Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំស្ដីពីការការពារ ការចម្លងជំងឺកូវីដ១៩ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។ នេះបើតាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹក និងអំពាវនាវសារជាថ្មី ជូនដល់សាធារណជន ក្រសួងពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍យើង ដោយទាំងអស់គ្នា ត្រូវតែបន្តអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានធ្វើជារឿយៗ។

    October 19, 2022
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ក្រសួងហិរញ្ញវត្ថុវៀតណាមបានឱ្យដឹងនៅចុងសប្តាហ៍មុនថា ភ្លែតហ្វមអនឡាញនានារួមទាំង Facebook និង Google បានបង់ពន្ធចំនួន ៥,៥៩ពាន់ពាន់លានដុង (២៣១,៦លានដុល្លារអាមេរិក) ចាប់ពីឆ្នាំ២០១៨ រហូតដល់ខែសីហាឆ្នាំ២០២២នេះ។ នេះបើយោងតាមកាសែត VN Express របស់វៀណាម។ កាសែត VN Express បានរាយការណ៍ដោយដកស្រង់របាយការណ៍មួយដែលផ្ញើទៅកាន់រដ្ឋសភាដោយក្រសួងហិរញ្ញវត្ថុវៀតណាមថា ពន្ធនេះត្រូវបានបង់ដោយភ្លែតហ្វមពាណិជ្ជកម្មឆ្លងព្រំដែន និងអេឡិចត្រូនិកនានា ដោយ Facebook និង Google រួមចំណែកច្រើនបំផុតគឺ ២,០៩៩ពាន់ពាន់លានដុង (ប្រហែល ៨៥,៩២លានដុល្លារ) និង ២,១១៥ពាន់ពាន់លានដុង (ប្រហែល៨៦,៦១លានដុល្លារ) រៀងគ្នា។ ក្រុមហ៊ុនដែលបង់ពន្ធច្រើនជាងគេទី៣

    October 18, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចំុះផ្សាយរបស់ ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ។ ក្នុងស្ថានភានដែលខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងជួបប្រទះបញ្ហាទឹកជំនន់ធ្ងន់ធ្ងរ និងអនុវត្តតាមប្រសាន៍អំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ និងក្រោយពីបានពិភាក្សាជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា សូមគាំទ្រចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងស្នើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បន្តចូលរួមសហការល្អ ក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវីញ តាមលក្ខខណ្ឌដូចខាងក្រោម៖ ប្រភព៖ ធនាគារជាតិ នៃកម្ពុជា – National Bank of Cambodia

    October 18, 2022
  • បច្ចេកវិទ្យា

    ប្រសិនបើអ្នកបានទិញទូរសព្ទ iPhone ជំនាន់ទី១ របស់ក្រុមហ៊ុន Apple នៅពេលដែលវាបង្ហាញខ្លួនដំបូងកាលពីឆ្នាំ២០០៧ វានឹងមានតម្លៃប្រមាណ ៥៩៩ ដុល្លារអាមេរិកប៉ុណ្ណោះ។ ប៉ុន្តែគ្មាននរណាគិតដល់ទេថា ១៥ឆ្នាំក្រោយមក តម្លៃរបស់ iPhone ស៊េរីដដែលនោះ បានហក់ឡើងដល់ទៅជិត ៤០,០០០ ដុល្លារអាមេរិក។ ប្រភពពី Business Insider បានឱ្យដឹងថា iPhone ជំនាន់ដំបូង ១គ្រឿងនោះ បានលក់ក្នុងតម្លៃ $៣៩,៣៣៩.៦០ នៅក្នុងការដេញថ្លៃមួយ កាលពីពេលថ្មីៗនេះ។ ទូរសព្ទ iPhone មួយគ្រឿងនោះ មិន​មែនជារបស់មួយទឹក ហើយក៏ស្ថិតនៅក្នុងប្រអប់ហ្ស៊ីនដើមរបស់វាផងដែរ។ រូបតំណាង iPhone 2G ទូរសព្ទ

    October 18, 2022
  • ព័ត៌មានជាតិ

    (កំពត)៖ កម្ពុជាបានបន្ដការនាំចូលអំបិលពីប្រទេសឥណ្ឌា ចំនួនជាង៥ម៉ឺនតោនបន្ថែមទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈការផលិតអំបិល នៅខេត្តកំពត-កែប ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មិនបាន ទទួលផល ដោយសារមកពីកត្តាភ្លៀងធ្លាក់ ស្ទើរគ្រប់រដូវកាល។ នេះបើតាមបញ្ជាក់ឲ្យដឹងពីលោក ប៊ុន បារាំង ជាពាណិជ្ជករនៅខេត្តកំពត ជាអ្នកធានានាំអំបិលពីប្រទេសឥណ្ឌា ចូលមកក្នុងស្រុក។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ លោក ប៊ុន បារាំង បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ ពីក្រសួងពាក់ព័ន្ធ ក៏ដូចរាជរដ្ឋាភិបាល បានផ្ដល់ទំនុកចិត្ត ឲ្យរូបលោក នាំផលិតផលអំបិលពីក្រៅប្រទេស ដើម្បីមកផ្គត់ផ្គង់

    October 18, 2022
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញករណីអ្នកឆ្លងមេរោគបំប្លែងខ្លួនថ្មីប្រភេទ XBB ចំនួន ២ ករណី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលានេះ។ អ្នកជំងឺដែលបានឆ្លងមេរោគរងប្រភេទ XBB នោះគឺជាអ្នកដំណើរដែលទើបត្រលប់មកពីក្រៅប្រទេស ហើយពួកគាត់គឺជាអ្នកដំណើរក្នុងចំណោមមនុស្សចំនួន ១២៨នាក់ ដែលត្រូវបានអាជ្ញាធរថៃយកសំណាកទៅពិនិត្យរកមេរោគនៃជំងឺកូវីដ-១៩។ ប្រភពខាងលើបាន​បន្តថា ក្នុងចំណោមអ្នកធ្វើតេស្តទាំងអស់នោះគឺមាន ១២៦នាក់បានវិជ្ជមានជំងឺកូវីដ-១៩ អូមីក្រុង BA.4 និងBA.5 និង ២ ករណីបានវិជ្ជមានជំងឺកូវីដ-១៩ អូមីក្រុង BA.2 បំប្លែងខ្លួនជាមេរោគថ្មីប្រភេទBA.2.75 ឬតាមធម្មតាក្រុមជំនាញបានហៅថា មេរោគ XBB។ គិតរហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានរកឃើញថា អ្នកដែលបានឆ្លងមេរោគបំប្លែងខ្លួន

    October 18, 2022
  • ព័ត៌មានជាតិ

    (ព្រះសីហនុ​)៖​ លោក​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យការដាក់ពង្រាយធុងសំរាមសម្រាប់ដាក់សំរាមស្ងួតចំនួន១០ធុង និងដាក់ពង្រាយធុងសំរាមមានសំណើម១០ធុងបន្ថែមទៀតនៅតាមបណ្តោយឆ្នេរអូរឈើទាល២ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ សកម្មភាពនេះធ្វើឡើងនារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងនោះលោកអភិបាលខេត្តបានបញ្ជាក់ថា ការដាក់ពង្រាយធុងសំរាមសម្រាប់ដាក់សំបកដប និងសំបកកំប៉ុងនេះ ដើម្បីឱ្យភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋដែលពួកគាត់កាន់ដបទឹកដើរកម្សាន្តតាមឆ្នេរ ក៏ដូចជាអ្នកដែលចុះងូតទឹកពិសារទឹកអស់អាចយកមកដាក់នៅក្នុងធុង ចៀសវាងការបោះចោលលើឆ្នេរបង្កឱ្យបាត់បង់សោភ័ណភាព បរិស្ថានឆ្នេរស្អាត។ លោកបានសង្កេតឃើញថា ការចុះពិនិត្យមើលការពង្រាយធុងសំរាមនេះ ប្រជាពលរដ្ឋពួកគាត់នៅតែខ្វះការយល់ដឹង ទោះបីរដ្ឋបាលក្រុង/ខេត្តបានសរសេរអក្សរយ៉ាងណាក៏ដោយ តែពួកគាត់នៅតែមិននាំគ្នាចូលរួមសហការ ពួកគាត់នៅតែបោះកាកសំណល់ចំណីអាហារចូលទៅក្នុងធុងស្ងួត (សំបកដប សំបកកំប៉ុង) ដដែលជាដដែល ធ្វើឱ្យខ្សាច់ឡើងខ្មៅប៉ះពាល់ដល់បរិស្ថានថែមទៀតផង។ លោកអភិបាលខេត្ត គួច ចំរើន បានបន្តថា

    October 18, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា ក្នុងឱកាសទទួលមុខតំណែងជារដ្ឋមន្ដ្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានប្ដេជ្ញា ប្រែក្លាយកសិកម្មកម្ពុជា ឱ្យទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកបដោយបរិយាបន្ន និងមាននិរន្តភាព ធន់នឹងបម្រែប្រម្រួលអាកាសធាតុ ហើយបម្រើឱ្យផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន និងលើកកម្ពស់ជីវភាពរបស់កសិករ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានប្តេជ្ញាដោះស្រាយបញ្ហាប្រឈមរបស់វិស័យកសិកម្ម និងស្វែងរកទីផ្សារបន្ថែម សម្រាប់ផលិតផលកសិកម្ម តាមរយៈការខិតខំប្រឹងប្រែង រួមជាមួយថ្នាំដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម ព្រមទាំងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើ

    October 18, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រឡេស្តេ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ។ យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នឹងចូលក្រាបបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង។ លោកប្រធានាធិបតី ក៏នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ

    October 18, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល ៩ខែ ក្នុងឆ្នាំ២០២២នេះ មានរថយន្តត្រួតពិនិត្យសរុបចំនួន ២ ៥៧៩ ២៦០គ្រឿង ក្នុងនោះរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ក្នុងកម្រិតអនុគ្រោះមានចំនួន ៨៤៤ ៥៧៨គ្រឿង ស្នើនឹង ៣២.៧៤% នៃរថយន្តសរុប និងមានរថយន្តផ្ទុកលើសទម្ងន់ត្រូវបានពិន័យមានចំនួន ២ ៤៧០គ្រឿង។ នេះបើយោងតាមរបាយការណ៍នៃការអនុវត្តការងារនៅកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ របស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបានធ្វើឡើងនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ក្រោមអធិបតីលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ នៅក្នុងកិច្ចប្រជុំនេះដែរ អង្គប្រជុំបានលើកឡើងពីការងារអនុវត្តបានក្នុងរយៈពេលបីត្រីមាសនេះ មានដូចជា ចុះផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន

    October 18, 2022