Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា​ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញ Fresh News ទទួលបាននៅមុននេះបន្តិច៕ ផ្តល់សិទ្ធិដោយ៖ freshnews

    October 14, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៩ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២នេះ កម្ពុជា រកចំណូលបានជិត៧០០លានដុល្លារអាមេរិក ពីការនាំចេញកង់។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ប្រទេសសំខាន់ៗ ដែលកម្ពុជា នាំចូលកង់ មាន៖ អាមេរិក, អង់គ្លេស, សហភាពអឺរ៉ុប,

    October 14, 2022
  • ព័ត៌មានអន្តរជាតិ

    ប្រភពរដ្ឋាភិបាលជប៉ុនបាននិយាយថា ការចំណាយជាក់ស្តែងនៃពិធីបុណ្យសពថ្នាក់រដ្ឋរបស់អតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ កាលពីថៃទី២៧ ខែកញ្ញា កន្លងទៅនោះ ត្រូវបានគេរំពឹងថាប្រមាណជា ១.២ ពាន់លានយ៉េន ឬជាង ៨ លានដុល្លារ ដែលទាបជាងការប៉ាន់ស្មានពីមុន។ មតិសាធារណៈនៅក្នុងប្រទេសជប៉ុនមានភាពខ្វែងគំនិតគ្នាថា តើរដ្ឋាភិបាលចាំបាច់គួរតែធ្វើពិធីបុណ្យសពរដ្ឋ ដោយប្រើលុយដែលពលរដ្ឋជាអ្នកបង់ពន្ធ ឬយ៉ាងណា។ រដ្ឋាភិបាលពីមុនបានប៉ាន់ប្រមាណថា ពិធីបុណ្យសពនឹងត្រូវចំណាយអស់ប្រហែល ១.៦៦ ពាន់លានយ៉េន ឬប្រហែល ១១ លានដុល្លារ ហើយខ្លួនក៏បានបញ្ជាក់ដែរថា នឹងបញ្ចេញតួលេខបឋមភ្លាមៗ នៅពេលដែលវាពិនិត្យព័ត៌មានលម្អិត បន្ទាប់ពីពិធីបុណ្យសព។ ប្រភពបាននិយាយថា ការចំណាយពិតប្រាកដគឺតិចជាងការប៉ាន់ស្មានប្រមាណ ៤០០ លានយ៉េន ពីចំនួនដែលរដ្ឋាភិបាលបានប្រកាសដំបូង។

    October 14, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ជាមួយនឹងការចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតពជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗ ក្នុងឧប្បទ្ទវហេតុលិចទូកចម្លងក្នុងភូមិសាស្ត្រខេត្តកណ្ដាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពានាវឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេ មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។ នៅលើផេកផ្លូវការថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា សូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុត ជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លង ដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលឱ្យស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

    October 14, 2022
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ៤រោច​ ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់រដ្ឋបាលខេត្តកណ្តាល ដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។

    October 14, 2022
  • ព័ត៌មានជាតិ

    (កណ្តាល)៖ ហេតុការណ៍ដ៏តក់ស្លុតលិចទូកចម្លងដឹកកូនសិស្សចេញពីសាលាទៅផ្ទះ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃត្រង់នេះ ក្រុមជួយសង្គ្រោះបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ និងបានរកឃើញសពកើនឡើង៩នាក់ហើយ ខណៈ៤នាក់ត្រូវបានជួយសង្គ្រោះរួចផុតពីសេចក្តីស្លាប់ និង២នាក់ទៀតកំពុងបន្តបាត់ខ្លួន ដែលតាមការសន្និដ្ឋាននោះពួកគេក៏អាចស្លាប់ផងដែរ។ នេះបើយោងតាមក្រុមការងាររបស់ Fresh News កំពុងស្ថិតនៅកន្លែងកើតហេតុ។ បញ្ជីឈ្មោះជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់៖​ ១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង (រស់) ២៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស

    October 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ចេញសេចក្ដីប្រកាស ស្ដីពីបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។ ក្រសួងអប់រំ បានកំណត់អំពីបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមប្រកាសនេះ មានគោលដៅដូចក្រោម៖ -រក្សារប្រៀបរៀបរយក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ -កំណត់អំពីសកម្មភាពសម្រាប់បេក្ខជន ដែលត្រូវអនុវត្ដក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ -កំណត់អំពីសកម្មភាពដែលមិនត្រូវអនុវត្ដ និងកម្រិតវិន័យចំពោះបេក្ខជនដែលប្រព្រឹត្ដិខុសឆ្លង ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕ ប្រភព៖ MoEYS Cambodia

    October 14, 2022
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ គិតត្រឹមម៉ោង ៩៖០០នាទីព្រឹកនេះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ អ្នកបាត់បង់ជីវិតឡើងដល់ ៨នាក់ ជួយសង្គ្រោះបាន ៤នាក់ និងបាត់ខ្លួន ៣នាក់ ក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះ ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ។ ក្នុងហេតុការណ៍ដ៏សោកសង្រេងនេះ មានក្មេងស្រីម្នាក់នៅក្នុងករណីលិចទូកដរ រស់រានមានជីវិត នេះពិតជាសំណាង និងជីវិតថ្លៃណាស់ តាមប្រភពហេតុការណ៍ ក្មេងស្រី ប៊ូរ៉ា បានរៀបរាប់ពីហេតុការណ៍ ដែលខ្លួនបានរួចជីវិត ដោយក្មេងស្រីនិយាយថា៖ “មូលហេតុធ្វើឱ្យទូកចម្លងនោះបានលិច ដោយសារតែដឹកច្រើនពេក ទូកពៀបមុខ

    October 14, 2022
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់ ធ្លាក់ចូលសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន ខណៈកូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មដ៏កម្រមួយប្រឆាំងទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២។ បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលខាងលើនៅម៉ោង១៖៤៩នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រនេះ ដោយបាញ់ចេញពី តំបន់ស៊ូណាន (Sunan) ស្ថិតនៅក្បែររដ្ឋធានីព្យុងយ៉ាង ដែលក្លាយជាគ្រាប់មីស៊ីលផ្លោងទី៤១ ត្រូវបានធ្វើតេស្ដដោយរបបដឹកនាំលោក គីម ជុងអ៊ុន ក្នុងឆ្នាំ២០២២នេះ។ បន្ថែមពីលើនេះ យន្ដហោះចម្បាំងកូរ៉េខាងត្បូង​ក៏បានហោះប្រដេញយន្ដហោះចម្បាំងកូរ៉េខាងជើងប្រហែលជា១០គ្រឿងផងដែរ ដែលបានហោះមកក្បែរតំបន់ព្រំដែនដែលខណ្ឌចែករវាងប្រទេសទាំង២ ហើយកូរ៉េខាងជើងថែមទាំងបានបាញ់កាំភ្លើងធំជាង ១៧០គ្រាប់ទៀតផង នៅតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន។ គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីល និងសកម្មភាពយោធារបស់កូរ៉េខាងជើង កើតមានឡើងចំពេលកូរ៉េខាងត្បូងបានប្រកាសដាក់ទណ្ឌកម្មឯកតោភាគី

    October 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ ក្នុងគណនីហ្វេសប៊ុករបស់សម្តេច តេជោ បានសរសេររៀបរាប់ថា៖ “ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ។ សូមសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះអោយបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។ ”

    October 14, 2022