Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) បានចេញការព្យាករណ៍ជាថ្មី ដោយបានដំឡើងអត្រាកំណើនសេដ្ឋកិច្ចកម្ពុជា ពីកំណើន៤.៥ភាគរយ កើនដល់៤.៨ភាគរយនៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ មានកំណើន ៥.២ភាគរយ។ នេះបើតាមរបាយការណ៍របស់ World Bank ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ធនាគារពិភពលោកបានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២ មានកំណើន ៤.៥ភាគរយ ប៉ុន្ដែនៅពេលនេះបានដំឡើងអត្រាកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២២ រហូតដល់៤.៨%។ នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានចេញការព្យាករណ៍ នូវកំណើនសេដ្ឋកិច្ចកម្ពុជា

    September 27, 2022
  • ព័ត៌មានជាតិ

    (តូក្យូ, ជប៉ុន)៖ ដូចអ្វីដែលបានគ្រោងទុកនៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋាភិបាលជប៉ុន បានរៀបចំបុណ្យថ្នាក់ជាតិជូនដល់សពរបស់លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីខែដើមខែកក្កដាកន្លងទៅ។ ពិធីបុណ្យត្រូវបានរៀបចំឡើងយ៉ាងអស្ចារ្យ ដើម្បីជាការផ្តល់តម្លៃ និងកិត្តិយសជូនដល់សពរបស់លោក អាបេ ដែលជាមេដឹកនាំដ៏ល្បាញល្បីមួយរូប។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាមេដឹកនាំបណ្តាប្រទេសមួយចំនួនទៀត ក៏បានអញ្ជើញចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធលោក អាបេ ដែលជាមិត្តភក្តិដ៏ល្អមួយរូបរបស់សម្តេចតេជោ ក៏ដូចជាប្រទេសកម្ពុជា។ ក្នុងឱកាសចូលរួមបុណ្យសព និងគោរពវិញ្ញាណក្ខន្ធនេះ សម្តេចតេជោ ហ៊ុន សែន បានស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធសព និងឧទ្ទិសកុសលផលបុណ្យទាំងឡាយដល់វិញ្ញាណក្ខន្ធរបស់សព

    September 27, 2022
  • ព័ត៌មានអន្តរជាតិ

    ថ្មីៗនេះអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានចែករំលែកវីដេអូឃ្លីបមួយ ដែលបង្ហាញពីបុរសដឹកជញ្ជូនម្នាក់ (Deliveryman) បានដឹកជញ្ជូនទំនិញទៅកាន់អគារខ្ពស់មួយ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយការហោះហើរទំនើបខ្លាំងមែនទែន! យោងតាមវីដេអូដែលបានចែកចាយនោះវាបានបង្ហាញថា បុរសនោះបានដឹកជញ្ជូនដោយប្រើប្រាស់យានម៉្យាងសម្រាប់ការហោះហើរ និងផ្លាស់ទីពីប៉មមួយទៅប៉មមួយទៀតយ៉ាងស្ទាត់ជំនាញ។ យ៉ាងណាក៏ដោយ គេនៅមិន​មាន​ព័ត៌មាន​លម្អិត​ច្បាស់​លាស់​អំពី​ក្រុមហ៊ុន​ដែលបម្រើសេវាកម្ម ឬ​ទីតាំង​ជាក់លាក់នៃ​ដឹកជញ្ជូននោះឡើយ។ រំលឹកដែរថា កន្លងមកយើងក៏ធ្លាប់បានឃើញវីដេអូនៃការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដោយភោជនីយដ្ឋានមួយចំនួនជុំវិញពិភពលោក ដើម្បីចែកចាយភីហ្សា និងការបញ្ជាទិញអាហារ ព្រោះឧបករណ៍ទាំងនោះវាអាចកំណត់ទីតាំងអតិថិជនតាមរយៈ GPS និងកាមេរ៉ាវីដេអូ ដើម្បីធានាថា ពួកគេទៅដល់អ្នកទទួលត្រឹមត្រូវក្នុងរយៈពេលខ្លី តិចជាង ១ ភាគ ៤ បើប្រៀបនឹងការដឹកជញ្ជូនធម្មតា។ ប៉ុន្តែសម្រាប់លើកនេះវិញ គឺវាកាន់តែទំនើបជាងមុនទៅទៀត។ គួរឱ្យកត់សម្គាល់ដែរថា ឧស្សាហកម្មចែកចាយអាហារពិភពលោកកំពុងកើនឡើង ១០% ជារៀងរាល់ឆ្នាំ ហើយទំហំនៃទីផ្សារនេះត្រូវបានគេរំពឹងថា

    September 27, 2022
  • ព័ត៌មានអន្តរជាតិ

    (អន្តរជាតិ)៖ យោងតាម ទិន្នន័យ របស់ Kitco នៅព្រឹក ថ្ងៃទី២៧ ខែកញ្ញា នៅក្នុងវគ្គជួញដូរដំបូងនៃសប្តាហ៍នៅផ្សារហ៊ុនញូវយ៉ក តម្លៃមាសពិភពលោកបានធ្លាក់ចុះដល់ ១,៦២៣ដុល្លារ ក្នុងមួយអោន (តម្លៃអាចប្រែប្រួលជាបន្ត) ធ្លាក់ចុះទាបបំផុតក្នុងរយៈពេលជាង២ឆ្នាំ ខណៈដែលធនាគារកណ្តាលជុំវិញពិភពលោកបានដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណា ដោយអ្នកគ្រប់គ្រងមូលនិធិរំពឹងថានឹងមានការធ្លាក់ចុះដ៏ធំ។ ធនាគារកណ្តាលអាមេរិក (Fed) ដែលចង់កាត់បន្ថយអតិផរណាមកត្រឹម ២ភាគរយ នៅតែបន្តបង្កើនអត្រាការប្រាក់។ ការដំឡើងអត្រាការប្រាក់នេះបានជួយឱ្យសន្ទស្សន៍ប្រាក់ដុល្លារកើនឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។ តម្លៃមាសបានធ្លាក់ចុះអស់រយៈពេល ៥ខែ។ ១,៦២៣ដុល្លារ ជាតម្លៃទាបបំផុតក្នុងមួយអោននៃមាសចាប់តាំងពីខែមេសា ឆ្នាំ២០២០៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    September 27, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យុវជន លី សុវណ្ណដា មានគំនិតច្នៃអាចម៍រណារទៅជាធ្យូងអនាម័យដែលអាចរកចំណូលបាន ៤០០០ដុល្លារក្នុងមួយខែ ខណៈដែលបច្ចុប្បន្នធ្យូងអនាម័យកំពុងមានតម្រូវការនៅតាមហាង និងមានតម្លៃសមរម្យ។ យុវជន លី សុវណ្ណដា អាយុ ២៨ឆ្នាំ ជាអ្នកច្នៃអាចម៍រណារផលិតចេញជាធ្យូងអនាម័យ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានបើកសិប្បកម្មកែច្នៃអាចម៍រណារយកមកធ្វើជាធ្យូងអនាម័យដើម្បីផ្គត់ផ្គង់ក្នុងស្រុកក៏ដូចជានាំចេញទៅកាន់រាជធានីខេត្តផ្សេងៗ ជាង២ឆ្នាំមកហើយ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់។ លោកបានបន្តថា សម្រាប់បច្ចេកទេសក្នុងការផលិតធ្យូងអនាម័យគឺលោកបានសិក្សាតាមអិនធើណិតផង និងមានការផ្ដល់មតិយោបល់ ពីមិត្តភក្តិក៏ដូចជាការស្វែងយល់តម្រិះវិជ្ជាខ្លះៗពីជនជាតិចិនដែលធ្លាប់បានធ្វើការជាមួយគ្នា។ លោកបានបន្ថែមថា ក្នុងមួយខែលោកអាចផលិតធ្យូងអនាម័យបានប្រមាណ ១០ទៅ ១៥តោនក្នុងមួយខែ និងអាចរកចំណូលបានពីចន្លោះ ៤០០០ដុល្លារទៅ

    September 27, 2022
  • ព័ត៌មានអន្តរជាតិ

    អស់រយៈពេលជាងមួយឆ្នាំមកហើយដែលអង្គការ NASA ផ្តើមធ្វើតេស្តសាកល្បងនូវបេសកកម្មមួយ ដែលមានឈ្មោះថា Double Asteroid Redirection Test (DART) ឬនិយាយឲ្យងាយយល់ថា ជាបេសកកម្មជួយសង្គ្រោះភពផែនដីតាមរយៈការប្រើប្រាស់ប្រព័ន្ធផ្កាយរណបទៅកម្ទេចអាចម៍ផ្កាយ ឬរុញអាចផ្កាយចេញពីកន្លងភពដែនដី ដើម្បីកុំឲ្យអាចម៍ផ្កាយ​ធ្លាក់មកលើផែនដី។ គិតត្រឹមពេលនេះមានសំណួរជាច្រើនចោទសួរថា តើបេសកកម្ម DART ទទួលបានជោគជ័យហើយឬនៅ? តើអាចម៍ផ្កាយដែលមានទំហំដ៏ធំនិងអាចផ្តល់វិនាសសកម្មយ៉ាងធំធេងចំពោះពិភពលោកនោះបានធ្លាក់ទៅដល់ណាហើយ? បើតាមលោក Bill Nelson ដែលជាអ្នកគ្រប់គ្រងអង្គការ NASA បានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន EN Gadget នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញានេះថា  គិតត្រឹមពេលនេះគឺបេសកកម្ម DART បានបង្ហាញលទ្ធផលជោគជ័យក្នុងដំណាក់កាលដំបូងហើយ តែវាមិនមែនមានន័យថាពិភពលោកបានផុតពីគ្រោះថ្នាក់នៅឡើយទេ​ ពោលគឺបេសកកម្ម

    September 27, 2022
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ជប៉ុន នៅថ្ងៃអង្គារសប្ដាហ៍នេះ នឹងរៀបចំពិធីបុណ្យសពថ្នាក់ជាតិឱ្យអតីតនាយករដ្ឋមន្ត្រី លោក អាបេ ស៊ីនហ្សូ ដែលត្រូវបានគេធ្វើឃាតកាលពីខែកក្កដា កន្លងទៅ ជាការផ្ដល់កិត្តិយស និងលាគ្នាជាលើកចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២។ លោក អាបេ ស៊ីនហ្សូ មានអាយុ ៦៧ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងម្នាក់មានអាយុ៤១ឆ្នាំ បាញ់សម្លាប់ កាលពីថ្ងៃទី៨ ខែកក្កដា កំលុងពេលរូបលោកកំពុងចូលរួមក្នុងការធ្វើ យុទ្ធនាការឃោសនារកសំឡេងឆ្នោតមួយនៅឯទីក្រុង ណារ៉ា ហើយភ្លាមៗនោះមុនខ្មាន់កាំភ្លើងក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ការរៀបចំពិធីបុណ្យសពថ្នាក់ជាតិដែលចំណាយប្រាក់អស់ជិត ១២លានដុល្លារ

    September 27, 2022
  • ព័ត៌មានអន្តរជាតិ

    វៀតណាម៖ អាជ្ញាធរអាកាសចរណ៍វៀតណាមបានសម្រេចបិទព្រលានយន្តហោះចំនួន ៥នៅតំបន់ភូមិភាគកណ្តាលប្រទេស ដើម្បីធានាបាននូវសុវត្ថិភាពរបស់អ្នកដំណើរពីព្យុះ Noru នេះបើយោងតាមតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express កាលពីយប់ថ្ងៃចន្ទ ទី២៦ ខែកញ្ញាម្សិលមិញនេះ។ បើតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានទឹក-ឧតុនិយមវៀតណាមបានបញ្ជាក់ថា Noru គឺជាព្យុះដ៏កំណាចមួយ ដែលអាចបោកបក់ទៅកាន់តំបន់កោះ Paracel ក្នុងល្បឿនរហូតដល់ ១៤៩គីឡូម៉ែត្រក្នុងមួយម៉ោង និងបន្តបោកបក់ទៅកាន់តំបន់ភាគខាងលិចប្រទេសវៀតណាមក្នុងល្បឿនប្រមាណជា ២០-២៥ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។  ប្រភពខាងលើបានបន្តថា ព្រលានយ​ន្តដែលតម្រូវបិទជាបន្ទាន់នោះរួមមានព្រលានយន្តហោះ Chu Lai ស្ថិតនៅក្នុងខេត្ត Quang Na ត្រូវបិទជាបណ្តោះអាសន្នចាប់ពីម៉ោង ៧ ព្រឹកថ្ងៃទី២៧ ខែកញ្ញា រហូតដល់ម៉ោង ៧ព្រឹកថ្ងៃទី២៨

    September 27, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន​ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) គឺជាផ្លូវល្បឿងលឿនដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាផ្លូវដែលតម្រូវឱ្យបង់ប្រាក់សម្រាប់ការប្រើប្រាស់ផ្លូវនេះ។ ក្រសួងសាធារណការ និងក្រុមហ៊ុនវិនិយោគ បានសម្រេចអនុញ្ញាតឱ្យសាធារណជន ដែលជាអ្នកបើកបរយានយន្តប្រើប្រាស់ផ្លូវល្បឿនលឿននេះដោយឥតគិតថ្លៃក្នុងរយៈពេល ០១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ សូមបញ្ជាក់ជូនថា យានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់លើផ្លូវល្បឿនលឿនរួមមាន៖ រថយន្តគ្រប់ប្រភេទ ដែលមានល្បឿនអតិបរិមាលើសពី

    September 27, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន រថយន្តដឹកទំនិញគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ ៩ ក្នុងភូមិសាស្ត្រ ភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ចន្លោះគីឡូម៉ែត្រ ៥៦០ ដល់គីឡូម៉ែត្រលេខ ៥៦១ ដោយសារស្ថានភាពជំនន់ទឹកភ្លៀងឡើងលើសកម្រិតប្រកាសអាសន្ន។ ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងបានបន្តឡើងរហូតដល់កម្រិតប្រកាសអាសន្ន ធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បានទេ។ អាស្រ័យហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ

    September 27, 2022