Khmerpress
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Apple កំពុងកាត់បន្ថយការផលិត iPhone 14 Plus ក្រោយរយៈពេលប៉ុន្មានសប្តាហ៍នៃការចាប់ផ្តើមការនាំចេញរបស់ខ្លួន បន្ទាប់ពីបានវាយតម្លៃឡើងវិញនូវចំនួនតម្រូវការសម្រាប់ម៉ូដែលកម្រិត mid-range មួយនេះ។ បើយោងតាមទីភ្នាក់ងារ The Information ដែលដកស្រង់ពីប្រភពពាក់ព័ន្ធនឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple បានឱ្យដឹងថា ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ាមួយនេះ បានប្រាប់ក្រុមហ៊ុនផលិតរបស់ខ្លួនយ៉ាងហោចណាស់ ១ នៅក្នុងប្រទេសចិន ឱ្យបញ្ឈប់ជាបន្ទាន់នូវការផលិតគ្រឿងបន្លាស់សម្រាប់ iPhone 14 Plus ។ ការផ្លាស់ប្តូរនេះបានកើតឡើង នៅពេលដែលទីផ្សារស្មាតហ្វូនពិភពលោកកំពុងមានការធ្លាក់ចុះយ៉ាងខ្លាំង ជាមួយនឹងការធ្លាក់ចុះ ៩% នៅក្នុងត្រីមាសទី៣ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមការប៉ាន់ស្មានពីក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ Canalys

    October 19, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សកម្មភាពភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិជាបន្តបន្ទាប់ បានចាប់ផ្តើមចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ។ នេះជាសញ្ញាមួយបញ្ជាក់ថា កំណើននៃភ្ញៀវទេសចរ នឹងវិលត្រឡប់មករកស្ថានភាពល្អប្រសើឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់ ភ្ញៀវទេសចរ រយៈពេលប្រមាណជាង២ឆ្នាំកន្លងមកនេះ ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។ ជាក់ស្តែង នៅពេលព្រឹកព្រលឹមស្រាងៗ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាច្រើន បានចូលមករង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះដ៏ស្រស់ស្អាត នៅបរិវេណប្រាសាទអង្គរវត្ត៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    October 19, 2022
  • សង្គម

    (កំពង់ស្ពឺ)៖ យោងតាមការបង្ហោះរបស់ ក្រុមការងារផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ បានឱ្យដឹងថានៅវេលាម៉ោង៥:០៨នាទីព្រឹកនេះ ក្នុងទិសដៅពីភ្នំពេញទៅព្រះសីហនុ ត្រង់គីឡូមែត្រលេខ៩(K09) ផ្នែកមជ្ឈមណ្ឌលកាមេរ៉ាសុវត្ថិភាពផ្លូវល្បឿនលឿន បានល្បាតឃើញមានរថយន្តគ្រួសារមួយគ្រឿង បើកបរបញ្ច្រាសទិសចរាចរណ៍ លើគន្លងវ៉ាជែង។ ហើយខាងក្រុមការងារផ្លូវល្បឿនលឿន ក៏បានជូនដំណឹងទៅនគរបាលចរាចរណ៍ និងរដ្ឋបាលផ្លូវ បានធ្វើការស្ទាក់ចាប់នៅស្ថានីយច្រកចេញចូលភ្នំពេញបានដោយជោគជ័យ។ ម្ចាស់រថយន្ត បានទទួលការព្រមាន និងអប់រំ ហើយបានយល់ពីផលវិបាក និងគ្រោះថ្នាក់នៃការបើកបរបញ្ច្រាសទិសនៅលើផ្លូវល្បឿនលឿន។ បច្ចុប្បន្នរថយន្ត និងម្ចាស់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺដោះស្រាយតាមនីតិវិធី។ សូមរំលឹកថាក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅគ្រប់ស្ថានភាពផ្លូវ ជាពិសេសផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទបើកបរបញ្ច្រាសទិសចរាចរណ៍ឡើយ។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ និងមានគន្លងច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ និងបត់ត្រលប់ក្រោយឡើយ។

    October 19, 2022
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ កាលពីពេលថ្មីៗនេះអ្នកនាំពាក្យក្រុមហ៊ុន Microsoft បានឱ្យដឹងថា ក្រុមហ៊ុនកំពុងបញ្ឈប់បុគ្គលិកខ្ទង់ ១ភាគរយបន្ថែមទៀតនៃបុគ្គលិកសរុប ដោយសារតែប្រាក់ចំណូលដែលរកបានមកពីការបង្កើត Software និងដាក់លក់អាជ្ញាប័ណ្ណ Window សម្រាប់កុំព្យូទ័រកំពុងតែប្រឈមមុខនឹងការធ្លាក់ចុះជាខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ គិតមកទល់ពេលនេះបុគ្គលិកសរុបរបស់ក្រុមហ៊ុន Microsoft នៅទូទាំងពិភពលោកមានប្រមាណ ២២១,០០០នាក់ ខណៈការប្រកាសបង្ហាញកាត់បន្ថយប្រមាណ ១ភាគរយនាពេលថ្មីៗនេះ ត្រូវបានគេរំពឹងថា នឹងមានផលប៉ះពាល់ដល់បុគ្គលិកជាង ២០០០នាក់ឯណោះដែលប្រឈមមុខនឹងការបញ្ឈប់ការងារ។ យ៉ាងណាមិញទាក់ទិននឹងបញ្ហានេះប្រភពពីអ្នកនាំពាក្យដដែលបានថ្លែងប្រាប់ CNBC ថា «Microsoft មិនខុសពីក្រុមហ៊ុនផ្សេងៗទៀតនោះទេ យើងបានធ្វើការវាយតម្លៃអាទិភាពអាជីវកម្មរបស់យើងជាប្រចាំ ហើយយើងធ្វើការកែតម្រូវរចនាសម្ព័ន្ធទៅតាមនោះ»។ «យើងនឹងបន្តវិនិយោគលើអាជីវកម្មរបស់យើង រួមជាមួយនឹងការផ្តល់អាទិភាពជួលបុគ្គលិកច្រើននៅក្នុងតំបន់រីកចម្រើនសំខាន់ៗនាពេលខាងមុខ»។

    October 19, 2022
  • ព័ត៌មានអន្តរជាតិ

    (ញូវយ៉ក)៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង មានគម្រោងលើកយកការចោទប្រកាន់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់យន្ដហោះដ្រូនដោយអ៉ីរ៉ង់ ឱ្យរុស្ស៉ី មកពិភាក្សានៅឯកិច្ចប្រជុំបិទទ្វារមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅញូវយ៉ក)។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។ សេចក្ដីរាយការណ៍ពីកិច្ចប្រជុំបិទទ្វារខាងលើ កើតមានឡើងបន្ទាប់ពីរុស្ស៉ីត្រូវបានអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចចោទប្រកាន់ថាបានប្រើប្រាស់ «យន្ដហោះដ្រូនអត្តឃាត» ផ្ដង់ផ្គង់ដោយអ៉ីរ៉ង់ វាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន និងផ្ដាច់យកជីវិតមនុស្ស៥នាក់ក្នុងទីក្រុងកៀវ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ បើតាមរដ្ឋាភិបាលអ៊ុយក្រែន យន្ដហោះដ្រូនដែលរុស្ស៉ីបានប្រើ គឺជាប្រភេទយន្ដហោះដ្រូនអ៉ីរ៉ង់ សាហ៉ីដ-១៣៦ (Shahed-136) ហើយទីប្រឹក្សាមួយចំនួន របស់លោក ហ្សេលេនស្គីក៏កំពុងជំរុញឱ្យទីក្រុងកៀវ ផ្ដាច់ទំនាក់ទំនងការទូតជាមួយទីក្រុងតេហេរ៉ង់ផងដែរ។ យ៉ាងណាក៏ដោយ

    October 19, 2022
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានឱ្យដឹងថា ចំពោះព័ត៌មានដែលបានចុះផ្សាយរឿងព្រះវិហារដ៏ចំណាស់ជាងគេនៅកំពង់ចាម មានអាយុមិនក្រោម៤០០ឆ្នាំ ត្រូវបានបំផ្លាញចោលនោះ លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានប្រាប់មកមន្រ្តីមន្ទីរព័ត៌មាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះថា គឺជារឿងមិនពិតនោះទេ។ លោកប្រធានមន្ទីរ ធម្មការ និងសាសនាខេត្តបានបញ្ជាក់ទៀតថា វត្តពោធិព្រឹក្សហៅវត្តតាកុច ស្ថិតនៅក្នុងឃុំ ព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានកសាងក្នុងឆ្នាំ១៩៨៧ និងបញ្ចប់ក្នុងឆ្នាំ១៩៩០ មានអាយុកាល ៣២ឆ្នាំ ដោយមាន សភាពបាក់ស្រុត – ទ្រុឌទ្រោម ធ្នឹម

    October 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ Cambodia 2023 នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានបង្ហាញពីបញ្ជីឈ្មោះកីឡាផ្លូវការទាំង ៣៨ប្រភេទ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ សម្រាប់ឆ្នាំ២០២៣ ក្នុងនោះរួមមាន៖ ១.អត្តពលកម្ម, ២.កីឡាលើទឹក, ៣.វាយសី, ៤.បាល់បោះ, ៥.ប៊ីយ៉ា ស្នូកឃ័រ, ៦.ប្រដាល់សកល, ៧.កាយវប្បកម្ម, ៨.អុក, ៩.ទោចក្រយាន, ១០.គ្រីឃីត, ១១.កីឡារាំ, ១២.កីឡាអេឡិចត្រូនិក, ១៣.គុនដាវ, ១៤.ហ្លរប៊ល, ១៥.បាល់ទាត់, ១៦.វាយកូនហ្គោល, ១៧.កាយសម្ព័ន្ធ, ១៨.ហុកគី, ១៩.ម៉ូតូទឹក, ២០.យូដូ,

    October 19, 2022
  • សង្គម

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌទួលគោក បានឲ្យដឹងថា កាលពីថ្ងៃទី១២​ ខែតុលា​ ឆ្នាំ២០២២​ ឯកឧត្តម​ ជា​ ពិសី​ អភិបាលខណ្ឌទួលគោក បានជួបសំណេះសំណាលជាមួយ​ លោក ឃ្លោក​ វណ្ណ:​ ជាប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ និងមានមុខរបរជាអ្នកម៉ូតូឌុប ។ ជារៀងរាល់ព្រឹក លោកតែងតែចុះជួយសម្រួលចរាចរណ៍ នៅចំណុចកែងផ្លូវលេខ៣១៧និងផ្លូវលេខ៥៦៦​ (ក្រោយអតីតសាលាហ្សាម៉ាន់អន្តរជាតិ)​ ដែលនេះជាការបង្ហាញពីកាយវិការដ៏ល្អ ក្នុងការងារជួយដល់សង្គមជាតិ​ ដោយការស្ម័គ្រចិត្ត។ ដោយមេីលឃេីញពីចំណុចទាំងអស់នេះ​ ឯកឧត្តមអភិបាលខណ្ឌ បានស្នេីសុំមតិដឹកនាំពីថ្នាក់លេី បញ្ចូលសមាសភាព​ លោក ឃ្លោក​ វណ្ណ:​ ជាមន្រ្តីជាប់កិច្ចសន្យា​

    October 19, 2022
  • ព័ត៌មានអន្តរជាតិ

    (ក្រុងកូឡុំបូ)៖ នៅថ្ងៃអង្គារសប្តាហ៍នេះប្រទេសស្រីលង្កាបានអនុម័តច្បាប់ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនមកពីប្រទេសផលិតប្រេងនាំចូល និងលក់ប្រេងឥន្ធនៈ​ក្នុងប្រទេស​របស់ខ្លួន ខណៈប្រទេសនេះព្យាយាមទប់ទល់នឹងការចំណាយលើប្រេងឥន្ធនៈ​ដ៏ច្រើនដែលធ្វើឱ្យវិបត្តិហិរញ្ញវត្ថុរបស់ខ្លួនកាន់តែមានស្ថានភាពអាក្រក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ប្រទេសដីកោះដែលមានប្រជាជនចំនួន ២២លាននាក់នេះកំពុងជាប់គាំងក្នុងកង្វះខាតប្រាក់បម្រុងរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរដែលបណ្តាល​ឱ្យមានការពិបាកក្នុងការនាំចូលសម្ភារចាំបាច់គ្រប់គ្រាន់រួមទាំងប្រេង ថ្នាំ ជី និងអាហារផងដែរ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការដោយដងស្រង់សំដីរបស់លោក Kanchana Wijesekera រដ្ឋមន្ត្រីក្រសួងថាមពលស្រីលង្កាខណៈថ្លែងទៅកាន់សភាជាតិថា៖ «ដោយសារស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសជាតិ យើងមិនអាចមានលទ្ធភាពទិញប្រេងឥន្ធនៈដែលយើងត្រូវការបានទេ»។ លោកបានបន្ថែមថា៖ «ស្រីលង្កាស្ថិតក្នុងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរមួយ»។ លោកបានបន្ថែមថា ការចំណាយលើថ្លៃប្រេងឥន្ធនៈប្រចាំខែរបស់ប្រទេសស្រីលង្កាបានកើនឡើងទ្វេដងដល់ ៦០០លានដុល្លារនៅឆ្នាំនេះ ដែលមួយផ្នែកដោយសារការឡើងថ្លៃសកលដោយសារសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែប្រទេសនេះអាចមានលទ្ធភាពចំណាយត្រឹមតែប្រហែល ៣៥០លានដុល្លារប៉ុណ្ណោះ។ រដ្ឋមន្ត្រីរូបនេះបាននិយាយទៀតថា ធនាគាររដ្ឋក៏បានជួបការលំបាកផងដែរក្នុងការទូទាត់សងបំណុលប្រហែល ៧៥១លានដុល្លារដែលជំពាក់ក្រុមហ៊ុនផ្គត់ផ្គង់។ ច្បាប់ថ្មីនេះនឹងធ្វើសេរីភាវូបនីយកម្មឧស្សាហកម្មប្រេងឥន្ធនៈដែលអនុញ្ញាតឱ្យក្រុមហ៊ុនអន្តរជាតិនាំចូល និងលក់ប្រេងឥន្ធនៈដោយផ្ទាល់នៅក្នុងប្រទេសស្រីលង្កា និងកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ប្រាក់ដុល្លារតិចតួចរបស់ប្រទេសនេះ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការដោយដងស្រង់ប្រភពមួយពីក្រសួងថាមពលស្រីលង្កាដោយស្នើសុំមិនបញ្ចេញឈ្មោះថា ក្រសួងបានទទួលពាក្យសុំចំនួន២៤ រួចហើយពីប្រទេសជាច្រើន រួមមាន

    October 19, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល។ ក្នុងសេចក្តីអំពាវនាវ ឯកឧត្តម ជា វ៉ាន់ដេត បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់ខិតខំរៀនសូត្រ និងសូមជូនពរឱ្យទទួលបានជោគជ័យនិងនិទ្ទេសល្អក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដែលនឹងខិតជិតមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈនិងសេវាផ្សេងៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល ឯកឧត្តមធ្វើការអំពាវនាវនិងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណាចាប់យកការសិក្សាជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ទទួលបានឱកាសការងារល្អមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក។ ជាថ្មីម្ដងទៀត ឯកឧត្តមសូមជូនពរដល់សិស្សានុសិស្សទាំងអស់ទទួលបានជោគជ័យក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ និងសង្ឃឹមជឿជាក់ថា

    October 19, 2022