- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ ចាត់តាំង អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន។ សេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា «ត្រូវបានចាត់តាំង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារ
October 8, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខដំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច។ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews
October 8, 2022 - ព័ត៌មានជាតិ
(កំពត)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងស្វះស្វែងរកថវិកាពីរដ្ឋាភិបាលចិន ដើម្បីសាងសង់កំណាត់ផ្លូវជាតិលេខ៣ ប្រវែងប្រមាណជា ២០គីឡូម៉ែត្រ ពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកំពុងរងការខូចខាតខ្លាំង។ កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ត្រូវបានសាងសង់ និងលើកកម្ពស់គុណភាពជាច្រើនលើកមកហើយ ប៉ុន្តែកំណាត់ផ្លូវប្រវែងប្រមាណ ២០គីឡូម៉ែត្រខាងលើនេះ តែងតែរងការខូចខាតទៅវិញ បន្ទាប់ពីការសាងសង់រួចរយៈពេលខ្លី។ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ
October 8, 2022 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ បានបង្ហាញពីរបាយការណ៍ផលប៉ះពាល់បឋម នៃទឹកជំនន់ គិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។ ក្នុងរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលសម្ពាធទាប (ITCZ) និងមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នានោះ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានបង្កឱ្យមានគ្រោះទឹកជំនន់ដងស្ទឹងពោធិ៍សាត់ នៅក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។ *ទី១៖ ក្រុងពោធិ៍សាត់ ទទួលរងប៉ះពាល់៖ – ប្រជាពលរដ្ឋ ចំនួន១១៣៨ខ្នងផ្ទះ (ទឹកចូលក្រោមផ្ទះ)
October 8, 2022 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ នៅថ្ងៃសៅរ៍នេះ ទីក្រុងមូស្គូបានអះអាងថា គ្រោះអគ្គិភ័យយ៉ាងធំសម្បើមមួយ ដែលបណ្តាលមកពីការបំផ្ទុះរថយន្ត បានកើតឡើងនៅលើស្ពានដ៏សំខាន់មួយ ដែលតភ្ជាប់តំបន់គ្រីមៀទៅកាន់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២។ ស្ពានខាងលើដែលមានទាំងផ្លូវថ្នល់និងផ្លូវដែក ត្រូវបានសាងសង់ឡើងក្រោមការបញ្ជារបស់ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បន្ទាប់ពីរុស្ស៉ីបានក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។ ស្ពាននោះត្រូវបានសម្ពោធនៅឆ្នាំ២០១៨ និងដើរតួនាទីយ៉ាងសំខាន់ ជាមធ្យោបាយដឹកជញ្ជូនដើម្បីនាំបរិក្ខារយោធានិងសព្វាវុធ ទៅកាន់កងទ័ពរុស្ស៉ីដែលកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន ជាពិសេសនៅតំបន់ភាគខាងត្បូង ក៏ជាការដឹកជញ្ជូនកងទ័ពពីរុស្ស៉ីទៅកាន់គ្រីមៀ។ ដោយលាតសន្ធឹងឆ្លងកាត់ច្រកសមុទ្រឃើជ (Kerch Strait) វាគឺជាស្ពានចម្លងតែមួយគត់ រវាងតំបន់គ្រីមៀនិងប្រទេសរុស្ស៉ី។ ប្រព័ន្ធផ្សព្វផ្សាយនៅរុស្ស៉ី
October 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌ៧មករា នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៨៖៣០នាទីព្រឹក ដោយមានការចង្អុលបង្ហាញពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងដោយមានការអនុញ្ញាតពីលោក ហេង ផេង ព្រះរាជអាជ្ញារងប្រចាំខណ្ឌ៧មករា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ៧មករា បានចុះត្រួតពិនិត្យទីតាំងលក់ម៉ូតូក្នុងស្ដង់បុរីកីឡា និងទីតាំងផ្ញើម៉ូតូក្នុងអគារស្នាក់នៅបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
October 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាស ស្ដីពីការកំណត់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ឱ្យបានដឹងថា៖ មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានកំណត់ ២២១មណ្ឌល ត្រូវជា ៥២ ២៧ បន្ទប់ដូចខាងក្រោម៖ ១.ខេត្តបន្ទាយមានជ័យ មាន ៧មណ្ឌល ២៣៣បន្ទប់ ២.ខេត្តបាត់ដំបង មាន ១៤មណ្ឌល ៣៦៣បន្ទប់ ៣.ខេត្តកំពង់ចាម មាន ០៥ មណ្ឌល
October 8, 2022 - ព័ត៌មានជាតិ
(កំពត)៖ កំពង់ផែទេសចរណ៍ខេត្តកំពត ដែលនឹងដើរតួនាទីសំខាន់សម្រាប់តភ្ជាប់ដំណើរទេសចរណ៍តាមសមុទ្រនៅកម្ពុជា និងប្រទេសជិតខាងកម្ពុជាផងនោះ បានសាងសង់បញ្ចប់ជាស្ថាពរហើយ។ កំពង់ផែបម្រើផ្នែកទេសចរណ៍ដ៏ធំនៅក្នុងខេត្តកំពតនេះ ស្ថិតនៅជាប់នឹងដងព្រែកដែលជាដៃសមុទ្រ ស្ថិតក្នុងស្រុគទឹកឈូ ចម្ងាយប្រមាណ៦គីឡូម៉ែត្រ ពីក្រុងកំពត។ កំពង់ផែទេសចរណ៍សមុទ្រនេះ សាងសង់ឡើងលើដីទំហំជាង ៤០០ហិកតា ត្រូវបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃខែមិថុនា ឆ្នាំ២០២២។ មានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាច្រើនត្រូវបានសាងសង់ឡើង ដើម្បីបម្រើដល់ការចូលចតរបស់នាវាទេសចរណ៍ និងអគារសម្រាប់អ្នកទេសចរណ៍ឈប់សំចតផងដែរ។ របាយការណ៍បានឱ្យដឹងថា ហេដ្ឋរចនាសម្ព័ន្ធដែលត្រូវសាងសង់រួមមាន៖ កំពង់ផែប្រវែងជាង ១២៣ម៉ែត្រ មានទទឹងជាង ១១ម៉ែត្រ, អគារអ្នកដំណើរ និងភោជនីយដ្ឋាន, ផ្លូវ, អគារប្រមូលសំរាម, អគារបច្ចេកទេស, បន្ទប់ទឹកសាធារណៈ, អាងស្តុកទឹក, ស្រះទឹក និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។
October 8, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឆ្មក់ចុះពិនិត្យអនុលោមភាពម៉ូតូធំទំនើបៗជាច្រើន ដែលប្រមូលផ្ដុំគ្នា នៅខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ។ យ៉ាងណាមិញចំនួនជាក់លាក់ម៉ូតូដែលត្រូវបានពិនិត្យនោះ មិនទាន់ត្រូវបានសមត្ថកិច្ចគយបញ្ជាក់ឲ្យដឹងនៅឡើយទេ ប៉ុន្ដែសេចក្ដីរាយការណ៍ពីកន្លែងពិនិត្យជាក់ស្ដែង ត្រូវបានគេអះអាងថា រកឃើញជាច្រើនគ្រឿងជាម៉ូតូអត់ពន្ធ ហើយខ្លះទៀតបង់ពន្ធទម្លាក់ឆ្នាំ។ គួរជម្រាបថា ម៉ូតូធំជាច្រើនគ្រឿងនេះ បានប្រមូលផ្ដុំគ្នាដើម្បីត្រៀមធ្វើដំណើរកម្សាន្ដ ទៅខេត្តសៀមរាប ប៉ុន្ដែមិនទាន់បានចេញដំណើរផង ក៏ត្រូវសមត្ថកិច្ចគយចុះពិនិត្យតែម្ដង ហើយម៉ូតូធំទាំងនោះត្រូវបានគេដឹងថា មួយគ្រឿងខ្លះតម្លៃដល់ម៉ឺនដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ freshnews
October 8, 2022 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូងបានឱ្យដឹងថា បាតុភូតរញ្ជួយដីកម្រិតតូចមួយ ដែលបានកើតឡើងកាលពីយប់រំលងអធ្រាត្រ ថ្ងៃសៅរ៍នេះ នៅក្បែរមូលដ្ឋានធ្វើតេស្តអាវុធនុយក្លេអ៊ែរបស់ប្រទេសកូរ៉េខាងជើង គឺទំនងជារញ្ជួយដីបង្កដោយកត្តាធម្មជាតិប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២។ រដ្ឋបាលឧតុនិយមកូរ៉េរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា រញ្ជួយដីមួយមានកម្រិត២.៥រ៉ិចទ័រ បានកើតឡើងនៅទីតាំងមួយកន្លែង ស្ថិតនៅភាគឦសាននៃមូលដ្ឋាន ភូងហ្គីរី (Punggye-ri) ដែលកូរ៉េខាងជើងតែងប្រើសម្រាប់ ការសាកល្បងបំផ្ទុះអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង បានវាយតម្លៃថា វាគឺជារញ្ជួយដីកើតឡើងដោយធម្មជាតិ ជាជាងដោយសារការធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរ ហើយមានជម្រៅ២៣គីឡូម៉ែត្រក្រោមផ្ទៃដី។ នៅទីតាំងខាងលើ ក៏ធ្លាប់ត្រូវបានកត់ត្រាអំពីបាតុភូតរញ្ជួយដីតូចៗជាច្រើនទៀតផងដែរ នៅក្នុងឆ្នាំនេះ ដែលក្រុមអ្នកវិភាគបានអះអាងថា គឺបណ្តាលមកពីអស្ថិរភាពនៃភូគព្ភសាស្ដ្រ ដោយសារតែសកម្មភាពនៅកន្លែងធ្វើតេស្តអាវុធនុយក្លេអ៊ែរ
October 8, 2022









