- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ដែលជាច្បាប់វិនិយោគថ្មី ក្នុងបំណងបង្កើនការទាក់ទាញការវិនិយោគសម្រាប់កម្ពុជា។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញ ពីវិបត្តិនៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩» នាសណ្ឋាគារសុខាភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងបរិការណ៍ដែលប្រទេសជាច្រើននៅជុំវិញពិភពលោក នៅបន្តជួបប្រទះនឹងការឆ្លងរាលដាលនៅឡើយ រាជរដ្ឋាភិបាលបាននិងកំពុងព្យាយាមប្រែក្លាយវិបត្តិ ឱ្យទៅជាកាលានុវត្តភាព តាមរយៈការពន្លឿនការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។ ក្នុងនោះកាលពីខែ
October 6, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» ក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ សម្តេចតេជោ បានស្នើឱ្យបងប្អូននៅឃុំព្រះដាក់ រក្សាភាពស្ងប់ស្ងាត់ ក្រោយពីថ្មីៗនេះបងប្អូនប្រជាពលរដ្ឋនៅទីនោះបានធ្វើការតវ៉ាប្រឆាំងនឹងការរុះរើទៅនៅតំបន់រុនតាឯក។ សម្តេចបានបញ្ជាក់ថា «សូមបងប្អូនមានការស្ងប់ចិត្ត យើងមិនអាចធ្វើទទឹងទិស ហើយទៅរើរុះប្រជាជនដែលរស់នៅឡើយ»។ សម្តេចបន្តថា រដ្ឋកំពុងគិតគូពីហេដ្ឋារចនាសម្ព័ន្ធរបស់អង្គរ ជាពិសេសបញ្ហាទឹកនៅបារាយណ៍ខាងកើត ដើម្បីការពារសម្រាប់ប្រជាជននៅទីនោះ ម្ខាងទៀតដើម្បីដោះស្រាយការពារអង្គរ គឺអ្នករស់នៅក្រោយឆ្នាំ១៩៧៩ ដែលរស់នៅព័ទ្ធជុំប្រាសាទ តាំងទីលំនៅខុសច្បាប់ មិនស្របលក្ខខណ្ឌ របស់យូនេស្កូ នៃបេតិកភណ្ឌ។ សម្តេចតេជោ ហ៊ុន
October 6, 2022 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ធ្លាក់ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន បន្ទាប់ពីទីក្រុងព្យុងយ៉ាងថ្កោលទោសសហរដ្ឋអាមេរិកជុំវិញការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងការធ្វើ សមយុទ្ធយោធារួមគ្នា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២។ យោធាកូរ៉េខាងត្បូង និងអាមេរិក ចាប់បានសញ្ញាពីការធ្វើតេស្ដមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន២គ្រាប់ ចេញពីតំបន់ សាំសុខ (Samsok) ស្ថិតនៅក្នុងរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន។ ការបាញ់សាកល្បងមីស៊ីលនេះគឺជាការធ្វើតេស្ដលើកទី៦ ហើយ ក្នុងរយៈពេលមិនដល់ ២សប្ដាហ៍ផង ក្នុងរួមមានទាំងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមដែលកូរ៉េខាងជើងបានរំលងប្រទេសជប៉ុន កាលពី ថ្ងៃអង្គារកន្លងទៅ។
October 6, 2022 - ព័ត៌មានជាតិ
ខេត្តកែប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយពីអញ្ជើញបងប្អូនអាជីវករចូលប្រជុំកាលពីពេលថ្មីៗ នៅសាលាក្រុងកែប ដើម្បីលើកយកបញ្ហា និងដំណោះស្រាយនានា ជុំវិញភាពរញ៉េរញ៉ៃនៅតាមបណ្តោយឆ្នេរកែប នារសៀលថ្ងៃទី០៤ខែតុលានេះ លោកអភិបាលក្រុងកែប បានដឹកនាំគណៈបញ្ជាការឯកភាពក្រុងកែប ចុះវាស់វែង និងរៀបចំសំណង់នានា ដែលអាជីវករបានសង់រំលោភលើផ្លូវសាធារណៈ និងគំរបលូជាដើម ដោយទុកពេលឱ្យត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ឱ្យម្ចាស់សំណង់ទាំងនោះរើចេញជាកំហិត។ លោកខេង យ័ន អភិបាលក្រុងកែប បានឱ្យដឹងថា ដូចដែលបានព្រមព្រៀងគ្នាជាមួយបងប្អូនអាជីវករក្នុងការជួបគ្នានៅសាលាក្រុងកែប ដោយយើងសម្រេចមិនអនុញ្ញាតឱ្យ មានការលក់ដូរនៅថ្ងៃច័ន្ទ ដល់ សុក្រ នោះទេ ហើយការស្នើពីអាជីវករយើងអនុញ្ញាតឱ្យលក់នៅថ្ងៃបុណ្យទាន
October 6, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២»។ សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។ សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» បានធ្វើឡើងជារៀងរាល់ឆ្នាំ រយៈពេល១៣ឆ្នាំមកហើយ។ នៅឆ្នាំ២០២០ និង២០២១ ការរាតត្បាតជំងឺកូវីដ១៩ បានធ្វើឱ្យខកខានការរៀបចំនូវវេទិកាដ៏មានសារៈសំខាន់មួយនេះ។ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានទប់ស្កាត់ដោយជោគជ័យលើការរាតត្បាតជំងឺកូវីដ១៩នោះ នៅឆ្នាំ២០២២នេះ វិទ្យាស្ថានបណ្តុះបណ្តាល
October 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ស្របពេលដែលឱសានវាទនៃយុទ្ធនាការចុះបញ្ជីរថយន្ដចង្កូតស្ដាំ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ខណៈរថយន្ដចង្កូតស្ដាំនៅសល់ដែលចុះបញ្ជីរួច ហើយម្ចាស់រថយន្ដខកខានមិនទាន់បានចូលរួមមកបង់ពន្ធ និងអាករនោះឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានលើកឡើងថា អគ្គនាយកដ្ឋានគយ នឹងលើកជាជម្រើស និងជាសំណូមពរជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច ដើម្បីសុំការពន្យារពេលមួយរយៈទៀត ជូនដល់ម្ចាស់រថយន្ដចង្កូតស្ដាំដែលនៅសេសសល់ចំនួន ៣ ៨៣៨ គ្រឿង ដើម្បីផ្ដល់ឱកាសដល់ម្ចាស់រថយន្ដអាចស្វែងរកថវិកាមកបង់ពន្ធ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពនៃការអនុវត្ដប្រមូលពន្ធលើយានយន្ដគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស នាព្រឹកថ្ងៃទី០៥ ខែតុលា
October 5, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកស្រី កែវ វ៉ាន់ថា ជាឈ្មួញកណ្តាលបោះដុំបន្លែនៅផ្សារដើមគ បានប្រកាសទទួលទិញគល់ស្លឹកគ្រៃ ១០០០គីឡូជារៀងរាល់ថ្ងៃ ដើម្បីយកទៅលក់បោះដុំបន្តនៅទីផ្សារ ។ អ្នកស្រី កែវ វ៉ាន់ថា រស់នៅរាជធានីភ្នំពេញ ជាឈ្មួញកណ្ដាលទទួលទិញគល់ស្លឹកគ្រៃពី៥០០គីឡូ ទៅ ១០០០ គីឡូ ក្នុងមួយថ្ងៃ ដើម្បីយកទៅលក់បោះដុំបន្តទៅឱ្យអាជីវករបោះដុំបន្លែនៅផ្សារដើមគ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ អ្នកស្រីបន្ដថា ដោយគល់ស្លឹកគ្រៃមួយគីឡូតម្លៃ៨៥០រៀល ដូច្នេះ សម្រាប់បងប្អូនដែលនៅឆ្ងាយពីរាជធានីភ្នំពេញ អ្នកស្រីនឹងជួយថ្លៃសេវាដឹកជញ្ជូនពាក់កណ្តាល និងបងប្អូន ដែលនៅជាយក្រុងអ្នកស្រីនឹងទៅយកដល់កន្លែងដោយផ្ទាល់តែម្តង ដោយមិនគិតថ្លៃដឹកជញ្ជូនឡើយ។ អ្នកស្រី
October 5, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែកញ្ញា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ក្រាបរថយន្ដគ្មានពន្ធ នៅទូទាំងប្រទេស បានចំនួនប្រមាណ៥១០គ្រឿង។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត គុណ ញឹម ចូលរួមក្នុងសន្និសីទព័ត៌មាន បង្ហាញពីលទ្ធផល នៃការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលជាការអនុញ្ញាតលើកចុងក្រោយ របស់រាជរដ្ឋាភិបាល ម្ចាស់ឲ្យរថយន្តចង្កូតស្តាំគ្រប់ប្រភេទបង់ពន្ធ និងអាករ ដោយមិនតម្រូវឲ្យកែចង្កូត
October 5, 2022 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ នៅថ្ងៃពុធនេះ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានសម្រេចជាផ្លូវការ នូវការបញ្ចូលទឹកដីដែលមានទំហំច្រើនជាង ១៥ភាគរយរបស់ប្រទេសអ៊ុយក្រែន ស្របពេលដែលកងកម្លាំងរបស់រុស្ស៉ី កំពុងខិតខំព្យាយាមទប់ទល់ការវាយបករបស់ទីក្រុងកៀវ ទាំងនៅភាគខាងត្បូងនិងខាងកើតអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២។ លោក ពូទីន បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ចំនួន៤ ស្តីពីការទទួលយកតំបន់ដូណេត (Donetsk), លូហាន (Luhansk), ខឺសុន (Kherson) និងហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) របស់អ៊ុយក្រែន មកក្លាយជាផ្នែកនៃប្រទេសរុស្ស៉ី បន្ទាប់ពីសេចក្តីព្រាងច្បាប់ទាំងនោះ ត្រូវបានផ្តល់សច្ចាប័ន ដោយសភារបស់រុស្ស៉ី។
October 5, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ម្ចាស់រថយន្ដស៊េរីទំនើប Rolls-Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 2D-7777 ដែលត្រូវបានម៉ូតូកង់បីកៀរបណ្ដាលឲ្យរងនូវការខូចខាតនោះ ម្ចាស់រថយន្ដសម្រេចមិនយកសំណងពីភាគីកង់បីទេ ពោលគឺស្មើគ្នាតែម្តង។ មន្ដ្រីនគរបាលខណ្ឌបឹងកេងកង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយកើតហេតុបន្ទាប់ពីជជែកគ្នាមួយសន្ទុះធំនោះ ម្ចាស់រថយន្ដស៊េរីទំនើប Rolls-Royce សម្រេចចិត្តបញ្ចប់រឿងរ៉ាវនៅកន្លែងកើតហេតុតែម្ដង ដោយមិនទាមទារឲ្យអ្នកបើកម៉ូតូកង់បីដឹកឥវ៉ាន់នោះ សងប្រាក់ចំពោះអ្វីដែលបានធ្វើឲ្យខូចខាតនោះឡើយ។ អ្នកបើកម៉ូតូកង់បី ក៏បានសុំទោសចំពោះកំហុសរបស់ខ្លួន និងអរគុណចំពោះទឹកចិត្តសណ្ដោប្រណី របស់ម្ចាស់រថយន្ដខាងលើ។ សូមជម្រាបថា រថយន្ដស៊េរីទំនើប Rolls-Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 2D-7777 ត្រូវម៉ូតូកង់បីដឹកឥវ៉ាន់បើកកៀរ បណ្ដាលឲ្យរងការខូចខាតអស់មួយចំហៀងផ្នែកខាងស្ដាំ ពេលរថយន្ត និងម៉ូតូកង់បីកំពុងធ្វើដំណើរស្របទិគ្នា។
October 5, 2022









