Khmerpress
  • ព័ត៌មានជាតិ

    យោងតាមសារព័ត៌មាន Thairath ដែលបានចុះផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានអោយដឹងថា លោកវរសេនីយ៍ឯក Rung Thongmon ប្រធានអន្តោប្រវេសន៍ខេត្តស្រះកែវ រួមនឹងលោកវរសេនីយ៍ទោ Pattanachai Phamonphiboon នាយប៉ុស្តិ៍នគរបាល Khlong Luek និង លោកវរសេនីយ៍ទោ Jirapat Khiaosiri អធិការនគរបាលទេសចរណ៍ស្រះកែវ បានដឹកនាំកងកម្លាំងចុះទៅត្រួតពិនិត្យ និងតាមចាប់ជនជាប់ចោទ ដែលរត់គេចពីដីកាចាប់ខ្លួន ដោយបានត្រៀមរត់ចេញទៅប្រទេសជិតខាង។ ក្រោយមក​មន្ត្រី​អន្តោប្រវេសន៍​ខេត្ត​ស្រះកែវ នៅច្រកទ្វារអន្តោប្រវេសន៍ ខេត្តស្រះកែវ បានត្រួតពិនិត្យលិខិតឆ្លងដែនបុរសជនជាតិម៉ុងហ្គោលី ដែលបង្ហាញឱ្យពួកគេបោះត្រាមុនធ្វើដំណើរមកប្រទេសកម្ពុជា។ ប៉ុន្តែម៉ាស៊ីន scan ​បាន​រក​ឃើញ​ថា ជនជាតិ​ម៉ុងហ្គោលី​រូប​នេះ​មាន​ដីកា​ចាប់​ខ្លួន​ចេញ​ដោយ​តុលាការ​ព្រហ្មទណ្ឌ​ក្រុង​បាងកក​ភាគ​ខាង​ត្បូង​

    October 18, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា គ្មានគោលការណ៍ឱ្យសាលាយកថ្លៃកាតសិស្សសម្រាប់ចូលរួមប្រលងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនោះឡើយ។ ការបញ្ជាក់របស់លោក រស់ សុវាចា បានធ្វើឡើងបន្ទាប់ពីអាណាព្យាបាលសិស្ស ដែលត្រូវប្រលង បានរាយការណ៍ថា កូនរបស់គាត់ត្រូវបានសាលាទារថ្លៃកាត ចូលប្រលងបាក់ឌុបចំនួន ២ម៉ឺនរៀល។ អ្នកស្រី ផារី ជាអាណាព្យាបាលសិស្សរៀននៅវិទ្យាល័យក្នុងឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ បានប្រាប់មក Fresh News ថា កូនរបស់អ្នកស្រីត្រូវបានសាលាទារថ្លៃកាតសម្រាប់ចូលរួមប្រលងបាក់ឌុបចំនួនពីរម៉ឺនរៀល។ ឆ្លើយតបនឹងបញ្ហានេះ លោក

    October 18, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពត បានបង្ហាញពីគម្រោងស្ថាបនាឆ្នេរព្រែកកំពង់បាយ(ព្រែកកំពត) ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ប្រវែង២.០០០ម៉ែត្រ។ សមិទ្ធផលថ្មីក្រោមការដឹកនាំ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកលេងកម្សាន្ត ព្រមទាំងជួយជីវភាពរបស់បងប្អូន ដែលមានមុខរបរបម្រើឱ្យភ្ញៀវទេសចរណ៍មកលេងកម្សាន្ដក្នុងខេត្តកំពត ៕ ប្រភព៖ បេះដូងកំពត

    October 18, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា សម្តេចនឹងប្រើពេល៥ថ្ងៃ៤យប់ នៅតាមខេត្តពាយព្យប្រទេស ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។ ខេត្តដែលសម្តេចនឹងធ្វើដំណើរទៅនោះរួមមាន សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ សម្រាប់ខេត្តសៀមរាប សំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់អង្គរ។ ដោយឡែកខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ សម្តេចតេជោ នឹងអញ្ជើញចែកស្រូវពូជជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ សម្តេចតេជោ បានបញ្ជាក់លើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា នេះយ៉ាងដូច្នេះ «បន្ទាប់ពីទទួលប្រធានាធិបតីទីម៉ឡេសថ្ងៃ២០ ខែតុលា ខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤ គឺសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដោយប្រើពេល៥ថ្ងៃ

    October 18, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានណែនាំដល់មន្ត្រីកសិកម្មនិងអាជ្ញាធរដែនដីទាំងអស់ ត្រូវដោះស្រាយបញ្ហាភ្លាមៗជូនប្រជាពលរដ្ឋ ដោយត្រូវចុះវាយតម្លៃផលប៉ះពាល់ដំណាំស្រូវចែកពូជឱ្យពលរដ្ឋជាបន្ទាន់ ដើម្បីអាចជួយដោះស្រាយជីវភាពរបស់ប្រជាកសិករក្រោយទឹកស្រកទៅវិញ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ជ្រោយចង្រវា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងសកម្ម ភាពការងារវាយតម្លៃផលប៉ះ ពាល់ដោយទឹកជំនន់មកលើប្រជាកសិករនិងការចែកគ្រាប់ពូជ ជូនដល់ប្រជាពលរដ្ឋ ក្រសួងត្រូវធ្វើការជាបន្ទាន់ នៅពេលវាយតម្លៃរួច ត្រូវដឹកជញ្ជូនគ្រាប់ពូជជូនប្រជាពលរដ្ឋភ្លាមៗ។

    October 18, 2022
  • ព័ត៌មានអន្តរជាតិ

    ក្រសួងអប់រំថៃនឹងស្នើឱ្យអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលព្រះមហាក្សត្រជាទីគោរពស្រឡាញ់របស់ប្រទេសថៃ គឺព្រះអង្គម្ចាស់ ភូមិពល អតុល្យតេជ ទៅក្នុងបញ្ជីបុគ្គលឧត្ដុង្គឧត្ដមរបស់ពិភពលោក (The world’s eminent personalities)។ រដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Trinuch Theinthong បាននិយាយនៅថ្ងៃចន្ទនេះថា ក្រសួងសង្ឃឹមថាព្រះអង្គម្ចាស់ ភូមិពល ត្រូវបានគេគោរពជាសាកល ចំពោះការងារដែលព្រះអង្គបានធ្វើសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ ក៏ដូចជាសហគមន៍ពិភពលោក។ ជាឧទាហរណ៍ លោកស្រីបានមានប្រសាសន៍ថា ទស្សនវិជ្ជាសេដ្ឋកិច្ចរបស់ព្រះមហាក្សត្រ ភូមិពល ឥឡូវនេះកំពុងត្រូវបានអនុម័តនៅទូទាំងពិភពលោក។ លោកស្រី Trinuch បាននិយាយថា ក្រសួងរបស់លោកស្រីនឹងអំពាវនាវឱ្យអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) បន្ថែមព្រះមហាក្សត្រ ភូមិពល ទៅក្នុងបញ្ជីដែលបានរៀបរាប់ខាងលើ

    October 18, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២៥ ខែតុលា ឆ្នាំ២០២២។ ក្រសួងបានឲ្យដឹងថា នៅថ្ងៃទី១៩-២១ ខែតុលា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ ចំណែកព្យុះទី២០ ឈ្មោះ នេសាទ ( NESAT) ដែលបានកើតឡើងនៅភាគខាងជើងហ្វីលីពីន និងថមថយឥទ្ធិពល នៅពេលធ្វើដំណើរដល់ប៉ែកខាងក្រោម នៃភាគខាងជើងវៀតណាម នៅថ្ងៃទី២១ខែតុលា។ ចាប់ពីថ្ងៃទី២២-២៥ ខែតុលា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ ពីចិនចុះខ្សោយ ខណៈដែលជ្រលងសម្ពាធទាបពីសមុទ្រ ចិនខាងត្បូងបង្កើនឥទ្ធិពល មកលើភាគខាងត្បូងកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    October 18, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចលុបចោលក្រុមការងារចុះត្រួតពិនិត្យរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្ដ្រខណ្ឌទាំង១៤។ ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ស ថេត បានអះអាងថា កម្លាំង និងគោលដៅចរាចរណ៍ ដែលបានបង្កើតដោយមិនមានលិខិតបទដ្ឋាន និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ ផ្តល់សិទ្ធិដោយ៖ Freshnews

    October 17, 2022
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ស្តីការផ្អាកការចូលគោរពបូជានៅទីសក្ការៈព្រះអង្គចេក និងព្រះអង្គចម នៅខេត្តសៀមរាប ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ឲ្យដឹងថា ទីសក្ការៈព្រះអង្គចេក និងព្រះអង្គចមនៅខេត្តសៀមរាប នឹងត្រូវបិទទ្វារមិនដំណើរការមួយរយៈពេល ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះតទៅ ដើម្បីអនុញ្ញាតឲ្យក្រុមការងារជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការជួសជុលបល្ល័ង្កបដិមា ព្រះអង្គចេក និងព្រះអង្គចម។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងជូនដំណឹងនៃការបើកឲ្យដំណើរការឡើងវិញនាពេលការជួសជុលត្រូវបានបញ្ចប់៕

    October 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសទុករយៈពេល២សប្តាហ៍ឱ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីដោះស្រាយបញ្ហាព្រំប្រទល់ នៅតំបន់មួយឱ្យបានចប់បើមិនដូច្នេះទេសម្តេចនឹងចុះទៅដោះស្រាយផ្ទាល់។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំបាននិយាយទូរស័ព្ទទៅអភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តប៉ៃលិនឱ្យកែសម្រួលព្រំប្រទល់រដ្ឋបាលឱ្យបានចប់ក្នុងរយៈពេល២សប្តាហ៍ទៀត»។ សម្តេចតេជោ បានលើកឡើងថា រឿងព្រំប្រទល់រដ្ឋបាលខេត្តទាំងពីរនេះបានធ្វើជាច្រើនជំនាន់អភិបាលខេត្តគ្រប់គ្រងហើយ។ សម្តេចតេជោ គូសបញ្ជាក់ថា៖ «ខ្ញុំបាននិយាយជាមួយអភិបាលខេត្ដបាត់ដំបង សុខ លូ ថាបើសិនធ្វើមិនចប់ក្នុងរយៈពេល២សប្តាហ៍ទៀតទេ ខ្ញុំនឹងចុះទៅផ្ទាល់តែម្តង ។ វាមិនមែនកាត់ដីឱ្យបរទេសឯណា ភូមិ ហ្នឹងជាភូមិបងប្អូនប្រជាពលរដ្ឋធ្វើសមាហរណកម្ម

    October 17, 2022