- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ តំណាងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ឈាង រ៉ា, លោកសាស្ដ្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ បានស្នើដល់ធនាគារពិភពលោក បន្ដពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទបន្ថែមទៀត ដើម្បីសម្រេចបាននូវសូចនាករលើគម្រោងនានា ក្នុងការលើកកម្ពស់សុខុមាលភាពពលរដ្ឋកម្ពុជា ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យ កុយ វ៉ាន់នី ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត Ronald Upenyu Mutasa អ្នកគ្រប់គ្រងការអនុវត្តប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក សម្រាប់វិស័យសុខាភិបាលអាហារូបត្ថម្ភ និងប្រជាជន នៃធនាគារពិភពលោក ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ លោកសាស្ដ្រាចារ្យក៏បានថ្លែងអំណរគុណដល់ការគាំទ្ររបស់ធនាគារពិភពលោក និងបានសំណូមពរឱ្យអ្នកជំនាញការ និងអ្នកបច្ចេកទេសរបស់ធនាគារពិភពលោក សហការ
February 1, 2024 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ យ៉ាងហោចណាស់ សាច់បង្កកចំនួន៤កុងទឺន័រ ត្រូវសមត្ថកិច្ចចាប់បាន នៅតាមផ្លូវ ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ តាមបទបញ្ជារបស់ព្រះរាជអាជ្ញា ខេត្តស្វាយរៀង។ ករណីឃាត់បាននេះ ដោយមានការសហការ ជាមួយមន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង។ លោក ខាំ សុផារី ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង បានប្រាប់ Fresh News ថា ករណីឃាត់រថយន្តកុងតឺន័រ ដឹកសាច់បង្កកចំនួន៤កុងតឺន័រនេះ បានធ្វើឡើង នៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ហើយបើរកឃើញថា ជាករណីលួចនាំចូលខុសច្បាប់ និងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះ និងមានវិធានការចាត់ការ
February 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ម្ចាស់រថយន្ដ Ford មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BY-8286 បានរងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋអ្នកប្រើប្រាស់តាមបណ្ដាញសង្គម ក្រោយរូបភាពមួយសន្លឹកត្រូវបានគេចែកចាយដោយបង្ហាញថា រថយន្ដមួយគ្រឿងនេះបានបំពាក់ភ្លើងហ្វានៅខាងក្រោយខុសលក្ខណៈបច្ចេកទេស ហើយចាំងភ្នែករបស់អ្នកបើកបរពីខាងក្រោយ។ ក្រោយមកនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ម្ចាស់រថយន្តបានចូលខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ២ ខណ្ឌឫស្សីកែវ ដើម្បីដោះចេញអំពូលភ្លើងកែច្នៃខុសលក្ខណៈបច្ចេកទេស។ នៅចំពោះមុខសមត្ថកិច្ច និងធ្វើការអប់រំ ហើយឲ្យធ្វើកិច្ចសន្យាបញ្ឈប់បំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់៕ ផ្តល់សិទ្ធិដោយ៖ freshnews
January 31, 2024 - ព័ត៌មានជាតិ
ខេត្តរតនគិរី៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្រុមការងារតាមដានជីវៈចម្រុះរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា ក្នុងខេត្តរតនគិរី កាលពីថ្ងៃទី៣០ ខែមករាម្សិលមិញនេះ បានប្រទះឃើញសត្វក្រៀលចំនួន ១៣ក្បាល ខណៈពេលដែលពួកគេកំពុងធ្វើជំរឿនសត្វស្លាបទាំងនេះ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនគិរី។ ចំនួននេះបានកើនឡើងជាងពីរដង បើធៀបទៅនឹងឆ្នាំ២០២៣ ដែលមានសត្វក្រៀលចំនួនតែ ៦ក្បាលប៉ុណ្ណោះ ត្រូវបានកត់ត្រា។ សត្វក្រៀលចំនួន ១៣ក្បាល ដែលក្នុងនោះមានកូនចំនួន ៥ក្បាល ត្រូវបានសង្កេតឃើញហើរលេង ស្រែកឆ្លើយឆ្លង និងស្វែងរកចំណីនៅក្នុងភូមិគោលដៅរបស់គម្រោងរេដបូក។ ភូមិទាំងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ USAID មរតកបៃតង និងអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្នុងការអភិវឌ្ឍគម្រោងរេដបូក នៅស្រុកលំផាត់។ សត្វក្រៀល
January 31, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»។ កម្មវិធីពិសេសនេះ មានគោលបំណងលើកកម្ពស់សកម្មភាពវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ ឱ្យកាន់តែច្រើន និង មានសម្ទុះលឿន ដោយផ្តោតលើគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចចំនួន ៣ប្រភេទរួមមាន៖១ . គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង និង ចាប់ផ្តើមដំណើរការអនុវត្តភ្លាម នៅក្នុងឆ្នាំ ២០២៤, ២. គម្រោងវិនិយោគ ឬ
January 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងឱ្យដឹងថា អគារកំពុងជាប់គាំង នៅខេត្តព្រះសីហនុ មានចំនួន ៣៦២ ដែលត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១ ១៦១ លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់។ ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី ក្នុងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា
January 31, 2024 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យបិទចោលក្លឹបបាញ់កាំងភ្លើងទាំងពីរដែលមាននៅខេត្តព្រះសីហនុតែម្តង និងមិនអនុញ្ញាតឲ្យបើកថ្មីនោះទេ។ សម្តេច បានបន្តថា ក្លឹបបាញ់កាំភ្លើងរបស់ឯកជនតែបើកហើយគឺត្រូវតែមានសិទ្ធិទិញកាំភ្លើង និងទិញគ្រាប់។ ដូច្នេះអ្នកមកលេងខេត្តព្រះសីហនុមិនចាំបាច់ទៅរៀនបាញ់កាំភ្លើងនោះទេ ហើយទីតាំងកងទ័ពមិនបាច់អនុញ្ញាតឲ្យបើកអាជីវកម្មឲ្យស៊ីវិលទៅរៀនបាញ់នោះទេគឺទុកឲ្យទាហានហ្វឹកហាត់ទៅ។ ជាមួយនេះសម្ដេចអធិបតីក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើសេចក្តីព្រាងការណែនាំ គឺមិនអនុញ្ញាតឲ្យមានការបើកកន្លែងបាញ់កាំភ្លើងនៅទូទាំងប្រទេសបន្តទៀតទេ ហើយធ្វើបច្ចុប្បន្នភាពកន្លែងមានស្រាប់ហើយនិងត្រួតពិនិត្យមើលបច្ចេកទេសបើមិនត្រឹមត្រូវគឺបិទចោលតែម្ដង៕ ប្រភព៖ ក្រសួងព័ត៌មាន
January 31, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ក្រុមហ៊ុន Toyota Motor បានលក់រថយន្តចំនួន ១១,២លានគ្រឿងក្នុងឆ្នាំ២០២៣ ដោយបានគ្រងដំណែងជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតក្នុងពិភពលោកក្នុងរយៈពេល ៤ឆ្នាំជាប់គ្នា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានរាយការណ៍ថា ការលក់រថយន្តសរុបនៅទូទាំងពិភពលោកបានកើនឡើង ៧,២ភាគរយ កាលពីឆ្នាំមុន រួមទាំងការលក់រថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ Hino Motors និងក្រុមហ៊ុនផលិតរថយន្តខ្នាតតូច Daihatsu ដែលបានជួយជំរុញដោយការលក់នៅក្រៅប្រទេសមានចំនួន ៨,៩លានគ្រឿង។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន Volkswagen Group របស់អាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់ទី២ ដោយបានរាយការណ៍នៅដើមខែនេះថា ការលក់រថយន្តបានកើនឡើង ១២ភាគរយកាលពីឆ្នាំមុនដល់ ៩,២លានគ្រឿង ដែលជាការស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់ក្រោយជំងឺរាតត្បាតដោយសារការរាំងស្ទះខ្សែច្រវាក់ផ្គត់ផ្គង់បានធូរស្រាល។ បើគិតតែលើការលក់រថយន្តរបស់ក្រុមហ៊ុនមេ Toyota
January 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង បានឃាត់រថយន្តបំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេស ហើយសមត្ថកិច្ចបានឱ្យម្ចាស់រថយន្តដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់អំពូលភ្លើង កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់តទៀត។ ក្នុងករណីនេះដែរ លោកស្នងការ ក៏បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទាំង១៤ខណ្ឌ និងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ត្រូវត្រួតពិនិត្យ និងចាត់វិធានការចំពោះអ្នកដែលបំពាក់ និងកែច្នៃអំពូលភ្លើង ឧបករណ៍ ខុសលក្ខណៈបច្ចេកទេសខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់អ្នកដទៃ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ៕ ផ្តល់សិទ្ធិដោយ៖ freshnews
January 31, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ការនាំចូលសាច់បង្កក ការធ្វើនេះគឺដើម្បីលើកកម្ពស់ការចិញ្ចឹមជ្រូកក្នុងស្រុក។ នេះជាការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតី “បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀល ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា
January 30, 2024









