- Khmerpress
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែកព្រះកេសអសុរាធ្វើពីថ្មបុរាណចំនួនមួយកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រោយចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងអតីតតូបលក់ដូររបស់អាជីវករនៅមុខខ្លោងទ្វារចូលក្រុងអង្គរធំនាប៉ែកខាងកើតនៃស្ពានទន្លេអុំ ឱ្យល្អប្រសើរឡើងវិញ។ ប្រធានក្រុមការងារចុះបញ្ជីវត្ថុសិល្បៈ របស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃ អាជ្ញាធរជាតិអប្សរា លោកឈូក សុម៉ាឡា ឱ្យដឹងថា ទីតាំងដែលរកឃើញបំណែកព្រះកេសអសុរានេះ គឺជាអតីតកន្លែងតូបលក់ដូរវត្ថុអនុស្សាវរីយ៍របស់អាជីវករដែលស្ថិតនៅផ្នែកខាងកើតនៃខ្លោងទ្វារទន្លេអុំ។ ក្រោយពីផ្លាស់ប្តូរតូបលក់ដូរទៅទីតាំងចំណតថ្មី មុខភ្នំបាខែង ក្រុមការងារក៏បានចុះទៅសម្អាតទីតាំងចាស់នោះ ឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរឡើងវិញ ហើយក៏បានប្រទះឃើញបំណែកព្រះកេសអសុរាទាញព្រ័ត្រនេះ។ លោក ឈូក សុម៉ាឡា ឱ្យដឹងទៀតថា ដំបូងឡើយ ក្រុមការងារបានជីកកាយដីជម្រៅប្រមាណពី៣ ទៅ៤តឹក ក៏ប្រទះឃើញបំណែកថ្មបុរាណចំនួន៣ផ្ទាំង
October 20, 2022 - ព័ត៌មានជាតិ
(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ លើសំណើសុំការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីប្រតិភូខេត្តបាត់ដំបង ដឹកនាំដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងប្រតិភូខេត្តប៉ៃលិន ដឹកនាំដោយលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដើម្បីអនុវត្តន៍តាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ឲ្យបានត្រឹមត្រូវសម្រាប់បម្រើដល់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋ។
October 20, 2022 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ។ គួររំលឹកថា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន
October 20, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីរចនាសម្ព័ន្ធរបស់មូលនិធិជាតិជំនួយសង្គម។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែតុលានេះ។ ព័ត៌មានលម្អិតសូមអានអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews
October 19, 2022 - ព័ត៌មានអន្តរជាតិអាជ្ញាធរវៀតណាមពិន័យបុរសម្នាក់ជិត ១ពាន់ដុល្លារ ក្រោយរូបគាត់បានបើករថយន្តរាំងផ្លូវរថយន្តសង្គ្រោះបន្ទាន់
វៀតណាម៖ អាជ្ញាធរវៀតណាមសម្រេចធ្វើការពិន័យអ្នកបើកបររថយន្តដឹកទំនិញម្នាក់ជាប្រាក់ចំនួន ២០លានដុង (៨១៩,២៥ដុល្លារអាមេរិក) ក្រោយអ្នកបើកបររូបនេះមិនព្រមបើកផ្លូវអនុញ្ញាតឲ្យរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងបើកវារថយន្តរបស់គាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Tuyen Quang ភាគខាងជើងប្រទេសវៀតណាម កាលពីម៉ោង ៥ និង ៣០នាទីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈជនបង្កហេតុត្រូវបានអាជ្ញាធរវៀតណាមបញ្ជាក់ថា មានឈ្មោះ Vu The Phuong អាយុ ៤៤ឆ្នាំ។ ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះគឺមានរថយន្តសង្គ្រោះបន្ទាន់មួយបានព្យាយាមបើកបរយ៉ាងលឿនដើម្បីនាំយកអ្នកជំងឺម្នាក់ពីខេត្ត Tuyen Quang ទៅធ្វើការវះកាត់បន្ទាន់នៅក្នុងមន្ទីរពេទ្យ Viet Duc ក្នុងទីក្រុងហាណូយ តែយ៉ាងណាក្តីពេលបើកបរដល់ផ្លូវ National
October 19, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា ប្រចាំខែកញ្ញា ឆ្នាំ២០២២ ស្ដីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីរថយន្ត ដោយមានការចូលរួមពី សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង និងមន្ត្រីជំនាញអង្គភាពពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារលក់លេខចុះ បញ្ជីរថយន្តគិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ការពិភាក្សាអំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទាំងពីរ និងបញ្ហាប្រឈមផ្សេងៗទាក់ទងនឹងការអនុវត្តការងារដើម្បីជំរុញការលក់លេខចុះបញ្ជីរថយន្តឱ្យកាន់ តែមានប្រសិទ្ធភាព សំដៅប្រមូលចំណូលជាតិឱ្យបានច្រើនថែមទៀត។ អង្គប្រជុំបានពិភាក្សាលើរបាយការណ៍សម្រេចបានទាក់ទងនឹងការលក់លេខចុះបញ្ជីរថយន្ត ការចែក រំលែកមតិយោបល់យ៉ាងផុសផុលលើវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត ដែលក្នុងនោះរួមមាន៖ ការសិក្សាតម្លៃរក្សាលេខចុះបញ្ជីរថយន្ត
October 19, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃនៅថ្ងៃពុធទី ១៩ ខែតុលានេះបានប្រកាសពីការរកឃើញអ្នកឆ្លងមេរោគបំប្លែងខ្លួនប្រភេទ BQ.1 លើកដំបូង ដែលមេរោគនេះគឺជាប្រភេទមេរោគអាចបង្កការចម្លងបានលឿនបំផុត។ តាមរយៈសេចក្តីជូនដំណឹងខាងលើនេះអាជ្ញាធរថៃក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវបន្ថែមការប្រុងប្រយ័ត្នចំពោះវត្តមាននៃមេរោគថ្មីនេះ ខណៈក្រុមអ្នកជំនាញបានព្យាករណ៍ថា វត្តមាននៃមេរោគបំប្លែងខ្លួន BQ.1 អាចនឹងបង្កបញ្ហាក្នុងសង្គមជាថ្មីម្តងទៀតផងដែរ ពោលគឺហានិភ័យនៃការរាតត្បាតមេរោគប្រភេទនេះមានកម្រិតខ្ពស់ណាស់។ គួរបញ្ជាក់ជូនថា មេរោគបំប្លែងខ្លួន BQ.1 គឺជាវ៉ារ៉្យង់ដែលបានបំប្លែងខ្លួនចេញពីមេរោគកូវីដ-១៩ អូមីក្រុងប្រភេទ BA.5 ខណៈមេរោគ BQ.1 មានកម្រិតនៃការចម្លងលឿនជាងមេរោគអូមីក្រុងប្រភេទផ្សេងៗទៀតរហូតដល់ ១៥%ឯណោះ។ ជាងនេះទៅទៀតនាពេលកន្លងមក លោកវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡែស៊ី និងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកធ្លាប់បានលើកឡើងថា មេរោគ BQ.1 អាចបង្កគ្រោះថ្នាក់ចំពោះអ្នកជំងឺធ្ងន់ធ្ងរជាងមេរោគកូវីដ-១៩ទូទៅ ខណៈមេរោគប្រភេទបានចម្លងទៅកាន់ពលរដ្ឋអាមេរិកប្រមាណជា ១០%
October 19, 2022 - ព័ត៌មានអន្តរជាតិ
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងបញ្ចេញប្រេងពីឃ្លាំងបម្រុងយុទ្ធសាស្ត្ររបស់ប្រទេសនេះ នៅក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងសាំង។ រដ្ឋបាលគ្រោងនឹងបញ្ចេញប្រេងចំនួន ១៥ លានបារ៉ែលបន្ថែមទៀត ក្នុងខែធ្នូខាងមុខនេះ ដែលវានឹងបង្គ្រប់ចំនួន ១៨០ លានបារ៉ែល ដែលបានប្រកាសកាលពីនិទាឃរដូវ។ ផែនការនេះគឺជាផ្នែកមួយនៃការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តរបស់អង្គការ OPEC Plus ក្នុងការកាត់បន្ថយផលិតកម្មចំនួន ២ លានបារ៉ែល ក្នុងមួយថ្ងៃៗ។ សេតវិមានបាននិយាយថា ប្រធានាធិបតីលោក ចូ បៃដិន នឹងធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបាន ដើម្បីទប់ស្កាត់តម្លៃប្រេងឡើងថ្លៃ ហើយនឹងពិចារណាការចេញផ្សាយទ្រង់ទ្រាយធំមួយផ្សេងទៀតប្រសិនបើចាំបាច់។ រដ្ឋបាលលោក បៃដិន ទំនងជាចង់បញ្ចុះតម្លៃប្រេសសាំង ខណៈដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅកៀកបង្កើយ។ ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថា តើការចេញផ្សាយនេះនឹងមានឥទ្ធិពលលើតម្លៃប៉ុន្មាននោះទេ
October 19, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ៣០,៣៣១,៤៨១ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) មានការកើនឡើង២១% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន ២៥,០០៧,៩៤១ដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់កំពង់ផែស្វយ័តភ្នំពេញ។ សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅរយៈពេល៩ខែ ឆ្នាំ២០២២នេះ រួមមាន៖ * ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន២៥,០៥១,៤៩៨ដុល្លារ។ * ទី២៖ ចំណូលបានពីអាជ្ញាធរផែ
October 19, 2022 - ព័ត៌មានជាតិ
(ក្រចេះ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានធ្វើដំណើររួមគ្នាចុះទៅចែកស្រូវពូជជូនប្រជាកសិករ រងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តក្រចេះ។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការក្នុងខេត្តជាច្រើនរូបទៀត។ ស្រូវពូជដែលបានចែកជូនប្រជាកសិករនាព្រឹកមិញនេះ មានចំនួន ២០៥,៣៥០គីឡូក្រាម។ ស្រូវពូជនេះ បានចែកជូនប្រជាកសិករ ២,៧០២គ្រួសារ
October 19, 2022









