- Khmerpress
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការបន្ថែមសមាសភាពក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ រាជរដ្ឋាភិបាល ដោយសម្រេចត្រូវបានបន្ថែមសមាសភាពក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដូចខាងក្រោម៖ ១.ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អនុប្រធាន។ ២.ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធាន។ សមាសភាពដូចមានដែលចែងខាងលើ ត្រូវអនុវត្តតួនាទី ភារកិច្ច ដូចមានចែងក្នុងសេចក្ដីសម្រេចលេខ៦២ សសរ ចុះថ្ងៃទី១៦ ខែកញ្ញា
September 29, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានណែនាំដល់សមត្ថកិច្ច ចុះបង្ក្រាបល្បែងត្រូវរកឲ្យឃើញនូវមេខ្លោងធំ ព្រោះនេះ ទើបជាគោលដៅពិតប្រាកដ និងសំណូមពរប្រជាពលរដ្ឋ កុំលេងតទៅទៀត។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់់យ៉ាងដូច្នេះថា «ផ្នែកខាងសមត្ថកិច្ចរបស់យើង ត្រូវយកចិត្តទុកដាក់ វ៉ៃឲ្យចំមេខ្លោងកន្ទុយលេខ។ កន្ទុយលេខ
September 29, 2022 - ព័ត៌មានអន្តរជាតិ
រុស្ស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋរុស្ស៊ីចំនួន ២០០,០០០នាក់បានសម្រេចចាកចេញពីប្រទេសកំណើតរបស់ខ្លួនដើម្បីគេចចេញពីការកែនទ័ព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញានេះ។ តួលេខខាងលើនេះត្រូវបានផ្តល់ជូនដោយបណ្តាប្រទេសជិតខាងរបស់រុស្ស៊ី ហើយវាគឺជារបាយការណ៍នៃជាការបូកសរុបចំនួនពលរដ្ឋរុស្ស៊ីដែលបានសម្រេចចិត្តចាកចេញពីប្រទេសកំណើតនៅក្នុងរយៈពេលត្រឹមតែ ១សប្តាហ៍ចុងក្រោយនេះក្រោមហេតុផលចម្បងមួយ គឺពួកគេមិនចង់ចូលបម្រើក្នុងជួរកងទ័ពរុស្ស៊ីនោះទេ។ គួររម្លឹកជូនថា កាលពីថ្ងៃទី២១ ខែកញ្ញាកន្លងទៅ លោកប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន បានប្រកាសថា រដ្ឋាភិបាលរុស្ស៊ីត្រូវការកងទ័ពចំនួន ៣០០,០០០នាក់បន្ថែមទៀត ដើម្បីយកទៅធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន ហើយទ័ពថ្មីទាំង ៣០០,០០០នាក់នោះនឹងត្រូវធ្វើការកែនចេញពីពលរដ្ឋពេញវ័យរុស្ស៊ី ដែលនាពេលបច្ចុប្បន្នមានចំនួនសរុបប្រមាណជា ២៥លាននាក់។ ក្រោយមានការប្រកាសកែនទ័ពខាងលើនេះ ពលរដ្ឋរុស្ស៊ីដែលមិនចង់ចូលបម្រើកងទ័ពបានសម្រេចចាកចេញពីប្រទេសកំណើតជាបន្តបន្ទាន់ ហើយប្រទេសទី ២ដែលពួកគេបានភៀសខ្លួនទៅនោះរួមមាន ប្រទេសម៉ុងហ្គោលី ប្រទេសកាហ្សាក់ស្ថាន ប្រទេសហ្សកហ្ស៊ី
September 29, 2022 - ព័ត៌មានជាតិ
នាថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ បានមានប្រសាសន៍ថា៖ «ល្បែងស៊ីសងកើតឡើងច្រើនណាស់…ក្នុងតែ១ថ្ងៃ ខេត្តកណ្តាល មួយរកឃើញជាង ៧០០កន្លែង នៅភ្នំពេញជាង ១,០០០កន្លែង ចុះបើល្បែងស៊ីសងម្លឹងៗ
September 29, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានទម្លាយរឿងរ៉ាវដែលកើតឡើងក្នុងអំឡុងឆ្នាំ២០០៦-២០០៧ ដែលពេលនោះមានអ្នកធ្វើសំណើជូនសម្តេច សុំបើកស្ថានតំណាងបេសកកម្មតៃវ៉ាន់ប្រចាំកម្ពុជា ដើម្បីដោះស្រាយ និងធានាភាពស្របច្បាប់ របស់ស្ត្រីខ្មែរប្រមាណជា៥ពាន់នាក់ ដែលរៀបការទៅតៃវ៉ាន់។ ប៉ុន្តែសំណើនៅពេលនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអ្នកដែលរៀបចំឯកសារយកទៅដុតបំផ្លាញចោល ព្រោះជាសំណើមានចរិតបំផ្លាញ នូវគោលនយោបាយចិនតែមួយរបស់កម្ពុជា។ សម្តេចសង្កត់ធ្ងន់ថា មិនអាចយកលេសការជួញដូរមនុស្ស ឬការរៀបការទៅរស់នៅតៃវ៉ាន់មកបង្ខំឲ្យកម្ពុជា អនុវត្តន៍នូវនយោបាយចិនពីរបានទេ ហើយកម្ពុជាទទួលយកស្ថានទំនាក់ទំនងការទូត តែជាមួយសាធារណរដ្ឋប្រជាមានិតចិន។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាទទួលយកត្រឹមតែអ្នកវិនិយោគតៃវ៉ាន់តែប៉ុណ្ណោះ មិនទទួលយកនូវការដាក់ស្ថានតំណាងតៃវ៉ាន់ណាមួយ
September 29, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដោយយោងតាមការបញ្ជាក់របស់លោកឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ សូមបញ្ជាក់ករណីឃាត់ខ្លួនមនុស្ស ០៩នាក់ ដែលពាក់ព័ន្ធករណីបង្រ្កាបកន្លែងកុងស៊ីបញ្ចាំល្មើសច្បាប់ក្នុងនោះរួមមាន៖ +ករណីទី១៖ ឃាត់ខ្លួនថៅកែ ១នាក់ និងកម្មករជួយទុកដាក់មើលថែរបស់ចោរកម្មចំនួន ៤នាក់ សរុប៥នាក់។ +ករណីទី២៖ ឃាត់ខ្លួនថៅកែ ១នាក់ និងកម្មករជួយទុកដាក់មើលថែរបស់ចោរកម្មចំនួន ៣នាក់ សរុប៤នាក់។ សូមមេត្តាទុកជូនតុលាការធ្វើការតាមច្បាប់។ថៅកែនិងកម្មករគឺផ្សំគំនិតគ្នាប្រព្រឹត្តបទល្មើស ៕
September 29, 2022 - ព័ត៌មានអន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញានេះបានឲ្យដឹងថា មានពលរដ្ឋថៃជាង ៤,០០០នាក់បានធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបណ្តោះអាសន្នដើម្បីរក្សាសុវត្ថិភាពពីព្យុះទីហ្វូងណូរូ។ ព្យុះទីហ្វូងណូរូបានធ្វើដំណើរទៅដល់ប្រទេសថៃកាលយប់ថ្ងៃពុធឆ្លងចូលថ្ងៃព្រហស្បតិ៍នេះ និងកំពុងតែបង្កការគំរាមគំហែងក្នុងកម្រិតដ៏ខ្ពស់មួយនៅតំបន់ភាគភាគឦសាននៃប្រទេសថៃ។ ឥទ្ធិពលនៃខ្យល់ព្យុះបានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈកម្ពស់ទឹកទន្លេនៅតាមតំបន់ក្នុងភាគភាគឦសានប្រទេសថៃបានឡើងខ្ពស់ស្រាប់ទៅហើយ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយថៃបានបញ្ជាក់ថា ពលរដ្ឋដែលបានធ្វើការជម្លៀសខ្លួនទាំងអស់នោះគឺជាពលរដ្ឋរស់នៅក្នុងខេត្ត Ubon Ratchathani មានចំនួនជាក់ស្តែង ៤,១៦៩នាក់ ខណៈព្យុះកំពុងបង្កការគំរាមគំហែងនៅក្នុងខេត្តចំនួន ១២ផ្សេងទៀតនៅតំបន់ភាគភាគឦសាននិងតំបន់ភាគខាងជើងនៃប្រទេសថៃ។ បើតាមនាយកដ្ឋានឧតុនិយមថៃបានព្រមានថា ទឹកជំនន់ក៏អាចកើតមាននៅតាមតំបន់ខាងលើនេះផងដែរ ពោលគឺជាជំនន់ទឹកភ្លៀងដែលអាចបង្កហានិភ័យក្នុងរយៈពេលខ្លី។ គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បញ្ជាក់ថា មានអ្នករងរបួសឬស្លាប់នៅឡើយទេ ខណៈផលដំណាំរបស់ប្រជាកសិករក្នុងផ្ទៃប្រមាណជា ៩៩,០០០រ៉ៃត្រូវបានរាយការណ៍ថា បានរងនូវការខូចខាត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
September 29, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លក្ខខណ្ឌគួរយល់ដឹងអំពី “ទីតាំងច្រកចេញ-ចូល” ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុលោកអ្នកអាចចេញ-ចូលក្នុងផ្លូវល្បឿនលឿនបានតាម ០៨ស្ថានីយ រួមមានដូចខាងក្រោម៖ ទី១. ស្ថានីយភ្នំពេញ ផ្លូវកប់ស្រូវ (គ.ម 3) ទី២. ស្ថានីយកំពង់ស្ពឺខាងកើត (គ.ម 26) ទី៣. ស្ថានីយកំពង់ស្ពឺខាងលិច (គ.ម 43) ទី៤. ស្ថានីយត្រែងត្រយឹង (គ.ម 76) ទី៥. ស្ថានីយកំពង់សិលា (គ.ម 114)
September 29, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ។ យោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួល ដែលកើតឡើងដោយសារឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ (NORU) មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ -ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ១០,០០ ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១,០០
September 29, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ៕ ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews
September 29, 2022









