Khmerpress
  • ព័ត៌មានអន្តរជាតិ

    ប៉ាគីស្ថាន៖ បញ្ហាទឹកជំនន់នឹងរុញឲ្យពលរដ្ឋប៉ាគីស្ថានចន្លោះពី ៦ ទៅ ៩លាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Straits Times នៅព្រឹកថ្ងៃសុក្រ ទី៧ ខែតុលានេះ។ ការព្យាករណ៍ខាងលើនេះគឺត្រូវបានដោយធនាគារពិភពលោក ដែលបានសិក្សាយ៉ាងស៊ីជម្រៅអំពីស្ថានភាពទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាននិងប៉ះពាល់ក្នុងវិស័យសេដ្ឋកិច្ចទាំងក្នុងរយៈពេលខ្លីនិងក្នុងរយៈពេលវែង។ នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោកដដែលនោះក៏បានបញ្ជាក់ផងដែរថា បញ្ហាទឹកជំនន់នឹងធ្វើឲ្យអត្រានៃភាពក្រីក្រនៅក្នុងប្រទេសប៉ាគឺស្ថានត្រូវកើតឡើងចន្លោះពី ២,៥% ទៅដល់ ៤%។ គួរបញ្ជាក់ជូនថា បច្ចុប្បន្ននេះប៉ាគីស្ថានមានពលរដ្ឋសរុបប្រមាណជា ២២០លាននាក់ ហើយក្នុងនោះមានពលរដ្ឋចំនួន ២០% បានរស់នៅក្រោមបន្ទាត់នៃភាពក្រីក្ររួចទៅហើយ បើទោះជាមិនទាន់មានបញ្ហាទឹកជំនន់ក៏ដោយ។ យ៉ាង​ណាក្តី ទឹកជំនន់ដ៏ធំមិនធ្លាប់មានកាលពីពេលថ្មីៗនេះបានបង្កើតសម្ពាធយ៉ាងខ្លាំងបន្ថែមទៀតចំពោះសេដ្ឋកិច្ចប៉ាគីស្ថាន ដ្បិតទឹកជំនន់បានបំផ្លាញផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ រោងចក្រ ផ្ទះសម្បែង

    October 7, 2022
  • ព័ត៌មានជាតិ

    ស្រុកបន្ទាយស្រី៖ យោងតាមការចុះផ្សាយពីគណនីហ្វេស ប៊ុកផ្ទាល់របស់លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២​ បានឱ្យដឹងថា «បងប្អូនប្រជាពលរដ្ឋអ្នកព្រះដាក់ត្រូវរក្សាភាពនឹងនរ យើងអត់មានការរុះរើប្រជាពលរដ្ឋនៅក្នុងភូមិទាំង៦ នៅក្នុងឃុំនេះទេ!» ។ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់កាលពីព្រឹកមិញនេះ។ តែឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសុំឱ្យអ្នកព្រះដាក់ត្រូវសន្យាថា ទប់ស្កាត់កុំឱ្យមានអ្នកថ្មីចូលមករស់នៅ និងមានការសាងសង់សំណង់ថ្មីកើតឡើង ដើម្បីថែរក្សាអត្តសញ្ញាណចាស់របស់អ្នកព្រះដាក់ឱ្យបាន។ សង្ឃឹមថាពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ទាំងមូលនឹងបានស្ងប់ចិត្ត និងលែងមានការព្រួយបារម្ភបន្តទៅទៀត ៕ ប្រភព៖ លោក ឃឹម ហ្វីណង់ –

    October 7, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចូលរួមសោកស្តាយ និងសម្តែងនូវមរណទុក្ខមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយរាជ រដ្ឋាភិបាលថៃ និងគ្រួសារជនរងគ្រោះក្នុងហេតុការណ៍ បាញ់ប្រហារកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ។ ការសម្តែងនូវការសោកស្តាយ និងចូលរួមនូវមរណទុក្ខនេះ បានធ្វើឡើងក្នុងពេលសម្តេចតេជោ ជួបពិភាក្សាការងារជាមួយលោកបណ្ឌិតសាស្ត្រាចារ្យ អនេក ឡៅថាំម៉ាថាត់ (Anek Laothammatas) រដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ថៃ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២នេះ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅចំពោះមុខមន្ត្រីជាន់ខ្ពស់របស់ថៃ

    October 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានគោលដៅក្នុងការកំណត់ ទូរស័ព្ទដែលនាំចូលទាល់តែបង់ពន្ធត្រឹមត្រូវ ទើបអាចភ្ជាប់បណ្ដាញជាមួយប្រតិបត្តិករទូរស័ព្ទចល័តបាន។ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា៖ “ក្រសួងប្រៃសណីយ៍ មានគោលដៅមួយកំណត់ថា ទូរស័ព្ទដែលនាំចូលទាល់តែបង់ពន្ធត្រឹមត្រូវ ទើបអាចភ្ជាប់បណ្ដាញជាមួយប្រតិបត្តិករទូរស័ព្ទចល័តបាន ដោយយកលេខកូដ IMEI របស់ទូរស័ព្ទនោះមកធ្វើ ជាចំនុចក្នុងការ activate ទូរស័ព្ទនឹង ហើយទូរស័ព្ទមិនបានបង់ពន្ធអាករទេ យកមកភ្ជាប់ជាមួយប្រព័ន្ធចល័តគឺអត់ដើរ វាអាចប្រើបានត្រឹមកាមេរ៉ា ជាមួយគ្នានោះដែរ

    October 7, 2022
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះបានចាប់ផ្ដើមធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា ដោយមានការចូលរួមពីនាវាផ្ទុកយន្ដហោះចម្បាំង អាមេរិកមួយគ្រឿងផងដែរ ជាការបង្ហាញសាច់ដុំដាក់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២។ បើតាមនាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង ការធ្វើសមយុទ្ធយោធាជើងទឹក នឹងធ្វើឡើងនៅដែនទឹកនៃតំបន់ឆ្នេរភាគខាងកើតរបស់កូរ៉េខាងត្បូង ចាប់ពីថ្ងៃ៧ ដល់ទី៨ ខែតុលា។ សមយុទ្ធយោធានេះធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លី ២គ្រាប់ ធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន ព្រមទាំងបានបញ្ជូនយន្ដហោះចម្បាំងជាច្រើនគ្រឿងហោះមកក្បែរតំបន់ព្រំដែនជាមួយកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន នាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «យើងនឹងបន្តពង្រឹងសមត្ថភាពប្រតិបត្តិការរបស់ពួកយើង ហើយត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងរាល់ការបង្កហេតុដោយកូរ៉េខាងជើង តាមរយៈការធ្វើសមយុទ្ធយោធារួមគ្នានេះជាមួយ… កងកម្លាំងនាវាផ្ទុកយន្ដហោះចម្បាំង»។ គួរបញ្ជាក់ថា ក្រុមមន្ត្រីការពារជាតិជាន់ខ្ពស់មកពីជប៉ុន និងកូរ៉េខាងត្បូង

    October 7, 2022
  • បច្ចេកវិទ្យា

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំឱ្យបងប្អូនអ្នកប្រើប្រាស់កម្មវិធីបណ្ដាញទំនាក់ទំនងសង្គម Telegram មានការប្រុងប្រយ័ត្នជាមួយនឹងដំណរភ្ជាប់ដែលលោកអ្នកបានទទួល ឬត្រូវបានចែកចាយនៅក្នុង Group Telegram ព្រោះជនខិលខូចអាចលួចយកគណនីរបស់លោកអ្នកទៅគ្រប់គ្រងបានតាមរយៈដំណរភ្ជាប់ទាំងនោះ ដែលអាចឱ្យពួកគេប្រើប្រាស់គណនីដើម្បីប្រព្រឹត្តបទល្មើស ឬធ្វើការបោកបញ្ឆោត ឬដើម្បីផ្ញើដំណរភ្ជាប់ដែលមានមេរោគទៅមិត្តភក្កិរបស់លោកអ្នកបន្តទៀត។ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏សូមធ្វើការណែនាំឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន កុំផ្ដល់លេខសម្ងាត់សម្រាប់ចូលទៅក្នុងគណនីផ្សេងៗនៅពេលដែលមានការស្នើសុំតាមរយៈទូរសព្ទ ឬតាមរយៈសារដែលលោកអ្នកបានទទួល ព្រោះជនខិលខូចអាចបន្លំធ្វើជាបុគ្គលិករបស់ក្រុមហ៊ុនដើម្បីទាមទារលេខសម្ងាត់ ដែលអាចឱ្យពួកគេចូលទៅក្នុងគណនីទាំងនោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    October 7, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ គ្រួសារលោក​ ស្ដើង​ ដឿន​ និងលោកស្រី​ ឌី​ រ័ត្ន​ នៅភូមិគោកតាចាន់​ សង្កាត់គោកចក​ បានស័្មគ្រចិត្តផ្លាស់ទីលំនៅ​ពីតំបន់ឧទ្យានអង្គរ​ និងបានចូលរួមចាប់ឆ្នោតទទួល​យកដីឡូត៍​នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ​រុនតាឯក​ រួចហើយ​ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២​ ប៉ុន្តែលោកស្រី​ ឌី​ រ័ត្ន​ ជាភរិយា​នៅមានការអាឡោះអាល័យ​ដីដែលពួកគាត់អាស្រ័យផល​កន្លងមក និងមានការបារម្ភថា​ការចាកចេញទៅទីតាំងថ្មី​ នឹងធ្វើឱ្យពួកគាត់ជួបការ​លំបាក។ នៅពេលនេះ ក្រោយពីបានស្តាប់យ៉ាងច្បាស់នូវគោលនយោបាយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី​ លោកស្រី​ ឌី​ រ័ត្ន​ ក៏មានការនឹងនចិត្ត​ និងសប្បាយរីករាយឡើងវិញ​ដោយទទួលបាននូវការកាន់កាប់ដីធ្លីដែលមានការចុះបញ្ជីដែលជាដើមមទុនតជំនាន់ និងមានសរវាសាធារណ:គ្រប់ប្រភេទ​ ដូចជា​សាលារៀន​ មណ្ឌលសុខភាព​ ផ្សា​ ផ្លូវ​ ទឹកស្អាត​

    October 7, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌទួលគោក លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក និងអាជ្ញាធរពាក់ព័ន្ធ ក្នុងដែនសមត្ថកិច្ចខណ្ឌទួលគោក ត្រូវរួមសហការគ្នាឲ្យបានល្អបំផុត ដើម្បីបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ឲ្យដូចភ្លៀងរលឹម ធ្វើយ៉ាងណាឱ្យតំបន់មួយនេះមានភាពល្អប្រសើរឡើងវិញ។ លោក ឃ្លាំង ហួត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យគណៈបញ្ជាការឯកភាពខណ្ឌទូលគោក ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ឲ្យអស់ពីមូលដ្ឋាន តាមរយៈការតាមដានស្រាវជ្រាវ ដោយដាក់ការសង្ស័យទៅលើទីតាំង ដែលយើងទទួលបានព័ត៌មានថា អាចនឹងមានការប្រព្រឹត្តបទល្មើសខាងលើ ទៅតាមប្រសាសន៍ណែនាំរបស់អភិបាលរាជធានីភ្នំពេញ ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការដាក់បទបញ្ជានេះ

    October 7, 2022
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៤៖០០នាទីល្ងាច ទឹកសឹ្ទងពោធិ៍សាត់ បានហក់ឡើងយ៉ាងខ្លាំងដោយមានប្រភពទឹកភ្លៀងតំបន់ជួរភ្នំក្រវាញនៅផ្នែកខាងលើដែលមានកម្រិតកំពស់ដូចខាងក្រោម៖ –សឹ្ទងពោធិ៍សាត់៖ មានកំពស់ ៥.០៣ម៉ែត្រ , កំពស់ប្រុងប្រយ័ត្ន ៥.០ម៉ែត្រ –សឹ្ទងក្រវាញ៖ មានកំពស់ ៣.៧០ម៉ែត្រ , កំពស់ប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ –សឹ្ទងវាលវែង៖ មានកំពស់ ២.៣០ម៉ែត្រ , កំពស់ប្រុងប្រយ័ត្ន ៩.០០ម៉ែត្រ។ ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹងដែលអាចមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹកខេត្ត សូមជម្រាបជូនថា បន្ទាប់ពីបានធ្វើការសង្ខេតតាមដាន

    October 6, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទណ្ឌិតសរុបចំនួន ៦៨៣នាក់ បានដាក់ពាក្យស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ។ នេះបើតាមលោក គឹម សន្តិភាព​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិត្រួតពិនិត្យការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យ និងសម្រេច លើបញ្ជីឈ្មោះទណ្ឌិត ដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក

    October 6, 2022