- Khmerpress
- ព័ត៌មានអន្តរជាតិ
តាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រធានាធិបតីបេឡារុស្សគឺលោក Alexander Lukashenko បានជូនត្រាក់ទ័រជាកាដូ សម្រាប់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងឱកាសខួបកំណើតគម្រប់ ៧០ឆ្នាំ របស់គាត់។ លោក Lukashenko បានបញ្ជាក់ពីព័ត៌មាននេះ ខណៈដែលលោកបានទៅកាន់ទីក្រុងកំណើតរបស់លោក ពូទីន នៅទីក្រុង St Petersburg ជាកន្លែងដែលលោក ពូទីន កំពុងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំនៃប្រទេសអតីតរដ្ឋសូវៀតផ្សេងទៀត។ លោក Lukashenko ដែលជា «មេដឹកនាំផ្តាច់ការចុងក្រោយ» ដែលបានកាន់អំណាចយូរជាងមេដឹកនាំរុស្ស៊ី (ចាប់តាំងពីឆ្នាំ ១៩៩៤) ហើយរដ្ឋបាលរបស់គាត់ក៏ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិចផងដែរនោះ បានមកទីក្រុង St Petersburg
October 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពអាកាសធាតុ ឱ្យបានជ្រាបថា៖ យោងតាមស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងវិវត្តជាក់ស្ដែង នឹងបន្តវិវត្តជាបន្តបន្ទាប់បានបង្ហាញឱ្យឃើញថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ប្រសព្វរវាងទ្រនុងសម្ពាធខ្ពស់ពីចិន និងជ្រលងសម្ពាធទាប ដែលរុញច្រានពីភាគខាងក្រោម នៃសមុទ្រចិនខាងត្បូង។ ជាមួយគ្នានោះ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក៏នឹងអាចកើតមានសម្ពាធទាបសកម្ម(Active Low) ដើរចូលមកលើភាគអាគ្នេយ៍នៃប្រទេសវៀតណាម។ លក្ខណៈបែបនេះ នឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ភ្លៀងនឹងនៅតែបន្តធ្លាក់លើផ្ទៃប្រទេស។ ក្នុងនោះបណ្ដាខេត្តនៃតំបន់ខ្ពង់រាបឦសាន និងពាយព្យជាប់ជួរភ្នំដងរែក
October 8, 2022 - ព័ត៌មានអន្តរជាតិ
ហុងកុង៖ ពេជ្រពណ៌ស៊ីជំពូមួយគ្រាប់ត្រូវគេរំពឹងថា នឹងអាចលក់ចេញក្នុងតម្លៃរហូតដល់ជាង ២០លានផោន (ជាង ២២លានដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី៧ ខែតុលានេះ។ តាមគម្រោងពេជ្រដ៏កម្រនេះនឹងត្រូវដាក់លក់តាមរយៈការដេញថ្លៃនៅក្នុងកម្មវិធីដេញថ្លៃដ៏ធំមួយ ដែលនឹងត្រូវរៀបចំឡើងនៅក្នុងទីក្រុងហុងកុងនៅចុងសប្តាហ៍នេះ។ ពេជ្រស៊ីជំពូមួយគ្រាប់នេះត្រូវបានគេដាក់ឈ្មោះឲ្យថា The Williamson Pink Star មានទម្រង់ ១១,៥ ការ៉ាត់ មានរាងទ្រវែង ហើយពេជ្រនេះត្រូវបានគេកត់សម្គាល់ថា ជាប្រភេទពេជ្រកម្រដែលមានទំហំធំបំផុតលំដាប់ទី ៣នៅលើពិភពលោក។ គេនៅចាំបានថា ពេជ្រដ៏កម្រនិងធំបំផុតមានទម្ងន់រហូតដល់ ៥៩,៦០ ការ៉ាត់ ដែលត្រូវបានគេដាក់លក់ក្នុងតម្លៃរហូតដល់ ៧១,២លានដុល្លារកាលពីឆ្នាំ ២០១៧
October 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានបង្ហាញតារាប្រព្រឹត្តទៅនៃវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់សង្គមដូចខាងក្រោម៖ ប្រភព៖ MoEYS Cambodia
October 8, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនមកពីគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមើលឃើញថា ការបណ្តុះបណ្តាលពីថ្នាក់បឋម ដល់ថ្នាក់ទី១២ គឺជាគ្រឹះដ៏ធំសម្រាប់កសាងធនធានមនុស្សប្រកបដោយគុណភាព ដែលត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ជាពិសេសនៅតាមសាលារដ្ឋ។ វីដេអូថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត ដែលបង្ហោះលើហ្វេសប៊ុកនាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការអប់រំត្រូវផ្តល់ឱ្យមនុស្សតាំងពីក្មេង ហើយមានបរិស្ថាន៣ ដែលមានឥទ្ធិពលដល់ការអប់រំរបស់ក្មេង។ បរិស្ថានទាំង៣នោះ រួមមាន៖ គ្រួសារ សាលា និងសង្គម។ បណ្ឌិតបញ្ចប់ការសិក្សាផ្នែកយោធា នយោបាយ សេដ្ឋកិច្ចពីអាមេរិក និងចក្រភពអង់គ្លេសរូបនេះ បានគូសរំលេចថា គ្រួសារមានឪពុកម្តាយ
October 8, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានបញ្ជាក់ថា នៅរសៀលថ្ងៃសុក្រ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ ទី០៧ ខែតុលា ឆ្នាំ២០២២ថា ដោយស្ថានភាពទឹកជំនន់ទឹកភ្លៀង បាន និងកំពុងបង្កជន់លិច ហូរកាត់ផ្លូវជាតិលេខ៧ នៅភូមិកប្បាស ឃុំខ្វិតធំ ក្នុងស្រុកព្រៃឈរ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម អំពាវនាវដល់ម្ចាស់រថយន្តធុនធំ ទាំងអស់ បង្វែរទិសចរាចរណ៍ ដោយរថយន្តធុនធំមិនអាចបើកបរឆ្លងកាត់ផ្លូវជាតិលេខ៧ នៅចំណុចភូមិកប្បាស ឃុំខ្វិតធំ
October 7, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា តំណាងរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ និងជម្រាបជូនពីបញ្ហាដីធ្លីរបស់ពួកគាត់។ ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ប្រាប់ទៅប្រជាពលរដ្ឋនៅឃុំព្រះដាក់នេះថា ប្រជាពលរដ្ឋត្រូវហ្នឹងនរ យើងអត់មានធ្វើការរុះរើបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិទាំង០៦ របស់ ឃុំព្រះដាក់នេះទេ។
October 7, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល បានសម្រេចផ្តល់អាជ្ញាប័ណ្ណឱ្យដល់ក្រុមហ៊ុន EnerCam Resources Corp ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Angkor Resources របស់ប្រទេសកាណាដា ធ្វើការសិក្សាស្រាវជ្រាវរុករកប្រេង និងឧស្ម័ននៅប្លុក VIII ដែលផ្ទៃក្រឡាប្រមាណ៥ពាន់គីឡូម៉ែត្រការ៉េ ស្ថិតក្នុងខេត្តចំនួន៥របស់កម្ពុជា។ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៧ ខែតុលានេះថា បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងរៀបចំផែនការដំណើរការសិក្សាស្រាវជ្រាវ ដែលរយៈពេលនៃសិក្សាស្រាវជ្រាវនេះមានរយៈពេល ៧ឆ្នាំ។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើការសិក្សាស្រាវជ្រាវរកឃើញប្រេង ដែលមានលក្ខណៈពាណិជ្ជកម្ម គាត់អាចដាក់ពាក្យសុំធ្វើអាជីវកម្មដែលរយ:ពេលសរុបនៃកិច្ចព្រមព្រៀងប្រេងកាតមានរយ:ពេល៣០ឆ្នាំ»។ បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតរូបនេះ
October 7, 2022 - ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបាននិយាយថា មេដឹកនាំប្រទេសរបស់ខ្លួនគឺលោក គីម ជុងអ៊ុន បានផ្ញើសារមួយដើម្បីអបអរសាទរប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃខួបកំណើតគម្រប់ ៧០ឆ្នាំរបស់គាត់ នៅថ្ងៃសុក្រនេះផ្ទាល់តែម្ដង។ កាសែតរដ្ឋ Rodong Sinmun បានរាយការណ៍ថា សំបុត្រនោះបានសរសេរថា «ប្រទេសរុស្ស៊ីកំពុងការពារសេចក្តីថ្លៃថ្នូររបស់រដ្ឋ និងផលប្រយោជន៍ជាមូលដ្ឋានរបស់ខ្លួន ចេញពីបញ្ហាប្រឈម និងការគំរាមកំហែងដោយសហរដ្ឋអាមេរិក និងកងកម្លាំងគ្នីគ្នារបស់ពួកគេ»។ វាបានបន្ថែមថា «ការពិតបែបនេះគឺមិនអាចនឹកស្មានដល់ ប្រសិនគ្មានភាពជាអ្នកដឹកនាំ និងឆន្ទៈដ៏មុតមាំរបស់អ្នក»។ លោក គីម បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៊ីត្រូវបានពង្រឹងមិនធ្លាប់មានពីមុនមក នៅក្នុងការតស៊ូដើម្បីសម្រេចបាននូវយុត្តិធម៌អន្តរជាតិ។ លោកបានបន្ថែមថា លោកសង្ឃឹមថា ទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេនឹងដើរតួនាទីកាន់តែធំ ក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
October 7, 2022 - ព័ត៌មានជាតិ
(សៀមរាប)៖ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិសដោះស្រាយបញ្ហាសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ លោក ជា សុផារ៉ា បានផ្តល់ស្នាមញញឹមជាថ្មីដល់ពលរដ្ឋក្នុងឃុំព្រះដាក់ ដែលមានការបារម្ភចំពោះការបង្ខំឱ្យរុះរើផ្ទះចេញទៅនៅទីតាំងថ្មី។ ក្នុងពិធីសំណេះសំណាល និងផ្តល់ព័ត៌មានជាក់លាក់ដល់ពលរដ្ឋឃុំព្រះដាក់នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ លោក ជា សុផារ៉ា បានថ្លែងទៅប្រជាពលរដ្ឋច្បាស់ៗថា ករណីប្រជាពលរដ្ឋនៅឃុំព្រះដាក់ គឺឈរលើករណីស្ម័គ្រចិត្តតែប៉ុណ្ណោះ ដោយរាជរដ្ឋាភិបាលមិនបានបង្ខំឱ្យចេញពីស្រុកចាស់នេះទេ។ កន្លងមក រាជរដ្ឋាភិបាលមានបំណងដាក់បញ្ចូលទឹកក្នុងបារាយណ៍ខាងកើតឡើងវិញ ដែលអាចមានទឹកប្រើប្រាស់ចំនួន ៣០លានម៉ែត្រគីប តែដោយករណីប៉ះពាល់ច្រើន ទើបរាជរដ្ឋាភិបាលពិចារណាដាក់បញ្ចូលទឹកតែមួយផ្នែកប៉ុណ្ណោះ គឺនៅផ្នែកខាងលិច ដែលភាគច្រើនជាដីស្រែ។ ក្រៅពីបញ្ជាក់ច្បាស់ហើយនោះ លោក ជា សុផារ៉ា ឱ្យពលរដ្ឋម្ចាស់ស្រុកធ្វើយ៉ាងណា
October 7, 2022









