- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ លើកលែងតែប៉ែកខាងក្រោមទទួលរងឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយកាត់លើ ចុងខាងត្បូងនៃដីសណ្ដមេគង្គ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ១-តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C – បណ្ដាខេត្តនៅភាគខាងលើ និងភាគពាយ័ព្យអាចមានភ្លៀងក្នុងកំរិតតិច។ ដោយឡែករាជធានីភ្នំពេញ
October 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមានថ្នាក់បញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបប្រមាណ ២,១១៥ នាក់ មាននារី ១,១៣៩នាក់។ ក្នុងនោះ មានព្រះសង្ឃ ២៩អង្គ, និស្សិតពិការចំនួន ៣០ នាក់ នារី
October 11, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានបំភ្លឺផ្នែកច្បាប់បន្ថែមទៀត ដល់ក្រុមប្រឆាំងផ្កាប់មុខ ពាក់ព័ន្ធនឹងការបញ្ចប់មុខតំណែង សមាជិករាជរដ្ឋាភិបាល។ ការបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងបានរិះគន់ ដល់ពុំបានយល់ពីច្បាប់ថា ការបញ្ចប់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយព្រះរាជក្រឹត្យ កាលពីពេលថ្មីៗនេះ ជាការអនុវត្តខុសទៅនឹងរដ្ឋធម្មនុញ្ញ។ កាលពីយប់ថ្ងៃទី០៩ ខែតុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកបង្ហាញទិដ្ឋភាពច្បាប់មួយចំនួនម្តងរួចទៅហើយ ដើម្បីបង្ហាញទៅក្រុមប្រឆាំងពាក់ព័ន្ធការតែងតាំង ឬដកសមាជិករាជរដ្ឋភិបាល។ ពាក់ព័ន្ធការតែងតាំង ឬដកសមាជិករាជរដ្ឋាភិបាលនេះ សម្តេចតេជោបានណែនាំក្រុមប្រឆាំងឱ្យទៅមើលមាត្រា២១ ជំពូក២នៃរដ្ឋធម្មនុញ្ញដែលចែងអំពីព្រះមហាក្សត្រ ហើយទៅអានមាត្រា២០ ជំពូកទី៣នៃច្បាប់ស្តីពីការរៀបចំ
October 11, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមប្រភពព័ត៌មាន Channel News Asia បានឱ្យដឹងថា អាជ្ញាធរចំណីអាហារសិង្ហបុរី (SFA) បានធ្វើការប្រមូលមកវិញនូវមីកញ្ចប់ចំនួន ២ប្រភេទ បន្ទាប់ពីបានរកឃើញថា មានផ្ទុកសារធាតុអេទីឡែនអុកស៊ីដ (Ethylene oxide) ដែលជាសារធាតុប្រើនៅក្នុងថ្នាំសម្លាប់សត្វល្អិត។ ក្រោមច្បាប់របស់ប្រទេសសិង្ហបុរី សារធាតុអេទីឡែនអុកស៊ីដ គឺមិនអាចប្រើប្រាស់នៅក្នុងអាហារបានទេ ហើយត្រូវបានអនុញ្ញាតសម្រាប់តែប្រើប្រាស់ក្នុងគ្រឿងទេសប៉ុណ្ណោះ ខណៈកម្រិតអតិបរិមាក៏មិនត្រូវលើសពី ៥០mg/kg នោះដែរ។ មីកញ្ចប់ដែលត្រូវបានអាជ្ញាធរប្រកាសយកមកវិញទាំង ២ គឺ Mie Sedaap Korean Spicy Soup ដែលមានកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ និង Mie Sedaap Korean Spicy
October 10, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ត្រូវបានរាជរដ្ឋាភិបាល ស្នើរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស លោក វេង សាខុន ដែលត្រូវបានបញ្ចប់តំណែង។ យោងតាមលិខិតរាជរដ្ឋាភិបាលលេខ៩៩០ លស ចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានស្នើទៅកាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែម សមាជិករាជរដ្ឋាភិបាល។
October 10, 2022 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកំសាន្ត ក្នុងក្រុងព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅរ៍ និងអាទិត្យ មានចំនួនប្រមាណ ១១, ០០០០នាក់។ នេះបើយោងតាមការបង្ហោះរបស់ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២។ ប្រភពដដែលបន្តថាកំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល០១ខែចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ។ ក្នុងនោះឯកឧត្តម គួច ចំរើន អភិបាល
October 10, 2022 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា មានមនុស្សស្លាប់និងរបួស ក្នុងការវាយប្រហារដោយគ្រាប់មីស៉ីល នៅក្នុងរដ្ឋធានីកៀវ និងទីក្រុងមួយចំនួនទៀត នាថ្ងៃចន្ទនេះ ហើយលោកបានចោទថា រុស្ស៉ីកំពុងព្យាយាមបំផ្លាញប្រទេសរបស់លោក ឱ្យបាត់ចេញពីផែនដី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។ តាមបណ្តាញសង្គមតេឡេក្រាម លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ពួកគេកំពុងព្យាយាមបំផ្លាញយើង ហើយលុបប្រទេសរបស់យើងចេញពីផ្ទៃពិភពលោក……. ពួកគេបំផ្លាញប្រជាជនរបស់យើង ដែលកំពុងស្នាក់នៅក្នុងផ្ទះ ក្នុងតំបន់ហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា។ សម្លាប់មនុស្សដែលកំពុងបំពេញការងារ ក្នុងទីក្រុងកៀវ និងទីក្រុងឌីនីប្រូ។ ពេលនេះ សំលេងស៉ីរ៉ែនប្រកាសអាសន្នឲ្យប្រុងប្រយ័ត្ន
October 10, 2022 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ នាថ្ងៃចន្ទនេះ ហេតុការណ៍ផ្ទុះបន្តបន្ទាប់ ដែលអាចជាការវាយប្រហារដោយគ្រាប់មីស៉ីល បានកើតមានឡើងនៅរដ្ឋធានីកៀវរបស់អ៊ុយក្រែន ព្រមទាំងទីក្រុងមួយចំនួនទៀត បន្ទាប់ពីទីក្រុងមូស្គូបានចោទប្រកាន់អ៊ុយក្រែនថា ជាអ្នកនៅពីក្រោយហេតុការណ៍ផ្ទុះ ដែលបានបង្កការខូតខាចចំពោះ ស្ពានដ៏សំខាន់មួយ ដែលតភ្ជាប់រវាងប្រទេសរុស្ស៉ីនិងតំបន់គ្រីមៀ កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ុយក្រែន បានអះអាងថា មានមនុស្សស្លាប់និងរងរបួស ក្នុងហេតុការណ៍ផ្ទុះនៅទីក្រុងកៀវ ប៉ុន្តែពុំមានការបញ្ជាក់លម្អិតអ្វីទៀតឡើយ។ ចំណែកអភិបាលទីក្រុងកៀវ លោក វីតាលី ឃ្លីតឆ្កូ (Vitali Klitschko) បានបង្ហោះសារនៅលើបណ្តាញ Telegram ដូច្នេះថា «មានហេតុការណ៍ផ្ទុះមួយចំនួន
October 10, 2022 - សិល្បៈ
(ភ្នំពេញ)៖ ថ្មីៗនេះឯកឧត្តម ហ្វៃ សំអាង បានបង្ហាញនូវបវកញ្ញា Miss Grand កម្ពុជា ៣ជំនាន់ ដែលត្រូវបានជ្រើសរើសសម្តែងក្នុងខ្សែភាពយន្តភាគខ្នាតធំរឿង «អប្សរាមហាអង្គរ»។ យោងតាមការបង្ហោះឯកឧត្តម ហ្វៃ សំអាង ធ្លាប់បានបញ្ជាក់ថា «អប្សរាមហាអង្គរ» មានបវរកញ្ញាចំនួន៥ដួងចូលរួមសម្តែង ខណៈដែលពេលនេះឯកឧត្តម ហ្វៃ សំអាង បានធ្វើការជ្រើសរើសចំនួន៣រូបរួចមកហើយមានដូចជា អតីត Miss Grand Cambodia ឆ្នាំ២០២០ កញ្ញា សេង រដ្ឋា, Miss Grand Cambodia ឆ្នាំ២០២១ កញ្ញា
October 10, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលខណ្ឌ បានចុះត្រួតពិនិត្យទីតាំងសេវាអនឡាញ AA2888.Net ស្ថិតនៅផ្ទះលេខ៥៩ ផ្លូវលេខ៤៣២ ភូមិ៤ សង្កាត់ទួលទំពូងទី២ និងឃាត់ខ្លួនមនុស្សចំនួន ២នាក់ នាយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ។ ប្រតិបត្តិការចុះបង្ក្រាបទីតាំង AA2888.Net បង្កប់ល្បែងភ្នាល់ តាមអនឡាញនេះ មានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកប្រធានការិយាល័យសេដ្ឋកិច្ចខណ្ឌ, លោកចៅសង្កាត់ទួលទំពូងទី២, លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។ ក្រុមការងារបានចុះមកដល់ទីតាំងខាងលេី
October 10, 2022









