- Khmerpress
- ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបំភ្លឺថា ” បន្ទាប់ពីបានឃើញគណនី TikTok មួយដែលមានឈ្មោះថា Leng Barang បានសរសេរបង្ហោះក្នុងបណ្តាញសង្គម TikTok កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មានខ្លឹមសារថា “ជឿហើយខ្មែរអាចធ្វើបានមែនវីដេអូនេះផ្ងើជូនអ្នកអត់លុយហើយចង់ជិះម៉ូតូបែទៅបង់រំលស់ម៉ូតូពីក្រុមហ៊ុនអត់ផ្លាកលេខសមត្ថកិច្ចមិនអនុគ្រោះទេ នេះហើយពាក្យស្លោកដែលថា (កាត់បន្ថយភាពក្រីក្រ) គឺកាត់អ្នកក្រឲ្យស្លាប់អស់ទុកតែអ្នកមាន” ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺនិងបដិសេធចំពោះការចុះផ្សាយខុសពីការពិតចំពោះករណីនេះ ជាក់ស្តែងកាលពីខែកញ្ញា ឆ្នាំ២០២២ មន្ត្រីចរាចរណ៍ និងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រង់ចំណុចស្ពានទឹកថ្លា ផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ប្រហែលជាម៉ោង០៩:០០នាទី ក៏មានបុរសម្នាក់បានបើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខឆ្លងកាត់គោលដៅក៏សមត្ថកិច្ចហៅឲ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យរកឯកសារផ្សេងៗ
October 5, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង CNN ពីបទបរិហាកេរ្តិ៍ ដោយទាមរទារសំណងជំងឺចិត្តចំនួន ៤៧៥លានដុល្លារ ក្រោមការអះអាងថា បណ្តាញសារព័ត៌មានអាមេរិកមួយនេះ បានធ្វើយុទ្ធនាការសំដៅ បង្ខូចមុខមាត់របស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។ ក្នុងពាក្យបណ្តឹងដាក់ទៅកាន់តុលាការអាមេរិក ក្នុងទីក្រុងហ្វត ឡៅដឺដេល (Fort Lauderdale) នៃរដ្ឋផ្លូរីដា លោក ដូណាល់ ត្រាំ បាននិយាយថា CNN បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន
October 4, 2022 - ព័ត៌មានអន្តរជាតិ
(អន្តរជាតិ)៖ ប្រទេសម៉ាឡេស៊ី បានប្រកាសថា ខ្លួនបានអនុម័តកូតាសម្រាប់ការជ្រើសរើសពលករបរទេសចំនួន ៥៤១.៣១៥នាក់។ ដោយគិតគូរដល់ពលករបរទេសចំនួន ១,៣លាននាក់នៅក្នុងប្រទេសម៉ាឡេស៊ី ហើយកូតាដែលត្រូវបានអនុម័តនោះ MOHR គូសបញ្ជាក់ថា ចំនួននេះស្ទើរតែបំពេញតម្រូវការពលករបរទេសរបស់ប្រទេស។ ទិន្នន័យរបស់ក្រសួងបានបង្ហាញថា ចំនួនពលករបរទេសដែលធ្វើការច្រើនជាងគេបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ គឺ ១,៨ លាននាក់។ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ វិស័យសេដ្ឋកិច្ចជាច្រើននៃប្រទេសម៉ាឡេស៊ីបានប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង ជាពិសេសឧស្សាហកម្មប្រេងដូង និងសំណង់។ ដើម្បីទាក់ទាញពលករបរទេសកាន់តែច្រើន រដ្ឋាភិបាលម៉ាឡេស៊ីបានបន្ធូរបន្ថយបទប្បញ្ញត្តិស្តីពីការចូល និងជ្រើសរើសបុគ្គលិក ព្រមទាំងបានដំឡើងប្រាក់ឈ្នួលដល់កម្មកររហូតដល់ ៣២៣ ដុល្លារ ក្នុងមួយខែ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
October 4, 2022 - ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីលោក ចូ បៃដិន បានប្រាប់ទៅសកម្មជនសិទ្ធិពលរដ្ឋអាមេរិកលោក Rev. Al Sharpton ថា លោកនឹងស្វែងរកការឈរឈ្មោះអាណត្តិទី២ នៅក្នុងការសន្ទនាឯកជនមួយនៅឯសេតវិមានកាលពីខែមុន ហើយលោក Sharpton បានជូនដំណឹងនេះដល់បុគ្គលិករបស់គាត់នៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការសន្ទនានោះ។ លោក បៃដិន បាននិយាយនៅពេលគាត់ថតរូបនៅក្នុងប្រជុំ Roosevelt ជាមួយលោក Sharpton ដែលជាអ្នករៀបចំកម្មវិធី MSNBC ថា៖«ខ្ញុំនឹងបន្ដឈរឈ្មោះទៀត» នេះបើយោងតាមមន្ត្រីនៃបណ្តាញសកម្មភាពជាតិរបស់លោក Sharpton ដែលបានរៀបរាប់ពីការពិពណ៌នារបស់លោក Sharpton ដែលបានប្រាប់ពួកគេ។ រំលឹកផងដែរថា នៅឆ្នាំ២០២០ អ្នកបោះឆ្នោតជនជាតិស្បែកខ្មៅ គឺជាកត្តាសំខាន់ក្នុងការងើបឈរឡើងវិញរបស់លោក បៃដិន នៅក្នុងការបោះឆ្នោតបឋមរបស់ប្រជាធិបតេយ្យ
October 4, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានសូមធ្វើការក្រើនរម្លឹកជាថ្មីម្ដងទៀត ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា៖ គ្រប់ទោចក្រយានយន្ត(ម៉ូតូ) ដែលមានទំហំស៊ីឡាំងតូចជាង 500cc ឬ កម្លាំងម៉ូទ័រ 27kW ចុះក្រោម មិនអនុញ្ញាតឱ្យធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាដាច់ខាត។ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋគ្រប់រូបនឹងចូលរួមអនុវត្តតាមសេចក្ដីណែនាំ និងច្បាប់ចរាចរណ៍បានខ្ជាប់ខ្ជួន។ សូមបញ្ជាក់ថា ក្រសួងសាធារណការ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បង្ហាញពីលក្ខខណ្ឌគួរយល់ដឹងអំពី ” មធ្យោបាយត្រូវបានហាមឃាត់ ” ដែលមិនអនុញ្ញាតនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មុនពេលដាក់ដំណើរការសាកល្បង
October 4, 2022 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះ Apple ចាប់ផ្តើមសើររើបញ្ជីផលិតផលចាស់ៗ និងលែងប្រើរបស់ខ្លួនដាក់ទៅជាវត្ថុបុរាណ ហើយក្នុងនោះ iPhone 6 បានក្លាយទៅជាស្មាតហ្វូនដែលមានវ័យជំនាស់ជាងគេ បន្ទាប់ពីឈប់ផលិតជិត ៧ឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។ ក្រុមហ៊ុន Apple បានដាក់បង្ហាញ iPhone 6 ជាលើកដំបូងក្នុងខែកញ្ញា ឆ្នាំ២០១៤ រួមជាមួយនឹង iPhone 6 Plus ក៏ត្រូវបានដាក់បង្ហាញខ្លួនក្នុងពេលជាមួយគ្នាផងដែរ។ តែយ៉ាងណាមកដល់ឆ្នាំ ២០១៥ ទើបត្រកូលស្មាតហ្វូននេះត្រូវបានដាក់លក់ជាផ្លូវការ ជាមួយនឹងជម្រើសតម្លៃទាបបន្ទាប់ពី iPhone 6s
October 4, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជាហើយ នៅរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទស្សនកិច្ចលើករបស់ នាយករដ្ឋមន្ត្រីគុយបាមកកាន់កម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏ធ្វើឡើងប្រមាណ២សប្តាហ៍បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចផ្លូវការជាលើកទី២ នៅក្នុងប្រទេសគុយបាផងដែរ។ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូលក្រាបបង្គំគាល់
October 4, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ក្រសួងបរិស្ថាន បានឲ្យដឹងថា មន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញ លោក ប៉ែន អ៊ៀតយៀន ជាប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកអប់រំ ឲ្យបញ្ឈប់ចោលសំរាមទៅក្នុងទន្លេ។ លោក កែន ផាន អនុប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ពលរដ្ឋឲ្យបញ្ឈប់សកម្មភាព យកសំរាមទៅបោះចោល ក្នុងប្រភពទឹក ឬទីសាធារណៈ និងស្នើឲ្យមានការចូលរួមលើកកម្ពស់បរិស្ថានអនាម័យឲ្យបានគ្រប់គ្នា។ សូមបញ្ចាក់ថា លោក ប៉ែន អ៊ៀតយៀន បានយកសំរាម ទៅបោះចោលក្នុងដងទន្លេចតុមុខ នៅក្នុងខណ្ឌដូនពេញ
October 4, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ខ្សែកមាស» ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) ចំពោះការលះបង់ និងការខិតខំប្រឹងប្រែង ក្នុងការជំរុញចលនាអូឡាំពិកកម្ពុជា ក៏ដូចជាចលនាអូឡាំពិកអន្ដរជាតិ។ គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់នេះ ប្រគល់ដោយលោក Raja Randhir Singh ប្រធានស្ដីទី OCA ដែលធ្វើឡើងក្រោមពិធីបើកមហាសន្និបាត OCA លើកទី៤១ នៅសណ្ឋាគារសុខារ៉េស៊ីដង់ ដែលធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នេះ។
October 4, 2022 - ព័ត៌មានអន្តរជាតិ
បារាំង៖ថូបុរាណចិនមួយគ្រឿងត្រូវបានលក់ចេញក្នុងតម្លៃដ៏ខ្ពស់បំផុត ពោលគឺមានតម្លៃរហូតដល់ជិត ៩លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៤ ខែតុលានេះ។ ថូដ៏កម្រនេះត្រូវបានដាក់លក់តាមរយៈការដេញថ្លៃមួយដែលត្រូវបានរៀបចំឡើយនៅក្នុងសណ្ឋាគារ Fontainebleau ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីចុងសប្តាហ៍កន្លងទៅ ខណៈអ្នកចូលរួមក្នុងការដេញថ្លៃមានចំនួន ៣០នាក់។ ប្រភពខាងលើបានបញ្ជាក់ថា ថូបុរាណចិនដ៏ប្រណិតមួយនេះត្រូវបានផលិតឡើងកាលពីអំឡុងសតវត្សទី ១៨ ឬនៅអំឡុងឆ្នាំ ១៨០០ ពោលគឺវាមានអាយុកាលជាង ២០០ឆ្នាំមកហើយ។ ថូដែលមានកម្ពស់ ៥៤សង់ទីម៉ែត្រនោះគឺជាកម្មសិទ្ធរបស់បុរសអាយុ ៥៩ឆ្នាំរស់នៅក្រៅទឹកដីបារាំង ហើយគាត់ទទួលបានថូមួយនេះពីអតីតម្តាយរបស់គាត់ជាច្រើនឆ្នាំមកហើយ។ នៅក្នុងការដេញថ្លៃនោះថូត្រូវបាក់លក់ចេញក្នុងតម្លៃ ៧,៧លានអឺរ៉ូ (៧,៦ លានដុល្លារអាមេរិក) ខណៈបើគេគិតបញ្ចូលទាំងការរៀបចំផ្សេងៗនិងនីតិវិធីគ្រប់បែបយ៉ាងរាប់ចាប់តាំងពីការចាប់ផ្តើមលក់រហូតដល់ការរក្សាសិទ្ធក្នុងនាមជាម្ចាស់កម្មសិទ្ធក្រោយពេលទិញរួចគឺថូបុរាណចិនមួយនេះមានតម្លៃសរុបរហូតដល់ ៩,១២លានអឺរ៉ូ
October 4, 2022









