- Khmerpress
- ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់តារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ ដោយអនុក្រឹត្យនេះមានគោលបំណងកំណត់តារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ ដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗរបស់ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមិនត្រូវបានចាត់ទុកជានីតបុគ្គល និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែរបស់និយោជិតនិវាសនជន។ សម្រាប់ភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ៖ ១- ពី ០៛ ដល់ ១៨ ០០០ ០០០៛ អត្រាពន្ធ ០% ២- ពី ១៨ ០០០ ០០១៛ ដល់ ២៤ ០០០ ០០០៛ អត្រាពន្ធ ៥% ៣- ពី ២៤ ០០០
September 30, 2022 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ជាការត្រួសត្រាយផ្លូវដើម្បីបញ្ចូលតំបន់ ខឺសុន (Kherson) និងតំបន់ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) របស់អ៊ុយក្រែន ទៅក្នុងឧបសម្ព័ន្ធរបស់រុស្ស៉ីជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។ បើតាមក្រឹត្យខាងលើដែលចេញផ្សាយជាសាធារណៈដោយវិមានក្រឹមឡាំង កាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ពូទីន ក៏បានទទួល ស្គាល់តំបន់ទាំង២ខាងលើជា « រដ្ឋឯករាជ្យ» ផងដែរ។ នៅក្នុងក្រឹត្យដដែល លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា
September 30, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ បានបង្ហាញពី លក្ខខណ្ឌគួរយល់ដឹងអំពី ” ការដោះស្រាយនៅពេលរថយន្តខូច និងការស្វែងរកជំនួយ ” លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។ នៅពេលយានយន្តខូច អ្នកបើកបរត្រូវបើកបរ ឬរុញរថយន្តមកខាងស្ដាំតាមគន្លងផ្លូវសម្រាប់ឈប់បន្ទាន់កៀកនឹងរនាំងសុវត្ថិភាព រួចត្រូវបើកភ្លើងសញ្ញាអាសន្ន និងត្រូវដាក់ចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ ចម្ងាយយ៉ាងតិច១០០ម៉ែត្រ ពីក្រោយរថយន្ត។ ប្រសិនបើពេលយប់ងងឹត ឬពេលថ្ងៃមានភ្លៀងធ្លាក់ ត្រូវបើកភ្លើងសញ្ញាអាសន្ន បើកភ្លើងទីតាំង(ភ្លើងដឺមី)ខាងមុខ និងភ្លើងក្រហមខាងក្រោយ ហើយត្រូវដាក់ចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ ពីក្រោយរថយន្តចម្ងាយយ៉ាងតិច ២០០ម៉ែត្រ។ ក្នុងករណីនេះ អ្នកបើកបររថយន្តអាចឈប់
September 30, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បុគ្គលដែលត្រូវបានតែងតាំងជាទីប្រឹក្សាគណៈសង្ឃនាយក មិនទទួលបានងារជា «ឯកឧត្ដម ឬលោកជំទាវ» នោះឡើយ លើកលែងអ្នកដែលត្រូវបានតែងតាំងនោះ មានព្រះរាជក្រឹត្យដោយឡែក។ នេះបើតាមការឲ្យដឹងពីលោក សេង សុមុន្នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា។ ការចេញមកបញ្ជាក់របស់លោក សេង សុមុន្នី ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីមានការយល់ច្រឡំមួយចំនួន ចំពោះការហៅងារ «ឯកឧត្តម ឬលោកជំទាវ» ទៅកាន់ដែលមានតួនាទីជាទីប្រឹក្សាគណៈសង្ឃនាយក ឬទីប្រឹក្សាសម្ដេចសង្ឃ។ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនារូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ការតែងតាំងជាទីប្រឹក្សាគណៈសង្ឃ មិនមែនជា ឯកឧត្តម មិនមែនជា
September 30, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះថា ក្រោយពេលស្រាវជ្រាវលើករណីលិចទូក នៅខេត្តព្រះសីហនុ សមត្ថកិច្ចបានរកឃើញថា ករណីនេះគឺជាការនាំមនុស្សឆ្លងដែនដោយខុសច្បាប់ពីប្រទេសចិនចូលកម្ពុជា ខណៈជនសង្ស័យ៦នាក់ ត្រូវបានបញ្ជូនទៅតុលាការ។ ករណីឧបទ្ទវហេតុលិចទូក ០១គ្រឿង នៅក្នុងសមុទ្រស្ថិតនៅចន្លោះកោះរ៉ុងសន្លឹម និងកោះតាង ខេត្តព្រះសីហនុ បានកើតឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដែលនៅលើទូកនោះ មានមនុស្សសរុប ៤៣នាក់ (ជនជាតិចិន៤១ និងជនជាតិខ្មែរ ០២នាក់)។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងនគរបាលកាពារព្រំដែនទឹក
September 30, 2022 - ព័ត៌មានជាតិ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ តែងតាំង និងផ្តល់ឋានៈទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំនួន២រូប ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ រួមមាន៖ ទី១៖ ឯកឧត្តម ហ៊ុយ វាសនា មានឋានៈស្មើ អនុរដ្ឋលេខាធិការ ទី២៖ ឯកឧត្តម ហ្វៃ សំអាង មានឋានៈស្មើ អនុរដ្ឋលេខាធិការ។
September 29, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង ៩៥ភាគរយ នៃផែនការច្បាប់ថវិកាជាតិ ដែលស្មើនឹងជាង ២ ៦០០លានដុល្លារ ដែលអាចនឹង លើសផែនការប្រមាណ១០ ទៅ១៥ភាគរយ។ នេះបើយោងតាមការបញ្ជាក់ពី មន្ត្រីជាន់ខ្ពស់នៃ អគ្គនាយកដ្ឋានពន្ធដារ។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ដ្រីអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ បានបញ្ជាក់ក្នុងឱកាស ដែលឯកឧត្តម អញ្ជើញចូលរួមក្នុងកម្មវិធី ស្ដីពី «បច្ចុប្បន្នភាព សារពើពន្ធ
September 29, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកការផ្គត់ផ្គង់ទឹកបណ្តោះអាសន្នរយៈពេលខ្លី ដែលមានលំនៅដ្ឋាន ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ៩០មម ចំនួន ០១ទីតាំងនៅលើចិញ្ចើមផ្លូវលេខ៦០០R ផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ៣៥៥CC ដល់ផ្លូវលេខ ៦០០RC ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ
September 29, 2022 - ព័ត៌មានជាតិ
(សៀមរាប)៖ មន្ទីរពេទ្យបង្អែកស្រុកចំនួន២ នៃខេត្តសៀមរាប បាននិងកំពុងជន់លិចដោយសារជំនន់ទឹកភ្លៀង។ ទោះរងផលប៉ះពាល់ តែមន្ទីរពេទ្យទាំងនោះ នៅដំណើរការបម្រើសេវាព្យាបាលដល់អ្នកជំងឺជាធម្មតា។ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មន្ទីរពេទ្យបង្អែកដែលជន់លិចទាំងនោះ រួមមាន មន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ និងមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។ លោកប្រធានមន្ទីរបញ្ជាក់ថា នៅស្រុកអង្គរជុំ បានចាប់ផ្តើមលិចនៅថ្ងៃទី២៣ និងស្រុកទៅវិញ នៅថ្ងៃទី២៧ ខែកញ្ញា ចំណែកស្រុកក្រឡាញ់ចាប់ផ្តើមលិចពីថ្ងៃទី២៥ ខែកញ្ញាមក ហើយមកដល់ពេលនេះ មិនទាន់ស្រកវិញទេ គឺកាន់តែលិចខ្លាំងជាងមុនទៀត បើមើលស្ថានភាពនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា។ ការជន់លិចនេះ ក្រៅពីរំខានដល់ការបម្រើសេវាព្យាបាលជំងឺដល់ប្រជាពលរដ្ឋហើយនោះ ក៏ប៉ះពាល់ដល់សម្ភារមួយចំនួនក្នុងមន្ទីរពេទ្យផងដែរ ដូចជា ទូររក្សាវ៉ាក់សាំង ឯកសារ
September 29, 2022 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយយោធាថ្មីទំហំ ១.១ពាន់លានដុល្លារ ដល់អ៊ុយក្រែន ដោយក្នុងនោះរួមមានទាំង ប្រព័ន្ធបាញ់ផ្លោងមីស៉ីល HIMARS ដែលកងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់ ចាប់តាំងពីខែមិថុនាមក ហើយនិងសព្វាវុធក៏ដូចជាបរិក្ខារយោធាដទៃៗទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២។ កញ្ចប់ជំនួយខាងលើនាំឱ្យការផ្តល់ជំនួយសរុប របស់អាមេរិកដល់អ៊ុយក្រែន កើនដល់ជិត ១៧ពាន់លានដុល្លារហើយ ចាប់តាំងតែពីលោក បៃដិន បានឡើងកាន់អំណាច កាលពីដើមឆ្នាំ២០២១មក។ ក្នុងកញ្ចប់នោះ រួមមានប្រព័ន្ធ HIMARS
September 29, 2022









