Khmerpress
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបោសសម្អាតបន្ថែមទៀត នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទឲ្យនៅខេត្តព្រះសីហនុ ហើយកំណត់យកខេត្តមួយនេះជាគំរូសម្រាប់បណ្ដាខេត្តដទៃផ្សេងទៀត។ នេះជាការលើកឡើងរបស់លោកសន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត បង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅខេត្តព្រះសីហនុ។ លោក សុខ ផល បានលើកឡើងថា បទល្មើសល្បែងស៊ីសងខុសច្បាប់ អាជ្ញាធរបានប្រកាសកាលពីសប្តាហ៍មុន ដោយណែនាំឲ្យម្ចាស់ទីតាំងបញ្ឈប់ដោយខ្លួនឯង ហើយមកដល់ពេលនេះ មានរយៈពេល៨ថ្ងៃ និងពិនិត្យឃើញថា ទីតាំងខ្លះបានឈប់ ជាទូទៅកន្លែងជាច្រើនត្រូវបានបញ្ឈប់ដោយខ្លួនឯង ប៉ុន្តែនៅមានសេសសល់ទីតាំងតិចតួចមិនទាន់បញ្ឈប់។ លោកសន្ដិបណ្ឌិត សុខ ផល បានថ្លែងបែបនេះថា «បទល្មើសល្បែងស៊ីសងខុសច្បាប់ យើងបានប្រកាសកាលពីសប្តាហ៍មុនហើយ

    September 30, 2022
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ទីបំផុតនៅថ្ងៃសុក្រនេះ តុលាការធម្មនុញ្ញនៃប្រទេសថៃ បានប្រកាសសេចក្តីសម្រេចរបស់ខ្លួនថា លោក ប្រាយុទ្ធ ចាន់អូចា គឺអាចបន្តកាន់តំណែងនាយករដ្ឋមន្រ្តីរបស់លោក តទៅមុខទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ផ្តល់សិទ្ធិដោយ៖ freshnews

    September 30, 2022
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ប្ដេជ្ញារៀបចំពិធីប្រណាំងទូក «ង» ទ្រង់ទ្រាយធំឲ្យបាន បើទោះជាមានការលំបាក លើស្ថានភាពកម្ពស់ទឹកឡើង ឬស្រកចុះ យ៉ាងណាក៏ដោយ ក្នុងគោលបំណងដើម្បីបង្ករភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។ លោក អ៊ុន ចាន់ដា បានលើកឡើងដូច្នេះនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំប្រារព្ធពិធីប្រណាំងទូក «ង» ទ្រង់ទ្រាយធំ និងការដាក់តាំងពិពណ៌ស្តីពី «ភូមិមួយផលិតផលមួយ» ដើម្បីចូលរួមអបអរពិធីបុណ្យចេញព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ខាងមុខ នៅមាត់ទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម។ លោកអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម

    September 30, 2022
  • ព័ត៌មានអន្តរជាតិ

    តំបន់ក្រោមការត្រួតពិនិត្យមួយត្រូវបានប្រកាសឡើង នៅជុំវិញតុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅឯបរិវេណអគាររដ្ឋាភិបាល ចែង វឌ្ឍនា (Chaeng Watthana Government Complex) មុនការប្រកាស​សាលក្រម លើការកាន់តំណែងរបស់ឧត្តមសេនីយ៍លោក ប្រាយុទ្ធ ចាន់អូចា នៅរសៀលថ្ងៃសុក្រនេះ។ វានឹងរឹតបន្ដឹងរាល់សមាជិកសាធារណៈទាំងអស់រហូតដល់ម៉ោង ៦ ព្រឹកថ្ងៃចន្ទ ហើយអ្នកទស្សនាទាំងអស់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាព។ សេចក្តីប្រកាសស្ដីពីតំបន់ក្រោមការគ្រប់គ្រង ដែលចុះហត្ថលេខាដោយប្រធានតុលាការលោក Worawit Kangsasithiam បាននិយាយថា វិធានការនេះគឺដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ភាពចលាចលដែលអាចកើតមាន នៅក្នុងកំឡុងពេលអានសាលក្រម។ ប៉ូលិសមកពីស្ថានីយ៍ Thung Song Hong ក៏បានបង្កើតប៉ុស្តិ៍បញ្ជាការនៅជាន់ផ្ទាល់ដីរបស់អគារ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ខណៈដែលរបាំងដែកចល័តត្រូវបានដំឡើងនៅជុំវិញបរិវេណនោះផងដែរ។ ចំណែកចៅក្រម​តុលាការ​ធម្មនុញ្ញ

    September 30, 2022
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េ បានសម្រេចសាងសង់ឃ្លាំងស្តុកស្ពៃ ធំចំនួនពីរបន្ថែមទៀត បន្ទាប់ពីប្រទេសបានមើលឃើញពីវិបត្តិគីមឈីដោយសារកង្វះការផ្គត់ផ្គង់។ ឃ្លាំងនេះនឹងត្រូវបានសាងសង់នៅតំបន់ចំនួន២នៅកូរ៉េ គិតបញ្ជូលគ្នាវាអាចមានទំហំស្មើនឹងទីលានបាល់ទាត់ចំនួន៣។ សារព័ត៌មាន Reuters បានរាយការណ៍ថា ឃ្លាំងនេះ កូរ៉េខាងត្បូងអាចស្តុកស្ពៃ បាន ១០,០០០តោន និងគ្រឿងទេសផ្សេងទៀត ៥០តោនក្នុងមួយថ្ងៃ។ ការចំណាយលើការសាងសង់គ្រឿងបរិក្ខារទាំងនេះគឺប្រហែល ៤០លានដុល្លារអាមេរិក ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់គម្រោងនៅឆ្នាំ២០២៥។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យសីតុណ្ហភាពកើនឡើង ខណៈពេលដែលភ្លៀងកាន់តែច្រើនបានបំផ្លាញស្ពៃដោយហេតុនេះមានបញ្ហាការផ្គត់ផ្គង់។ ឆ្នាំនេះ តម្លៃស្ពៃ បានកើនឡើងច្រើនជាងពីរដងក្នុងរយៈពេលតិចជាងបីខែ ដែលមួយផ្នែកដោយសារតែអតិផរណាបានកើនឡើងដល់កម្រិតខ្ពស់។ លោក Ahn Ik-jin នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតគីមឈី Cheongone Organic និយាយថា «យើងធ្លាប់ផលិតគីមឈី

    September 30, 2022
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បានឲ្យដឹងថា ធនាគារជាតិថៃកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញាម្សិលមិញនេះបានជូនដំណឹងថាបានបោះពុម្ពប្រាក់ក្រដាស ២០បាត ដោយមានកំហុសបច្ចេកទេស ខណៈក្រដាសប្រាក់ទាំងអស់នោះបានដាក់ឲ្យសាធារណៈជនប្រើប្រាស់ជាផ្លូវការរួចទៅហើយ។ យ៉ាងណាក្តី ធនាគារជាតិថៃបានប្រាប់មិនឲ្យពលរដ្ឋខ្លួនមានការព្រួយបារម្ភនិងសោកស្តាយដែលកំពុងប្រើប្រាស់ឬរក្សាទុកក្រដាសប្រាក់ដែលបានបោះពុម្ពខុសនោះទេ ដ្បិតអាជ្ញាធរថៃនឹងទទួលខុសត្រូវចំពោះកំហុសបច្ចេកទេសដ៏ធំមួយនេះ ដោយមិនបង្កឲ្យមានកាខាតបង់ចំពោះប្រជាពលរដ្ឋណាម្នាក់ឡើយសូម្បីតែមួយបាត។ បើតាមលោកស្រី Wachira Aromdee ដែលជាទេសាភិបាលរងធនាគារកណ្តាលថៃបានបញ្ជាក់ថា ​ក្រដាសប្រាក់ដែលមានកំហុសបច្ចេកទេសនោះត្រូវបានបោះពុម្ពដោយក្រុមហ៊ុន De La Rue International Limited (DLR) ខណៈកំហុសដែលមាននៅលើក្រដាសប្រាក់នោះគឺលេខស៊េរីរបស់ក្រដាសប្រាក់ដែលបានសរសេរជាលេខថៃមានតួលេខខុសគ្នាទៅនឹងលេខដែលបានសរសេរជាលេខអង់គ្លេស ពោលគឺនៅលើក្រដាសប្រាក់តែមួយមានលេខស៊េរី ២ផ្សេងគ្នារវាងលេខជាតិនិងលេខអន្តរជាតិ។ លោកស្រី Wachira Aromdee បានបញ្ជាក់ថា ក្នុងអំឡុងពេលនេះពលរដ្ឋទូទៅនៅតែអាចបន្តប្រើប្រាស់ក្រដាសប្រាក់ដែលមានលេខស៊េរីខុសគ្នានោះបានជាធម្មតាឬពួកគេអាចទៅប្តូរយកក្រដាសប្រាក់ផ្សេងទៀតបាននៅតាមធនាគារទូទាំងប្រទេសថៃ

    September 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ បង្ហាញពីលក្ខខណ្ឌគួរយល់ដឹងអំពី “ទីតាំងកន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម” លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។ លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានកន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម ចំនួន៤ទីតាំង នៅតាមបណ្តោយផ្លូវ ដែលទីតាំងនីមួយៗមានស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ។ ទីតាំងទាំង ៤ រួមមាន៖ – ទីតាំងកំពង់ស្ពឺ (គ.ម 40) – ទីតាំងកំពង់ស្ពឺខាងលិច (គ.ម

    September 30, 2022
  • ព័ត៌មានអន្តរជាតិ

    ព្យុះសង្ឃរា Ian បាននិងកំពុងបង្កការបំផ្លិចបំផ្លាញលើភាគអាគ្នេយ៍របស់សហរដ្ឋអាមេរិក និងជាពិសេសក្នុងរដ្ឋ Florida ជាមួយនឹងភ្លៀងជោគជាំ និងខ្យល់បក់ខ្លាំង ដែលបានបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនដល់អ្នកនៅក្នុងតំបន់។ ទន្ទឹមនឹងនេះដែរ គេក៏ឃើញមានរថយន្តប្រណីត McLaren P1 មួយគ្រឿង ដែលម្ចាស់របស់វាទើបតែទិញថ្មីថ្មោងបានមួយអាទិត្យប៉ុណ្ណោះ ក៏ត្រូវបានកម្លាំងទឹកក្របួចយកទៅត្រាំទឹកជាមួយផងដែរ។ រថយន្ត McLaren P1 មួយគ្រឿងនោះ គឺជាកម្ម​សិទ្ធិ​របស់ម្ចាស់គណនី Instagram ឈ្មោះ Lambo9286 ដែលមានឈ្មោះពិតថា Ernie ហើយរថយន្តនោះ ទើបតែត្រូវបានគេថតបង្ហោះចំនួន ១២ លើកប៉ុណ្ណោះ ចាប់តាំងពីពេលទិញវាមក។ ការបង្ហោះពីគណនី Instagram ផ្សេងគ្នាមួយទៀត ក៏បានបង្ហាញពីទឹកជន់លិចចូលក្នុងហ្គារាសផ្ទាល់ខ្លួនរបស់គាត់ ហើយទឹកបានហូរចូលយ៉ាងលឿន

    September 30, 2022
  • ព័ត៌មានអន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានរិះគន់ប្រទេសរុស្ស៊ីចំពោះការឈានទៅមុខជាមួយនឹងផែនការ ក្នុងការបញ្ចូលតំបន់ភាគខាងកើតរបស់អ៊ុយក្រែនចំនួន ៤ ទៅជារបស់ខ្លួន។ លោក បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងមិនព្រមទទួលស្គាល់ «ការទាមទាររបស់រុស្ស៊ីលើទឹកដីអធិបតេយ្យភាពអ៊ុយក្រែនឡើយ»។ លោក ចូ បៃដិន បាននិយាយបែបនេះ នៅមុនសុន្ទរកថារបស់លោក វ្ល៉ាឌីមៀ ពូទីន ដែលត្រូវបានគេរំពឹងថា នឹងប្រកាសពីតំបន់អ៊ុយក្រែនចំនួន ៤ ដែលត្រូវចូលរួមជាមួយរុស្ស៊ី។ លោក​ បៃដិន បាន​មាន​ប្រសាសន៍​ថា ការបោះឆ្នោត​ប្រជាមតិ​នោះគឺ​ជា​ការ​ក្លែង​បន្លំ​យ៉ាងច្បាស់ក្រឡែត ហើយថា លទ្ធផល​ទាំងអស់ត្រូវ​បាន​បង្កើតឡើងដោយ​ទីក្រុង​ម៉ូស្គូ។ លោកប្រធានាធិបតីក៏បាននិយាយផងដែរថា «ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ដើរតាមចក្រពត្ដិនិយមរបស់ពូទីន គឺបានបង្ហាញយ៉ាងច្បាស់ –

    September 30, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោយពីការប្រកាសថា ក្នុងពេលឆាប់ៗខាងមុខនេះ វិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នឹងមានបង្រៀនភាសាតួកគី (Turkish Language) និងបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម (Department of Vietnamese Studies) ស្ថាប័នស្រាវជ្រាវរបស់ជាតិដ៏ធំ ក៏បានប្រកាសថា នឹងមានបង្រៀនភាសាអេស្ប៉ាញ (Spanish Language) ផងដែរ។ លោកបណ្ឌិតសាកលវិទ្យាធិការ ជេត ជាលី បានប្រាប់បណ្តាញ Fresh News នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ថា «ទាំងភាសាតួកគី និងភាសាអេស្ប៉ាញ គឺសាកលវិទ្យាល័យយើង កំពុងធ្វើកិច្ចការបច្ចេកទេសលើរឿងនេះ។ យើងព្យាយាមយ៉ាងខ្លាំង

    September 30, 2022