Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ សូមមេត្ដាយោគយល់ និងអនុគ្រោះ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ តាមរយៈការពន្យារពេល ឬបន្ធូរបន្ថយការប្រាក់។ ការអំពាវនាវបែបនេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ៦,៤១១នាក់ នារី ៣,៥៦០នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ ជាមួយការជម្នះការលំបាក និងឧបសគ្គជាច្រើន នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។ សម្ដេចតេជោ ហ៊ុន

    October 17, 2022
  • ព័ត៌មានជាតិ

    (កណ្តាល)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ យោងតាមការបង្ហោះរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យ៣នាក់ ដែលត្រូវបានឃាត់ខ្លួនក្រោយជាប់ពាក់ព័ន្ធហេតុការណ៍លិចទូកនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ។ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានសរសេររៀបរាប់ថា៖ «ជនសង្ស័យក្នុងករណីលិចដរនៅស្រុកលើកដែក ព្រះរាជអាជ្ញាអនុញ្ញាតឱ្យនៅក្រៅឃុំ។ គ្រួសារជនរងគ្រោះមិនប្តឹងពួកគាត់នោះទេ ព្រោះពួកគាត់យល់ថា មិនមានចេតនា ឬចង់ឃើញហេតុការណ៍ដ៏រន្ធត់នេះដែរ»។ សូមរំលឹកថានៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យ៣នាក់ គឺម្ចាស់ទូកដរ២នាក់ និងអ្នកបើកទូកម្នាក់ ក្រោយជាប់ពាក់ព័ន្ធហេតុការណ៍លិចទូកនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក

    October 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងខ្លាំងៗផ្តាំទៅមន្ត្រីកសិកម្មទាំងអស់ រួមទាំងអាជ្ញាធរដែនដី មិនត្រូវអនុវត្តន៍សកម្មភាពការងាររបស់ខ្លួនបែប «ជិះសេះមើលផ្កា»នោះទេ គឺត្រូវនៅឲ្យជាប់កៀកកិតជាមួយប្រជាជន ដោះស្រាយភ្លាមៗនូវបញ្ហារបស់ពួកគាត់។ ការផ្ញើផ្ញាំរបស់សម្តេចតេជោបែបនេះ ពាក់ព័ន្ធទៅនឹងសកម្មភាពការងារវាយតម្លៃផលប៉ះពាល់ដោយទឹកជំនន់មកលើប្រជាកសិករ និងការចែកគ្រាប់ពូជ ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងសកម្មភាពការងារផ្សេងៗទៀត របស់មន្ត្រីកសិកម្ម និងអាជ្ញាធរដែនដី នៅពេលដែលពលរដ្ឋជួយបញ្ហា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ការវាយតម្លៃផលប៉ះពាល់ត្រូវធ្វើបន្ទាន់ នៅពេលវាយតម្លៃរួច ត្រូវដឹកជញ្ជូនគ្រាប់ពូជជូនប្រជាពលរដ្ឋភ្លាមៗ ហើយកន្លែងណាអាចធ្វើស្រូវបាន ឲ្យពួកគាត់ធ្វើស្រូវ ចំពោះកន្លែងណាដែលមិនអាចធ្វើស្រូវបាន ត្រូវផ្តល់គ្រាប់ពូជដំណាំរួមផ្សំជូនពួកគាត់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់រាជរដ្ឋាភិបាលកម្ពុជា

    October 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេធាវីដែលបានទទួលការពារក្តីជូនជនក្រីក្របានកាន់តែច្រើន និងប្រកបដោយការទទួលខុសត្រូវខ្ពស់ មេធាវីរូបនោះនឹងទទួលបាននូវកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីគោរពនៅក្នុងសង្គមជាតិផងដែរ។ ថ្លែងនៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញបិទមហាសន្និបាតលើកទី២៧ នៃគណៈមេធាវីកម្ពុជា លោក កើត រិទ្ធ បានលើកឡើងថា មេធាវីគ្រប់រូបសូមបន្តចូលរួម និងគាំទ្របន្ថែមទៀតដល់យន្តការប្រឹក្សាយោបល់ផ្នែកច្បាប់ និងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតកម្រៃ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមអនុវត្តនូវកាតព្វកិច្ចតាមផ្លូវច្បាប់ផង និងជាការចូលរួមចំណែកជួយដល់ការងារសង្គម ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលផង ក្នុងការការពារ និងលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌របស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដែលខ្វះលទ្ធភាព។ លោកបន្តយ៉ាងដូច្នេះថា «ជាក់ស្ដែង មេធាវីដែលបានទទួលការពារក្តីជូនជនក្រីក្របានកាន់តែច្រើន និងប្រកបដោយការទទួលខុសត្រូវខ្ពស់ មេធាវីរូបនោះនឹងទទួលបាននូវកិត្តិយស

    October 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រឹកនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អំពាវនាវឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្តល់នូវការអនុគ្រោះសម្រាប់អ្នកទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ចំពោះ មីក្រូហិរញ្ញវត្ថុ ផ្នែកធនាគារ ផ្តល់នូវការអនុគ្រោះសម្រាប់អ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះ តាមរយៈការពន្យាពេលសម្រាប់ការសង បន្ធូរបន្ថយការប្រាក់ ឬតាមការរៀបចំឥណទានឡើងវិញ។ សូមយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ដែលលិចលង់ (ទឹកជំនន់) ហើយយើងទៅរើបអូសផ្ទះសម្បែងរបស់គាត់តាមកិច្ចសន្យាដើមវាមិនត្រូវទេ។ សូមឱ្យធនាគារជាតិនៃកម្ពុជាធ្វើការប្រជុំមួយជាមួយនឹងម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុ»។ សម្តេចតេជោ បន្តអំពាវនាវត្រង់ទៅកាន់ហិរញ្ញវត្ថុទាំងអស់ចូលរួមសម្រាលបន្ទុកដែលផ្តល់ការអនុគ្រោះដល់អ្នកខ្ចីឥណទានដែលរងផលប៉ះពាល់ (ទឹកជំនន់) ពន្យាពេលសង បន្ធូរបន្ថយអត្រាការប្រាក់

    October 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១) ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិនីហ្សេរីយ៉ា (ប្តី) និង ២) ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធ) ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមបណ្តាញសង្គម WhatsApp ក្រោមរូបភាពលួងលោមសុំស្រឡាញ់ និងសន្យាផ្ញើប្រាក់រួមទាំងអីវ៉ាន់មានតម្លៃពីក្រៅប្រទេសមកឱ្យជនរងគ្រោះ ក្រោយមកស្ត្រីជាប្រពន្ធក្លែងបន្លំខ្លួនជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន ហើយបានទំនាក់ទំនងតាមទូរសព្ទទៅជនរងគ្រោះ ដើម្បីទាមទារ កម្រៃ

    October 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ដែលពិធីនេះធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយ និងបានស្មឹងស្មាធគោរពនូវវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតចំពោះសោកនាដកម្មលិចទូកចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល​ ។ ដោយសម្តេចតេជោ បានចាត់ទុកជាសោកនាដកម្មមួយ ហើយសម្ដេចក៏បានថ្វាយអំណរគុណដល់ព្រះមហាក្សត្រ និងសប្បុរសជនដែលបានចូលរួមជួយទៅដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។ សូមរំលឹកថាក្នុងឧបទ្ទវហេតុលិចទូកដរ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ

    October 17, 2022
  • ព័ត៌មានជាតិ

    សម្តេចអ្នកមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យា ល័យជាតិគ្រប់គ្រង(NUM) ថ្នាក់បរិញ្ញា បត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិតចំនួន ៦,៤១១នាក់(នារី ៣,៥៦០នាក់) ដែលពិធីនេះប្រារព្វធ្វើនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នេះ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ជ្រោយចង្វា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថានិស្សិតជ័យលាភីទាំងនេះសុទ្ធតែមានការងារធ្វើ និងប្រមាណ ១០ ភាគរយនៃនិស្សិតថ្នាក់បរិញ្ញាបត្រមានអាជីវកម្មខ្លួនឯង។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងទៀតថា

    October 17, 2022
  • ព័ត៌មានជាតិ

    មុននេះបន្តិច ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា៖ មន្ត្រីចរាចរណ៍ដែលប្រេីប្រាស់ពាក្យសម្តី និងកាយវិការមិនសមរម្យ ជាមួយពលរដ្ឋដែលបេីកបរល្មេីសច្បាប់ ត្រូវបានកោះហៅមកធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យា ដាក់វិន័យកងកម្លាំង និងដកយកមកបញ្ឈរជេីង ។ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញឃ្លឹបវីដេអូផ្សព្វផ្សាយនៅលើបណ្តាញសង្គមទាក់ទងទៅនឹងមន្ត្រីនគរបាលចរាចរណ៍មួយរូបឈ្មោះ ពុត ធារី បានប្រេីប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យទៅលើប្រជាពលរដ្ឋដែលបេីកបរល្មើសច្បាប់ចរាចរណ៍ នៅគោលដៅផ្លូវជាតិលេខ៥ ការិយាល័យបុគ្គលិក នៃផែនការងារធនធានមនុស្ស បានធ្វើការកោះហៅឲ្យមន្ត្រីរូបនោះចូលខ្លួនដើម្បីសួរនាំ និងអនុវត្តវិន័យកងកម្លាំង ដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វេីការ ។ ជាចុងបញ្ចប់ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានផ្តល់ជាព័ត៌មាន

    October 15, 2022
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារនាំយកស្រូវពូជប្រភេទ OM ៥៤៥១ ដែលមានអាយុកាល (៩០-៩៥ថ្ងៃ) ផ្តល់ជូនប្រជាពលរដ្ឋដែលទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងចំនួន ៦០៦គ្រួសារ មកពី៧ឃុំ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។ ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ លោក ងួន រតនៈ ថាស្រូវពូជពេលនេះប្រមុខរាជរដ្ឋាភិបាលបានត្រៀមបម្រុងទុកសម្រាប់ស្តារឡើងវិញសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋនៅទីតាំងណាដែលមានការខូចខាតដំណាំស្រូវទាំងស្រុងនៅពេលទឹកស្រក់ទៅវិញហើយមានប្រភពទឹកអាចបង្ករបង្កើនផលឡើងវិញបាន ហើយចំពោះទីតាំងណាដែលមានការខូចខាតដំណាំស្រូវ ប៉ុន្តែ មិនមានប្រភពទឹកបង្កបង្កើនផលឡើងវិញ យើងនឹងធ្វើការចែកជូននូវពូជបន្លែជាច្រើនមុខផងដែរ។ អភិបាលខេត្តកំពង់ធំ បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធបន្តយកចិត្តទុកដាក់អំពីការគ្រប់គ្រងស្ថានភាពទឹកជំនន់ក៏ដូចជាការគ្រប់គ្រងស្ថានភាពការប៉ះពាល់ដល់ប្រជាពលរដ្ឋ បន្តចុះពិនិត្យទីតាំងណាដែលមានផលប៉ះពាល់ប្រជាពលរដ្ឋ ក៏ដូចជាការខូចខាតដំណាំស្រូវទាំងស្រង់ ដើម្បីកំណត់មុខសញ្ញាបន្តចែកជូនពូជស្រូវ ក៏ដូចជាពូជបន្លែ

    October 15, 2022