Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់លោក ឃ្លាំង ហួត ​អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅមុននេះបន្តិច បានបង្ហោះវីដេអូប្រមាណជិត ២នាទី ក្នុងវីដេអូនោះបានឱ្យដឹងថា ខ្លួនពីអ្នកប្ដីប្រពន្ធ បានបាត់ម៉ូតូ ដោយបានឃើញស្លាកលេខម៉ូតូនៅឃ្លាំង OCIC ដែលគេបិទស្រដៀង នឹងម៉ូតូរបស់ខ្លួនទើបចូលមករកអភិបាលរងរាជធានីភ្នំពេញជួយដោះស្រាយ និងជួយអន្តរាគមន៍យកម៉ូតូជូនពួកគាត់វិញ។ ក្នុងនោះផងដែរលោក ឃ្លាំង ហួត ក៏បានសរសេររៀបរាប់នៅក្នុងគណនីហ្វេស ប៊ុក យ៉ាងដូច្នេះថា៖ អាណិតណាស់តាមមករកខ្ញុំដល់សាលារាជធានីភ្នំពេញ ឱ្យជួយអន្តរាគមន៍យកម៉ូតូជូនពួកគាត់វិញ ព្រោះថាឃើញនៅឃ្លាំង OCIC។ ពួកគាត់នៅផ្ទះជួល ១ខែ ៥០ដុល្លារ ហើយប្ដីជាមន្រ្តីចូលនិវត្តន៍

    October 3, 2022
  • សង្គម

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីលោកយាយវ័យចំណាស់ម្នាក់ ដែលមានជំងឺប្រចាំកាយ ហើយខំប្រឹងតស៊ូដើររើសកំប៉ុងតាមដងផ្លូវ ពេលខ្លះដើររហូតដល់ម៉ោង ៣ទៀបភ្លឺក៏មានផងដែរ។ បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Seng Chanreasey បានរៀបរាប់ឲ្យដឹងថា៖ «សូមអធ្យាស្រ័យបងប្អូនអ៊ុំពូមីង បើបានប្រទះឃើញលោកយាយសូមជួយគាត់ផង គាត់ដើររើសកំប៉ុងម្តុំបឹងត្របែក តែផ្ទះគាត់នៅម្តុំជិត៦០ម៉ែត្រ គាត់រស់នៅលើដីគេទុកចោល ។ ពេលខ្លះគាត់ថា ម៉ោងបីភ្លឺអីបានដល់កន្លែង ព្រោះគាត់ដើរបានយឺត ព្រោះគាត់មានជំងឺលើសឈាមនិងបេះដូងប្រចាំកាយទៀតផង សូមជួយគាត់តាមដែរលទ្ធភាពរបស់បងប្អូនផងចុះ ព្រោះគាត់គ្មានអ្នកណាជាទីពឹងទេ គាត់បានផ្តាំខ្ញុំពេលខ្ញុំសូមគាត់ថត គាត់ថាគាត់ចង់បានរទេះរើសអេតចាយមួយ បើបងប្អូនណាមានលទ្ធភាពសូមជួយគាត់ផង សូមអរគុណទុកជាមុន»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    October 3, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដដកចេញវិធានការសុខាភិបាលមួយចំនួន សម្រាប់ជនបរទេសដែលចូលមកប្រទេសកម្ពុជា ដោយមិនតម្រូវឲ្យបង្ហាញសេចក្ដីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញនៅពេលមកដល់កម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះ៖ *ទី១៖ ដកចេញនូវវិធានការដែលតម្រូវឲ្យអ្នកដំណើរមកពីបរទេសទាំងអស់ ទាំងច្រកចូលផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បង្ហាញសេចក្ដីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញ នៅពេលមកដល់កម្ពុជា *ទី២៖ បន្ដរក្សាទុកនូវម៉ាស៉ីនវ៉ាស់កម្ដៅពីចម្ងាយ នៅតាមច្រកទ្វារចេញ-ចូលប្រទេស ព្រមទាំងរក្សាទុកមន្ដ្រីទទួលបន្ទុកការងារចត្តាឡីស័កមួយចំនួន នៅតាមច្រកទ្វារព្រំដែន ដើម្បីពិនិត្យ ផ្ដល់យោបល់ចំពោះអ្នកដំណើរដែលមានរោគសញ្ញា

    October 3, 2022
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩នោះ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំឡើងវិញនូវពិធីបុណ្យអ៊ុំទូក នៅបឹងស្នោរ មុខសួនច្បារសាលាខេត្ត ដើម្បីនាំការកម្សាន្ត និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក៏ដូចជារក្សាបាននូវទំនៀមទម្លាប់ប្រពៃណីរបស់ដូនតា។ ពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ត្រូវបានធ្វើឡើងរយៈពេលពីរថ្ងៃ។ ក្រៅតែពីការអ៊ុំទូកហើយនោះ នៅពេលរាត្រីក៏មានការប្រគំុំតន្ត្រីនាំភាពសប្បាយរីករាយជូនប្រជាពលរដ្ឋផងដែរ។ រយៈពេលពីរថ្ងៃនេះ មានប្រជាពលរដ្ឋក្នុងខេត្ត និងមកពីបណ្តាខេត្តនានាយ៉ាងច្រើនកុះករ ចូលរួមលេងកម្សាន្តសប្បាយ។ ព័ត៌មានបញ្ជាក់ថា​ ពិធីបុណ្យរយៈពេលពីរថ្ងៃនេះ មានប្រជាពលរដ្ឋចូលរួមប្រមាណ ៤ម៉ឺននាក់។ ថ្លែងក្នុងពិធីបិទការប្រកួតអ៊ុំទូក នៅល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ លោក ប៉ែន កុសល្យ

    October 3, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ បានបង្ហាញនូវអារម្មណ៍សោកស្តាយ ដែលក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដោយសារសម្តេចពិបាកស្តាប់សំឡេងអ្នកបកប្រែជប៉ុន ទើបមិនបានឆ្លើយតបសំណើដ៏សំខាន់មួយ របស់នាយករដ្ឋមន្ត្រីជប៉ុន ដែលសុំឲ្យសម្តេចជួយគាំទ្រក្រុមហ៊ុនរបស់ជប៉ុន ដែលប្រតិបត្តិការធុរកិច្ចនៅកម្ពុជា​ និងការបង្កើតរោងចក្រផលិតរថយន្ត Toyota នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង។ សម្តេចតេជោ ហ៊ុន សែន ចាក់ទុកសំណើរបស់នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុននេះ

    October 3, 2022
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ អាជ្ញាធរសុខាភិបាលនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅថ្ងៃចន្ទនេះបានរាយការណ៍ពីការរកឃើញជាលើកដំបូងនូវករណីឆ្លងជំងឺ អុតស្វា (monkeypox) តែមិនបានបញ្ជាក់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងអ្នកជំងឺនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានវៀតណាម VN Express នៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២។​ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អាជ្ញាធរសុខាភិបាលក្នុងទីក្រុងហូជីមិញ បានឱ្យដឹងទៀតថាពួកគេកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីតាមដានករណីឆ្លង និងទប់ស្កាត់ករណីឆ្លងជំងឺអុតស្វា។ ក្រសួងការសុខាភិបាលវៀតណាម ក៏ធ្លាប់បានប្រកាសដែរថាអ្នកដំណើរទាំងឡាយណាដែល ចូលមកក្នុងប្រទេស ដោយមកពីតំបន់មានករណីឆ្លងជំងឺអុតស្វា នឹងត្រូវបានដាក់ឱ្យនៅក្រោមការតាមដាន ឬត្រូវធ្វើចត្តាឡីស័ក ប្រសិនបើមានរោគសញ្ញា គួរឱ្យសង្ស័យ។ គួរបញ្ជាក់ថា​ អង្គការសុខភាពពិភពលោក WHO បានប្រកាសចាត់ទុកជំងឺអុតស្វា​ ជាភាពអាសន្នចំពោះវិស័យសុខាភិបាលសកល ដោយមានករណីឆ្លងជាង ៣៥,០០០ករណីត្រូវបានរាយការណ៍នៅក្នុងប្រទេសចំនួន៩២

    October 3, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តប្រកាសលើកទឹកចិត្តឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ រឹបអូសទ្រព្យសម្បត្តិអ្នកណា ដែលមិនព្រមសងប្រាក់តាមការញុះញង់របស់ក្រុមឧទ្ទាមខុសច្បាប់។ ទោះយ៉ាងណា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏រំឮកឡើងវិញ ពីការទទូចសុំដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថទាំងអស់យោគយល់ និងធ្វើការរៀបចំឥណទានឡើងវិញ ចំពោះកូនបំណុលដែលជំពាក់ធនាគារ ហើយអនុវត្តន៍បានត្រឹមត្រូវតាមកិច្ចសន្យាខ្ចីប្រាក់ កាលដែលកម្ពុជា កំពុងរងការរាតត្បាតនៃជំងឺកូវីដ១៩។ ការប្រកាសលើកទឹកចិត្តបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន

    October 3, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបង្ហាញពីការកើនឡើងនៃចំណូលពន្ធផ្ទៃក្នុង (ពន្ធដារ) គួរឲ្យកត់សម្គាល់ ដោយយ៉ាងតិចក្នុង១ខែ កម្ពុជាអាចទទួលបាន ២៥០លានដុល្លារ ហើយគិតរយៈពេល៩ខែ ឆ្នាំ២០២២នេះ ចំណូលពន្ធដារសម្រេច ៩៥ភាគរយនៃផែនការ ដែលស្មើនឹងជិត៣ពាន់លានដុល្លារ។ សម្តេចតេជោលើកឡើងថា ដោយសារតែការរីកចម្រើននៃវិស័យឯកជនក្នុងស្រុក ទើបការប្រមូលពន្ធមានការកើនឡើងដែរ។ នៅពេលប្រទេសមានការអភិវឌ្ឍន៍ វិស័យឯកជនក្នុងស្រុករីកចម្រើន នោះចំណូលពន្ធគយ នឹងធ្លាក់ចុះជាបណ្តើរៗ ហើយពន្ធដារនឹងរីកធំឡើង។ ការធ្លាក់ចុះនៃពន្ធគយ ដោយសារកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងពាណិជ្ជកម្មសេរីទ្វេភាគីជាដើម ដែលធ្វើឲ្យការធ្វើពាណិជ្ជកម្ម មិនមានរបាំងពន្ធគយ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ

    October 3, 2022
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ អ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានប្រកាសពីជ័យជម្នះ ក្នុងការវាយយកបានទីក្រុងឡាយមិន (Lyman) ទាំងស្រុងពី កងទ័ពរុស្ស៉ីមកវិញ ខណៈកងកម្លាំងអ៊ុយក្រែននៅតែបន្តជឿនលឿនទៅមុខនៅឯសមរភូមិសង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២។ Lyman គឺជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយនៃតំបន់ដូណេត ដែលត្រូវបានលោក ពូទីន ប្រកាសបញ្ចូលក្នុងឧបសម្ព័ន្ធរុស្ស៉ី រួមជាមួយតំបន់ ៣ផ្សេងទៀត របស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាជ័យជម្នះរបស់កងកម្លាំងអ៊ុយក្រែនមិនមែនមានតែនៅក្នុងទីក្រុង Lyman នោះទេ ពោលគឺកងកម្លាំងរបស់លោកក៏បានរំដោះទីក្រុង អាខាន់ហែលស្គេ (Arkhanhelske) និងទីក្រុងម៉ាយរ៉ូលយូបីវកា

    October 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៧០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៣៥០រៀល មានន័យថាចុះ ១០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៨៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១៥០រៀលក្នុងមួយលីត្រ ៕ សាំ ប្រភព៖ មន្ទីរពាណិជ្ជកម្ម ខេត្តកែប

    October 3, 2022