- Khmerpress
- ព័ត៌មានជាតិ
(កណ្តាល)៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះថា កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យ៣នាក់ គឺម្ចាស់ទូកដរ២នាក់ ជាបងប្អូនបង្កើត និងអ្នកបើកទូកម្នាក់ ក្រោយជាប់ពាក់ព័ន្ធហេតុការណ៍លិចទូក បណ្តាលឱ្យស្លាប់កូនសិស្សចំនួន១១នាក់ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានឱ្យដឹងថា ខ្លួនជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី១៖ ឈ្មោះ ឆឹង វណ្ណា ភេទស្រី អាយុ ៥២ឆ្នាំ ជាម្ចាស់ទូកដរ
October 15, 2022 - ព័ត៌មានជាតិTOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៦នាក់ និងជាសះស្បើយ ១០នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន៦នាក់ និងជាសះស្បើយចំនួន១០នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៩៦៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៨៣៤នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ផ្តល់សិទ្ធិដោយ៖ Freshnews
October 15, 2022 - សិល្បៈ
(បរទេស)៖ តារាសម្តែងប្រុសល្បីឈ្មោះជនជាតិស្កុតឡេន លោក Robbie Coltrane ដែលជាតួអង្គ Hagrid ក្នុងខ្សែភាពយន្តល្បី Harry Potter បានទទួលមរណភាពក្នុងអាយុ៧២ឆ្នាំ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។ លោក Coltrane ត្រូវបានគេដឹងថា បានដើរតួជាអតីតភ្នាក់ងារ KGB នៅក្នុងខ្សែភាពយន្ត James Bond ចំនួនពីរ គឺរឿង «Goldneye» ឆ្នាំ១៩៩៥ និងរឿង «The World Is Not
October 15, 2022 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ ដោយមានការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៍ជនបទ ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងសហការី និងក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយលោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ និងសហការី នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានចុះពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជាផ្លូវ អណ្តូងទឹក បង្គន់អនាម័យជាដើម ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារកន្លងមកនេះ។ លោក ម៉ប់ ធីរិទ្ធ
October 15, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ សេតវិមាន បាននិយាយថាសហរដ្ឋអាមេរិកនឹងបញ្ជូនកញ្ចប់ជំនួយយោធាបន្ថែមក្នុងទំហំទឹកប្រាក់ ៧២៥លានដុល្លារឱ្យអ៊ុយក្រែន ដែលនេះជាកញ្ចប់ ជំនួយយោធាលើកដំបូងបំផុត ចាប់តាំងពីរុស្ស៉ីបាញ់ស្រោចមីស៊ីលលើទីក្រុងកៀវ រួមទាំងទីក្រុងជាច្រើនទៀតនៅទូទាំងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២។ បើតាមសេតវិមាន កញ្ចប់ជំនួយយោធាខាងលើមិនមានរួមបញ្ចូលអាវុធ ឬប្រព័ន្ធការពារដែនអាកាសថ្មីនោះទេ តែវាផ្ដោតសំខាន់លើការផ្គង់ផ្គង់បន្ថែមឱ្យអ៊ុយក្រែននូវ គ្រាប់រំសេវ និងអាវុធដែលទីក្រុងកៀវ បានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីពីកងទ័ពរុស្ស៉ីមកវិញ។ ជំនួយយោធាថ្មីនេះ ក្នុងនោះរួមមានគ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីល HIMARS ដែលនឹងធ្វើឱ្យជំនួយយោធាអាមេរិកសម្រាប់អ៊ុយក្រែននឹងកើនដល់ ១៨.៣ពាន់លានដុល្លារ ចាប់តាំងពី លោក ចូ បៃដិនឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក មក។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្ដល់ប្រព័ន្ធមីស៊ីល
October 15, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ជាព្រះរាជពិធីរំលឹកខួប១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ «ព្រះបរមរតនកោដ្ឋ»។ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook ផ្លូវការ សម្តេចបានថ្លែងថា «នៅថ្ងៃនេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា»។ សម្តេចតេជោបន្ថែមថា «កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ»។ សូមជម្រាបថា ព្រះករុណា
October 15, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងសិក្សាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្ម ទន្លេបាសាក់ ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងជំនាញការរបស់ក្រុមហ៊ុន CCCC Water Transport Consultant ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ និងស្វែងរកដំណោះស្រាយលើកិច្ចការបច្ចេកទេសសំខាន់ៗមួយចំនួនដែលស្នើឡើងដោយមន្រ្តីបច្ចេកទេសរបស់ក្រសួង ដើម្បីជួយជំរុញល្បឿននៃការសិក្សានេះឱ្យបានលឿន និងអាចបញ្ចប់នាពេលដ៏ខ្លីខាងមុខប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ជាពិសេសទទួលបានលទ្ធផលគ្រប់ជ្រុងជ្រោយតាមផែនការដែលបានរំពឹងទុក។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងផុសផុល និងផ្លាស់ប្ដូរមតិយោបល់លើទិន្នន័យ និងព័ត៌មានទាក់ទងនឹងការងារបច្ចេកទេសផ្លូវទឹក ការសិក្សា និងការវាយតម្លៃចាំបាច់លើផ្នែកបរិស្ថាន សង្គម និងសេដ្ឋកិច្ចផងដែរ។
October 14, 2022 - សង្គម
(កណ្ដាល)៖ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» និងលោកស្រី បានចូលរួមបុណ្យសពនូវថវិកា១លានរៀល ក្នុងមួយគ្រួសារ ដល់គ្រួសារក្មេងរងគ្រោះ១១នាក់ (ម្នាក់កំពុងបាត់ខ្លួន) ដែលស្លាប់ដោយសារលិចទូក និងអ្នកនៅមានជីវិតម្នាក់៥០ម៉ឺនរៀល។ ករណីលិចទូកចម្លងដឹកកូនសិស្ស! បញ្ជីឈ្មោះជនរងគ្រោះរួចផុតពីសេចក្តីស្លាប់៤នាក់, អ្នកស្លាប់១០នាក់ និងកំពុងបាត់ខ្លួន១នាក់ទៀត រួមមាន៖ A) ឈ្មោះជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់៖ ១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ កម្មករបើកទូកដរទទឹង (រស់) ២៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស
October 14, 2022 - សង្គម
(ភ្នំពេញ)៖ លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២បានចូលរួមថវិកាចំនួន៣០០០ដុល្លារអាមេរិក និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារដែលបានបាត់បង់សមាជិក នៅក្នុងឧប្បទ្ទហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ ដោយលោកស្រី នួន ស៊ុន្ទរី បានសរសេររៀបរាប់ថា «នាងខ្ញុំស្រីអូន និងគ្រួសារសូមចូលរួមថវិកា3000$ ជាការរំលែកទុក្ខទៅកាន់គ្រួសារក្មួយៗដែលលិចទូកនៅភូមិកោះចំរើន។ ក្មួយៗអើយមីងរវល់មិនបានទៅផ្ទាល់ មីងខ្លោចចិត្តណាស់មីងសរសេរសារទាំងស្រក់ទឹកភ្នែកណែនទ្រូង កូនគេកូនយើង។ នាងខ្ញុំបានផ្ញើថវិកាតាមរយៈបងពាក់មី។ ថវិកានេះខ្ញុំឱ្យបង ពាក់មី ចាត់ចែងសម្រាប់ចូលរួមបុណ្យដល់ក្មួយៗដែលលាចាកលោក ហើយថវិការខ្លះឧបត្ថម្ភ ដល់ក្មួយៗដែលនៅមាន ជីវិត។
October 14, 2022 - សង្គម
(ភ្នំពេញ)៖ លោក កែម សេរីវុធ ដែលប្រិយមិត្តច្បាស់ជានៅចាំថាគាត់ធ្លាប់បានបង្ហាញខ្លួនក្នុងឈុតមួយនៃរឿងហូលីវូដ City of Ghosts ដែលបានថតនៅកម្ពុជា កាលពីឆ្នាំ២០០២ ដោយលោកបានដើរតួអង្គឈ្មោះ សុខ អ្នកធាក់ស៊ីក្លូ ឱ្យតារាហូលីវូដ Matt Dillon។ គួរឱ្យសោកស្តាយដែល លោក កែម សេរីវុធ បានទទួលមរណភាព ក្នុងវ័យ៥៧ឆ្នាំ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១២:២០នាទីថ្ងៃត្រង់ ដោយរោគាពាធ។ យោងតាមគណនីហ្វេសប៊ុក Sereyvuth Kem ក្រុមគ្រួសារលោក កែម សេរីវុធ
October 14, 2022









