- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា បច្ចេកវិទ្យា បានផ្តល់ភាពងាយស្រួលក្នុងការបម្រើកិច្ចការងារផ្សេងៗ គ្រប់វិស័យ តួយ៉ាងច្រើន ដូចជាវិស័យធនាគារ សុខាភិបាល សេដ្ឋកិច្ច សង្គម ។ល។ ទោះបីបច្ចេកវិទ្យាបានផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ទន្ទឹមគ្នាវាក៏មានផលអវិជ្ជមានផងដែរ ថ្មីៗនេះ មានការវាយប្រហារដោយមេរោគ Trojan ទៅលើអ្នកប្រើប្រាស់ទូរសព្ទដៃ Android ប្រមាណ ៦ម៉ឺនករណី ដើម្បីលួចប្រាក់ក្នុងគណនីធនាគាររបស់អ្នកប្រើប្រាស់។ នាយកដ្ឋានព័ត៌មានវិទ្យា៖ សូមក្រើនរំលឹកដល់ប្រជាជនកម្ពុជា សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ក្នុងការទាញយក និងដំឡើងកម្មវិធី (Apps) ណាមួយដែលមិនមានប្រភពច្បាស់លាស់
October 6, 2022 - ព័ត៌មានជាតិ
រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥៩ (GS59-F1) មូលហេតុបណ្ដាលមកពីក្រុមការងាររបស់ក្រុមហ៊ុនឯកជនប្រើប្រាស់អេស្កាវ៉ាទ័រកាយដីប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់គោរកា និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ (២) តំបន់កោះដាច់ សង្កាត់ព្រែកលៀប សង្កាត់ជ្រោយចង្វារ និងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (៣)តំបន់កោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ក្រុមការងារបច្ចេកទេសបានធ្វើការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៤:៤៨នាទីរសៀល។ អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី
October 6, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្រ្តីជំនាញធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ បានបញ្ជាក់ថា ស្ថានភាពទឹកស្ទឹងសែនមានការហក់ឡើងបន្តិច តែស្ថិតនៅក្នុងកម្រិតមធ្យម មិនទាន់ដល់ កម្រិតប្រកាសអាសន្ននោះទេ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍! លោកយូ ឡា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះថា ស្ថានភាពទឹកស្ទឹងសែននៅព្រឹកមិញនេះហាក់មានការហក់ឡើងបន្តិចពោលគឺមានកម្ពស់១៤.០៨ ម៉ែត្រ ខណៈពីថ្ងៃម្សិលមិញទឹកមានកម្ពស់១៤.០៤ម៉ែត្រតែប៉ុណ្ណោះ។ លោកបន្តថា ទោះបីទឹកស្ទឹងសែនមានការហក់ឡើង តែស្ថិតនៅក្នុងកម្រិតមធ្យម មិនឡើងលឿនឬយឺតពេកឡើយ ក្នុងនោះបើសង្កេតទៅមើលស្ថានភាពទឹកផ្នែកខាងលើ គឺនៅក្នុងស្រុកសណ្តាន់ ព្រំប្រទល់ជាប់ជាមួយខេត្តព្រះវិហារ គឺមានការស្រកចុះជាបណ្តើរៗ។ លោកបន្តថា អាជ្ញាធរជំនាញ
October 6, 2022 - ព័ត៌មានអន្តរជាតិ
(ហ្សឺណែវ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីជូនដំណឹងឱ្យមានការប្រុងប្រយ័ត្ន ចំពោះថ្នាំសេរ៉ូបំបាត់ក្អកនិងផ្តាសាយចំនួន៤ប្រភេទ ដែលផលិតដោយក្រុមហ៊ុនឱសថ ម៉ៃដិន (Maiden Pharmaceuticals) នៅឯប្រទេសឥណ្ឌា ខណៈ WHO បានព្រមានថា ពួកវាអាចមានជាប់ពាក់ព័ន្ធទៅនឹង ការស្លាប់របស់កុមារចំនួន៦៦នាក់ នៅប្រទេសហ្កំប៊ី (Gambia) នៃតំបន់អាហ្រ្វិកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២។ ប្រមុខអង្គការ WHO លោក ថេដ្រូស អាដហាណូម ហ្កេប្រ៊ីយេស៊ូស (Tedros Adhanom
October 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យោងទៅតាមអនុក្រឹត្យលេខ៦៥៨ អនក្រ.តត ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ អគ្គស្នងការនគរបាលជាតិ បានសម្រេចប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ១៧រូប។ អគ្គស្នងការនគរបាលជាតិ សម្រេចប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំអគ្គស្នងការរង នៃស្នងការដ្ឋាននគរបាលជាតិ ដូចខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន
October 6, 2022 - ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម កាលពីថ្ងៃពុធ ទី០៥ ខែតុលា បានរាយការណ៍ថា ប្រទេសខ្លួនបានស្នើឱ្យក្រុមហ៊ុន Netflix បញ្ឈប់ការបញ្ចាំងរឿងភាគកូរ៉េខាងត្បូង «Little Women» នៅក្នុងប្រទេសខ្លួនតទៅទៀត ដោយបានចោទថា រឿងភាគមួយនោះបានបំភ្លៃព្រឹត្តិការណ៍នៃសង្គ្រាមវៀតណាម។ នៅក្នុងភាគទី៨ នៃរឿងភាគដែលមានសរុប ១២ភាគ ដែលផ្អែកលើប្រលោមលោកដែលមានចំណងជើងដូចគ្នា សរសេរដោយអ្នកនិពន្ធរឿងប្រលោមអាមេរិកលោកស្រី Louisa May Alcott វាបាននិយាយពីទាហានជើងចាស់មកពីកូរ៉េខាងត្បូងម្នាក់ បានអួតពីសមាមាត្រនៃការស្លាប់របស់ទាហាននៅក្នុងសង្គ្រាមជាមួយវៀតកុង ដោយគាត់បាននិយាយថា នៅក្នុងសមរភូមិដ៏ល្អបំផុតរបស់គាត់ ការស្លាប់ទាហានកូរ៉េខាងត្បូងម្នាក់ ស្មើនឹងការស្លាប់ទាហានវៀតកុង ២០នាក់។ បន្ទាប់មក ទាហានជើងចាស់នោះបាននិយាយថា សមាមាត្រគឺកាន់តែខ្ពស់នៅខាងកូរ៉េខាងត្បូងក្នុងចំណោមទាហានវរជនរបស់ប្រទេសនេះ។ ការពិតទៅគេមិនដឹងថា តើទាហានវៀតណាមខាងជើងប៉ុន្មាននាក់ ត្រូវបានទាហានកូរ៉េខាងត្បូងសម្លាប់ក្នុងអំឡុងពេលសង្គ្រាមនោះទេ។
October 6, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ក្រុមការងារបច្ចេកទេស បន្តអនុវត្តការងាររបស់ខ្លួនឱ្យជាប់ជាប្រចាំ ទាក់ទងនឹងការចុះបិទជង្ហុកសំបុកមាន់នៅក្នុងរដូវវស្សា ដែលសំបូរទៅដោយទឹកភ្លៀងធ្លាក់ជោគជាំនាឆ្នាំនេះ ដោយមិនត្រូវទុកផ្លូវនោះចោល បង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះឡើយ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំដូចនេះ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការមកពីអង្គភាពក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះក៏ដើម្បីពិនិត្យពិភាក្សាលើការងារសំខាន់ៗទាក់ទងនឹងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការងារដឹកជញ្ជូនតាមផ្លូវទឹក ការងារទឹកកខ្វក់ ការអភិវឌ្ឍគម្រោងបច្ចេកវិទ្យាថ្មីៗ វឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រមទាំងការបំពាក់មេដាយជូនក្រុមការងារបច្ចេកទេសក្រុមហ៊ុន Cambodian PPSHV
October 6, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ ការប្រគំតន្រ្តីមួយនៅតែបន្តរៀបចំឡើងយ៉ាងសប្បាយរីករាយបើទោះជាទឹកបានលិចជុំវិញឆាកអស់ទៅហើយក៏ដោយ ខណៈមានអ្នកគាំទ្រមួយចំនួនបានជិះទូកទៅដល់មុខឆាកតែម្តងដើម្បីបានជួបនិងជូនអំណោយដល់ក្រុមតារាចម្រៀងដែលជា Idol នៅក្នុងដួងចិត្តរបស់ពួកគាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីថ្ងៃពុធ ទី៥ ខែតុលានេះបានឲ្យដឹងថា ការប្រគំតន្ត្រីដ៏កម្រនេះត្រូវបានរៀបចំឡើងនៅក្នុងខេត្ត Pathum Thani ដែលជាខេត្តនៅជាប់នឹងក្រុងបាកកក ប្រទេសថៃ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា ការប្រគំតន្ត្រីមួយនេះត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយក្រុមហ៊ុន Moo ដែលក្រុមហ៊ុនលក់ផលិតផលអំពូលភ្លើងនិងឧបករណ៍បំពងសំឡេងដ៏ធំនៅក្នុងប្រទេសថៃ ខណៈឆាកតន្ត្រីមួយនេះត្រូវបានរៀបចំឡើងដោយមានកម្មវិធីអមជាច្រើនបន្ថែមទៀត ដែលខាងក្រុមហ៊ុនត្រូវចំណាយប្រាក់ក្នុងចំនួនដ៏ច្រើនមួយ។ មុនពេលសម្រេចរៀបចំកម្មវិធីនេះឡើងគឺអាកាសធាតុមានលក្ខណៈអំណោយផលជាធម្មតា តែមុនពេលប្រគំតន្ត្រីបន្តិចស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងនិងបានបង្កឲ្យមានទឹកជន់លិចនៅជុំវិញឆាកតន្ត្រីផងដែរ។ យ៉ាងណាក្តី អ្នកគ្រប់គ្រងកម្មវិធីមិនបានលុបចោលការប្រគំតន្ត្រីឡើយ ខណៈអ្នកគាំទ្រមួយចំនួនក៏មិនបានដើរចេញពីឆាកតន្ត្រីដែរ ដោយពួកគាត់នៅបន្តទស្សនាយ៉ាងរីករាយ និងថែមទាំងសុខចិត្តជិះទូកដើម្បីទៅជួបនិងជូនអំណោយដល់ក្រុមតារាចម្រៀងទៀតផង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
October 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី កាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២។ គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ សូមជូនដំណឹងដល់បេក្ខជន-បេក្ខនារី ដែលបានដាក់ពាក្យសុំចុះឈ្មោះចូលរួមនៅក្នុងការប្រឡងជ្រើរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២ បម្រើការងារនៅ មណ្ឌលអប់រំកែប្រែទី១ មណ្ឌលយុវនីតិសម្បទា និងពន្ធនាគាររាជធានីភ្នំពេញ ជ្រាបថា កាលបរិច្ឆេទនៃការប្រឡង នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២ នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដែលមានទីតាំងស្ថិតនៅលើមហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
October 6, 2022 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាករថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ធ្វើចរាចរណ៍ចូលក្នុងក្រុងបាត់ដំបង ជាបណ្ដោះអាសន្ន។ ដោយស្ថានភាពជំនន់ទឹកស្ទឹងសង្កែ បាននឹងកំពង់ជន់ឡើងជាហេតុបណ្ដាលឱ្យលិចលង់នៅតាមបណ្ដាលផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង ដែលការជន់លិចនេះអាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវថ្នល់ មិនអាចទ្រនឹងទម្ងន់របស់រថយន្តធុនធ្ងន់បានទេ។ ដើម្បីបង្ការគ្រោះថ្នាក់ដែលកើតមានឡើងជាយថាហេតុ និងទប់ស្កាត់ការខូចខាតផ្លូវថ្នល់ រដ្ឋបាលខេត្ត សូមធ្វើការផ្អាករថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍ចូលក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាបណ្ដោះអាសន្ន។ រដ្ឋបាលខេត្ត សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សាធារណជន ដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នឹងចូលរួមសហការអនុវត្តកុំបីខាន ៕ ប្រភព៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង Battambang Provincial Health Department
October 6, 2022









