Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពន្យាពេលបង់ពន្ធ និងអាករលើរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានចុះបញ្ជីរួច។ ដោយពិនិត្យឃើញពីស្ថានភាពលំបាក ក្នុងរដូវវស្សា ដែលប៉ះពាល់ដល់អាជីវកម្មរបស់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលបានមកចុះបញ្ជីរួច ប្រមុខរាជរដ្ឋាភិបាល បានផ្ដល់ការអនុញ្ញាតពន្យារពេលជូន ដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលបានចុះបញ្ជីរួច មកបំពេញកាតព្វកិច្ចពន្ធ និងអាកររហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ ក្នុងន័យនេះ អគរ សូមរំលឹកដល់ម្ចាស់រថយន្តចង្កូតស្ដាំ ដែលបានចុះបញ្ជីរួច ប៉ុន្តែនៅមិនទាន់បានមកបំពេញកាតព្វកិច្ចពន្ធ និងអាកឱ្យប្រញាប់រួសរាន់ ចូលមកបង់ពន្ធ និងអាករ​នៅតាមបណ្តាអង្គភាពគយ និងរដ្ឋាកររាជធានី-ខេត្ត

    October 14, 2022
  • ព័ត៌មានជាតិ

    (កណ្តាល)៖ ហេតុការណ៍ដ៏តក់ស្លុតលិចទូកចម្លងដឹកកូនសិស្សចេញពីសាលាទៅផ្ទះ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតមកដល់ព្រឹកថ្ងៃនេះ ក្រុមជួយសង្គ្រោះបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ និងបានរកឃើញសពកើនឡើង៨នាក់ហើយ ខណៈ៤នាក់ត្រូវបានជួយសង្គ្រោះ និង៣នាក់ទៀតកំពុងបន្តបាត់ខ្លួន ដែលតាមការសន្និដ្ឋាននោះពួកគេក៏អាចស្លាប់ផងដែរ។ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដែលកំពុងឈរជើងប្រចាំការដឹកនាំកម្លាំងជួយរុករកជនរងគ្រោះនៅទីនោះ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះថា នៅលើទូកដែលលិចយប់មិញនេះមានសរុបចំនួន១៥នាក់។ លោកបានបញ្ជាក់ទៀតថា នៅក្នុងចំណោមជនរងគ្រោះទាំង ១៥នាក់ ក្រុមជួយសង្គ្រោះ បានរកឃើញ និងជួយសង្គ្រោះកាលពីយប់មិញចំនួន៦នាក់ (ស្លាប់២នាក់)

    October 14, 2022
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖​ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងឧប្បត្តិហេតុ (លិចទូកដទទឹង) នៅចំណុចកំពង់ដរ ទទឹង ចម្លងពីភូមិអំពិលទឹក ទៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា៖ គិតមកដល់វេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ក្នុងចំណោមមនុស្ស ១៥នាក់កម្លាំងសមត្ថកិច្ចយើងបានរាវរក និងជាជួយសង្គ្រោះ សិស្សសាលាបានចំនួន ០៦នាក់ ស្រី០១នាក់ ក្នុងចំណោមសិស្សសាលារងគ្រោះទាំង៦នាក់នេះ គឺ នៅរស់រានមានជីវិត ២នាក់ និងស្លាប់

    October 14, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានបោះឆ្នោតគាំទ្រជាឯកច្ឆ័នលើបេក្ខភាព លោក ឌិត ទីណា ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសមាជិករដ្ឋសភាសរុប១១១រូប។ នៅក្នុងកិច្ចប្រជុំពេញអង្គនេះ លោក ឌិត ទីណា អតីតរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលរដ្ឋ ត្រូវបានសមាជិករដ្ឋសភា ១១១/១១១រូប បោះឆ្នោតគាំទ្រជាឯកច្ឆ័ន

    October 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានអំពាវនាវ ដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់ សូមធ្វើយ៉ាងណាអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួនតាមគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកម្ពស់សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន។ ការអំពាវនាវរបស់ឯកឧត្តម មាស សុភ័ណ្ឌ បែបនេះ ដោយ សារតែកាលពីពេលថ្មីៗនេះ មានក្រុមអ្នកឡាយវីដេអូតាមរយៈ Facebook មួយចំនួនដែលអះអាងថា ខ្លួនជាអ្នកសារព័ត៌មាន បានប្រើពាក្យសម្ដីអសុរោះទៅលើព្រះសង្ឃមួយអង្គ ដែលមានបញ្ហារលាកស្រោមខួរក្បាល។ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មានក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់ ធ្វើយ៉ាងណាអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួល ខុសត្រូវ គោរពឱ្យបានជាដាច់ខាតនូវអ្វីដែលជាគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ

    October 14, 2022
  • ព័ត៌មានជាតិ

    តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២នេះ កម្លាំងសមត្ថកិច្ចយើងបានជួយសង្គ្រោះ សិស្សសាលាបានចំនួន ០៦ នាក់ ស្រី០១នាក់ ក្នុងឧប្បត្តិហេតុ (លិចទូកដទទឹង) នៅចំណុចកំពង់ដរ ទទឹង ចម្លងពីភូមិអំពិលទឹក ទៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ សិស្សសាលាដែលកម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះ មានចំនួន ០៦ នាក់ ស្រី០១នាក់ និងមានឈ្មោះដូចខាងក្រោម៖ ១/ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ

    October 14, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្រសួងព័ត៌មាន កំពុងពិនិត្យ និងស្រាវជ្រាវលើករណីបុគ្គលដែលអះអាងថាខ្លះជាអ្នកសារព័ត៌មាន ហើយផ្សាយផ្ទាល់ដោយប្រើពាក្យសម្តីប្រមាថដល់ព្រះសង្ឃមួយអង្គ ដែលមានបញ្ហាខួរក្បាលថ្មីៗនេះ។ ជាមួយនឹងករណីនេះ លោកបានអំពាវនាវ ដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈអ្នកសារព័ត៌មានទាំងអស់ សូមធ្វើយ៉ាងអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវគោរពឲ្យបានជាដាច់ខាតនូវអ្វី ដែលជាគោលការណ៍ក្រមសីលវិជ្ជាជីវៈអ្នកសារព័ត៌មាន ក៏ដូចជាច្បាប់ស្តីពីរបបសារព័ត៌មាន។ ពាក់ព័ន្ធនឹង​ករណីនេះ​ លោក មាស សុភ័ណ្ឌ បានបញ្ជាក់ដូច្នេះថា៖ «ពាក់ព័ន្ធនឹង​ករណីនេះ​ ខាងជំនាញ​របស់​អគ្គនាយក​ដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​នៃក្រសួង​ព័ត៌មាន​កំពុងពិនិត្យ​លេីការផ្សព្វផ្សាយថា តេីអ្នកសារ​ព័ត៌មាន​នោះបានចុះបញ្ជីស្របច្បាប់នៅក្រសួង​ព័ត៌មាន​ដែរឬទេ​? ព្រមទាំង​ខ្លឹមសារ​នៃការផ្សព្វផ្សាយ។ ក្នុង​ករណី​រកឃេីញថា​ ​អ្នក​សារព័ត៌មាន​នោះបានចុះបញ្ជីត្រឹមត្រូវនៅក្រសួង​

    October 13, 2022
  • សង្គម

    (ភ្នំពេញ)៖ ក្រោយពីទទួលបានការគាំទ្រពីមហាជនស្ទើរតែទូទាំងប្រទេស លោក​ ហេង វិសាល បានយកលុយ៣២០០ដុល្លារ ដែលរកបានពីហ្វេសប៊ុកក្នុងរយៈពេល៧ថ្ងៃ ហើយ ហេង វិសាល និងស្រីនា ក៏បានបន្ថែមទឹកប្រាក់ផ្ទាល់ខ្លួន៨០០ដុល្លារបន្ថែមទៀត ដើម្បីបានបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន២០០០ដុល្លារ និង មន្ទីរពេទ្យកុមារអង្គរ ចំនួន២០០០ដុល្លារ ក្នុងការចូលរួមបេសកកម្មសង្រ្គោះជីវិតកុមារកម្ពុជា។ លោក ហេង វិសាល ដែលជាអ្នកមានអាជីពការងារទាក់ទងនឹងបច្ចេកវិទ្យា និងការបង្កើត content លើបណ្តាញសង្គមដូចជា Facebook និង Youtuber បានសរសេររៀបរាប់ថា៖ «ប៉ុន្មានថ្ងៃនេះវាប្រៀបដូចជាការយល់សប្តិអញ្ចឹង ខ្ញុំពិតជាអត់នឹកស្មាន ហើយរំភើបខ្លាំងណាស់ចំពោះការស្រឡាញ់ និងភាពកក់ក្តៅដែលទទួលបានពីអ្នកទាំងអស់គ្នា វាពិតជាមានក្តីសុខ

    October 13, 2022
  • ព័ត៌មានជាតិ

    ​​(ភ្នំពេញ)៖ វិស័យកាត់​ដេរ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ដែលក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញផលិតផលកាត់ដេរ រួមមានសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ មានតម្លៃជាង១០ពាន់លានដុល្លារ កើនឡើង ២៤.៥%។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានយ៉ាងបញ្ជាក់យ៉ាងដូច្នេះថា​ ពីខែមករា ដល់ខែកញ្ញា ឆ្នាំនេះ ការនាំចេញផលិតផលកាត់ដេរមានចំនួន ១០ ២៥៧​លានដុល្លារអាមេរិក កើនឡើងប្រមាណ ២ ០១៥​ លានដុល្លារអាមេរិក ដែលស្មើនឹង ២៤.៥%​។ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ចាក់ដោយម្ជុល មានតម្លៃជាង៥ពាន់លានដុល្លារ កើនឡើង

    October 13, 2022
  • ព័ត៌មានអន្តរជាតិ

    យោងតាមសារព័ត៌មាន Thairath បានឱ្យដឹងថា លោក Eric Adams អភិបាលក្រុង New York ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដើម្បីឆ្លើយតបនឹងវិបត្តិលំហូរចូលនៃជនចំណាកស្រុក ដោយមនុស្សជាង ១៧,០០០នាក់ បានមកដល់ទីក្រុងញូវយ៉កតាមរយៈព្រំដែនភាគខាងត្បូងនៃទីក្រុងចាប់តាំងពីខែមេសាកន្លងមក។ ប្រភពបាន​បញ្ជាក់ថា៖«ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បណ្ដារដ្ឋដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ដូចជារដ្ឋតិចសាស់ និងផ្លរីដា បាននិងកំពុងព្យាយាមបញ្ជូនចេញនូវជនអន្តោប្រវេសន៍ទាំងនោះ ទៅកាន់តំបន់គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដើម្បីឆ្លើយតបទៅរដ្ឋាភិបាលរបស់ប្រធានាធិបតី Joe Biden ដែលបើកទូលាយឱ្យមានលំហូរចូលយ៉ាងខ្លាំង នៅព្រំដែនអាមេរិក-ម៉ិកស៊ិក»។ លោក Eric Adams បាន​និយាយ​ថា ចាប់តាំង​ពី​ខែ​កញ្ញា​កន្លង​ទៅ មានឡានក្រុង ៥-៦ គ្រឿង បានដឹកជនអន្តោប្រវេសន៍ទៅរដ្ឋ New

    October 13, 2022