Khmerpress
  • ព័ត៌មានអន្តរជាតិ

    (បែរឡាំង)៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡំប្រិច (Christine Lambrecht) បានឱ្យដឹងថាទីក្រុងបែរឡាំង នឹងបញ្ជូនប្រព័ន្ធការពារ ដែនអាកាស IRIS-T SLM មួយគ្រឿងដំបូង ក្នុងចំណោម៤គ្រឿងទៅឱ្យអ៊ុយក្រែន ក្នុងពេលរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។ លោកស្រី ឡំប្រិច បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដូច្នេះថា «ការវាយប្រហារដោយមីស៊ីលលើទីក្រុងកៀវ និងទីក្រុង ជាច្រើនទៀត បានបង្ហាញពីសារៈសំខាន់នៃការផ្គត់ផ្គង់ឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសជាបន្ទាន់…ការបាញ់ស្រោចមីស៊ីល និងការវាយប្រហារ ដោយយន្ដហោះដ្រូនពីសំណាក់រុស្ស៉ីលើជនស៊ីវិល គឺជាហេតុផលមួយដែលយើងកំពុងផ្ដល់ការគាំទ្រជាពិសេសជាមួយប្រព័ន្ធអាវុធការពារដែនអាកាស»។ រុស្ស៉ីកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ

    October 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាបានស្នើឱ្យរដ្ឋ មន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាពិនិត្យធ្វើយ៉ាងណាឱ្យក្មេងបានរៀនសូត្រ ក្នុងករណីឪពុក ម្តាយធ្វើសំណង់ ហើយកូនតូចៗទៅជាមួយដោយមិនបានចូលរៀននោះ។ ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ ជ្រោយចង្វារ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «យើងពិការរូប កាយ

    October 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពេលនេះកម្ពុជាបានត្រៀមផលិតនាឡិការនៅក្នុងប្រទេសចំនួន២៥គ្រឿង ដាក់ម៉ាកអាស៊ាន ដើម្បីធ្វើជាកាដូ សម្រាប់មេដឹកនាំបណ្តាប្រទេសធំៗ និងប្រទេសនានាចូលរួមកិច្ចប្រជុំកំពូល អាស៊ាន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រៀមផលិតនាឡិកាម៉ាក

    October 11, 2022
  • ព័ត៌មានអន្តរជាតិ

    (វៀតណាម)៖ ប្រជាជនវៀតណាម កំពុងជួបការលំបាកក្នុងការទិញប្រេងឥន្ធនៈនៅទីក្រុងហូជីមិញ, Dong Nai និង Binh Duong ជាមួយនឹងស្ថានីយ៍ប្រេងឥន្ធនៈជាច្រើនដែលបិទទ្វារឈប់លក់ជាបណ្តោះអាសន្ន ឬលក់តែក្នុងបរិមាណតិចតួចប៉ុណ្ណោះ។ ស្ថានីយ៍ប្រេងឥន្ធនៈចំនួន៥៤ នៅទីក្រុងហូជីមិញបាននិយាយថា ពួកគេអស់សាំងចាប់តាំងពីអ្នកផ្គត់ផ្គង់មិនបានចែកចាយចូល។ អ្នកលក់រាយភាគច្រើននៅក្នុងទីក្រុងនិយាយថា ពួកគេបានខាតបង់ពី ១០០ទៅ ៣០០លានដុង (៤,១៦៦-១២,៥០០ដុល្លារ) ក្នុងករណីស្ថានីយ៍ប្រេងឥន្ធនៈតូចៗ និងរហូតដល់ទៅ ៥០០លានដុងសម្រាប់ហាងធំដោយសារតែកម្រៃជើងសារទាប ហើយប្រហែលជាត្រូវបិទទ្វារប្រសិនបើអ្វីៗមិនប្រសើរឡើងក្នុងសប្តាហ៍នេះ។ កង្វះខាតប្រេងឥន្ធនៈនេះបានកើតមានឡើងតាំងតែពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៩ ខែតុលា ទើបនាយកដ្ឋានគ្រប់គ្រងទីផ្សារនៃទីក្រុងហូជីមិញបាននិយាយថា ស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៥៤ ក្នុងចំណោម ៥៥០ ឈប់ដំណើរការជាបណ្តោះអាសន្ន។ ដោយភាគច្រើនបានអស់សាំងពីស្តុកដោយសារតែការផ្គត់ផ្គង់ទំនិញមិនអាចឆ្លើយតបទាន់ពេលវេលា៕

    October 11, 2022
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ មនុស្ស ២នាក់ត្រូវបានអាជ្ញាធរថៃសម្រេចធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីកាន់កាប់លុយក្លែងក្លាយជាង ៩០០,០០០ដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីល្ងាចថ្ងៃចន្ទ ទី១០ ខែតុលានេះ។ បើតាមលោក Torsak Sookwimon ស្នងការរងប៉ូលិសក្រុងបាងកកបានបញ្ជាក់ថា ការសម្រេចឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើនេះត្រូវបានធ្វើឡើង ក្រោយអាជ្ញាធរថៃបានប្រទះឃើញមានលុយដុល្លារក្លែងក្លាយជាច្រើនសន្លឹកត្រូវដាក់ឲ្យចរាចរណ៍នៅលើទីផ្សារ ហើយក្រោយមកខាងប៉ូលិសជំនាញក៏បានបើកការស៊ើបអង្កេតជាបន្តបន្ទាន់ជាច្រើនដងរហូតរកឃើញមុខសញ្ញាកាន់កាប់និងចែកចាយលុយក្លែងក្លាយខាងលើនេះ។ លោកស្នងការរងរូបនេះបានបន្តថា ជនសង្ស័យទាំង ២រូបនោះរួមមាន ស្រ្តីជនជាតិថៃម្នាក់ឈ្មោះ Monsagee La-ong-nuan អាយុ ៤៩ឆ្នាំ និងម្នាក់ទៀតជាបុរសជនជាតិថៃមានឈ្មោះថា Phanudeth Wongnamnong អាយុ ៥៨ឆ្នាំ ហើយក្រោយពេលឃាត់មនុស្សទាំង ២នាក់នេះ អាជ្ញាធរអាចរឹបអូសបានលុយក្លែងក្លែងក្រដាស

    October 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,១៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២៥០រៀល មានន័យថាតម្លៃដដែល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៧០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៤៥០រៀលក្នុងមួយលីត្រ ៕

    October 11, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ជាថ្មីថា ការដែលរាជរដ្ឋាភិបាលផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅក្នុងឆ្នាំនេះ មិនមែនដោយសាររាជរដ្ឋាភិបាលខ្វះថវិកានោះទេ ប៉ុន្តែដោយសារតែរាជរដ្ឋាភិបាលមមាញឹកខ្លាំងនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ សម្តេចតេជោបញ្ជាក់ថា បើទោះបីជារាជរដ្ឋាភិបាល ផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញក្តី ក៏រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តាខេត្ត ដែលពេលនេះមានខេត្តមួយចំនួនបានរៀបចំរួចហើយ និងខេត្តមួយចំនួនទៀតកំពុងត្រៀមរៀបចំផងដែរ។ សម្តេចតេជោបានថ្លែងថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ មានភាពមមាញឹកខ្លាំងណាស់ ដែលមានថ្នាក់ប្រមុខរដ្ឋ និងថ្នាក់ដឹកនាំអន្តរជាតិជាច្រើន មកចូលរួមដូច្នេះនាំឲ្យមានការបិទផ្លូវមួយចំនួន ដើម្បីសម្រួលចរាចរណ៍ដល់ភ្ញៀវអន្តរជាតិ។ ជាមួយគ្នានេះ សម្តេចតេជោសូមការយោគយល់ និងខន្តីអភ័យទោស

    October 11, 2022
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ សេវាសន្តិសុខអ៊ុយក្រែន SBU បាននិយាយថាអតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) បានស្ថិតនៅក្នុងបញ្ជី ឈ្មោះនៃក្រុមមនុស្សដែលអាជ្ញាធរសន្តិសុខអ៊ុយក្រែនស្វែងរកតាមចាប់ខ្លួន អស់រយៈពេលជាងកន្លះឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ សេវាសន្តិសុខអ៊ុយក្រែន SBU បានបញ្ជាក់ទៀតថាលោក មេដវេដេវ ដែលបច្ចុប្បន្ន ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី បានស្ថិតនៅក្នុងបញ្ជីតាមចាប់ខ្លួន នៅក្រោមផ្នែកមួយនៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងការព្យាយាមបំផ្លាញបូរណភាព ទឹកដី និងតំបន់ព្រំដែនមិនអាចបំពានបានរបស់អ៊ុយក្រែន។ បន្ថែមពីលើនេះ បើតាមសេចក្ដីថ្លែងការណ៍នេះដដែល សមាជិកក្រុមប្រឹក្សាសន្តិសុខរុស្ស៉ីភាគច្រើនសុទ្ធតែមានឈ្មោះនៅក្នុងបញ្ជីតាមចាប់ខ្លួនរបស់ អ៊ុយក្រែន

    October 11, 2022
  • ព័ត៌មានអន្តរជាតិ

    (យូអិន)៖ អ៊ុយក្រែន បានថ្កោលទោសដោយហៅរុស្ស៉ីថាជា «រដ្ឋភេរវករ» នៅឯកិច្ចប្រជុំបន្ទាន់មួយនៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពី ថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បន្ទាប់ពីទីក្រុងមូស្គូ បើកការវាយប្រហារដោយមីស៊ីលយ៉ាងសម្បើមលើទីក្រុងជាច្រើន នៅទូទាំង ប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។ អង្គការសហប្រជាជាតិ បានកោះប្រជុំបន្ទាន់ ដើម្បីជជែកពីការកាត់យកទឹកដីអ៊ុយក្រែនចំនួន ៤តំបន់ ពីសំណាក់រុស្ស៉ី ប៉ុន្តែកិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្រោមស្រមោលនៃការវាយប្រហាររបស់រុស្ស៉ីលើទីក្រុងកៀវ និងទីក្រុងជាច្រើនទៀ តដែលជាការវាយប្រហារទ្រង់ទ្រាយធំលើកដំបូងបំផុតលើ អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ថ្លែងទៅកាន់អង្គមហាសន្និបាត UN អគ្គរដ្ឋទូតអ៊ុយក្រែន លោក សឺជី

    October 11, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថាសម្តេចនឹងតែងតាំងឯកឧត្តម វេង សាខុន ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។ សម្តេចបានថ្លែងបែបនេះក្នុងឱកាស អញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន បាននិយាយថា «ថ្ងៃនេះខ្ញុំធ្វើលិខិតចូលព្រះបរមរាជវាំងស្នើតែងតាំង វេង សាខុន ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី..បើទោះបីជាត្រូវបានដកតំណែងពីរដ្ឋមន្ត្រីក្រសួងកសិកម្មក៏ដោយ ក៏ប៉ុន្តែឯកឧត្តម វេង សាខុន ក៏ធ្លាប់ធ្វើការងារជាមួយគ្នាជាយូរមកហើយ ដូច្នេះយើងមិនអាចចោលអ្នកណាម្នាក់នោះទេ តែផ្នែកកសិកម្មត្រូវការការទទួលខុសត្រូវលើសពីនេះ»។ សូមរំលឹកថាឯកឧត្តម

    October 11, 2022