- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អរគុណអភិបាលខេត្ត ស្រុក ដែលជួយអន្តរាគមន៍ ផ្តល់ទឹកជូនប្រជាកសិករបានទាន់ពេលវេលា។ សម្តេច ថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «តម្លៃក៏ឡើងខ្ពស់ល្អ ប៉ុន្តែដោយសារឡើងខ្ពស់នេះ ប្រជាកសិករយើងក៏បានសម្រុកធ្វើស្រែប្រាំងលើសផែនការ។ ពិតណាស់នេះជាកិច្ចការល្អ ប៉ុន្តែយើងមិនត្រូវមើលតែចំពោះមុខនោះទេ អ៊ឹចឹងបានកន្លងទៅមានគេសួរថា ហេតុអ្វីបានជាមានខេត្តខ្លះចេញការណែនាំមិនឱ្យប្រជាជនធ្វើស្រូវប្រាំង ជុំទី២ »។ សម្តេចមហាបវរធិបតី ហ៊ុន
January 30, 2024 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ ស្រូវសែនក្រអូប តម្លៃស្ថេរល្អប្រសើរ ជាងស្រូវស្រង៉ែធ្លាក់ថ្លៃជាងមុន ហើយឈ្មួញឲ្យតម្លៃភាគច្រើន នៅពេលល្ងាច បើមិនលក់ឆ្លងយប់ គ្មានអ្នកទិញ។ ប្រជាកសិករ សុំឲ្យមន្ទីរជំនាញ មានចំណាត់ការផង។ បើតាមប្រជាកសិករ បានឲ្យដឹងថា រយៈពេល២ ទៅ៣ថ្ងៃ ស្រូវស្រង៉ែទាំងក្រុមហ៊ុន និងឈ្មួយទិញ ដាក់តាមរោងម៉ាស៊ីន ក្នុងការទិញឲ្យតម្លៃថោកជាងមុន នៅពេលស្រូវដល់ច្រើន ជាក់ស្តែងកាលពីដើម ខែមករា ឆ្នាំ២០២៤នេះ ស្រូវស្រង៉ែ ក្រុមហ៊ុន និងឈ្មួញទិញ១តោន តម្លៃ១០,៩០០បាត ទៅ១១,០០០បាត តែពេលនេះ ទាំងក្រុមហ៊ុន និងឈ្មួញទិញធ្លាក់តម្លៃ១តោន តម្លៃ៩,៥០០បាត ទៅ៩,៧០០បាត។ ប្រជាកសិករ
January 30, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា ករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅអស់ចំនួន ១៣ខ្នងអស់ទាំងស្រុង និង២ខ្នងទៀត ខូចខាត១៥% បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៧និង៣៥នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្លូវសុធារស ភូមិ១ ក្រុមទី៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ
January 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន របស់យានយន្តធុនធំគ្រប់ប្រភេទ ដែលមានទម្ងន់សរុបលើសពី ១៦តោន លើកំណាត់ផ្លូវខេត្តលេខ៣១២ ចាប់ពី គីឡូម៉ែត្រ ២៨+៣៤៨ ដល់ ២៨+៣៧២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវង ដោយសារកំណាត់ផ្លូវនេះត្រូវធ្វើការស្ថាបនា និងពង្រីកផ្លូវបន្ថែម។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈគម្រោងលេខ 4119-CAM (COL) ដើម្បីធ្វើការស្ថាបនា និងពង្រីកផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង
January 30, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងធម្មការនិងសាសនា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី៣០ ខែមករា នេះ បានផ្សព្វផ្សាយកំណត់ហេតុនៃការចុះកិច្ចសន្យារបស់លោក គឹន បុត្តា ធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញបញ្ឈប់ការបង្ហោះវីដេអូទាក់ទងនឹងការដោះអំពើអាបធ្មប់។ ជាមួយគ្នានោះ ក្រសួងធម្មការ និងសាសនា ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេង ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន៕ ប្រភព៖ ក្រសួងព័ត៌មាន
January 30, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងធម្មការនិងសាសនា បានបង្ហាញកំណត់ហេតុនៃការចុះកិច្ចសន្យារបស់លោក សុីវ សុផល ហៅលោកគ្រូបារមីមុនីឥសីខ្លា ចុះកិច្ចសន្យាជាមួយមន្ទីរធម្មការនិងសាសនាបញ្ឈប់បង្ហោះវីដអូពីការទស្សទាយរបស់ខ្លួននៅលើបណ្តាញសង្គម។ ក្រសួងធម្មការ និងសាសនា បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេង ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន ៕ ប្រភព៖ ក្រសួងព័ត៌មាន
January 30, 2024 - ព័ត៌មានជាតិដំបូលខ្លោងទ្វារខាងកើត របស់ប្រាសាទអង្គរវត្ត ត្រូវការជួសជុលសង្គ្រោះបន្ទាន់ ដើម្បីឱ្យមានភាពរឹងមាំឡើងវិញ
ខេត្តសៀមរាប៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានធ្វើពិធីសែនព្រេនតាមបែបជំនឿសាសនា ដើម្បីសុំសេចក្តីសុខ ក្នុងការរុះរើថ្មដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ដើម្បីជួសជុលឡើងវិញ។ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី មានប្រសាសន៍ថា ក្រុមការងារចាប់ផ្ដើមរុះរើថ្មដំបូលកណ្ដាលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តនេះ ដោយសារតែថ្មនៅទិសឦសានបែកជាច្រើនបំណែក និងបាក់ធ្លាក់ដោយអន្លើ។ ដំបូលនេះ គឺជាអ័ក្សខ្វែងនៃដំបូលទាំងមូល ដែលត្រូវទ្រនូវរចនាសម្ព័ន្ធរបស់ដំបូលទាំងអស់ បើកាលណាធ្លាក់បាក់ គឺមានបញ្ហា មិនអាចឱ្យជួសជុលដំបូលទាំងអស់បានទេ ហើយក៏ អាចធ្វើឱ្យប៉ះពាល់ដល់ជ្រុងឬជញ្ជាំងដទៃទៀតដែលនៅជុំវិញដែរ។ លោក ឃាម មុនី ឱ្យដឹងទៀតថា ដោយសារតែអាយុកាលនៃសំណង់
January 30, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធម្មការ និងសាសនា នៅលើបណ្តាញហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ បានបង្ហាញពីកំណត់ហេតុស្តីពីការចុះកិច្ចសន្យារបស់លោកតាបារមីឥសីសំរិទ្ធ នាពេលកន្លងទៅ ឱ្យបញ្ឈប់ការផ្សព្វផ្សាយវីដេអូពាក់ព័ន្ធនឹងគ្រូបារមី និងគ្រូអូមអាម របស់ខ្លួននៅលើបណ្ដាញសង្គម។ ជាមួយគ្នានេះ ក្រសួងធម្មការនិងសាសនាបានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេង ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន ៕ ប្រភព៖ ក្រសួងធម្មការនិងសាសនា
January 30, 2024 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ កំពូលមហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុន Neuralink លោក Elon Musk បានចែករំលែកដំណឹងមកថា ការដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលមនុស្សនាពេលថ្មីៗនេះ គឺទទួលបានជោគជ័យ ខណៈអ្នកជំងឺដំបូងដែលទទួលបានការវះកាត់ពីក្រុមហ៊ុន Neuralink ចាប់ផ្តើមមានអាការៈប្រសើរឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅទី៣០ ខែមករា ឆ្នាំ២០២៤។ Musk បានបង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយសង្គម X (ដែលពីមុនត្រូវបានគេស្គាល់ជា Twitter) ផ្ទាល់ខ្លួនរបស់លោកដោយបានបង្ហើបថា ផលិតផលដំបូងពី Neuralik មានឈ្មោះថា Telepathy វាមានសមត្ថភាពខ្លាំងបំផុតមិនធ្លាប់មាន។ ផលិតផលបន្ទះឈីបថ្មីនេះ ត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឱ្យមនុស្សអាចគ្រប់គ្រងទូរស័ព្ទ ឬកុំព្យូររបស់ពួកគេបាន ហើយថែមទាំងអាចបញ្ជាបានដោយការគិតថែមទៀតផង។ Musk
January 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា ករណីយុវជន០៥នាក់ ដែលបានសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថាមានសមត្ថកិច្ចគាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ករណីនេះដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ និងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ១នាក់ រួមនឹងប្រជាការពារ (បន្លំខ្លួន) ចំនួន០២នាក់ទៀត ពីបទកំហែងយកប្រាក់។ ជនសង្ស័យចំនួន០៣
January 30, 2024









