- Khmerpress
- ព័ត៌មានជាតិក្រោយល្បីហាងនៅកៀនស្វាយ គិតថ្លៃម្ហូបខុសពីក្នុងមីនុយ សមត្ថកិច្ចក៏ចុះទៅសួរនាំ ហើយម្ចាស់ហាងបកស្រាយបែបនេះ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន ទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Je Phea ដែលបានបង្ហោះផ្សព្វផ្សាយ មានខ្លឹមសារថា៖ រមណីយដ្ឋានកៀនស្វាយក្រៅឈ្មោះ ស្រស់ ស្រីលីន នៅកៀនស្វាយក្រៅ សូមអាជ្ញាធរស្រុកកៀនស្វាយ ខេត្តកណ្តាល មេត្តាជួយត្រួតពិនិត្យផង កន្លងមកមានបញ្ហារឿងតំលៃច្រើនលើកមកហើយទៅលើកន្លែងកំសាន្ត និងរមណីយដ្ឋានកំសាន្តម្តុំកៀនស្វាយនេះ។ សូមលោកស្នងការខេត្តកណ្តាល ឯកឧត្តម ឈឿន សុចិត្រ មេត្តាជួយត្រួតពិនិត្យផង!(បង្កងហៅគិតឆ្នាំង ៦៥,០០០៛) ដល់ពេលគិតលុយគិតជាគីឡូ 1kg=35$ ។
October 1, 2022 - ព័ត៌មានអន្តរជាតិ
អាមេរិក៖ សភាអាមេរិកកាលពីថ្ងៃសុក្រ ទី៣០ ខែកញ្ញាម្សិលមិញនេះបានអនុម័តលើគម្រោងថវិកាសម្រាប់រយៈពេលខ្លីមួយ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលអាមេរិកអាចផ្តល់ជំនួយនៅកាន់ប្រទេសអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ចំនួន ១២,៣ ពាន់លានដុល្លារអាមេរិកបន្ថែមទៀត។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា ក្រោយមានការអនុម័តពីស្ថាប័នរដ្ឋសភារួចហើយ លោកប្រធានាធិបតីអាមេរិកក៏បានចុះហត្ថលេខាដើម្បីអនុវត្តគម្រោងថវិកាខាងលើនេះភ្លាមៗផងដែរ ពោលគឺលោក ចូ បៃឌិន បានចុះហត្ថលេខាទាំងពាក់កណ្តាលយប់ទាំងម្តង។ ប្រភពខាងលើបានបន្តថា គម្រោងថវិកាខាងលើនេះនឹងត្រូវអនុវត្តរហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២២ ខណៈជំនួយដែលអាមេរិកត្រូវផ្តល់ជូនទៅកាន់ប្រទេសអ៊ុយក្រែននោះនឹងត្រូវបែងចែកជា ២ប្រភេទធំៗ គឺជំនួយផ្នែកយោធា និងជំនួយសម្រាប់ស្រោចស្រង់សេដ្ឋកិច្ចជាតិអ៊ុយក្រែនឡើងវិញ។ គួរបញ្ជាក់ជូនថា បើគិតបញ្ជូលទាំងកញ្ចប់ជំនួយខាងលើនេះ និងកញ្ចប់ជំនួយដែលអាមេរិកធ្លាប់បានផ្តល់ជូនអ៊ុយក្រែនចាប់តាំងពីមានសង្គ្រាមជាមួយរុស្ស៊ីមក គឺអាមេរិកបានផ្តល់ជំនួយសរុបប្រមាណជា ៥៤ពាន់លានដុល្លារហើយសម្រាប់នៅក្នុងឆ្នាំ ២០២២នេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
October 1, 2022 - ព័ត៌មានជាតិ
(សៀមរាប)៖ ថ្លែងចេញពីភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ទីដែលរាជរដ្ឋាភិបាលផ្តល់ដីជូនប្រជាពលរដ្ឋ ជាថ្នូរការរុះរើសំណង់ចេញពីតំបន់អង្គរ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាប្រាសាទបុរណ ដែលជាមរតកដូនតាខ្មែរ ខិតខំកសាងបន្សល់ទុកឲ្យបានគង់វង្ស។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រាសាទបុរាណជាច្រើន ត្រូវបានដូនតាខ្មែរសាងសង់ឡើង ក្នុងនោះមានមួយចំនួន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមមាន ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ដែលនាំមកនូវប្រយោជន៍ ដល់ការថែរក្សាសម្បត្តិបេតិកភណ្ឌផង និងប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋផង។ សម្តេចបន្តថា ឆ្លងកាត់ការចុះបញ្ជីប្រាសាទរបស់កម្ពុជា
October 1, 2022 - ព័ត៌មានជាតិ
(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសមិនគាំទ្រដាច់ខាតចំពោះការធ្វើប្រជាមតិរបស់រុស្ស៉ី ដើម្បីយកទឹកដីផ្នែកខាងត្បូង និងខាងកើតរបស់ អ៊ុយក្រែន។ បន្ទាប់ពីប្រើប្រាស់កម្លាំងទ័ពគ្រប់គ្រងស្ទើរតែទាំងស្រុង រុស្ស៉ីបានរៀបចំបោះឆ្នោតធ្វើប្រជាមតិ ដែលចាប់ផ្តើមកាលពីថ្ងៃសុក្រ សប្តាហ៍មុន នៅក្នុងតំបន់ចំនួន៤ របស់អ៊ុយក្រែន គឺលូហាន (Luhansk), ដូណេត (Donetsk) ដែលរួមគ្នាត្រូវគេស្គាល់ថា តំបន់ដុនបាស់ (Donbass) ព្រមទាំងតំបន់ឃើសុន (Kherson) និងតំបន់ហ្សាប៉ូរីហ្ស៉ីយ៉ា (Zaporizhzhia)។ តំបន់ទាំង៤នេះ តំណាងឱ្យប្រមាណ១៥ភាគរយ នៃទឹកដីអ៊ុយក្រែនទាំងអស់។ ក្រុមមន្ត្រីលើកបន្តុបដោយទីក្រុងមូស្គូ ក្នុងតំបន់ចំនួន៤ នៃប្រទេសអ៊ុយក្រែនបានប្រកាសពីជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រជាមតិ ដើម្បីក្លាយជាផ្នែកមួយរបស់រុស្ស៉ី
October 1, 2022 - ចំណេះដឹង
(ភ្នំពេញ)៖ លិខិតឆ្លងដែន គឺជាឯកសារផ្លូវការសម្រាប់ការធ្វើដំណើរដែលចេញដោយរដ្ឋាភិបាល ហើយមានផ្ទុកអត្តសញ្ញាណរបស់អ្នកដែលកាន់លិខិតនោះ។ តើអ្នកដឹងដែរទេថា តើលិខិតឆ្លងដែនប្រទេសណាខ្លះដែលមានឥទ្ធិពលជាងគេនៅលើពិភពលោក ពោលគឺអាចប្រើប្រាស់ដើម្បីធ្វើដំណើរទៅកាន់ប្រទេសនិងដែនដីដទៃទៀត ដោយពុំចាំបាច់តម្រូវឱ្យមានការស្នើសុំទិដ្ឋាការជាមុន ឬដោយមិនត្រូវការទិដ្ឋាការតែម្តង។ ដោយយោងតាមរបាយការណ៍ចំណាត់ថ្នាក់លិខិតឆ្លងដែន Henley Passport Index ប្រចាំឆ្នាំ២០២២នេះ លិខិតឆ្លងដែនដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង១០ រួមមាន៖ ១០. លិខិតឆ្លងដែនលីទុយអានី ប៉ូឡូញ និងស្លូវ៉ាគី (១៨២គោលដៅ) ៩. លិខិតឆ្លងដែនហុងគ្រី (១៨៣គោលដៅ) ៨. លិខិតឆ្លងដែនអូស្រ្តាលី កាណាដា សាធារណរដ្ឋឆែក ក្រិក និងម៉ាល់ត៍ (១៨៥គោលដៅ) ៧. លិខិតឆ្លងដែនបែលហ្ស៉ិក នូវែលសេឡង់
October 1, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នាយកដ្ឋានព័ត៌មានវិទ្យា ដោយសារមានករណីខលទូរស័ព្ទពីក្រៅប្រទេសជាបន្តបន្ទាប់ ដែលជាលេខទូរសស័ព្ទសង្ស័យ (Spam) មានបំណងឆបោកប្រាក់តាមរយៈ Callback Scam ទៅកាន់ជនសង្ស័យដែលលេខរបស់ពួកគេអាចប្រើប្រាស់ International Premium Rate Number (IPRN) និងមានព័ត៌មានគ្មានប្រភពច្បាស់លាស់ដែលនិយាយថានឹងបាត់បង់លុយពីធនាគារប្រសិនមានការទទួល ឬតេទៅវិញ។ ថ្ងៃនេះក្រុមការងារសូមជម្រាបថាហេតុការណ៍នេះបានកើតមានច្រើនដងនឹងច្រើនឆ្នាំមកហើយបច្ចុប្បន្នបន្តមានផងដែរ តែពុំមានបញ្ហាបាត់បង់ថវិកាពីធនាគារ ឬទិន្នន័យអ្វីមួយពីទូរសព្ទរបស់នរណាម្នាក់ទេ តែមានការបាត់ថវិកាក្នុងលេខទូរស័ព្ទពីរករណី ដូចខាងក្រោម៖ ១. ប្រសិនលោកអ្នកចុចទទួលនោះ ភាគីជនអនាមិកនោះនឹងត្រូវចំណាយថវិកាហៅចេញក្រៅប្រទេស ២. ប្រសិនលោកអ្នកជាអ្នកតេត្រលប់វិញទៅកាន់លេខទូរស័ព្ទជនអនាមិកនោះ ប្រាកដណាស់លោកអ្នកនឹងត្រូវបាត់បង់ថវិកាផ្ទុកក្នុងគណនីសេវាទូរសព្ទអ្នកសម្រាប់ការហៅទៅក្រៅប្រទេស។
October 1, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ នេះ ដើម្បីទទួលស្វាគមន៍ទេសចរជាតិ និងអន្តរជាតិ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម តុប សុភ័ក បានមានប្រសាសន៍ថា ទោះស្ថិតក្នុងស្ថានភាពវិបត្តិដ៏អាក្រក់នៃជំងឺកូវីត១៩នេះក្តី រាជរដ្ឋាភិបាលបានបន្តប្រែក្លាយវិបត្តិឱ្យទៅជាឱកាសក្នុងការបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគំាទ្រការអភិវឌ្ឍវិស័យទេសចរណ៍ ជាអាទិ៍ គម្រោងផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ
October 1, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានចាប់ផ្តើមបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃរយៈពេល១ខែ ចាប់ពីព្រឹកនេះហើយ។ ក្រសួងសាធាណការ បានអំពាវនាវដល់អ្នកប្រើប្រាស់លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុទាំងអស់ សូមកុំ បើកបរលើសល្បឿនកំណត់! នគរបាលចរាចរណ៍ បានត្រៀមខ្លួនជាស្រេច តាមគោលដៅសំខាន់ៗ លើផ្លូវល្បឿនលឿន សូមគោរពច្បាប់ចរាចរណ៍ បើកបរដោយសុវត្ថិភាព ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ សូមបញ្ជាក់ផងដែរថា កាល់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ ក៏បានបង្ហាញពីលក្ខខណ្ឌគួរយល់ដឹងអំពី «ការកំណត់ល្បឿនបើកបរ» នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ល្បឿនទាបបំផុត(អប្បរមា) និងលឿនបំផុត(អតិប្បរមា) សម្រាប់ផ្លូវល្បឿនលឿនត្រូវបានកំណត់ដូចខាងក្រោម៖
October 1, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-៣០ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ឃាត់រថយន្តគ្មានពន្ធ ដែលជ្រកក្រោម ផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេស បានចំនួន១០គ្រឿង ក្នុងនោះចង្កូតឆ្វេង ១៥គ្រឿង និងចង្កូតស្តាំ ១គ្រឿង។ រថយន្តទាំង១០គ្រឿងនោះរួមមាន៖ ១៖ រថយន្តម៉ាក LEXUS RX350 ពណ៌ខ្មៅ ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ឆ្នាំផលិត2008 ២៖ រថយន្តម៉ាក LEXUS RX330 ពណ៌ទឹកមាស ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ឆ្នាំផលិត2004 ៣៖
October 1, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ បានចាប់ផ្តើមបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃរយៈពេល១ខែ ចាប់ពីព្រឹកនេះហើយ។ ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាផ្លូវល្បឿនលឿនទី១ និងជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយ ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។ សូមជម្រាបដែរថា នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានកន្លែងឈប់សម្រាក និងផ្តល់សេវាកម្មចំនួន៤ទីតាំង នៅតាមបណ្តោយផ្លូវ ដែលទីតាំងនីមួយៗមានចំណតយានយន្ត ស្ថានីយប្រេងឥន្ធនៈ
October 1, 2022









