- Khmerpress
- ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ទូរទស្សន៍ CNN បានធ្វើការសុំទោសជាសាធារណៈកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ចំពោះសកម្មភាពនៃអ្នកកាសែតរបស់ខ្លួន ដែលបានបំពានបម្រាមចូលថតរូបវិដេអូ ក្នុងមជ្ឈមណ្ឌលមើលថែទាំកុមារដែលរងនូវការវាយប្រហារដោយគ្មានការអនុញ្ញាត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Spunik នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។ អគ្គស្នងការរងនគរបាលជាតិថៃ លោក ស៊ូរ៉ាឆាត់ ហាកប៉ើន (Surachat Hakparn) បាននិយាយថា អ្នកសារព័ត៌មាន CNN ទាំង២រូបនេះ ត្រូវជាប់ការផាកពិន័យ បន្ទាប់ពីអាជ្ញាធររកឃើញថាពួកគេចូលមកធ្វើការក្នុងប្រទេសថៃ ដោយទិដ្ឋាការទេសចរណ៍ ហើយបានប្រព្រឹត្តខុសដោយការលួចចូលក្នុងមណ្ឌលថែទាំកុមារ ក្នុងស្រុកណាក្លាង ខេត្តណងប៊ូឡាំភូ ដែលរងការវាយប្រហារកាលពីសប្តាហ៍មុន។ លោក ហាកប៉ើន បាននិយាយថា ពួកគេម្នាក់ៗបានយល់ព្រមបង់ប្រាក់ពិន័យចំនួន៥,០០០បាត
October 10, 2022 - ព័ត៌មានអន្តរជាតិ
ប៉ូលិសអន្តោប្រវេសន៍ថៃបានដកទិដ្ឋាការទេសចរណ៍សម្រាប់អ្នកយកព័ត៌មានរបស់សារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យ ទី០៩ ខែតុលា បន្ទាប់ពីពួកគេត្រូវបានគេចាប់ខ្លួន នៅពេលដែលបានចូលទៅថតរូបដល់ក្នុងមជ្ឈមណ្ឌលថែទាំកុមារក្នុងខេត្ត Nong Bua Lamphu ដែលជាទីកន្លែងរងការបាញ់ប្រហារ ដោយគ្មានការអនុញ្ញាត។ អគ្គស្នងការរងនគរបាលជាតិលោក Surachate Hakparn បាននិយាយថា អ្នកយកព័ត៌មាន CNN ទាំង ២នាក់ មានឈ្មោះថា Anna Coren មានអាយុ ៤៧ឆ្នាំ និង Daniel Hodge មានអាយុ ៣៤ឆ្នាំ ពួកគេត្រូវបាននាំទៅប៉ុស្តិ៍ប៉ូលិស Na Klang ក្នុងទីក្រុង Nong
October 10, 2022 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ វៀតណាម រកចំណូលបានជាង ១៦ពាន់លានដុល្លារពីវិស័យទេសចរណ៍ក្នុងរយៈពេល ៩ខែដំបូង។ រដ្ឋបាលជាតិ ទេសចរណ៍ វៀតណាម បាននិយាយថា ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ១.៨លាននាក់ក្នុងរយៈពេល ៩ខែ។ សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ីដូចជា កម្ពុជា ជប៉ុន សិង្ហបុរី និងថៃ គឺជាប្រភពទេសចរណ៍ដ៏ធំបំផុតសម្រាប់ប្រទេសវៀតណាម។ ខណៈភ្ញៀវទេសចរណ៍ក្នុងស្រុកបានឈានដល់ប្រហែល ៨៦.៨លាននាក់ក្នុងរយៈពេលប្រាំបួនខែ។ គិតត្រឹមពាក់កណ្តាលខែកញ្ញា បរិមាណស្វែងរកអន្តរជាតិសម្រាប់សេវាកម្មអាកាសចរណ៍ និងកន្លែងស្នាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍បានកើនឡើង។ ចំពោះជនជាតិ វៀតណាម កាន់តែច្រើនឡើង កំពុងធ្វើដំណើរទៅក្រៅប្រទេសមួយចំនួនដូចជា ប្រទេសថៃ អូស្ត្រាលី សហរដ្ឋអាមេរិក បារាំង និងម៉ាឡេស៊ី។
October 10, 2022 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អាជ្ញាធរខេត្តបន្ទាយមានជ័យគ្រោងស្តារឡើងវិញ ដំណាំស្រូវដែលរងការខូចខាតជាង ១៥ ០០០ហិកតា លើផ្ទៃដីដំណាំស្រូវ ប្រមាណជាង ៣០ ០០០ហិកតា ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដែលបានជន់លិចនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្ត រាយ បានដឹកនាំក្រុមការងារអាជ្ញាធរដែនដី មន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទឹកជំនន់ ជន់លិច ស្រូវតាមវាលស្រែ នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ដែលកំពុងរងផល ប៉ះ ពាល់ដោយទឹកជំនន់ជន់លិច ដែលគ្រោងស្តារឡើងវិញចំនួន
October 10, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះបានបញ្ជាក់ថា នៅរយៈពេល៩ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញស្រូវ និងអង្ករ ទទួលចំណូលជិត៨៥០លានដុល្លារ។ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល ៣ត្រីមាសកើនបាន១០% ដែលមានបរិមាណសរុបចំនួន ៤៤៩ ៣២៥ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៦.៩០ លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២ ប្រទេសកម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទបានចំនួន ៤៤៩ ៣២៥តោន ទៅកាន់គោលដៅចំនួន៥៥ដែលក្នុងនោះ ប្រទេសចំនួន៩បានគ្របដណ្តប់លើទីផ្សារនាំចេញកម្ពុជាជាង ៨២% ដែលរួមមាន
October 10, 2022 - ព័ត៌មានអន្តរជាតិលោក វ្ល៉ាឌីមៀ ពូទីន បានចោទអ៊ុយក្រែនថាជាអ្នកនៅពីក្រោយការបំផ្ទុះស្ពានគ្រីមៀ ហើយបានហៅវាថាជាអំពើភេរវកម្ម
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់អ៊ុយក្រែន ពីបទរៀបចំអ្វីដែលលោកហៅថា «ការវាយប្រហារភេរវកម្ម» លើស្ពានដែកសំខាន់មួយ ដែលតភ្ជាប់ប្រទេសរុស្ស៊ី និងឧបទ្ទីបគ្រីមៀ ខណៈដែលលោក កំពុងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់លោក សម្រាប់ថ្ងៃចន្ទ ទី១០ ខែតុលានេះ។ លោក ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យនៅក្នុងវីដេអូមួយនៅលើបណ្ដាញ Telegram របស់វិមានក្រឹមឡាំងថា៖«គ្មានអ្វីគួរឱ្យសង្ស័យទេ។ នេះគឺជាអំពើភេរវកម្ម ដែលមានគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់។ នេះត្រូវបានបង្កើត អនុវត្ត និងបញ្ជាដោយសេវាកម្មពិសេសរបស់អ៊ុយក្រែន»។ អនុប្រធានក្រុមប្រឹក្សាសន្តិសុខ លោក Dmitry Medvedev បាននិយាយនៅមុនកិច្ចប្រជុំនៅថ្ងៃចន្ទថា ប្រទេសរុស្ស៊ីគួរតែសម្លាប់ពួក «ភេរវករ» ដែលទទួលខុសត្រូវចំពោះការវាយប្រហារនោះ។ លោកត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass
October 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចបង្កើតក្រុមការងារក្នុងគោលដៅពន្លឿនការពិនិត្យ តាមដាន និងវាយតម្លៃលើផលប៉ះពាល់ ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំដោយសារទឹកជំនន់ ដើម្បីអាចផ្តល់គ្រាប់ពូជស្រូវ និងដំណាំរួមផ្សំដល់កសិកររងគ្រោះ ដើម្បីអាចស្តារដំណាំឡើងវិញទាន់ពេលវេលា។ ប្រភព៖ ក្រសួងព័ត៌មាន
October 10, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលប្រចាំការល្បាតត្រួតពិនិត្យលើផ្លូវល្បឿនលឿន បានអន្ដរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយបន្ទាន់៥ករណី នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ ពេលកំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿន។ លោកវរសេនីយ៍ឯក វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលដឹកនាំកម្លាំងប្រចាំការលើផ្លូវល្បឿនលឿននេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ៥ករណីនេះសុទ្ធតែបញ្ហាខូចម៉ាស៉ីន។ លោកបានបន្ដថា នៅថ្ងៃនេះកម្លាំងសមត្ថកិច្ចក៏បានអប់រំណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋដែលពួកគាត់ ពីការប្រើប្រាសផ្លូវល្បឿនលឿន និងច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។ ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា ភ្នំពេញ-ព្រះសីហនុ បន្ដប្រុងប្រយ័ត្នជាប់ជានិច្ចនៅពេលធ្វើដំណើរ ហើយជៀសវាងឲ្យបាននូវការប្រើប្រាស់ល្បឿនលើសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕
October 10, 2022 - សិល្បៈ
នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ គឺជាការប្រកួតប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី 3 វគ្គ Blind Audition ដោយមានបេក្ខភាពកុមារា កុមារី ជាច្រើនមកពីបណ្តាខេត្តនានាចូលរួមប្រកួត ដែលមានលោក ហ្សូណូ អ្នកនាង ឳក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ នីសា ជាគណៈកម្មការ។ ក្នុងនោះផងដែរ កុមារា វាសនា ធិណារាជ អាយុ៧ឆ្នាំ បេក្ខភាពនៅរាជធានីភ្នំពេញ ដែលបានឈានមកដល់វគ្គនេះ បានធ្វើឲ្យគណៈកម្មការ
October 9, 2022 - សិល្បៈ
នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ គឺជាការប្រកួតប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី 3 វគ្គ Blind Audition ដែលមានលោក ហ្សូណូ អ្នកនាង ឳក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ នីសា ជាគណៈកម្មការ។ ក្នុងនោះផងដែរ កុមារី ថា ស្រីណុច អាយុ១០ឆ្នាំ មកពីខេត្តមណ្ឌលគីរី បានឆ្លងផុតវគ្គដំបូង ហើយបានបន្តចូលមកដល់វគ្គ Blind Audition នៅឯរាជធានីភ្នំពេញ។ កុមារី
October 9, 2022









