Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រថយន្ដ Toyota Prius មួយគ្រឿង ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2BC-6946 បានបើកបរមិនគោរពច្បាប់ បង្កឲ្យប៉ះពាល់ដល់សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ដ្រខណ្ឌចំការមន ធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើល និងភ័យខ្លាច។ ក្រោយឃើញនូវការចែកចាយវីដេអូតាមបណ្ដាញសង្គម អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា តាមរយៈបណ្ដាញព័ត៌មាន Fresh News បានអំពាវនាវឲ្យម្ចាស់រថយន្ដមួយគ្រឿងនេះ ចូលខ្លួនមកជាបន្ទាន់នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសមត្ថកិច្ចធ្វើការសួរនាំ។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ក្នុងករណីម្ចាស់រថយន្ដបង្កមិនចូលខ្លួនមកទេនោះ សមត្ថកិច្ចជំនាញនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ខណៈអត្តសញ្ញាណរបស់ម្ចាស់រថយន្ដសមត្ថកិច្ចកំណត់បានហើយ៕

    February 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្តេជ្ញាផ្តល់ហិរញ្ញប្បទានអាកាសធាតុច្រើនជាងឆ្នាំមុនៗ ក្នុងឆ្នាំ២០២៣ ដើម្បីជួយប្រទេសសមាជិកកំពុងអភិវឌ្ឍន៍ (DMCs) នៅអាស៊ី និងប៉ាស៊ីហ្វិក កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងសម្របខ្លួនទៅនឹងផលប៉ះពាល់ នៃភពផែនដីដែលកំពុងឡើងកំដៅ។ ADB បានប្តេជ្ញាផ្តល់ហិរញ្ញប្បទានអាកាសធាតុចំនួន ៩.៨ពាន់លានដុល្លារពីធនធានផ្ទាល់ ខ្លួនសម្រាប់ឆ្នាំ២០២៣ ដែលក្នុងនោះ ៥.៥ពាន់លានដុល្លារ សម្រាប់ការងារកាត់បន្ថយផលប៉ះពាល់ និង៤.៣ ពាន់លានដុល្លារ សម្រាប់ការងារបន្សាំ។ ចំនួននេះ កើនឡើងជាង ៤៦% ធៀបនឹងការប្តេជ្ញាផ្តល់ហិរញ្ញប្បទានអាកាសធាតុ សម្រាប់ឆ្នាំ២០២២ ។ បូករួមការប្តេជ្ញាផ្តល់ហិរញ្ញប្បទាន សម្រាប់ការងារបន្សាំទៅនឹងអាកាសធាតុរបស់ខ្លួន ក្នុងឆ្នាំ ២០២៣ ADB បានផ្តល់ហិរញ្ញប្បទានសម្រាប់ការងារបន្សាំនេះ

    February 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលមានសមាជិកជាង ១លាននាក់ បាន​បង្ហាញ​បំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជាលើវិស័យវាយនភណ្ឌ។ បំណងនេះត្រូវបានបង្ហាញដោយ លោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហ​ប្រតិ​បត្តិ​ការ​ធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក្នុងពេលអញ្ជើញចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនោះ លោក Yoshihisa Suzuki បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលា​ដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម។ លោក Yoshihisa Suzuki ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា

    February 1, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) យក្សអាមេរិក eBay បានយល់ព្រមព្រមបង់ប្រាក់ចំនួន ៥៩លានដុល្លារ ដើម្បីដោះសា្រយការចោទប្រកាន់ដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកថា ខ្លួនបានលក់ថ្នាំគ្រាប់រាប់ពាន់គ្រាប់ និងម៉ាស៊ីនវេចខ្ចប់ (ប្រើសម្រាប់ការផលិតគ្រឿងញៀនខុសច្បាប់) ដោយមិនគោរពតាមច្បាប់គ្រប់គ្រងសារធាតុពុល (CSA)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ យោងតាមការចោទប្រកាន់ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានឱ្យដឹងថា ឧបករណ៍ដែល eBay បានលក់នោះត្រូវបាន ឧក្រិដ្ឋជនប្រើដើម្បីផលិតថ្នាំខុសច្បាប់ រួមទាំងថ្នាំក្លែងក្លាយជាច្រើនទៀតដែលមានសារធាតុ fentanyl ខណៈការធ្វើបែបនេះ គឺជាការរួមចំណែកដ៏ធំធេងដល់វិបត្តិអាភៀននៅសហរដ្ឋអាមេរិក។ ការស៊ើបអង្កេតថ្មីៗនេះ ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានរកឃើញថា eBay បានគេចវេស និងមិនត្រួតពិនិត្យគ្រប់ជ្រុងជ្រោយទៅលើអត្តសញ្ញាណបុគ្គល ដែលបានទិញម៉ាស៊ីនផលិតថ្នាំគ្រាប់

    February 1, 2024
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ ក្រសួងសុខាភិបាលថៃបានចេញមកព្រមានពីហានិភ័យនៃការទទួលទានស៊ុបសាច់អាំងម៉ូកៈថៈប៊ូហ្វេ ដែលជាអាហារកំពុងតែពេញនិយមខ្លាំងនៅក្នុងចំណោមយុវវ័យ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃទី១ ខែកុម្ភៈនេះ។ បើតាមអ្នកជំនាញផ្នែកសុខភាពចំណីអាហារថៃបានបញ្ជាក់ថា ការញ៉ាំស៊ុបសាច់អាំងម៉ូកៈថៈប៊ូហ្វេបានធ្វើឲ្យអ្នកទទួលទានទាំងអស់បង្កើតនូវទម្លាប់អាក្រក់ក្នុងការញ៉ាំអាហារមួយចំនួនដូចជា៖ -ញ៉ាំអាហារដែលមានខ្លាញ់ច្រើន ជាពិសេសនោះគឺខ្លាញ់ចេញមកពីសាច់ជ្រូកបីជាន់។ -ញ៉ាំគ្រឿងសមុទ្រច្រើនដែលជាប្រភេទអាហារមានកូលេស្តេរ៉ុលខ្ពស់។ -ដើម្បីឲ្យការញ៉ាំសាច់អាំងកាន់តែមានរសជាតិឆ្ងាញ់ អ្នកទទួលទានភាគច្រើនតែងញ៉ាំបន្ថែមនូវភេសជ្ជៈកំប៉ុង ដែលនៅក្នុងភេសជ្ជៈទាំងនោះគឺមានផ្ទុកជាតិស្ករខ្ពស់ខ្លាំងណាស់។ -ក្នុងពេលញ៉ាំសាច់អាំងអ្នកទទួលទានមួយចំនួនតែងប្រើចង្កឹះតែមួយគូទៅចាប់សាច់ស្រស់ផង ហើយក៏យកមកចាប់សាច់ឆ្អិនញ៉ាំផងដែរ ដែលសកម្មភាពនេះងាយនឹងមានការចម្លងមេរោគពីសាច់ស្រស់ខ្លាំងណាស់។ -រឿងមួយដែលមិនអាចប្រកែកបាននោះគឺអ្នកទទួលទានគ្រប់គ្នាព្យាយាមញ៉ាំអាហារយ៉ាងច្រើនតាមតែអាចធ្វើបានព្រោះវាជាអាហារប៊ូហ្វេ ខណៈការញ៉ាំអាហារច្រើនលើសពីតម្រូវការរាងកាយក៏អាចជះឥទ្ធិពលអាក្រក់ដល់រាងកាយផងដែរ។ បើតាមអ្នកជំនាញថៃបានអះអាងថា សម្រាប់អ្នកឧស្សាហ៍ញ៉ាំស៊ុបសាច់អាំងម៉ូកៈថៈញឹកញាប់ហើយអនុវត្តទម្លាប់អាក្រក់នៃការទទួលទានអាហារដូចបានជម្រាបជូនខាងលើនេះគឺពួកគេងាយនឹងប្រឈមជាមួយជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលជាដើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    February 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដើម្បីឆ្លើយតបនឹងស្មារតីនៃកិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភា ដែលបានដាក់ចេញវិធានការគន្លឹះចំនួន៤ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តស្តង់ដារៀនគំរូ ក្នុងរាជធានីភ្នំពេញ។ ថ្លែងនៅក្នុងឱកាសនោះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ការប្រកាសនេះ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន៖ ការពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និងឥរិយាបថរបស់សិស្ស, ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស

    February 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២៥០រៀល ក្នុង១លីត្រ៕​ ផ្តល់សិទ្ធិដោយ៖ freshnews

    February 1, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖​ តាមការចេញផ្សាយរបស់សារព័ត៌មាន AP នាពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla បានប្រកាសប្រមូលប្រឡប់មកវិញនូវរថយន្តចំនួន ២០ម៉ឺនគ្រឿង ដើម្បីធ្វើការជួលជុល ក្រោយមានបញ្ហាលើប្រព័ន្ធកាមេរ៉ាបម្រុងមិនដំណើរការ ពោលគឺបញ្ហានេះកើតមានឡើង នៅពេលរថយន្តដាក់លេខថយក្រោយ ដែលជាបញ្ហាសុវត្ថិភាពធំគួរសម ទាមទារឲ្យមានការត្រួតពិនិត្យបន្ថែមពីក្រុមហ៊ុន។ នេះ​បើ​តាម​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​ហាយវេអាមេរិក​ (NHTSA)។ ចំពោះរថយន្ត ដែលក្រុមហ៊ុនប្រមូលត្រឡប់ទៅវិញរួមមានម៉ាក Tesla Model Y, Model S, និង Model X ផលិតឡើងចាប់ពីឆ្នាំ២០២៣ ដែលបានបំពាក់នូវប្រព័ន្ធ «Full Self-Driving» Computer 4.0 របស់ក្រុមហ៊ុន Tesla

    February 1, 2024
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ យោងតាមរបាយការណ៍ពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប ខេត្តស្វាយរៀង ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា នៅថ្ងៃទី៣១ ខែមករា វេលាម៉ោង ២១៖២០នាទី មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានឃាត់កុងទីន័រចំនួន៤គ្រឿង ដើម្បីត្រួតពិនិត្យ។ ក្រោយការត្រួតពិនិត្យបានរកឃើញថា រថយន្តកុងតឺន័រទាំង៤គ្រឿងនេះ ផ្ទុកជើងមាន់។ តាមការអះអាងរបស់អ្នកបើកបរបញ្ជាក់ថា ទំនិញទាំងអស់នេះគឺបាននាំចូលពីប្រទេសវៀតណាម ហើយផ្ទេរទូរកុងតឺន័រនៅចំណុចសូន្យចូលមកកម្ពុជាតាមមាត់ច្រកអន្តរជាតិបាវិត

    February 1, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង​ ដោយបានធ្វើការឃាត់រថយន្តបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន៣គ្រឿងផងដែរ។ សមត្ថកិច្ចក៏បានឱ្យម្ចាស់រថយន្តដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់តទៅទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    February 1, 2024