- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ៨ ២៥៨.៧ប៊ីលានរៀល ស្មើនឹង ២ ០២៦.៨លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ៧៨.៨% នៃផែនការកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ហើយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំណូលនេះកើនឡើង ១ ៣៧៧,៣ ប៊ីលានរៀលដែលត្រូវជាប្រមាណ២០%។ ការបង្ហាញចំណូលនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាកររយៈពេល ៩ខែ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ
October 13, 2022 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងប្រៃសណីយ៍កម្ពុជា បានឲ្យដឹងថា ដោយពិនិត្យឃើញស្ថានភាពជម្ងឺកូវីដ-១៩ មានការថមថយ ប្រៃសណីយ៍កម្ពុជានឹងឈប់លក់តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ក្នុងពេលឆាប់ៗខាងមុខនេះ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនទាំងអស់ជ្រាបជាព័ត៌មាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
October 13, 2022 - ព័ត៌មានអន្តរជាតិ
មីស៊ីលរុស្ស៊ីនៅតែបន្តវាយប្រហារលើទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន បើទោះជាមានរលកនៃការថ្កោលទោសពីបរទេសក៏ដោយ។ កងទ័ពរុស្ស៊ីបានបើកការវាយប្រហារជាច្រើនដងលើទីក្រុងអ៊ុយក្រែន ដែលជាថ្ងៃទីពីរជាប់ៗគ្នា។ ពោលគឺ មីស៊ីលចំនួន ១២គ្រាប់ បានវាយប្រហារទីក្រុង Zaporizhzhia ដោយបានសម្លាប់មនុស្សនៅទីនោះម្នាក់ផងដែរ។ រុស្ស៊ីនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងប៉ុស្តិ៍បញ្ជាការរបស់អ៊ុយក្រែន។ រយៈពេល ២ថ្ងៃនេះ គឺជាពេលវេលាដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយសម្រាប់អ៊ុយក្រែន ដែលការវាយប្រហារដោយមីស៊ីលបានសម្លាប់មនុស្ស ២០នាក់ និងរបួសជាង ១០០ នាក់។ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា៖«សត្រូវបាននាំមកនូវការវាយប្រហារភេរវកម្មជាលើកទី២ មកលើប្រទេសរបស់យើង។ នៅព្រឹកនេះ យើងបានបាញ់ស្ទាក់មីស៊ីលចំនួន ២០គ្រាប់ ក្នុងចំណោមមីស៊ីលទាំង ២៨គ្រាប់។ ដ្រូនគ្មានមនុស្សបើកជាង ១៥គ្រឿង ក៏ត្រូវបានស្ទាក់ចាប់ផងដែរ
October 12, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានណែនាំទៅកាន់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់បន្តតាមដានករណីរោងចក្រដែលបានព្យួរកិច្ចសន្យាការងារ ដើម្បីក្តាប់បានព័ត៌មានទាន់ពេលវេលាករណីរោងចក្របិទទ្វារមិនដំណើរការ ហើយម្ចាស់រត់ចោល។ ការណែនាំដាស់តឿនយ៉ាងដូច្នេះធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ លោករដ្ឋមន្ត្រីបានលើកពីវឌ្ឍនភាពការងាររបស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហា កូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ចាប់ពីឆ្នាំ២០២០ ដល់ខែសីហា ឆ្នាំ២០២២ ក្នុងនោះដែរអង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការចូលរួមសម្រេចបានការងារដ៏ល្អកន្លងមករបស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការអន្តរាគមន៍ និងដោះស្រាយដល់ទីកន្លែងបានទាន់ពេលវេលានូវរាល់ទំនាស់ ឬវិវាទការងារ ដើម្បីធានាបាននូវការស្វែងរកដំណោះស្រាយជូនម្ចាស់រោងចក្រ សហគ្រាស និងកម្មករនិយោជិត ក៏ដូចជាធានាបាននូវការផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗ
October 12, 2022 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វអេស៊ា និងក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ ដែលជាក្រុមហ៊ុនកែច្នៃនាំចេញអង្ករទៅទីផ្សារអន្ដរជាតិ មានផែនការទិញស្រូវសរីរាង្គ ឱ្យបានចំនួន ២៥០០តោន ក្នុងឆ្នាំ ២០២២នេះ ពីសហគមន៍ចំនួន១០ ក្នុងខេត្តព្រះវិហារ តាមរយៈការធ្វើផលិតកម្មកសិកម្ម តាមកិច្ចសន្យា។ ការចុះកិច្ចសន្យាទិញ-លក់ស្រូវសរីរាង្គ រវាងក្រុមហ៊ុនបញ្ជាទិញ និងសហគមន៍កសិករក្នុងខេត្តព្រះវិហារនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល
October 12, 2022 - ព័ត៌មានអន្តរជាតិ
តុលាការក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធទី១២ ខែតុលា ឆ្នាំ២០២២ បានកាត់ទោសលោកស្រី Aung San Suu Kyi (អ៊ុងសាន ស៊ូជី) ឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំបន្ថែមទៀត ពីបទទទួលសំណូក។ ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលអាយុ ៧៧ ឆ្នាំរូបនេះ ត្រូវប្រឈមមុខនឹងការចោទប្រកាន់យ៉ាងហោចណាស់ ១៨ ករណី ចាប់តាំងពីអំពើពុករលួយរហូតដល់ការរំលោភលើការបោះឆ្នោត ដែលអាចនាំឱ្យមានការជាប់ពន្ធនាគារអតិបរមាជិត ១៩០ ឆ្នាំ។ លោកស្រី អ៊ុងសាន ស៊ូជី បានហៅការចោទប្រកាន់មកលើលោកស្រីថា មិនសមហេតុផល និងបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់។ ប្រភពដែលបដិសេធមិនបញ្ចេញឈ្មោះបាននិយាយថា ការចោទប្រកាន់ចុងក្រោយលើលោកស្រី អ៊ុងសាន ស៊ូជី
October 12, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍នាថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២២ មានចំនួនសរុប៣៧៤,៨៩៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣៥២,៨៨៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន២២,០១១នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់មកកាន់ Fresh News នាថ្ងៃទី១២ ខែតុលានេះ។ តួលេខខាងលើមានការកើនឡើង២៤.៨% ប្រសិនបើធៀបនឹងសប្តាហ៍ធម្មតាមុនពិធីបុណ្យភ្ជុំបិណ្ឌ។ លោករដ្ឋមន្ត្រីបានឱ្យដឹងថា ការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺបានទាក់ទាញចរន្តភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើនជាងគេ ដែលមានចំនួនដល់ទៅ១២៨,៣០៧នាក់។ គួរជម្រាបថា ការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល១ខែចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ ពិសេសការរៀបចំឆ្នេរខ្សាច់កម្សាន្ត និងការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ
October 12, 2022 - ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្រោយការបែងចែកចំណូលពីការលក់ប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល ដែលកប៉ាល់ MT Strovolos លួចយកទៅកាលពីជាងមួយឆ្នាំមុន ពេលនេះកម្ពុជាទទួលបានថវិកាជាង១៤លានដុល្លារ ហើយរាជរដ្ឋាភិបាល នឹងប្រើប្រាស់ថវិកានេះ ធ្វើជាដើមទុនសម្រាប់បន្តដំណើរការផលិតប្រេង ដែលនៅសល់ជាង១០ម៉ឺនបារ៉ែលក្នុងប្លុក A និងខួងអណ្តូងបន្ថែមទៀត ។ លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តាមរយៈ Facebook បានគូសបញ្ជាក់ថា ការលក់ប្រេងឆៅរបស់កម្ពុជា បានបញ្ចប់ដោយជោគជ័យ កាលពីខែកញ្ញា ២០២២កន្លងនេះ ដោយប្រេងឆៅរបស់កម្ពុជា ដែលបូមចេញពីប្លុក A
October 12, 2022 - ព័ត៌មានអន្តរជាតិ
ពិធីឡើងសោយរាជ្យរបស់ស្តេចឆាលទី៣ (Charles III) របស់ចក្រភពអង់គ្លេស នឹងត្រូវធ្វើឡើងនៅខែឧសភាឆ្នាំក្រោយ នេះបើតាមការចុះផ្សាយរបស់ The Guardian។ ស្តេចឆាល បានឡើងសោយរាជ្យនៅថ្ងៃទី០៨ ខែកញ្ញា បន្ទាប់ពីការសោយទីវង្គតរបស់ព្រះមាតារបស់ទ្រង់ គឺម្ចាស់ក្សត្រី Elizabeth II។ វិមាន Buckingham បានប្រកាសនៅថ្ងៃអង្គារថា ព្រះរាជពិធីឡើងគ្រងរាជ្យនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែឧសភា នៅ Westminster Abbey ក្នុងទីក្រុងឡុងដ៍។ ជម្រាបដែរថា ពិធីឡើងគ្រងរាជសម្បត្តិត្រូវបានគេប្រារព្ធធ្វើនៅប្រាសាទ Westminster Abbey អស់រយៈពេល ៩០០ ឆ្នាំមកហើយ ខណៈពិធីបុណ្យសពរដ្ឋរបស់ម្ចាស់ក្សត្រី Elizabeth ក៏ត្រូវបានប្រារព្ធឡើងនៅទីនោះផងដែរ។ ឥស្សរជនជាច្រើនមកពីជុំវិញពិភពលោកត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីនេះ។ ស្តេចឆាល
October 12, 2022 - ព័ត៌មានជាតិ
ស្នងការដ្ឋានននគរបាលខេត្តស្វាយរៀង សូមគោរពជម្រាបជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ជាពិសេស ប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀង បានដឹងអំពីរូបថតមុខសញ្ញាមួយចំនួនដែលធ្លាប់ប្រព្រឹត្តិបទល្មើស ដើម្បីរាយការណ៍ដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនភ្ញៀវជាតិ និងអន្តរជាតិ ក្នុងពិធីបុណ្យអុំទូក នាថ្ងៃទី២៩, ៣០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមសំណូមពរ ដល់បងប្អូនប្រជាពលរដ្ធទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ចយើងខ្ញុំ តាមដាន និងពិនិត្យរាយការណ៍មកសមត្ថកិច្ច ជាបន្ទាន់ដើម្បីមានវិធានការចំពោះជនទាំងនោះ ដែលអាចមកជ្រៀតចូល ដើម្បីធ្វើសកម្មភាព លូក លួច កាត់ កាបូប ហោប៉ៅ ខ្សែករ បងប្អូនដែលបានអញ្ជើញមកចូលរួមកំសាន្តបុណ្យអុំទូកយើងនេះ ។
October 12, 2022









