Khmerpress
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដែលមានកំពស់លើសពី២,៣ម៉ែត្រ ធ្វើចរាចរឆ្លងកាត់ផ្លូវលេខ ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧។ ក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តព្រះសីហនុ បានសង្កេតឃើញថា ការធ្វើចរាចររថយន្តដឹកដីទម្ងន់ ២,៥តោន រថយន្តដឹកអ្នកដំណើរ រថយន្តស្ទួច រថយន្តដឹកទំនិញ និងរថយន្តធុនធ្ងន់ផ្សេងៗទៀត ឆ្លងកាត់ផ្លូវលេខ៨០១ ផ្លូវលេខ៨២១ ផ្លូវលេខ៨២៣ និងផ្លូវលេខ៨២៧ បានបង្កគ្រោះថ្នាក់ជាញឹកញាប់ បណ្ដាលឱ្យបាត់បង់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងបរិក្ខាផ្លូវថ្នល់។ ដោយមូលហេតុថា ផ្លូវទាំង៤ ខ្សែខាងលើនេះ

    October 12, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកមិនជឿឡើយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងប្រើ អាវុធនុយក្លេអ៊ែរតាក់ទិក នៅក្នុងសង្រ្គាមជាមួយអ៊ុយក្រែន បន្ទាប់ពីលោកផ្ទាល់បានព្រមានពីហានិភ័យខ្ពស់នៃសង្រ្គាមនុយក្លេអ៊ែរកាលពីសប្ដាហ៍ មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២។ លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយ CNN នៅថ្ងៃអង្គារសប្ដាហ៍នេះ។ នៅពេលដែលត្រូវបានសាកសួរថាតើមាន ភាពប្រាកដប្រជាកម្រិតណាដែលលោក ពូទីន អាចនឹងប្រើអាវុធនុយក្លេអ៊ែរតាក់ទិក ប្រធានាធិបតីអាមេរិករូបនេះបានឆ្លើយយ៉ាងខ្លីថា «ជាការពិត ខ្ញុំមិនគិតឡើយថាគាត់នឹងប្រើ (អាវុធនុយក្លេអ៊ែរ)»។ ប៉ុន្តែ

    October 12, 2022
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ដែលជាក្រុមហ៊ុនចិន បានបើកដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាស ជាលើកទី១ របស់ខ្លួន នៅស្រុកសំបូរ ខេត្តក្រចេះ ក្រោមវត្ដមានលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។ ការបើកដំណើរការ កត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ របស់ក្រុមហ៊ុននេះ ក៏មានការចូលរួមពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ ក្នុងការបើកដំណើរការនេះ ក្រុមហ៊ុនបានកត់ត្រាថ្លឹងកំហាប់រ៉ែមាស (Gold

    October 12, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយរាប់ចាប់ពីថ្ងៃបើកឱ្យដំណើរការសាកល្បង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ (ម៉ោង ៧:០០នាទីព្រឹក) ដល់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ (ម៉ោង ២៤:០០នាទីយប់) មានយានយន្តចំនួន ១២៥.៩៩៨គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយបានចេញចូលតាមស្ថានីយទាំង ០៨ទីតាំង។ សូមជម្រាបជូនដែរថា៖ ក្នុងចំណោមយានយន្តចំនួន ១២៥.៩៩៨គ្រឿង ដែលបានចរាចរណ៍រយៈពេល១០ថ្ងៃកន្លងមកនេះ មានករណីត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន

    October 12, 2022
  • សិល្បៈ

    (មណ្ឌលគិរី)៖ ថ្មីៗនេះបេក្ខភាព The Voice Kids Cambodia កុមារី​ ថា​ ស្រីណុច ទោះបីជាមិនបានបន្តក្នុងកម្មវិធីប្រឡងចម្រៀងមួយនេះ ប៉ុន្តែប្អូនស្រីបានធ្វើឱ្យមហាជនទូទាំងប្រទេសអាណិតស្រលាញ់ និងកោតសរសើរចំពោះការតស៊ូរបស់ប្អូនស្រី ដែលមានជីវភាពខ្វះខាតប៉ុន្តែក៏នៅតែតស៊ូមកប្រឡងតាមក្តីស្រមៃរបស់ខ្លួន។ ការតស៊ូរបស់ កុមារី ថា ស្រីណុច អាយុ១០ឆ្នាំ មកពីខេត្តមណ្ឌលគីរី បានធ្វើឱ្យគណៈកម្មការ The Voice Kids Cambodia ទប់ទឹកភ្នែកមិនជាប់ ដោយប្អូនស្រីមកប្រឡងទាំងខ្វះខាតថវិកាធ្វេីដំណេីរ​ ហើយសម្លៀកបំពាក់បានអ្នកគ្រូពេទ្យឱ្យរ៉ូបមួយឈុតនេះគ្រាន់បានស្លៀកឡើងឆាកប្រឡង។ ក្រោយពីបានប្រឡងចប់ ថ្ងៃនេះ កុមារី​ ថា​ ស្រីណុច​ បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពខ្លួន យកផ្លែឈើ

    October 12, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានត្រាស់បង្គាប់តែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ សូមបញ្ជាក់ថា លោក វេង សាខុន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់បញ្ចប់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    October 11, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានសន្យាចំពោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodomyr Zelenskiy) ថា សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យអ៊ុយក្រែន នូវប្រព័ន្ធការពារដែនអាកាសទំនើបៗ ខណៈការសន្យានេះធ្វើឡើង បន្ទាប់ពីរុស្ស៉ីបានបាញ់មីស៉ីលរាប់សិបគ្រាប់ ស្រោចលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។ សេតវិមានបានចេញសេចក្តីថ្លែងការណ៍ថា លោក បៃដិន បាននិយាយទូរសព្ទជាមួយ លោក ហ្សេលេនស្គី ដើម្បីផ្តល់ការធានាអំពី ការបន្តគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន ក៏ដូចជាដើម្បីថ្កោលទោស

    October 11, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា តាមរយៈនាយកដ្ឋានជំនាញគ្រោងបិទផ្ទៃមុខអប្សរាដែលរបេះចេញពីរូបរាងឡើងវិញ នៅពេលអាកាសធាតុអំណោយផល ជារួមនៅពេលដែលទីតាំងថ្មដែលរបេះនោះស្ងួតល្អវិញ។ លោក សោម ប៊ុនធឿន អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទតាព្រហ្ម បានរាយការណ៍ថា ផ្ទៃមុខអប្សរាដែលបាត់នោះ ពុំមានអ្នកណាដាប់ ឬលួចយកនោះទេ។ លោករំឭកថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ភ្នាក់ងារទេសចរណ៍បានប្រទះឃើញផ្ទៃមុខអប្សរា ដែលមានទីតាំងនៅជិតដើមត្រាង ដែលទេសចរចូលចិត្តផ្តិតរូបភាព ដោយសារមានឫសឈើធំតោងលើរោងទងប្រាសាទនោះ របេះចេញពីទីតាំងដើម និងបានរាយការណ៍ទៅផ្នែកពាក់ព័ន្ធ ពិសេសផ្នែកអភិរក្ស ដើម្បីមកពិនិត្យ។ អនុប្រធានភ្នាក់ងារទេសចរណ៍ដែលប្រចាំការដោយផ្ទាល់នៅប្រាសាទតាព្រហ្ម រំឭកទៀតថា ក្រោយអ្នកជំនាញត្រួតពិនិត្យរួចឃើញថា រូបខាងលើគឺបានជ្រុះធ្លាក់ដោយសារអាយុកាល

    October 11, 2022
  • សង្គម

    (ភ្នំពេញ)៖ ជារឿងមួយគួរឱ្យកោតសរសើរ ដោយបុរសម្នាក់ ដើម្បីបំពេញបំណងប្រាថ្នារបស់ប្អូនប្រុស បានចំណាយពេលដើរ និងឡើងភ្នំដ៏ហត់នឿយ រយៈពេល៩ថ្ងៃ ដើម្បីបានទៅដល់ចំណុចពាក់កណ្តាលភ្នំអេវ៉ារេស (EBC) ដែលជាទីតាំងដែលប្អូនប្រុសរបស់លោកចង់យកទង់ជាតិខ្មែរទៅដោតលើភ្នំអេវើរ៉េស ប៉ុន្តែក៏បានស្លាប់បង់ជីវិតនៅពាក់កណ្តាលផ្លូវ។ នេះបើយោងតាមការបង្ហោះរបស់ម្ចាស់គណនី Sokhalay Saur បានសរសេររៀបរាប់ថា៖ «ពិសាល ធ្វើទាល់តែបានដើម្បី ពិសិដ្ឋ សូមចូលរួមអបអរសាទរ និងកោតសរសើរភាពក្លាហាន ការតស៊ូអំណត់របស់សំឡាញ់លោក លឹម ពិសាល (Lim Pisal) ដែលពុះពារ និងជម្នះគ្រប់ឧបសគ្គ ជួយសម្រេចក្តីប្រាថ្នាចុងក្រោយនេះឱ្យប្អូនប្រុសខ្លួន គឺ ពិសិដ្ឋ! ជាថ្មីម្តងទៀត សូមវិញ្ញាញក្ខន្ធប្អូនស្ថិតក្នុងទីដ៏ពិសិដ្ឋ និងស្ងប់នេះ ជាទីដ្ឋាន

    October 11, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រយៈពេលពីរថ្ងៃនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងចេញព្រះវស្សា តាមស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ពីថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តសរុបចំនួន ១៨៩,១៦៧ នាក់, ក្នុងនោះ៖ -ភ្ញៀវទេសចរជាតិមានចំនួន ១៨៨,៩៥៧ នាក់។ -ភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង) មានចំនួន ២១០ នាក់។ សូមបញ្ជាក់ថា ក្រោយ​អាក់ខាន​រយៈពេល ២ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប

    October 11, 2022