Khmerpress
  • បច្ចេកវិទ្យា

    ជាទូទៅយើងសង្កេតឃើញថា សម្រាប់តារាតំណាងក្រុមហ៊ុននីមួយៗគេធ្វើការទៅតាមលក្ខខណ្ឌដែលក្រុមហ៊ុនរៀបចំ និងមិនសូវមានសកម្មភាពជួយក្រុមហ៊ុនច្រើនឡើយ ក្រៅពីបង្ហោះរូបបង្ហាញពីផលិតផល និងវីដេអូបន្តិចបន្តួច ប៉ុន្តែបើក្រឡេកទៅមើលតារាតំណាងចាស់រដូវប្រចាំក្រុមហ៊ុន OPPO គឺអ្នកនាង ពេជ្រ សោភា មិនត្រឹមជាតារាតំណាងប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងបានចំណាយពេលវេលា និងលះបង់គ្រប់ឧបសគ្គក្រោមកម្តៅថ្ងៃ និងព្យុះភ្លៀងដើម្បីចុះធ្វើទីផ្សារគ្រប់កន្លែងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាមួយក្រុមការងារ OPPO ក្នុងការចុះជួបជាមួយម្ចាស់ហាង និងសម្ភាសន៍អតិថិជនដោយផ្ទាល់ប្រៀបដូចជាបុគ្គលិកក្រុមហ៊ុន ហើយតែងតែពិភាក្សាជាមួយក្រុមការងារប្រៀបដូចព្យុះភ្លៀងឲ្យតែនឹកឃើញដល់គំនិតច្នៃប្រឌិតថ្មីៗដល់អតិថិជន។ ដោយសារតែមើលឃើញពីឆន្ទះតស៊ូ និងការលះបង់ដ៏ធំធេងបែបនេះរបស់អ្នកនាង ពេជ្រ សោភា មកកកាន់ក្រុមហ៊ុន OPPO ចាប់តាំងពី OPPO មកដល់ទីផ្សារកម្ពុជាដំបូងរហូតដល់បច្ចុប្បន្នជាមួយនឹងលទ្ធផលជោគជ័យខ្លាំង ជាពិសេសក្លាយជាប្រ៊េនស្មាតហ្វូនជាប់ចំណាត់ថ្នាក់លេខ1 រយៈពេល 3ឆ្នាំជាប់គ្នាលើទីផ្សារក្នុងប្រទេសកម្ពុជា ទើបធ្វើឲ្យក្រុមហ៊ុនមួយនេះនៅតែជ្រើសរើសបន្តកិច្ចសហការរួមគ្នាជាមួយអ្នកនាង ពេជ្រ សោភា

    September 28, 2022
  • PR

    (ភ្នំពេញ) ថ្ងៃទី28 ខែកញ្ញា ឆ្នាំ២០២២៖ Samsung Galaxy A04s ជាស្មាតហ្វូនម៉ូឌែលថ្មីដែលដាក់បង្ហាញរូបរាងនៅលើទីផ្សារជាមួយគុណភាពខ្ពស់..រូបរាងសមសួន ល្អប្រណិត ហើយតម្លៃសមរម្យត្រឹមតែ $169 ជាមួយកាដូថែមជូនទៀតផង! សម្រាប់រាល់ការទិញស្មាតហ្វូន Samsung Galaxy A04s ចាប់ពីថ្ងៃទី នេះដល់ថ្ងៃទី 31 តុលា ឆ្នាំ2022 នឹងមានការថែមជូនកាបូបស្ពាយដ៏ស្រស់ស្អាត១ ភ្លាមៗ..! ក្រុមហ៊ុន សាមសុង តែងតែផ្តល់ជូនដល់អតិថិជនរបស់ខ្លួននូវភាពរំភើបរីករាយ និងទំនុកចិត្តជានិច្ច..! អ៊ីចឹងមកមើលលក្ខណៈពិសេសៗរបស់ស្មាតហ្វូនដែលទើបតែមកដល់ក្តៅៗ Samsung Galaxy A04s ម្តងមើលថាអាចធ្វើឱ្យអតិថិជន ឬអ្នកគាំទ្រផលិតផលសាមសុង ជាប់ចិត្តខ្លាំងប៉ុណ្ណាលើកនេះ..!

    September 28, 2022
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ក្រុមមន្ត្រីអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងរៀបចំកញ្ចប់ជំនួយយោធាថ្មី សម្រាប់ជួយអ៊ុយក្រែនដើម្បីតស៊ូ ប្រយុទ្ធជាមួយរុស្ស៉ី ដែលមានទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារ ហើយអាចនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។ ក្រុមមន្ត្រីអាមេរិកខាងលើនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបន្ថែមថាកញ្ចប់ជំនួយយោធានេះនឹងត្រូវប្រកាស នៅប៉ុន្មានថ្ងៃខាងមុខជាការបង្កើន ជំនួយសព្វាវុធចុងក្រោយបំផុតសម្រាប់អ៊ុយក្រែន ដែលកំពុងប្រយុទ្ធនឹងកម្លាំងរុស្ស៊ីនៅឯភាគខាងកើត។ គេរំពឹងថាកញ្ចប់ជំនួយថ្មីនេះនឹងប្រើប្រាស់មូលនិធិពីគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដែលសមស្របសម្រាប់សភាដើម្បីអនុញ្ញាតឱ្យរដ្ឋបាល លោក បៃដិន ទិញអាវុធពីក្រុមហ៊ុនអាមេរិក ជាជាងយកចេញពីស្តុកអាវុធរបស់សហរដ្ឋអាមេរិកដែលមានស្រាប់។ កញ្ចប់នេះនឹងរួមបញ្ចូលនូវប្រព័ន្ធបាញ់បង្ហោះរ៉ុក្កែត HIMARS, អមដោយគ្រាប់រំសេវប្រភេទផ្សេងៗនៃប្រព័ន្ធប្រឆាំងយន្តហោះដ្រូន និងប្រព័ន្ធរ៉ាដា រួមជាមួយនឹងគ្រឿងបន្លាស់, ការបណ្តុះបណ្តាល

    September 28, 2022
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ វៀតណាម នៅថ្ងៃពុធនេះបានបន្ធូរបន្ថយកម្រិតព្យុះទីហ្វុង Noru មកនៅត្រឹមជាព្យុះត្រូពិកវិញ ប៉ុន្តែបានព្រមានឱ្យប្រជាជននៅតែបន្តការប្រុងប្រយ័ត្ន ខ្ពស់ជានិច្ច ចំពោះហានិភ័យនៃគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។ ព្យុះទីហ្វុង Noru បានវាយប្រហារលើខេត្ត កាងណាំ (Quang Nam) ជាមួយល្បឿនខ្យល់បក់ ១១៧គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីយប់ថ្ងៃអង្គារ ឈានចូល ថ្ងៃពុធនេះ។ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ជនរងគ្រោះណាមួយនៅឡើយទេ ប៉ុន្តែរូបភាពជាច្រើនត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញពីដើមឈើ ជាច្រើនដើមដួលរលំ និងល្បាប់ភក់នៅពាសពេញផ្លូវថ្នល់។ មុនបក់បោកមកដល់វៀតណាម ព្យុះទីហ្វុង Noru គឺជាព្យុះដ៏កំណាចមួយដែលបានវាយប្រហារលើ

    September 28, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងឱកាសស្នាក់នៅប្រទេសជប៉ុនចូលរួមបុណ្យសពថ្នាក់ជាតិ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំដែងការគួរសម ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida ផងដែរ។ ជាមួយនឹងការរំលឹកការដែលសម្តេចនិងឯកឧត្តម គីស៊ីដា ធ្លាប់បានជួបគ្នា៣លើករួចមកហើយនោះ សម្តេចតេជោបានគូសបញ្ជាក់ថា សម្តេចសង្ឃឹមថានឹងបានជួបឯកឧត្តម គីស៊ីដា ហ្វុមិអូ សារជាថ្មីម្តងទៀតនៅកម្ពុជាដែលសម្តេចសូមអញ្ជើញឯកឧត្តម ទៅចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន ជប៉ុន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខនេះ។ សម្តេចបានថ្លែងអំណរគុណចំពោះឯកឧត្តម គីស៊ីដា

    September 28, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រតិបត្តិករផ្លូវល្បឿនលឿន មានសិទ្ធិបដិសេធមិនអនុញ្ញាតឱ្យបុគ្គលណាមួយ ប្រើប្រាស់ ផ្លូវល្បឿនលឿន និងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីមិនអនុវត្តតាមការណែនាំ ដើម្បីថែរក្សា សណ្តាប់ធ្នាប់ សុវត្ថិភាព និង បង្ការគ្រោះថ្នាក់ជាយថាហេតុចំពោះការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញទៅខេត្តព្រះសីហនុ អនុញ្ញាតឱ្យប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃ រយៈពេល ០១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ។ សេចក្តីជូនដំណឹងបន្តថា គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិនCRBC) គឺជាផ្លូវល្បឿនលឿនដំបូង

    September 28, 2022
  • ព័ត៌មានអន្តរជាតិ

    ព្យុះទីហ្វុង Noru នៅព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញានេះ បានបោកបក់ចូលឆ្នេរសមុទ្រភាគកណ្តាលរបស់ប្រទេសវៀតណាម ដោយបាននាំមកនូវខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈពលរដ្ឋរាប់សែននាក់ត្រូវភៀសខ្លួនរកទីជម្រកបណ្ដោះអាសន្ន។ នៅទីក្រុងដាណាង ដែលជាទីក្រុងធំជាងគេទី៣របស់ប្រទេសនេះ អគារខ្ពស់ៗ និងផ្ទះរបស់ប្រជាពលរដ្ឋត្រូវបានរងការខូចខាត ខណៈដើមឈើក៏បានដួលរលំ ហើយក្នុងនោះ ក៏មានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំផងដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបាននិយាយថា៖«ទីតាំងរបស់ព្យុះទីហ្វុងនៅម៉ោង ៤ ព្រឹកម៉ោងក្នុងស្រុក នៅថ្ងៃពុធ ទី២៨ ខែកញ្ញា គឺស្ថិតនៅចន្លោះទីក្រុងដាណាង និងក្វាងណាម ដោយបន្ថែមល្បឿនខ្យល់គឺពី ១០៣ គីឡូម៉ែត្រក្នុងមួយម៉ោង ទៅ ១១៧

    September 28, 2022
  • ព័ត៌មានជាតិ

    (តូក្យូ-ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២២នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងដំណើរនិវត្តន៍មកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញចូលរួមបុណ្យសពថ្នាក់ជាតិ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ រួចមក ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ ផ្តល់សិទ្ធិដោយ៖ freshnews

    September 28, 2022
  • ព័ត៌មានជាតិ

    រាជថានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៨-២៩ ខែកញ្ញាប្រទេសកម្ពុជាបន្តទទួលរងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះណូរុ (NORU)។ ព្យុះនេះនឹងចូលលើប្រទេសវៀតណាមភាគកណ្ដាលនៅវេលាម៉ោង ១យប់ ថ្ងៃទី២៨ ខែកញ្ញា ក្នុងកម្រិតជា (STS) រួចបន្ថយឥទ្ធិពលទៅវិសម្ពាធ(TD) ចូលមកលើអាងទន្លេមេគង្គ មុននឹងថមថយឥទ្ធិពលទៅជាសម្ពាធទាប(LOW)។ បន្ទាប់មកកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ១.តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤

    September 28, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរ បានបង្ហាញនូវផ្លាកលេខ លេខតួ និងលេខម៉ាស៉ីន ម៉ូតូជាង១,០០០គ្រឿង ដែលដកហូតពីទីតាំងបញ្ចាំខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីឲ្យសាធារណជន ពិសេសអ្នកដែលធ្លាប់បាត់ម៉ូតូអាចពិនិត្យផ្ទៀងផ្ទាត់រកម៉ូតូរបស់ខ្លួន។ នេះបើតាមក្នុងបញ្ជីរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្រាស់៨៩ទំព័រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ គួរជម្រាបថា ម៉ូតូជាង១,០០០គ្រឿងនេះ ត្រូវបានដកហូតពីទីតាំងបញ្ចាំដោយខុសច្បាប់ នៅតំបន់ឃ្លាំងរំសេវ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដែលដឹកនាំប្រតិបត្តិការនេះ បានឲ្យដឹងថា ការបើកយុទ្ធនាការបោសសម្អាត ឃ្លាំងបញ្ចាំខុសច្បាប់ (ឃ្លាំងរំសេវ)

    September 27, 2022