- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងបង់ពន្ធជូនរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅពេលដែលវិស័យឯកជនរីកចម្រើន នឹងជួយបង្កើតការងារជូនប្រជាជនកាន់តែច្រើន ហើយការបង់ពន្ធកាន់តែកើនខ្ពស់ សម្រាប់ជួយទ្រទ្រង់ដល់ការចំណាយរបស់រាជរដ្ឋាភិបាល។ សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញពង្រឹងការរីកចម្រើនវិស័យឯកជនក្នុងស្រុក ដើម្បីឲ្យកម្ពុជាមានអ្នករកស៊ីកាន់តែច្រើន សម្រាប់ជួយដល់ប្រទេសជាតិ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។
October 3, 2022 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្ត Tesla ហាក់មិនបានបោះបង់ចោលគ្រោងកាលផលិតរថយន្ត Cybertruck នោះទេ បើទោះបីជាមានកាពន្យាពេលជាបន្តបន្ទាប់អស់រយៈពេលជាង ៣ឆ្នាំមកនេះ ខណៈ Elon Musk នៅតែបង្ហើបពីមុខងារថ្មីៗជានិច្ចសម្រាប់រថយន្តពិសេសមួយនេះ។ ដោយឡែករបាយការណ៍លើកនេះ Musk បានប្រាប់ថា Cybertruck មិនត្រឹមតែជារថយន្តទេ ថែមទាំងអាចដើរតួរជាទូកបានថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ArenaEV នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២។ តាមរយៈការបង្ហោះនៅលើ Twitter លោក Musk បានលើកឡើងថា រថយន្ដ Cybertruck មានប្រព័ន្ធការពារទឹកមិនឱ្យជ្រាបបានល្អ ដូច្នេះវានឹងអាចបើកបរឆ្លងបឹង, ទន្លេរ និងសូម្បីតែសមុទ្រ
October 3, 2022 - ព័ត៌មានជាតិផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុថ្មី បើកដំណើរការសាកល្បងថ្ងៃទី១ មានយានយន្តជិត ៩.០០០ គ្រឿងបានធ្វើចរាចរណ៍
រាជធានីភ្នំពេញ៖ បើគិតពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២នេះ មានយានយន្តចំនួន ៨.៩២៧ គ្រឿង ដែលបាននាំគ្នាធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង០៨ទីតាំង។ ក្នុងនោះដែរយើងសង្កេតឃើញថា មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ប៉ុណ្ណោះទេ លើសពីនេះទៅទៀត ក៏មានយានយន្តដឹកជញ្ជូនដែលស្របតាមលក្ខណៈបច្ចេកទេស ក៏បានយកឱកាសនេះក្នុងការដឹកជញ្ជូនទំនិញរបស់ខ្លួនផងដែរ ដែលនេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ចដែលមានសក្តានុពលពិតមែន។ សូមជម្រាបជូនដែរថា៖ ក្នុងចំណោមយានយន្តជិត៩.០០០គ្រឿងនោះ ក៏មានករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះផងដែរ ជាសរុបមានចំនួន ៥២ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩ ក្នុងថ្ងៃនោះ។
October 3, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីបកស្រាយបកបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងស្រ្តីម្នាក់ដែលបានជិះឡាន និងពុំបានពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ ត្រូវបានសមត្ថកិច្ចហៅធ្វើការណែនាំអប់រំ បែរជាចោទប្រកាន់ និងប្រើពាក្យសម្តីមិនសមរម្យមកលើសមត្ថកិច្ចទៅវិញ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមធ្វើការគូសបញ្ជាក់ថា នៅវេលាម៉ោងប្រហែល ៩:០០នាទីព្រឹក ថ្ងៃទី១ខែតុលាឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការឃាត់រថយន្តម៉ាកvigo២បាំងកន្លះពណ៌ខ្មៅផ្លាកលេខ2P-5250ភ្នំពេញ ដើម្បីធ្វើការអប់រំឱ្យពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវព្រោះប្រពន្ធគាត់ពាក់ខ្សែក្រវាត់មិនបានត្រឹមត្រូវ ទើបសមត្ថកិច្ចបានព្យាយាមបញ្ឈប់រថយន្ត ដើម្បីធ្វើការណែនាំអប់រំ ប៉ុន្តែបែរជា ចោទប្រកាន់សមត្ថកិច្ចខុសពីការពិតទៅវិញ។ សូមចូលរួមគោរពច្បាប់ឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិជាច្រើនជារៀងរាល់ថ្ងៃ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
October 3, 2022 - ព័ត៌មានអន្តរជាតិ
ពលរដ្ឋខ្មែរចំនួន ២នាក់ រស់នៅក្នុងក្រុង Oizumi របស់ខេត្ត Gunma ត្រូវបានចាប់ខ្លួនពីបទលួចខ្សែភ្លើងតម្លៃ ៦ លានយ៉េន (ជាង ៤១,៤០០ ដុល្លារ) ពីបរិវេណរោងចក្រថាមពលពន្លឺព្រះអាទិត្យនៅភូមិ Miura ខេត្ត Ibaraki ។ ជនជាតិខ្មែរទាំង ២នាក់ ដែលត្រូវបានចាប់ខ្លួន មានម្នាក់ឈ្មោះ Thi Sotiara អាយុ ២៤ឆ្នាំ ជាបុគ្គលិកអណ្ដែត និងបុរសម្នាក់ទៀត(គ្មានការងារ) មានឈ្មោះថា Cui Sureyaw មានអាយុ ២២ឆ្នាំ។ យោងតាមទីស្នាក់ការប៉ូលិសខេត្ត Gunma
October 1, 2022 - ព័ត៌មានជាតិ
(ក្រចេះ)៖ គណៈកម្មាធិការគ្រប់គងគ្រោះមហន្តរាយខេត្តក្រចេះ បានជូនដំណឹងដល់ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត ពីការត្រៀមលក្ខណៈបង្ការ សង្គ្រោះ និងឆ្លើយតបហានិភ័យគ្រោះមហន្តរាយ ដែលអាចបង្កឡើងដោយទឹកភ្លៀង និងទឹកទន្លេមេគង្គនាពេលខាងមុខនេះ។ តាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា យោងតាមការព្យាករណ៍កម្ពស់ទឹកទន្លមេគង្គ របស់ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានព្យាករណ៍កម្ពស់ទឹកទន្លេមេគង្គ និងស្ថានភាពអាកាសធាតុ ក្នុងភូមិសាស្ត្រខេត្តក្រចេះ ឃើញថា ទឹកទន្លមេគង្គ នឹងហក់ឡើងក្នុងរយៈពេល ៣ ទៅ ៥ថ្ងៃខាងមុខ ដល់កម្ពស់ ២១ម៉ែត្រ ហើយនឹងមានភ្លៀងធ្លាក់ពីកម្រិតបង្គួរ ទៅច្រើន។ ជាក់ស្ដែងគិតត្រឹមម៉ោង
October 1, 2022 - ព័ត៌មានជាតិ
(សៀមរាប)៖ ថ្លែងចេញពីខេត្តសៀមរាប នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ភូមិគ្រឹះរបស់សម្តេចនៅក្រុងតាខ្មៅ ខេត្ដកណ្ដាល នឹងប្រគល់ឲ្យទៅចៅស្រីច្បង។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃមុនប្រាប់ចៅ ព្រោះចៅច្បង នឹងទទួលមរតក ផ្ទះរបស់ខ្ញុំ ដែលខ្ញុំកំពុងនៅរាល់ថ្ងៃ នៅតាខ្មៅ នឹងទទួលបានមរតកផ្ទះហ្នឹង»។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២,៧៥១គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ
October 1, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ បាឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្ដល់ប្រាក់ចំនួន៦លានដុល្លារបន្ថែមសម្រាប់ដោះស្រាយបញ្ហាផ្សេងៗនៅតំបន់អភិវឌ្ឍរុនតាឯក ដើម្បីប្រែក្លាយទៅជាតំបន់ដែលមានសក្ដានុពលសម្រាប់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តមករស់នៅតំបន់នេះ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ២,៨៥០គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មកនៅតំបន់អភិវឌ្ឍរុនតាឯក ស្ថិតនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯកនេះ សម្ដេចមានការកោតសរសើរទៅដល់គ្រប់ស្ថាប័នទាំងអស់ដែលបានចូលរួមធ្វើសកម្មភាពទាំងអស់តាំងពីវិស័យទឹក វិស័យអគ្គិសនី សាលារៀន មន្ទីពេទ្យ និងវិស័យផ្សេងៗទៀត ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
October 1, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តគម្រោងវិនិយោគថ្មីៗជាច្រើនទៀតចំនួន៨ ក្នុងនោះគេក៏ឃើញមានក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD មួយផងដែរ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន “TRY PHEAP KOH TUNSAY RESORTS CO., LTD” គម្រោងអភិវឌ្ឍន៍កោះត្បាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគចំនួន ១៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន
October 1, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីដាក់ឲ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងនគរបាលចរាចរណ៍ និងក្រុមការងារត្រួតពិនិត្យ បានល្បាតតាមដានត្រួតពិនិត្យជាប្រចាំចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅលើផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា។ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា ក្រុមការងារល្បាតត្រួតពិនិត្យចល័ត និងអន្តរាគមន៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងក្រុមការងារប្រចាំការត្រួតពិនិត្យតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាព តាមដានត្រួតពិនិត្យការធ្វើដំណើរសាកល្បងរបស់ប្រជាពលរដ្ឋនៅលើផ្លូវល្បឿនលឿន។ នាយកដ្ឋានបានបញ្ជាក់ថា តាមរយៈកាមេរ៉ាសុវត្ថិភាព ក្រុមការងារអន្ដរាគមន៍ បានឃើញម៉ូតូធ្វើដំណើរលើផ្លូវល្បឿនលឿននេះ បានសមត្ថកិច្ចក៏បានឃាត់ដើម្បីអប់រំណែនាំមិន ដោយពន្យល់ថា ផ្លូវល្បឿនលឿននេះមិនតម្រូវឲ្យម៉ូតូមានកម្លាំងក្រោម៦០០cc ធ្វើដំណើរនោះឡើយ ហើយបានស្នើឲ្យគាត់ចាកចេញពីផ្លូវនេះផងដែរ។ បន្ថែមពីនេះ ក្រុមអន្ដរាគមន៍ក៏បានស្ទួចអូសរថយន្ដមួយគ្រឿងដែលមានបញ្ហា ហើយត្រូវការជំនួយអន្ដរាគមន៍ចេញពីលើផ្លូវផងដែរ។ ក្នុងន័យនេះ សូមបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវល្បឿនលឿននេះថា សមត្ថកិច្ចនៅតាមដានជាប់ជាប្រចាំចំពោះការធ្វើដំណើរនេះ ដើម្បីជួយអន្ដរាគមន៍ក្នុងករណីអ្នកដំណើរត្រូវការជំនួយបន្ទាន់ណាមួយ។ ក្នុងករណីត្រូវការជំនួយពលរដ្ឋអាចទំនាក់ទំនងលេខទូរស័ព្ទដែលបានដាក់បង្ហាញ
October 1, 2022









