Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជ័យជម្នះប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ដោយជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ថ្លែងនៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៉ី (OCA) លើកទី៤១ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជាទទួលបានជ័យជម្នះប្រកបដោយ ផ្លែផ្កាគួរជាទីមោទនៈពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ដោយជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ព្រមទាំងបានកែប្រែវិបត្តិដ៏ធំចំពោះមុខនេះ ឱ្យទៅជាកាលានុវត្តភាពក្នុងការជំរុញការអនុវត្តការដ្ឋាន កែទម្រង់សេដ្ឋកិច្ចសំខាន់ៗឱ្យកាន់តែស៉ីជម្រៅ»។ សម្តេចតេជោ បានបន្តថា

    October 4, 2022
  • ព័ត៌មានជាតិ

    យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយមានប្រជាពលរដ្ឋមួយចំនួន មានការងឿងឆ្ងល់ ទៅនឹងស្លាកសញ្ញាពូថៅដៃ លើផ្លូវល្បឿនលឿនក្រុងភ្នំពេញ-ព្រះសីហនុ ពេលនេះ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ បានបកស្រាយបញ្ជាក់យ៉ាងដូច្នេះថា៖​ ដោយសារស្លាកសញ្ញាពូថៅដៃនេះ ប៉ុន្មានថ្ងៃនេះខ្ញុំនិងក្រុមការងារមិនបានសម្រាកស្រួលទេ នេះក៏ដោយសារក្រុមហ៊ុនមុននិងដាក់មិនបានពិភាក្សាជាមួយក្រសួងជាមុនសិន ដោយគាត់ផលិតដាក់តាមផ្លូវជាសញ្ញាថា ហាមកាប់ឈើ និងកាត់របងការពារសុវត្ថិភាពផ្លូវ។ ដោយមានចម្ងល់ជាច្រើនពីបងប្អូនតាមបណ្ដាញទំនាក់ទំនងសង្គមលើស្លាកសញ្ញាពូថៅដៃនេះ ក្រសួងក៏បានអោយក្រុមហ៊ុនដកចេញរួចរាល់ហើយដែរ។ សូមបងប្អូនមេត្តាជ្រាប និងសូមមេត្តាអធ្យាស្រ័យ ដែលក្រុមហ៊ុនមានការភ័ណ្ឌច្រឡំដោយអចេតនានេះ និងសូមជូនពរការធ្វើដំណើរលើផ្លូវល្បឿនលឿនបានប្រកបដោយសេចក្តីសុខសុវត្ថិភាព និងជួយលើកតម្កើងសមិទ្ធិផលជាតិយើងទាំងអស់គ្នា ។សូមអរគុណ ៕

    October 4, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖​ កញ្ចប់ជំនួយយោធាបន្ថែមរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្រាប់អ៊ុយក្រែនត្រូវបានគេរំពឹងថានឹងរួមបញ្ចូលទាំងប្រព័ន្ធ មីស៊ីល HIMARS ៤គ្រឿង គ្រាប់រំសេវ និងគ្រាប់មីន ដែលមានទំហំទឹកប្រាក់ ៦២៥លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុម​មន្ត្រីអាមេរិក ដែលបានបញ្ជាក់ថាកញ្ចប់យោធា ថ្មីខាងលើនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ ឬអាចនៅថ្ងៃអង្គារសប្ដាហ៍នេះតែម្ដង ហើយវាអាចនឹងក្លាយជាកញ្ចប់យោធាលើកដំបូងរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ចាប់តាំងពីលោក ពូទីន កាត់យកទឹកដីនៃតំ​បន់ចំនួន៤ របស់អ៊ុយក្រែនបញ្ចូលក្នុងឧបសម្ព័ន្ធរុស្ស៉ីកាលពីថ្ងៃសុក្រសប្ដាហ៍មុនមក។ គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសពីកញ្ចប់ជំនួយយោធាទំហំទឹកប្រាក់

    October 4, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានធ្វើការប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកបានបាត់ម៉ូតូ អាចទៅពិនិត្យមើលនៅស្នងការការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបាន។ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ទៀតថា ក្នុងករណីរកឃើញម៉ូតូរបស់ខ្លួន គឺសូមបងប្អូនប្រជាពលរដ្ឋយកឯកសារទិញ-លក់ ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីបានទទួលយកម៉ូតូត្រលប់ទៅវិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    October 4, 2022
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ុកាហ្សូ ហាម៉ាដា (Yasukazu Hamada) បាននិយាយថាជប៉ុននឹងពិចារណា ក៏ដូចជាត្រួតពិនិត្យលើជម្រើស ទាំងអស់ ក្នុងនោះរួមមានទាំងសមត្ថភាពវាយបក ខណៈទីក្រុងតូក្យូកំពុងពង្រឹងវិស័យការពារជាតិរបស់ខ្លួន ចំពោះមុខការបាញ់មីស៊ីលជាបន្តបន្ទាប់ពីសំណាក់ កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារនេះ លោក ហាម៉ាដា បានគូសបញ្ជាក់ដូច្នេះថា «នៅក្រោមស្ថានភាពនេះ យើងនឹងបន្តត្រួតពិនិត្យលើគ្រប់ ជម្រើសទាំងអស់ ក្នុងនោះរួមមានទាំងសមត្ថភាពវាយបក ហើយនឹងមិនច្រានចោលនូវជម្រើសណាមួយឡើយ ខណៈយើងកំពុងបន្តធ្វើការលើការ ពង្រឹងសមត្ថភាពការពារជាតិរបស់យើង»។ គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុ​ន

    October 4, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ផ្ទៃដីដាំដុះដំណាំស្រូវ របស់ប្រជាពលរដ្ឋជាង ៣២០០០ហិកតា នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប កំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ខណៈមន្ត្រីជំនាញកំពុងចុះស្រង់ទិន្នន័យពីការខូចខាតពិតប្រាកដ។ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បាន ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះថា ចាប់តាំងពីអំឡុងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២មក ស្ថានភាពជំនន់ទឹកភ្លៀងបានកើនឡើងជាបន្តបន្ទាប់ ធ្វើឱ្យមានផល ប៉ះពាល់ទៅដល់ស្រុកមួយចំនួនក្នុងចំណោយស្រុកក្រុងទាំង១២របស់ខេត្តសៀមរាប។ លោកបន្តថា មកដល់ពេលនេះ ស្ថានភាពទឹកនៅតំបន់ខ្លះបានស្រកចុះ និងតំបន់ខ្លះបានកើនឡើង ដោយសារទឹកហូរមកពីតំបន់ខាងលើ ដូច្នេះទំហំនៃផ្ទៃដីដំណាំស្រូវដែលរងផលប៉ះពាល់ សរុបចំនួនប្រមាណ

    October 4, 2022
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារនេះបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ហោះរំលងប្រទេសជប៉ុន ជាលើកដំបូងក្នុងរយៈពេលជាង៥ឆ្នាំមកនេះ ដោយ ជំរុញឱ្យរដ្ឋាភិបាលព្រមានដល់ប្រជាជនរត់រកកន្លែងមានសុវត្ថិភាព ព្រមទាំងផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ននៅប៉ែកភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២។ រដ្ឋាភិបាលជប៉ុន បានព្រមានប្រជាជននៅក្នុងតំបន់ រត់រកកន្លែងមានសុវត្ថិភាព ខណៈមីស៊ីលមួយគ្រាប់បានហោះរំលងឆ្លងកាត់ទឹកដីរបស់ខ្លួន មុននឹងធ្លាក់ ចូលមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែព្រមពេលជាមួយគ្នា យោធាជប៉ុនមិនបានចាត់វិធានការ ឬប្រើប្រព័ន្ធការពារដែនអាកាសបំផ្លាញមីស៊ីលនេះឡើយ ដែលជាការបាញ់មីស៊ីលរំលងប្រទេសជប៉ុន លើកដំបូងបំផុតដោយកូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០១៧មក។ មីស៊ីលផ្លោងដែលកូរ៉េខាងជើង បានបាញ់សាកល្បងនេះត្រូវបានយោធាជប៉ុនបញ្ជាក់ថាអាចហោះបានចម្ងាយ ៤,៦០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ ១,០០០ គីឡូម៉ែត្រ។ ចំណែកឯយោធាកូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរថាកូរ៉េខាងជើងពិតជាបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ឬ IRBM

    October 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី០៥ ខែតុលា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើកម្ពុជាជាមួយនិងខ្យល់មូសុងនិរតីខ្សោយ។ ទន្ទឹមនោះការជួបប្រសព្វគ្នារវាងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន (ភាគខាងជើង) និងសម្ពាធទាបដែលរុញពីក្រោម ក៏មានឥទ្ធិពលលើកម្ពុជាផងដែរ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ភ្លៀងនៅតែបន្តធ្លាក់ជាប់ជាបន្តបន្ទាប់ នៅលើផ្ទៃប្រទេស ដោយក្នុងនោះ៖ ១-តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា

    October 4, 2022
  • ព័ត៌មានអន្តរជាតិ

    ប្រទេសហៃទីកាលពីថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៧នាក់ បានស្លាប់ដោយសារជំងឺអាសន្នរោគ (Cholera) នៅក្នុងការត្រឡប់មកវិញដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ចំពេលដែលប្រទេសនេះកំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ និងទឹកស្អាត។ ជំងឺនេះបានសម្លាប់មនុស្សប្រហែល ១០,០០០ នាក់ តាមរយៈការផ្ទុះឡើងក្នុងឆ្នាំ២០១០ ដែលកាលនោះ វាត្រូវបានស្តីបន្ទោសទៅលើកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ក្រសួង​សុខាភិបាលហៃទី​បាន​បញ្ជាក់​ពី​ករណី​មួយ ​នៅ​ក្នុង​តំបន់ Port-au-Prince ហើយបន្ថែម​ថា ​ក៏មាន​ករណី​សង្ស័យ​នៅ​ក្រុង Cite Soleil នៅ​ខាង​ក្រៅ​រដ្ឋធានី ​ដែល​ជា​ទីតាំង​នៃ​សង្គ្រាម​ពួកសង្គមទំនើង​ដ៏​សាហាវ​ក្នុង​ខែ​កក្កដា។ ក្រុមក្មេងទំនើង ចាប់តាំងពីខែមុន បាននឹងកំពុងបិទច្រកប្រេងដ៏សំខាន់របស់ប្រទេស ក្នុងការតវ៉ាជុំវិញការប្រកាសកាលពីខែមុនអំពីការដំឡើងថ្លៃប្រេងឥន្ធនៈ។ មន្ទីរពេទ្យជាច្រើនបានបិទ ឬបន្ថយប្រតិបត្តិការឡើងវិញ ដោយសារការខ្វះខាតប្រេងឥន្ធនៈដល់ម៉ាស៊ីនភ្លើង។

    October 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតចាប់ពីម៉ោង ៧៖០០នាទីព្រឹក ថ្ងៃទី០២ ដល់ម៉ោង ៧៖០០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ មានយានយន្តចំនួន ១៤.៣២២ គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខនេះបានបង្ហាញឱ្យឃើញពីកំណើននៃការធ្វើដំណើរលើផ្លូវល្បឿនលឿនក្នុងថ្ងៃទីពីរ នៃការដាក់ឱ្យដំណើរសាកល្បង ដែលស្មើនឹងជាង ៦០% បើធៀបនឹងតួលេខពីម្សិលមិញ។ នេះជាសញ្ញាណវិជ្ជមានមួយបង្ហាញថា ផ្លូវល្បឿនលឿនជម្រើសប្រសើរមួយសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនផងដែរ។ សូមជម្រាបជូនដែរថា៖ ក្នុងចំណោមយានយន្តដែលបានចរាចរ ក្នុងថ្ងៃទី២នេះ មានករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ

    October 3, 2022