបស់ក្រុមហ៊ុនតេឡេក្រាម ក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់ដើម្បីលួចយកគណនី។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនអំពីឧបាយកលបោកបញ្ជោត និងវិធានការបង្ការដូចខាងក្រោម៖ ឧបាយកលបោកបញ្ឆោត ការបោកបញ្ឆោតនេះធ្វើឡើងតាមរយៈការជូនដំណឹងទៅម្ចាស់គណនីតេឡេក្រាម ក្រោមទម្រង់រូបភាពមានចលនា(Gif) ដែលមានពាក្យថា “Gift 74/100 Free Premium” ដើម្បីបំពេញព័ត៌មានទទួលបានគណនីប្រើប្រាស់គ្មានដែនកំណត់ នៅពេលម្ចាស់គណនីតេឡេក្រាមចុចលើរូបភាពមានចលនា ឬតំណភ្ជាប់ នឹងមានការតម្រូវឱ្យបញ្ចូលព័ត៌មានសំខាន់ៗដូចជា ឈ្មោះ ពាក្យសម្ងាត់គណនី

    October 21, 2022
  • ព័ត៌មានអន្តរជាតិ

    គ្រោះរញ្ជួយដីកម្រិត ៥.១រ៉ិចទ័រ បានវាយប្រហារខេត្ត Fukushima ភាគឦសានប្រទេសជប៉ុន នៅវេលាម៉ោង ៣៖១៩ នាទីរសៀលមុននេះបន្ដិច។ ទីភ្នាក់ងារ​ឧតុនិយម​និយាយ​ថា គ្មាន​ការ​គំរាមកំហែង​នៃ​រលក​យក្ស​ស៊ូណាមិ​ទេ។ ទីភ្នាក់ងារនេះនិយាយថា ការរញ្ជួយដីនេះបានកើតឡើងនៅឆ្នេរសមុទ្ររបស់ខេត្ត ចេញពីជម្រៅ ៣០ គីឡូម៉ែត្រ។ គ្រោះរញ្ជួយដីនេះ មានកម្រិតទាបជាង ៥ នៅលើមាត្រដ្ឋានរញ្ជួយដីជប៉ុន ពី ០ ដល់ ៧ នៅក្នុងទីប្រជុំជន Naraha របស់ខេត្ត។ កម្រិតអាំងតង់ស៊ីតេទី ៤ ត្រូវបានចុះបញ្ជីនៅក្នុងទីក្រុង Hirono, Tomioka, Okuma និង Futaba

    October 21, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឱកាសជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក នាព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងថា រាជរដ្ឋាភិបាលមិនតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំ ព្រះដាក់ ប្ដូរទីលំនៅនោះទេ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូចច្នេះថា រាជរដ្ឋាភិបាលមិនតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំ ព្រះដាក់ រុះរើប្ដូទីលំនៅទៅណាឡើយដោយសារតំបន់នេះស្ថិតនៅក្នុងរដ្ឋបាលចាស់ដែលមានស្រាប់ដូច្នេះរាជរដ្ឋាភិបាលមិនលុបចេញនោះទេ ។

    October 21, 2022
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៍)៖ ខណៈក្រុមអ្នកគាំទ្រមួយចំនួន ចង់ឲ្យអតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ត្រលប់មកដឹកនាំប្រទេសវិញ ក៏មានក្រុមអ្នករិះគន់ បានហៅសកម្មភាពនេះ ថាជា «ការប្រមាថ» ដល់ប្រជាជនអង់គ្លេស ដែលបញ្ហានេះបានបន្ថែមភាពក្តៅគគុកលើនយោបាយអង់គ្លេស ដែលកំពុងពុះកញ្រ្ជោលរួចទៅហើយ នោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២។ នៅលើបណ្តាញសង្គម Twitter ក្រុមអ្នកគាំទ្រគណបក្សអភិរក្សកំពុងព្យាយាមទាញការចាប់អារម្មណ៍ ដោយការបង្ហោះសារ ដែលសរសេរថា #BringBorisBack ភ្លាមៗ បន្ទាប់ពីលោកស្រី លីស ត្រាស់ បានប្រកាសលាលែងពីតំណែង

    October 21, 2022
  • ព័ត៌មានអន្តរជាតិ

    Twitter កំពុងរៀបចំសម្រាប់ការបញ្ឈប់បុគ្គលិកមួយចំនួនធំ មិនថាជាលោក Elon Musk ទិញយកក្រុមហ៊ុននេះ ឬអត់នោះទេ ហើយវាអាចចាប់ផ្ដើមភ្លាមៗនៅថ្ងៃសុក្រនេះ នេះបើយោងតាមរបាយការណ៍ពី The Washington Post។ ម្យ៉ាងវិញទៀតលោក Musk ក៏ធ្លាប់ប្រាប់អ្នកវិនិយោគហើយដែរថា លោកគ្រោងនឹងបញ្ឈប់បុគ្គលិកប្រមាណ ៧៥% ក្នុងចំណោមបុគ្គលិកទាំង ៧៥០០ របស់ Twitter នៅពេលដែលកិច្ចព្រមព្រៀងរបស់គាត់នឹងបញ្ចប់ ដែលជាការផ្លាស់ប្តូរដែលទំនងជានឹងធ្វើឱ្យខូចប្រតិបត្តិការរបស់ Twitter និងចុះខ្សោយសមត្ថភាពក្នុងការសម្របសម្រួលមាតិកា និងធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ . ម៉្យាងវិញទៀត ឯកសារផ្ទៃក្នុងដែលទទួលបានដោយកាសែត The Washington Post បានបង្ហាញថា នៅមុនពេលកិច្ចព្រមព្រៀងជាមួយលោក

    October 21, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំឱ្យអាជ្ញាធររើសាលាស្រុកបន្ទាយស្រីផ្លាស់ទៅតំបន់អភិវឌ្ឍន៍រុនតាឯក រីឯសាលាស្រុកអង្គរធំក៏ត្រូវរើផ្លាស់ទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែងវិញដែរ ខណៈទីតាំងចាស់នៃសាលាស្រុកទាំងពីរនេះគឺស្ថិតនៅក្នុងតំបន់១ ដែលត្រូវបានការពារដោយអាជ្ញាធរជាតិអប្សរា និងមានការហាមឃាត់មិនឱ្យសាងសង់សំណង់ថ្មីៗ។ ការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលលើកទី៣ជាមួយប្រជាពលរដ្ឋចំនួន១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាននិងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ នាឱកាសនោះ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «សាលាស្រុកបន្ទាយស្រីដែលស្ថិតនៅតំបន់១ ត្រូវរើមកនៅក្នុងភូមិរុនតាឯក អ៉ីចឹងបងប្អូននៅភូមិរុនតាឯកគឺត្រូវប៉ាន់តែម្ដង ស្អីក៏មានដែរ ព្រោះសាលាស្រុកនៅហ្នឹងស្រាប់»។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានក្រុមការងារតម្រង់ទិស ត្រូវទុកដីសមរម្យសម្រាប់ធ្វើសាលាស្រុកបន្ទាយស្រីថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯកនោះ។ ជាមួយគ្នានោះ

    October 21, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បង្ហាញបញ្ជីរាយនាមសប្បុរសជន ចូលរួមឧបត្ថម្ភ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងវត្តអារាម នៅតំបន់អភិវឌ្ឍ រុនតាឯក ខេត្តសៀមរាប រួមមាន៖ ១. សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ១០ម៉ឺន ២. ឯកឧត្ដម ជា សុផារ៉ា ១០ម៉ឺន ៣. ឯកឧត្ដម ជា

    October 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,២០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២៥០រៀល មានន័យថាតម្លៃដដែល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,១៥០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕

    October 21, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ថ្លែងនាឱកាសបន្តជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក នៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថានៅថ្ងៃម្សិលមិញនេះ ប្រទេសកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា​ «ឥលូវនេះយើងអត់មានមនុស្សស្លាប់ដោយសារកូវីដ១៩នោះទេ ហើយថ្ងៃពីម្សិលមិញ ដែលត្រូវប្រកាសថ្ងៃនេះនោះ ថ្ងៃនេះកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩សូម្បីតែម្នាក់ ដែលពីមុនយើងមាន ៥២ថ្ងៃដែលអត់មានកូវីដសូម្បីតែម្នាក់ ឥលូវនេះចាប់ផ្តើមពីថ្ងៃនេះ ប្រកាសថ្ងៃទី២១នេះ គឺសូន្យកូវីដ១៩ទៀត នេះជាជោគជ័យនៃការប្រយុទ្ធនៃជំងឺកូវីដ១៩រួមគ្នា»។ សម្តេចតេជោ

    October 21, 2022