Khmerpress
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ អនុរដ្ឋលេខាក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៉ី លោក អាឡិចសាន់ដឺ វេណេឌីកតូវ (Alexander Venediktov) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការយល់ព្រមឲ្យអ៊ុយក្រែនក្លាយជាសមាជិករបស់អង្គការណាតូ (NATO) អាចបណ្តាលឲ្យមានសង្រ្គាមលោកលើកទី៣។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។ ក្នុងបទសម្ភាសន៍ជាមួយ TASS លោក វេណេឌីកតូវ បានគូសបញ្ជាក់ថា «ទីក្រុងកៀវដឹងយ៉ាងច្បាស់ថា ជំហានបែបនេះនឹងធានានូវការកើនឡើងកម្តៅ ឈានទៅដល់សង្រ្គាមលោកលើកទី៣។ ជាក់ស្តែង នោះហើយជាអ្វីដែលពួកគេកំពុងរំពឹងចង់បាន គឺដើម្បីបំពុលព័ត៌មាន និងទាញការយកចិត្តទុកដាក់មកលើពួកគេ»។ លោក វេណេឌីកតូវ ក៏បានលើកឡើងម្តងទៀតនូវជំហររបស់រុស្ស៊ីចំពោះលោកខាងលិច ថាតាមរយៈការជួយអ៊ុយក្រែន រុស្ស៉ីនឹងចាត់ទុកពួកគេ

    October 13, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងការងារបានបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះមានពលករធ្វើការនៅក្រៅប្រទេសជាង១លាននាក់ ដែលបានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងសុខុមាភាពរបស់គ្រួសារអ្នកធ្វើការ។​ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ត្រឹមខែសីហា ក្នុងឆ្នាំ២០២២នេះ កម្មករចំណាកស្រុករបស់កម្ពុជា ធ្វើការនៅក្រៅប្រទេសមានចំនួន ១លាន ៣សែននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសជប៉ុន ទាំងនេះបានចូលចំណែកសេដ្ឋកិច្ចជាតិ និងលើកម្ពស់ជីវភាពរបស់គ្រួសារផងដែរ។ ថ្លែងក្នុងន្និសីទសារព័ត៌មាន ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល

    October 13, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ ការតស៊ូរបស់ កុមារី ថា ស្រីណុច អាយុ១០ឆ្នាំ មកពីខេត្តមណ្ឌលគីរី បានធ្វើឱ្យគណៈកម្មការ The Voice Kids Cambodia និងមហាជន ទប់ទឹកភ្នែកមិនបាន។ ទោះបីជា កុមារី ថា ស្រីណុច ទោះបីជាមិនបានបន្តក្នុងកម្មវិធីប្រឡងចម្រៀងមួយនេះ ថា ស្រីណុច ទទួលបានការអាណិតស្រលាញ់ និងមានសប្បុរសជនជាបន្តបន្ទាប់បានធ្វើការឧបត្ថម្ភ និងលើកទឹកចិត្តប្អូនកុំឱ្យបោះបង់ក្តីស្រមៃជាអ្នកចម្រៀង និងខិតខំរៀនសូត្រផងដែរ។ ជាក់ស្តែងមុននេះបន្តិច តារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា បានជួបជាមួយនឹងកុមារី ថា ស្រីណុច និងបានកោតសរសើរចំពោះទឹកដមសម្លេង សម្តែងការអាណិតអាសូរដល់កុមារីរូបនេះ

    October 13, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងការងារបានបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០០ដុល្លារក្នុង១ខែ ដល់កម្មករនិយោជិតនាឆ្នាំ២០២៣ខាងមុខ នឹងសម្រួលជីវភាពពួកគាត់ឱ្យកាន់តែល្អប្រសើរជាងមុន ពិសេស កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖ ថ្លែងក្នុងន្និសីទសារព័ត៌មាន ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួង ការងារបានឲ្យដឹងថា ដោយសារកំណើនសេដ្ឋកិច្ចជាតិកម្ពុជាមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ រាជរដ្ឋាភិបាលកម្ពុជារួមនឹងក្រសួងពាក់ព័ន្ធបានរៀបចំនូវគោលនយោបាយសម្រាប់ដំឡើងអត្រាប្រាក់បៀវត្សជូនដល់និយោជិតនៅពេលដែលរាជរដ្ឋាភិបាលកំណត់គោលនយោបាយថ្មីឬទៅតាមកំណើនសេដ្ឋកិច្ចកម្ពុជាប្រចាំឆ្នាំ។ ឯកឧត្តមបានបន្តថា នៅឆ្នាំ២០២៣ ខាងមុខនេះ ប្រាក់ឈ្នួលកម្មករ និយោជិត នឹងត្រូវបានដំឡើងពី

    October 13, 2022
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងថា មានការវាយប្រហារចំនួន ៣លើកដាច់ដោយឡែកពីគ្នា បានកើតឡើងក្នុងទីក្រុងកៀវ ខណៈស៊ីរ៉ែនវាយប្រហារតាមអាកាស កំពុងបន្លឺឡើងពេញទីក្រុង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី១៣​ ខែតុលា ឆ្នាំ២០២២។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ុយក្រែន បានរាយការណ៍ថា ក្នុងចំណោមការផ្ទុះពីលើនេះ គឺបានត្រូវចំហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ក្នុងទីក្រុងកៀវ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    October 13, 2022
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថាលោក គីម ជុងអ៊ុន បានបញ្ជា និងត្រួតពិនិត្យដោយផ្ទាល់ ការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយចំនួន ២គ្រាប់ ដែលសុទ្ធសឹងតែមានសមត្ថភាពពំាក្បាលគ្រាប់នុយក្លេអ៊ែរ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។ បើតាម KCNA ការធ្វើតេស្ដខាងលើធ្វើឡើងកាលពីថ្ងៃពុធសប្ដាហ៍នេះ និងមានគោលដៅពង្រឹងសមត្ថភាពប្រយុទ្ធ ហើយមីស៊ីលគ្រូសទាំង២នេះត្រូវបាន ដាក់ពង្រាយរួចរាល់ហើយសម្រាប់ឱ្យកងទ័ពប្រជាជនកូរ៉េប្រើប្រាស់ ក្នុងប្រតិបត្តិការនុយក្លេអ៊ែរតាក់ទិក។ KCNA បានឱ្យដឹងទៀតថាមីស៊ីលទាំង២គ្រាប់ បានហោះក្នុងរយៈពេល ១០,២៣៤វិនាទី និងវាយប្រហារចំគោលដៅដែលបានកំណត់នៅចម្ងាយ ២,០០០គីឡូម៉ែត្រ។ ចំណែកឯ ខាងសហរដ្ឋអាមេរិកមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ តែក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោននៅតែបន្តផ្ដោត

    October 13, 2022
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងលោក សេង សីលាអភិបាលរងខេត្តស្វាយរៀង និងអាជ្ញាធរក្រុងបាវិត នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យទីតាំងល្បែងសុីសងចំនួន ៣ទីតាំង ក្នុងនោះរកឃើញទីតាំងមួយកន្លែងកំពុងលេងល្បែងបៀរ។ នគរបាលក្រុងបាវិត បានឱ្យដឹងថា អាជ្ញាធរបានចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសងចំនួន៣ទីតាំង៖ *ទីតាំងទី១៖ នៅផ្ទះលោក សាំង សារ៉ន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រោយត្រួតពិនិត្យឃើញថាគ្មានសកម្មភាពលេងល្បែងសុីសងទេ ក្រុមការងារក៏បានណែនាំបន្ថែមដល់ម្ចាស់ទីតាំងខាងលើកុំឱ្យមានលួចលាក់បើកឡើងវិញ ព្រោះវាជាល្បែងដែរខុសច្បាប់។ *ទីតាំងទី២៖ នៅផ្ទះលោក វ៉ា រត្ន័មុន្នី ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ឃើញមានការលេងល្បែង

    October 13, 2022
  • ព័ត៌មានអន្តរជាតិ

    (យូអិន)៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតថ្កោលទោសរុស្ស៉ី សម្រាប់ការកាត់យកទឹកដីអ៊ុយក្រែនចំនួន ៤តំបន់ និងជំរុញឱ្យបណ្ដា ប្រទេសទាំងអស់ កុំទទួលស្គាល់ទង្វើខុសច្បាប់បែបនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃពុធសប្ដាហ៍នេះ ៣ភាគ៤នៃសមាជិកមហាសន្និបាតអង្គការសហប្រជាជាតិទាំង១៩៣ប្រទេស ឬស្មើនឹង១៤៣ប្រទេស បានបោះឆ្នោតគាំទ្រលើដំណោះស្រាយថ្កោលទោសរុស្ស៉ី ហើយទទួលស្គាល់អធិបតេយ្យ ឯករាជ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយការបោះឆ្នោតនេះ អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំ UN លោក សឺជី គីស្លីតស៊ីយ៉ា Sergiy Kyslytsya បានបញ្ជាក់ថា វាជារឿងដ៏អស្ចារ្យ ខណៈអគ្គរដ្ឋទូតអាមេរិក លោកស្រី លីនដា

    October 13, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៩៖០០នាទី នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តយល់ព្រម សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។ អង្គប្រជុំក៏បានអនុម័តកាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា

    October 13, 2022
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ មនុស្ស ៣នាក់ ត្រូវបានតុលាការនៅក្នុងប្រទេសថៃ ផ្ដន្ទាទោសក្នុងម្នាក់ដាក់ពន្ធនាគាររយៈពេល ៨ខែ ពីបទបំពានច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ តាមរយៈការចែករំលែកដោយចេតនានូវព័ត៌មានក្លែងក្លាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។ ព័ត៌មានដែលខាងអាជ្ញាធរថៃអះអាងថាជាព័ត៌មានក្លែងក្លាយខាងលើ គឺមានជាប់ពាក់ព័ន្ធនឹងការលើកឡើងថានាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា និងឧបនាយករដ្ឋមន្ត្រី លោក ប្រាវីត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwan) បានទិញផ្កាយរណបមួយគ្រឿងក្នុងតម្លៃ ៩១.២ពាន់លានបាត ដើម្បីស៊ើបការណ៍ និងតាមដានប្រជាជនថៃ។ ជនជាប់ចោទទាំង៣នាក់ បានស្ថិតនៅក្នុងចំណោមមនុស្ស១៤នាក់ ដែលបានចែករំលែកព័ត៌មានក្លែងក្លាយចាប់ពីថ្ងៃទី៤ ដល់ថ្ងៃ១០

    October 13, 2022