Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    October 5, 2022
  • សិល្បៈ

    (បរទេស)៖ បច្ចុប្បន្ននេះបញ្ហាសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន នៅមិនបញ្ចប់នោះឡើយ ខណៈប្រជាជនអ៊ុយក្រែនមានការឈឺចាប់យ៉ាងខ្លាំង ព្រោះហេតុការណ៍ដែលកើតឡើង ក្នុងប្រទេសរបស់ខ្លួន បង្កឡើងដោយរុស្ស៉ី។ ទន្ទឹមនឹងគ្នានោះ អ្វីដែលជាប្រធានបទក្តៅ និងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍បំផុតនោះ​ គឺក្នុងកម្មវិធី «Miss Grand International» ២០២២ ស្រាប់តែអ្នករៀបចំកម្មវិធី បានដាក់ឲ្យ Miss Grand អ៊ុយក្រែន និង Miss Grand រុស្សី ស្នាក់នៅបន្ទប់រួមជាមួយគ្នា ខណៈដែលប្រទេសទាំងពីរ កំពុងតែមានជម្លោះនឹងគ្នា។ បើតាមការបង្ហោះសារ Instagram របស់បវរកញ្ញាតំណាងអ៊ុយក្រែន នាង Olga Vasyliv

    October 5, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរយៈពេល ៩ខែ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ប្រមូលចំណូលពន្ធ និងអាករបានចំនួន ២០២២.២លានដុល្លារ ស្មើនឹង៧៨.៦១ភាគរយនៃផែនការច្បាប់ថវិកាជាតិ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ លោក គុណ ញឹម បានឲ្យដឹងថា លទ្ធផលនៃការប្រមូលពន្ធក្នុងឆ្នាំ២០២២នេះ ទទួលបានតួលេខល្អប្រសើរ បើធៀបនឹងឆ្នាំ២០២០ និងឆ្នាំ២០២១។ លោក គុណ

    October 5, 2022
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ រដ្ឋបាលក្រុងបាងកកបានស្នើឲ្យក្រុមហ៊ុនឯកទាំងអស់អនុញ្ញាត​ឲ្យបុគ្គលិករបស់ខ្លួនធ្វើការនៅតាមផ្ទះដើម្បីឆ្លើយតបនឹងស្ថានភាពជំនន់ទឹកភ្លៀងដ៏ឆាប់រហ័សនៅក្នុងទីក្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី៥​ ខែតុលានេះ។ នៅក្នុងសំណើរបស់រដ្ឋបាលក្រុងបាងកកបានបញ្ជាក់ថា ការស្នើសុំឲ្យបុគ្គលិកឯកជនធ្វើការងារនៅតាមផ្ទះនៅពេលនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅលើដងផ្លូវ ដ្បិតការធ្វើដំណើរនៅតាមដងវិថីសំខាន់ៗក្នុងទីក្រុងនឹងត្រូវរំខានយ៉ាងដោយជំនន់ទឹកភ្លៀង បន្ថែមពីលើស្ថានភាពចរាចរណ៍ដែលមានលក្ខណៈមមាញឹកស្រាប់រួចទៅហើយ។ បើតាមលោក Tavida Kamolvej ដែលជាអភិបាលរងក្រុងបាងកកបានបញ្ជាក់បន្ថែមថា តាមសំណើគឺរដ្ឋបាលក្រុងបានស្នើសុំឲ្យបុគ្គលិកក្នុងវិស័យឯកជនធ្វើការងារនៅតាមផ្ទះចាប់ពីថ្ងៃពុធ ទី៥ ខែតុលារហូតដល់ថ្ងៃសុក្រចុងសប្តាហ៍នេះ។  អភិបាលរងក្រុងបាងកករូបនេះបានបន្តទៀតថា ចំពោះបុគ្គលិកណាដែលចាំបាច់ត្រូវតែធ្វើដំណើរទៅបំពេញការងារដល់ទីកន្លែងគឺពួកគេនៅតែអាចបន្តធ្វើដំណើរទៅធ្វើការបាន តែក្រុមហ៊ុនត្រូវអនុញ្ញាតឲ្យពួកគាត់ចេញពីកន្លែងការងារមុនម៉ោងបន្តិច ដើម្បីកាត់បន្ថយភាពកកស្ទះនៅម៉ោងដែលចរាចរណ៍មានភាពមមាញឹកខ្លាំង ពោលគឺនៅពេលល្ងាច អាចនៅចន្លោះពីម៉ោង ៥ រហូតដល់ម៉ោង ៧ ល្ងាច។ ​ទន្ទឹមគ្នានេះសាលាក្រុងបាងកកក៏បានដាសតឿនឲ្យពលរដ្ឋទូទៅត្រូវចេះត្រៀមខ្លួននិងបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពនិងសុខភាពផ្ទាល់ខ្លួនក្នុងអំឡុងពេលមួយសប្តាហ៍នេះ ទម្រាំតែឥទ្ធិពលនៃទឹកភ្លៀងបានថយចុះទៅវិញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    October 5, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រថយន្ដស៊េរីទំនើប Rolls-Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 2D-7777 ចតស្ងៀមមួយកន្លែង ត្រូវម៉ូតូកង់បីដឹកឥវ៉ាន់បើកកៀរ បណ្ដាលឲ្យរងការខូចខាតអស់មួយចំហៀងផ្នែកខាងស្ដាំ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូកង់បីបានជជែកចរចាគ្នាជាមួយម្ចាស់រថយន្ដ តែមិនទាន់ដឹងថា ដំណោះស្រាយយ៉ាងណានោះទេ ហើយគេក៏មិនទាន់ដឹងថា តើម្ចាស់រថយន្ដទាមទារសំណងប៉ុន្មានពីអ្នកបើកកង់បីនោះដែរ។ កម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    October 5, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្មីៗនេះ មានការប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ធ្វើពីថ្មភក់ស្ថិតក្នុងរចនាបថបាយ័ន នៅពេលដើមស្រឡៅធំមួយដើមបានដួលរលំ បណ្តាលឱ្យបំណែកក្បាលនាគដែលកប់ក្នុងដីជាយូរឆ្នាំហើយ ត្រូវបានផុសឡើងតាមឬសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។ លោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកក្បាលនាគនេះ បានកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រ ហើយជាក់ស្តែង ដើមស្រឡៅដែលដុះពីលើមិនមានឬសកែវធំៗ ទើបពេលភ្លៀងជោគជាំ ដីជ្រាយ ធ្វើឱ្យដួលរលំ និងផុសក្បាលនាគដែលឬសឈើដុះចាក់ស្រេះមកជាមួយតែម្តង។ លោក សុម៉ាឡា បន្តថា បំណែកក្បាលនាគនេះ មានត្រឹមតែកនាគមកក្បាលខាងលើដែលមាន

    October 5, 2022
  • ព័ត៌មានអន្តរជាតិ

    ក្រោយពីបានដាក់លក់ទូរស័ព្ទដ៏ល្បី iPhone 14 ដែលចេញជាផ្លូវការនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែដោយសារកត្តាជាច្រើន គេបានរកឃើញថា នៅតំបន់ខ្លះ iPhone 14 ប្រហែលជាលក់មិនបានច្រើនទេ បើប្រៀបធៀបជាមួយនឹងជំនាន់មុន ហើយវាអាចបណ្តាលឱ្យមនុស្សមួយចំនួនរងផលប៉ះពាល់ទាំងស្រុងទៀតផង។ ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ គេហទំព័រ Liberty Times Net បានរាយការណ៍ពីរឿងកំពុងរីករាលដាលនៅក្នុងប្រទេសចិន ដោយមនុស្សមួយចំនួនបានប្រមូលទិញ iPhone 14 ជាច្រើនស្តុកទុក ហើយក៏បាន​សម្រេច​ចិត្ត​យក​ទូរស័ព្ទនោះ ​​ចេញមកដាក់​លក់​នៅ​តាមចិញ្ចើមផ្លូវមួយក្នុង​តំបន់ Tian Huan ទីក្រុងក្វាងចូវ ដែលមានតម្លៃថោកជាងទីផ្សារ ​ព្រោះ​ចង់លក់​យក​លុយ​មក​វិញ ដោយសារបារម្ភថា

    October 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២​ បានសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបានជ្រាបថា នៅគ្រប់ស្ថានភាពផ្លូវ ជាពិសេសផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទបើកបរបញ្ច្រាសទិសចរាចរណ៍ឡើយ។ សូមបញ្ជាក់ផងដែរថា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ និងមានគន្លងច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ និងបត់ត្រលប់ក្រោយឡើយ។ ក្នុងករណីបត់ត្រឡប់ក្រោយលើផ្លូវល្បឿនលឿន ដាច់ខាតអ្នកបើកបរត្រូវប្រើប្រាស់ច្រកចេញ-ចូល តាមស្ថានីយទាំង ៨ទីតាំង ដើម្បីបត់ត្រឡប់ក្រោយ។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា អ្នកបើកបរគ្រប់រូបនឹងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងសេចក្ដីណែនាំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អក្នុងការធ្វើដំណើរ។ «សូមបើកបរដោយស្មារតីទទួលខុសត្រូវ» «ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»​ ប្រភព៖ ក្រសួងសាធារណការ

    October 5, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្ថានភាពទឹកជំនន់នៅក្នុងខេត្តកំពង់ធំមានការកើនឡើង បណ្តាលឱ្យក្រុង ស្រុក ចំនួន០៧ រងផលប៉ះពាល់ សាលារៀនចំនួន៥០បានផ្អាកជាបណ្តោះអាសន្ន ក្នុងចំណោម៧៤សាលាបានជន់លិច។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍! លោក សុខ ហៃ អភិបាល រងខេត្តកំពង់ធំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះថា គិតត្រឹមម៉ោង៦ព្រឹកមិញ ស្ថានភាពទឹកស្ទឹងសែនហាក់មានសភាពកើនឡើង ពោលគឺទឹកឡើងជាងម្សិលមិញប្រហែល៥ហ៊ុន។ លោកបន្តថាស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ គិតមកដល់បច្ចុប្បន្ន បានជន់លិចស្រុក ក្រុងចំនួន៧ រួមមាន៖ ស្រុកសណ្តាន់ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកប្រាសាទបាល័ង្គ ស្រុកស្ទោង

    October 5, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងសោកស្តាយចំពោះការបាញ់មីស៊ីល ដោយកូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។ ក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជាមួយ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា ដែលកំពុងទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃអង្គារទី០៤ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានជម្រាបសមភាគីថា សម្តេចថ្កោលទោសការបាញ់មីស៊ីល ឆ្លងកាត់ប្រទេសជប៉ុន ដែលបានធ្វើឡើងដោយ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឥរិយាបទរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ

    October 5, 2022