Khmerpress
  • សង្គម

    (កំពង់ធំ)៖ កាលពីពេលថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមក្រោយមានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ ដោយមានយុវជនសិស្សវិទ្យាល័យមួយរូប ខ្លួនមានរោគប្រចាំកាយ ឪពុកម្តាយក៏មិនសូវធូរធារ ពេលទំនេរឆ្លៀតទៅជួយកោសស្រកាត្រីម្តាយ ហើយពេលទៅរៀនឆ្លៀតពេលចេញលេងចាក់មួក ដើម្បីប្តូរនឹងសម្ភារសិក្សា នេះបើយោងតាមការបង្ហោះពីអ្នកគ្រូបង្រៀនម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Sengthak Kheam។ អ្នកគ្រូបានឱ្យដឹងថា យុវជនរូបនេះមានឈ្មោះ វឿន សុមីច ជាសិស្សថ្នាក់ទី០៨ នៅ វិទ្យាល័យ រស្មីសោភ័ណ នៅស្រុកស្ទោង ខេត្តកំពង់ធំ។ អ្នកគ្រូបានសរសេរៀបរាប់ថា «ខ្លួនមានរោគប្រចាំកាយ ឪពុកម្តាយក៏មិនសូវធូរធារ ពេលទំនេរឆ្លៀតទៅជួយកោសស្រកាត្រីម្តាយ។ ពេលមករៀនឆ្លៀតពេលចេញលេងចាក់មួក ដើម្បីប្តូរនឹងសម្ភារសិក្សា។ បងប្អូនសូមជួយគាំទ្រមួកគាត់ផង ស្នាដៃមិនចាញ់គេទេ»។ ប្រភពដដែលបានបញ្ជាក់នៅក្នុងខមមិនថា មួកដែលក្មេងប្រុសរូបនេះចាក់ លក់តម្លៃតាមខ្នាត ដោយ ឆាងតូច

    October 20, 2022
  • សង្គម

    (ភ្នំពេញ)៖ ជារឿងមួយគួរឱ្យភ្ញាក់ផ្អើល ក្រោយលោកស្រី ស៊ុន្ទរី នួន ហៅស្រីអូន ដែលជាម្ចាស់ផលិតផលសម្រស់ធម្មជាតិ, ម្ចាស់​ផលិតកម្ម​ រាម ( Ream ) និងជា​ម្ចាស់បុរី​ បុស្បា បានចូលរួមលើកតម្កើងក្នុងវិស័យបវរកញ្ញានៅកម្ពុជា ដោយនៅឆ្នាំនេះ លោកស្រី ស៊ុន្ទរី នួន បានជួយគាំទ្រ Miss Grand កម្ពុជា ឆ្នាំ២០២២ កញ្ញា​ ពេជ្រ​វត្តី​ សារ៉ាវឌ្ឍី​ តាមរយៈការបោះឆ្នោតចំនួន២៥០០សម្លេង ស្មើនឹង២៥០០ដុល្លារអាមេរិក ដើម្បីមានមានឱកាសចូលដល់ Top10 នៅថ្ងៃផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួត Miss

    October 20, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំ ស្ដីពី ការគ្រប់គ្រងប្រតិបត្ដិការកាស៊ីណូនៅកម្ពុជា។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ក្នុងករណី ប្រតិបត្ដិករកាស៊ីណូ និង/ឬកម្មសិទ្ធិករកាស៊ីណូ មិនអនុវត្ដតាមសេចក្ដីណែនាំនេះ ត្រូវចាត់ទុកថា បានប្រព្រឹត្ដិល្មើសទៅនឹងច្បាប់ ស្ដីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មរដ្ឋបាល និង/ឬពិន័យអន្ដរការណ៍ ស្របតាមការកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដជាធរមាន៕ ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    October 20, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​អនុម័តហិរញ្ញប្បទានចំនួន ៣២,៥ លានដុល្លារ ដើម្បី​បង្កើន​​លទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាពនៅក្នុងខេត្តបន្ទាយ​មាន​ជ័យ ដែលជាខេត្តជាប់ព្រំដែននៅភាគពាយព្យនៃប្រទេសកម្ពុជា និងជាតំបន់ដែល​ពលរដ្ឋ​ចំណាកស្រុកចាកចេញ និងត្រឡប់មកវិញ ព្រមទាំងជាទីតាំងសម្រាប់អ្នក​ដែល​​ស្វែងរក​ការ​ងារធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្ត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។ ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា គម្រោងសុខភាពតំបន់ព្រំដែន​មហាអនុតំបន់​ទន្លេ​មេគង្គ(GMS)កម្ពុជា នឹងពង្រីកការគ្របដណ្តប់​នៃការថែទាំសុខភាពសម្រាប់ពលករចំណាក​ស្រុកដែលសេវានៃប្រព័ន្ធសុខាភិបាលក្នុងប្រទេស និងក្រៅ​ប្រទេសមិនទាន់ទៅដល់ និង​សម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនដែលជនចំណាកស្រុកឆ្លងកាត់ និង​រស់នៅ។ គម្រោង​នេះ នឹងបង្កើនកម្ចីសម្បទានចំនួន ២៧ លានដុល្លារ និងជំនួយរហូតដល់ ៥,៥ លាន​ដុល្លារ​ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ និងបំពាក់បរិក្ខារសុខាភិបាលនៅតាមតំបន់​ព្រំដែន ពង្រីក​កិច្ច​គាំពារហិរញ្ញវត្ថុទាក់ទងនឹងការថែទាំសុខភាពដល់ជនចំណាកស្រុក

    October 20, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ថានទូតជប៉ុននៅកម្ពុជា នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយលើគម្រោងថ្មីមួយដែលមានទឹកប្រាក់ចំនួន ៥២០,៨៤៧ដុល្លារអាមេរិកសម្រាប់ការងារជួសជុលប្រាសាទបាយ័នក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ។ ចាប់តាំងពីឆ្នាំ១៩៩៤មក ក្រុមJSA ឬJASA បានអនុវត្តគម្រោងស្រាវជ្រាវ ថែរក្សា និងជួលជុលជាចម្បងលើប្រាសាទបាយ័ន យ៉ាងណាមិញ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសរុបប្រមាណជា២៧លានដុល្លារ គិតចាប់ពីជំហានទី១រហូតដល់ទី៥ ដើម្បីអនុវត្តនូវសកម្មភាពថែរក្សា និងជួសជុលប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ នៅខែមេសា ឆ្នាំនេះ ជំហានទី៦ ត្រូវបានចាប់ផ្តើម ធ្វើការស្រាវជ្រាវ និងធ្វើការលើការរក្សាលំនឹងតួប៉មកណ្តាលនៃប្រាសាទបាយ័ន។រដ្ឋាភិបាលជប៉ុនសង្ឃឹមយ៉ាងមុតមាំថា គម្រោងថ្មីនេះ នឹងបន្តរួមចំណែកដល់ការអនុវត្តកិច្ចការថែរក្សា និងជួលជុលប្រាសាទបាយ័នទៅបានយ៉ាងរលូន។ សេចក្តីប្រកាសព័ត៌មានរួមលម្អិតនៅខាងក្រោមនេះ៖ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    October 20, 2022
  • ព័ត៌មានអន្តរជាតិ

    អ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកពិឃាដផលិតដោយអ៊ីរ៉ង់ចំនួន ២២៣ គ្រឿង ចាប់តាំងពីថ្ងៃទី១៣ ខែកញ្ញា។ យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានប្រើប្រាស់មីស៊ីលប្រឆាំងការវាយប្រហារតាមអាកាស យន្តហោះចម្បាំង កាំភ្លើងយន្ត និងអាវុធផ្សេងទៀត ដើម្បីកម្ទេចយន្តហោះគ្មានមនុស្សបើក Shahed-136 ដែលជាផលិតផលអ៊ីរ៉ង់ ប្រើប្រាស់ដោយរុស្ស៊ីក្នុងការវាយប្រហារតាមអាកាសលើរដ្ឋធានីអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសារវីដេអូមួយកាលពីថ្ងៃអង្គារថា៖«ការពិតនៃការអំពាវនាវរបស់រុស្ស៊ីទៅកាន់ប្រទេសអ៊ីរ៉ង់សម្រាប់ជំនួយបែបនេះ គឺការទទួលស្គាល់របស់វិមានក្រឹមឡាំងចំពោះការក្ស័យធនផ្នែកយោធា និងនយោបាយរបស់ខ្លួន។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់​បាន​បដិសេធ​ថាខ្លួនមិន​ផ្តល់ឱ្យ​រុស្ស៊ី​នូវ​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​ប្រើ​ក្នុង​ការ​វាយ​ប្រហារនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    October 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ចំនួន១០រូប នៃក្រសួងព្រះបរមរាជវាំង។ ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជារដ្ឋលេធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងព្រះបរមរាជវាំង៖ ១.ឯកឧត្តម សូ ស៊ូនួន ជារដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ២.ឯកឧត្តម ម៉ែន វុទ្ធី ជារដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ៣.ឯកឧត្តម វ៉ាន់ វ៉ាន ជារដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ៤.ឯកឧត្តម ឡាច

    October 20, 2022
  • ព័ត៌មានអន្តរជាតិ

    ឥណ្ឌូនេស៊ី៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃពុធ ទី១៩ ខែតុលានេះបានសម្រេចហាមឃាត់ទឹកស៊ីរ៉ូ និងថ្នាំដែលមានលក្ខណៈជាទឹកគ្រប់ប្រភេទទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times។ ការសម្រេចហាមឃាត់នេះគឺត្រូវបានធ្វើឡើងក្រោយកើតមានករណីគួរឲ្យបារម្ភមួយ ពោលគឺមានកូនក្មេងជិត ១០០នាក់នៅក្នុងប្រទេសហ្គាំប៊ីបានស្លាប់បាត់បង់ជីវិត ក្រោយពួកគេបានប្រើប្រាស់ទឹកស៊ីរ៉ូសម្រាប់បំបាត់អាការៈក្អកនិងផ្តាសាយរួច។ គួរកត់សម្គាល់ថា ក្មេងៗដែលបានស្លាប់នៅក្នុងប្រទេសហ្គាំប៊ីទាំងអស់នោះសុទ្ធតែមានបញ្ហាក្រលៀនធ្ងន់ធ្ងរ ហើយទឹកស៊ីរ៉ូដែលពួកគេបានប្រើប្រាស់នោះគឺជាផលិតផលរបស់ប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរសុខាភិបាលនៃប្រទេសហ្គាំប៊ីបានបញ្ជាក់ថា ករណីដែលកុមារមានបញ្ហាសុខភាពក្រោយប្រើប្រាស់ទឹកស៊ីរ៉ូរួចគឺបានកើតមានរហូតដល់ ២០៦ករណីនៅក្នុងខេត្តចំនួន ២០ផ្សេងគ្នានៅទូទាំងប្រទេសហ្គាំប៊ី ហើយក្នុងនោះគឺមានកុមារចំនួន ៩៩នាក់បានស្លាប់បាត់បង់ជីវិតតែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    October 20, 2022
  • ព័ត៌មានអន្តរជាតិ

    ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាន​ប្រកាស​ច្បាប់អាជ្ញាសឹកទៅក្នុងតំបន់អ៊ុយក្រែនចំនួន ៤ ដែលគាត់បានដាក់បញ្ចូលកាលពីខែមុន ដែលមានដូចជាតំបន់៖ Donetsk, Kherson, Luhansk និង Zaporizhzhia ។ លោក ពូទីន បានប្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខរបស់គាត់ថា វាចាំបាច់ដើម្បីផ្តល់អំណាចបន្ថែមទៀត ដល់សម្ព័ន្ធមិត្តរបស់គាត់នៅភាគខាងកើតអ៊ុយក្រែន។ សេចក្តីប្រកាសនេះនឹងអនុញ្ញាតឱ្យអាជ្ញាធរដែលគាំទ្រដោយរុស្ស៊ី អាចធ្វើការដាក់បម្រាមគោចរ រឹបអូសទ្រព្យសម្បត្តិ និងរឹតបន្តឹងការធ្វើដំណើរ និងការប្រមូលផ្តុំសាធារណៈនានា។ ជម្រាបផងដែរថា តំបន់ទាំង ៤ ត្រូវបានរុស្ស៊ីដាក់បញ្ចូលបន្ទាប់ពីការបោះឆ្នោតប្រជាមតិ ប៉ុន្តែជាក់ស្ដែងលោក ពូទីន មិនទាន់អាចគ្រប់គ្រងតំបន់ទាំងោះបានទេ ដោយសារការតស៊ូយ៉ាងខ្លាំងក្លាពីសំណាក់អ៊ុយក្រែន។ លោក ពូទីន បាននិយាយថា៖«យើងកំពុងធ្វើការដើម្បីដោះស្រាយកិច្ចការដ៏លំបាក

    October 20, 2022
  • ព័ត៌មានអន្តរជាតិ

    អ៊ុយក្រែន៖ ជំនួយការជាន់ខ្ពស់របស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានឲ្យដឹងថា អាជ្ញាធរអ៊ុយក្រែននឹងរឹតបន្តឹងការផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេសចាប់ពីថ្ងៃព្រហស្បតិ៍ ទី២០​ ខែតុលានេះតទៅ ដើម្បីឆ្លើយតបនឹងបរិមាណនៃប្រភពថាមពលអគ្គិសនីដែលអាជ្ញាធរកំពុងមាននៅពេលនេះ។ យោងតាមការចុះផ្សាររបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា វិធានការរបស់អាជ្ញាធរអ៊ុយក្រែននៅពេលនេះគឺត្រូវបានដាក់ចេញ ក្រោយពេលដែលកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារជាបន្តបន្ទាប់នៅលើទីតាំងដែលមានរោងចក្រថាមពលរបស់អ៊ុយ​ក្រែន និងធ្វើឲ្យរោងចក្រផលិតថាមពលអគ្គិសនីជាច្រើនត្រូវរងនូវការខូចខាតមិនអាចដំណើរបាន។ ប្រភពខាងលើបានបន្តថា គិតត្រឹមក្នុងសប្តាហ៍នេះស្ថានីយ៍ផលិតថាមពលអគ្គិសនីនៅក្នុងប្រទេសអ៊ុយក្រែនប្រមាណជា ៣០% បានរងនូវការវាយប្រហារដោយយន្តគ្មានមនុស្សបើករបស់រុស្ស៊ី ខណៈប្រព័ន្ធថាមពលមួយចំនួនត្រូវបានបំផ្លាញទាំងស្រុងតែម្តង ពោលគឺគេមិនអាចជួសជុលសម្រាប់ប្រើប្រាស់នៅពេលក្រោយបានវិញនោះទេ។ បើតាមអាជ្ញាធរថាមពលអ៊ុយក្រែនបញ្ជាក់ថា វិធានការរឹងបន្តឹងការប្រើប្រាស់ថាមពលអគ្គិសនីដែលនឹងអនុវត្តនៅទូទាំងប្រទេសអ៊ុយក្រែនមានដូចជា បិទអំពូលភ្លើងដែលមិនសូវចាំបាច់នៅទីសាធារណៈឬនៅតាមដងផ្លូវ ហើយនៅតាមផ្ទះវិញប្រជាពលរដ្ឋម្នាក់ៗក៏ត្រូវតែចូលរួមសន្សំសំចៃថាមពលអគ្គិសនីផងដែរ ខណៈនៅចន្លោះពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១១យប់ តំបន់ខ្លះអាចនឹងប្រឈមនឹងបញ្ហាដាច់ភ្លើងក្នុងរយៈពេលខ្លីតែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    October 20, 2022