Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ១៩នោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា មានរៀបចំ «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស» ឡើងវិញ។ វេទិកានេះធ្វើឡើងក្រោមប្រធានបទ «សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។ គិតចាប់ពីឆ្នាំ២០១៧មក គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន តែងតែបានសហការជាមួយអ្នកដឹកនាំសាសនាធំៗ ក្នុងប្រទេសកម្ពុជា រៀបចំកម្មវិធីវេទិកាជាតិអន្តរសាសនា ដើម្បីបួងសួងឱ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនលើសកលលោក ទទួលបានសេចក្តីសុខ ចៀសផុតពីការរំលោភបំពាន

    September 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យទីតាំង អាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគៈណអភិបាលរាជធានីភ្នំពេញ ជាប្រធាន ឯកឧត្តម ឃ្លាំង ហួត អភិបាលរង នៃគៈណអភិបាលរាជធានីភ្នំពេញ ជា អនុប្រធាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ជា អនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជា អនុប្រធាន៕

    September 29, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ករណីប្រេងឆៅរបស់កម្ពុជា ដែលត្រូវបានកប៉ាល់ផ្ទុកប្រេងជិត ៣០ម៉ឺនប៉ារែលបើករត់គេចនោះ ពេលនេះដោះស្រាយបញ្ចប់ហើយ ខណៈចំណូលពីការលក់ប្រេងកំពុងស្ថិតក្នុងការវាយតម្លៃ ដែលនឹងទទួលចំណូលក្រោយរយៈពេល៣០ថ្ងៃ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោក ជៀប សួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រេងឆៅរបស់កម្ពុជា ដែលបាត់ជិត ៣០ម៉ឺនប៉ារែលនោះ បានផ្ទេរចេញពីកប៉ាល់ MT Strovolos ទៅកប៉ាល់មួយទៀតហើយ ប៉ុន្ដែការទូទាត់មានរយៈពេល ៣០ថ្ងៃ ក្រោយពីការផ្ទេរនេះ»។

    September 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ពូជខ្យងប័ររបស់កសិដ្ឋាន៤០០ កំពុងមានទីផ្សារល្អ ងាយស្រួលចិញ្ចឹមជាពិសេសវាមានប្រូតេអ៊ីនច្រើន ចំពោះសុខភាពរាងកាយមនុស្ស និងអាចយកមកផលិតជាចំណីសត្វផងដែរ។ លោក ហាច ឆន ស្ថាបនិកចិញ្ចឹមខ្យងប័រ និងជាម្ចាស់កសិដ្ឋាន៤០០ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបាន ចិញ្ចឹមខ្យងប័រនេះ អស់រយៈពេលជាង ១ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។ លោកបានបន្តថា សម្រាប់ពូជខ្យងប័រនេះ គឺនាំយកពូជមកពីប្រទេសជប៉ុន ដើម្បីយកមកបង្កាត់ពូជចិញ្ចឹមតាមបែបធម្មជាតិ ហើយខ្យងប័រនេះដែរ គឺវាស៊ីអាសូឡា និងបន្លែ ជាចំណីអាហារ។ លោកបានបន្ថែមថា ខ្យងនេះ ងាយស្រួលចិញ្ចឹមជាងខ្យងដទៃទៀត

    September 28, 2022
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ អាជ្ញាធរថៃបានទាញសញ្ញាអាសន្នកម្រិតខ្ពស់មួយចំពោះព្យុះទីហ្វូងណូរូដែលអាចនឹងវាយប្រហារតំបន់ភាគឦសានប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញានេះ។ បើតាមនាយកដ្ឋានឧតុនិយមថៃ​បានធ្វើការព្យាករណ៍ថា ព្យុះទីហ្វូងណូរូអាចនឹងធ្វើដំណើរមកដល់តំបន់ភាគភាគឦសានប្រទេសថៃនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញានេះ ហើយខេត្តដែលអាចរងនូវការវាយប្រហាររួមមានខេត្ត Ubon Ratchathani និងខេត្ត Amnat Charoen។ នាយកដ្ឋានឧតុនិយមថៃ​បានបន្តថា ព្យុះនឹងបន្តធ្វើដំណើរទៅដល់តំបន់ភាគខាងជើងប្រទេសថៃ និងអាចបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ Central Plains Region, ខេត្ត Si Sa Ket ខេត្ត Surin និងខេត្ត Buri Ram។ គួរបញ្ជាក់ជូនថា ព្យុះទីហ្វូងណូរូត្រូវបានគេចាត់ទុកថា

    September 28, 2022
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោក ស៉ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹងជញ្ជូន នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងតំណាងក្រុមហ៊ុនសាងសង់ចុះត្រួតពិនិត្យ និងចុះណែប្រជាពលរដ្ឋឲ្យបញ្ឈប់សកម្មភាពកាត់របងបន្លាលួសតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីដើរឆ្លងកាត់ និងដឹកសត្វពាហនៈឆ្លងកាត់។ មន្រ្តីជាន់ខ្ពស់រូបនេះ បានព្រមានថា បើសិននៅបន្តសកម្មភាព ទាំងនេះទៀតនោះ នឹងប្រឈមតាមផ្លូវច្បាប់ជាក់ជាមិនខានឡើយ។ ពេលចុះត្រួតពិនិត្យ និងជួបប្រជាពលរដ្ឋជាក់ស្តែង លោក ស៉ឹង សុគង់ បានអំពាវនាវប្រជាពលរដ្ឋត្រូវបញ្ឈប់សកម្មភាព ល្មើសច្បាប់នេះជាបន្ទាន់។ ជាមួយនឹងការចុះត្រួតពិនិត្យ និងណែនាំដល់ប្រជាពលរដ្ឋនេះ លោក ស៉ឹង សុគង់ ក៏បានជួបពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ ក្នុងការស្វែងរកដំណោះស្រាយសមស្របមួយរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋផងដែរ។

    September 28, 2022
  • ព័ត៌មានអន្តរជាតិ

    ស្ព្រៃបាញ់ចម្រុះប្រឆាំងនឹងជំងឺ COVID-19 ដែលជាការបង្កើតឡើងរួមគ្នាដោយវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធសុខាភិបាល (HSRI), មហាវិទ្យាល័យវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Chulalongkorn, អង្គការឱសថរដ្ឋាភិបាល (GPO) និងក្រុមហ៊ុន Hibiocy ត្រូវបានប្រកាសថា នឹងមានលក់នៅតាមទីផ្សារចាប់ពីថ្ងៃទី០១ ខែតុលា ខែក្រោយនេះតទៅ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS world ។ លោកវេជ្ជបណ្ឌិត Nopporn Cheanklin នាយកអង្គការ PHRI កាលពីថ្ងៃអង្គារបាននិយាយថា ស្ព្រៃបាញ់ច្រមុះប្រឆាំងនឹងជំងឺ COVID-19 ដែលមានឈ្មោះពាណិជ្ជកម្មថា «Vaill CoviTRAP» ត្រូវបានអនុម័តរួចហើយ ដោយរដ្ឋបាលចំណីអាហារ និងឱសថថៃ។ លោកបានពន្យល់ថា ស្ព្រៃបាញ់ច្រមុះនេះមានសមត្ថភាពទប់ទល់នឹងមេរោគ

    September 28, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រាសាទច័ន្ទឆាយា គឺជាប្រាសាទមួយដែលស្ថិតនៅជាប់កំពែងខាងមុខនិងឈៀងខាងជើងនៃព្រះបរមរាជវាំងដែលបានកសាងឡើងក្នុងឆ្នាំ១៩១៣ ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះស៊ីសុវត្ថិ។ សំណង់ស្ថាបត្យកម្ម នៃប្រាសាទនេះមានរាងខ្ពស់ស្រលះ គ្មានជញ្ជាំងព័ទ្ធជុំវិញ ដើម្បីឲ្យពន្លឺព្រះច័ន្ទចាំងរស្មីចូលទៅខាងក្នុង ផ្នែកខាងលើនៃប្រាសាទនេះ គ្មានបន្ទប់ភ្ជាប់នោះទេ មានអាយុកាលជិត ១០៩ឆ្នាំហើយ ហើយពាក្យថាច័ន្ទឆាយា មានន័យថាស្រមោលព្រះច័ន្ទ។ ប្រាសាទនេះគឺជាធ្លាឬបរិវេណសម្រាប់ការសម្តែងការរាំក្បាច់របាំនានា ដើម្បីផ្តល់ជាទស្សនីយភាពក្នុងព្រះរាជពិធីលៀងសាយភោជន៍ជូនភ្ញៀវជាតិ និងអន្តរជាតិលំដាប់ខ្ពស់ៗ។ បច្ចុប្បន្ន ប្រាសាទនេះប្រើប្រាស់គឺសំរាប់ជាវេទិកាកិត្តិយសដែលព្រះមហាក្សត្រទ្រង់យាងទត ការហែក្បួនព្យុះហយាត្រាកងទ័ពជាតិ និងជាវេទិកាកិត្តិយស នៅពេលដែលព្រះមហាក្សត្រទ្រង់យាងថ្លែងសុន្ទរកថាទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គ នៅក្នុងពិធីបុណ្យសំខាន់ៗ ដូចជា៖ ថ្ងៃបុណ្យឯករាជ្យជាតិ ទី៩ ខែវិច្ឆិកា

    September 28, 2022
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះមួយចំនួន ក្នុងភូមិសាស្ត្រខេត្ត ត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលបង្កមកពីឥទ្ធិពលព្យុះទីហ្វុង និងត្រូវរាយការណ៍ឱ្យបានឆាប់រហ័សបំផុតដល់អាជ្ញាធរជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា។ តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកញ្ញានេះ ក៏បានបញ្ជាក់ថា យោងតាមការជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជាបាននិងកំពុងទទួលរងនូវឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ (Noru) នឹងបានវិវត្តន៍ទៅជាព្យុះទីហ្វុង Ty នៅពេលបក់ចូលកៀកឆ្នេរភាគកណ្តាលប្រទេសវៀតណាម។ រដ្ឋបាលខេត្តបានឱ្យដឹងថា ស្ថានភាពបែបនេះ ធ្វើឱ្យខេត្តកំពង់ស្ពឺ ក៏ដូចជាខេត្តផ្សេងៗផងដែរនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន រួមផ្សំជាមួយនឹងបរិមាណទឹកភ្លៀងដែលហូរពីតំបន់ខាងលើបន្ថែមទៀត។ ពាក់ព័ន្ធនឹងស្ថានភាពនេះ ដើម្បីធានាសុវត្ថិភាព

    September 28, 2022
  • ព័ត៌មានជាតិ

    រាជាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ បានឆ្លើយសំណួរ ដែលសួរច្រើនជាងគេប្រចាំខែកក្កដា និងសីហា តាមរយៈលេខទូរស័ព្ទ(HOTLINE)៖ 1275 ដោយបានសួរថា៖ តើជនបរទេសយកបណ្ណបើកបររបស់ប្រទេសខ្លួន ប្តូរយកបណ្ណបើកបរខ្មែរបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន? ក្រសួងសាធារណការ បានបញ្ជាក់តាមចម្លើយយ៉ាងដូច្នេះថា៖ ជនបរទេសអាចយកបណ្ណបើកបររបស់ប្រទេសខ្លួន ប្តូរយកបណ្ណបើកបរខ្មែរបាន។ ឯកសារតម្រូវ៖ -បណ្ណបើកបរដើមរបស់ប្រទេសនៃជនជាតិសាម៉ី (ត្រូវបកប្រែជាភាសាអង់គ្លេស ឬបារាំង ដោយបញ្ជាក់ពីស្ថានទូត ឬស្ថានកុងស៊ុលនៃជនជាតិនោះ) -លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពមិនតិចជាង ១៥ថ្ងៃ -លិខិតបញ្ជាក់អាសយដ្ឋានបច្ចុប្បន្ន (ចេញដោយមេឃុំ/ចៅសង្កាត់)

    September 28, 2022